ចូលចិត្តទំនើប

ម៉ូដគេហដ្ឋាន ដ៏ស្រស់ស្អាតទាំង 5 នៅហាវ៉ៃ

ដោយ: ដួងច័ន្ទ 7 PM, Tuesday, 30 Jan, 2018

លក្ខណៈភូមិសាស្រ្តជាតំបន់ភ្នំភ្លើង របស់រដ្ឋហាវ៉ៃនៃសហរដ្ឋអាមេរិក គឺជាតំបន់ភូមិសាស្រ្តដ៏ពិសេស ដែលផ្តល់នូវសំណង់គេហដ្ឋាន មានលក្ខណៈពិសេសខុសពីរដ្ឋដទៃទៀត។ បន្ថែមជាមួយ អាកាសធាតុបែបត្រូពិច គេហដ្ឋាននៅលើជ្រលងភ្នំ លំនៅដ្ឋានតាមមាត់សមុទ្រ និងភូមិដ្ឋានមានដើមដូងចម្រុះ កាន់តែផ្តល់ទស្សនីយភាពទាក់ទាញ នៅក្នុងតំបន់នេះ។ សូមមកស្វែងយល់ទាំងអស់គ្នាជាមួយ ទំនើប ពីលក្ខណៈពិសេសនៃស្ថាបត្យកម្មនៅហាវ៉ៃ តាមរយៈអត្ថបទខាងក្រោម។
Hut House
ទម្រង់គេហដ្ឋានបែបប្រពៃណី របស់ប្រជាជនហាវ៉ៃ រំលេចចេញនូវផ្ទះដីឡូតិ៍ ដ៏ធំស្កឹមស្កៃមួយនេះ ដែលជាស្នាដៃច្នៃម៉ូដដោយ Johnston Marklee។ គេហដ្ឋានដ៏ធំមួយនេះមានចែកចេញជាបន្ទប់ ដាច់ដោយឡែកពីគ្នាចំនួន 4 បន្ទប់ស្ថិតនៅក្រោមដំបូលតែមួយ។ ទោះបីជាអាកាសធាតុបែបត្រូ ពិចអំណោយផល សម្រាប់ការកំសាន្តនៅខាងក្រៅក្តី ក៏នៅទីនេះតែងមានភ្លៀងធ្លាក់ខ្លាំងដោយឥត ព្រៀងទុកដែរ។ ហេតុនេះហើយបានជាក្រុមហ៊ុនស្ថាបត្យកម្មមកពីទីក្រុង Los Angeles មួយនេះ បានបង្កើតទីតាំង សម្រាប់កំសាន្តបរិយាកាសខាងក្រៅ ដែលអាចការពារពីទឹកភ្លៀងបាន។

Five-of0the-best-houses-in-hawaii_tourist_attraction_phnom_penh_cambodia-tomnerb-01
Hale Nukumoi
ក្រុមហ៊ុនស្ថាបត្យកម្មសហរដ្ឋអាមេរិក Walker Warner Architects បានរចនាម៉ូដគេហដ្ឋានដ៏ធំមួយនេះ ជាមួយនឹងបន្ទប់មួយដែលបើកចំហរ ទៅកាន់ទីធ្លាខាងក្រៅ ដែលមាន ក្រាលស្មៅ អាងហែលទឹក និងអាចគយគន់ទេសភាពសមុទ្រ។ គេហដ្ឋាននេះស្ថិតនៅតំបន់ Kauai ដែលហ៊ុំព័ទ្ធទៅដោយដើមដូង បន្ថែមនូវភាពឯកជនរបស់ម្ចាស់ផ្ទះ អមជាមួយនឹងច្រកទ្វារដ៏ធំ និងមានទីធ្លាខាងក្រោយផ្ទះ ដែលមានអាងហែលទឹក អាចមើលឃើញពីទេសភាពសមុទ្រ និងឆ្នេរខ្សាច់ដ៏ស្រស់ស្អាត។

Five-of0the-best-houses-in-hawaii_tourist_attraction_phnom_penh_cambodia-tomnerb-02
Clifftop House
ម្ចាស់ផ្ទះមួយខ្នងនេះ អាចរីករាយនឹងទេសភាពមហាសមុទ្រប៉ាស៊ីហ្វិក ដ៏ស្រស់ត្រកាល ដោយឡើងទៅលើដំបូលផ្ទះ។ គេហដ្ឋាននេះត្រូវបានច្នៃម៉ូដដោយក្រុមហ៊ុន Dekleva Gregoric Arhitekti។ ម្ចាស់ផ្ទះនេះជាជនជាតិស្លូវ៉ាគី ដែលត្រូវបានផ្លាស់ប្តូរលំនៅដ្ឋាន មករស់នៅហាវ៉ៃ ដោយសារមុខរបររបស់ស្វាមី ជាអ្នកផលិតក្រណាត់ក្តោង សម្រាប់ប្រើប្រាស់លើក្តារជិះលើរលក ដែលជាកីឡាដ៏ពេញនិយមមួយ នៅក្នុងតំបន់នេះ។ ដូច្នេះគ្រួសារនេះបានស្នើឱ្យស្ថាបត្យកររចនា គេហដ្ឋាន ដែលមានបន្ទប់គេងចំនួន 3 បន្ទប់ នៅតំបន់កំពូលភ្នំ ដែលអាចទស្សនាទេសភាព សមុទ្រដ៏ធំល្វឹងល្វើយបាន។

Five-of0the-best-houses-in-hawaii_tourist_attraction_phnom_penh_cambodia-tomnerb-03
Kauhale Kai
ដំបូលផ្ទះតំរៀបបន្តគ្នាជាប់រដឹក ភ្ជាប់ជាមួយនឹងសួនច្បារ និងច្រកដើរតូចៗនៅខាងក្រៅ បង្កើតបានជាគេហដ្ឋានមួយដ៏ធំ និងស្រស់ស្អាត ជាស្នាដៃរបស់ក្រុមហ៊ុន De Reus Architects ។ គេហដ្ឋានដ៏ស្រស់ស្អាត នៅស្ថិតលើកោះប៉ែកខាងជើងតំបន់ឆ្នេរ Kohala ដែលអាចមើលឃើញ ទេសភាពឆ្នេរ Kaunaoa Bay ដ៏ស្រស់ស្អាត។

Five-of0the-best-houses-in-hawaii_tourist_attraction_phnom_penh_cambodia-tomnerb-04
Lavaflow 7
ធ្នឹមផ្ទះធ្វើពីបេតុងដ៏ធំមួយ លេចរូបរាងឡើងហាក់ដូចជា សមតុល្យជាមួយនឹងគែមរបស់វានៅតាម បណ្តោយដំបូលគេហដ្ឋានមួយនេះ ដែលជាស្នាដៃច្នៃម៉ូដ ដោយស្ថាបត្យកររស់នៅក្នុងរដ្ឋកាលីហ្វនីញ៉ារ គឺលោក Craig Steely។ គេហដ្ឋាននេះសាងសង់ឡើង នៅលើជម្រាលកំអែលភ្នំភ្លើង នៃតំបន់ភ្នំភ្លើងសកម្មជាងគេក្នុងរដ្ឋហាវ៉ៃ។ លំនៅដ្ឋាននេះត្រូវបានបែងចែកជាពីរ និងភ្ជាប់គ្នាដោយ ធ្នឹមបេតុងដ៏វែង និងធំ ដែលលេចរូបរាងឡើងនៅផ្នែកខាងលើ។

Five-of0the-best-houses-in-hawaii_tourist_attraction_phnom_penh_cambodia-tomnerb-05

អត្ថបទអ្នកចង់អាន

  • អច្ឆរិយធម្មជាតិ ដ៏អស្ចារ្យនៅឥណ្ឌូនេស៊ី

    ដោយ: ដួងច័ន្ទ 10 PM, Monday, 05 Mar, 2018
    ឥណ្ឌូនេស៊ីជាប្រទេស ដែលមានកោះច្រើនជាង 17,000 កោះ ដែលមានបង្កប់នូវភាពសម្បូរនៃធម្មជាតិ រំលេចខ្លួនលើផ្ទៃដីប្រមាណជាង 1.9 លានគីឡូម៉ែត្រក្រឡា ស្ថិតនៅលើខ្សែអ័ក្សអេក្វាទ័រ និងលាតសន្ធឹងពីមហាសមុទ្រឥណ្ឌា រហូតដល់មហាសមុទ្រប៉ាស៊ីហ្វិក។ ភាពសម្ប...
  • ចំណុចពិសេស របស់ប្រទេសហ្វាំងឡង់ ដែលអ្នកមិនធ្លាប់ដឹង

    ដោយ: ដួងច័ន្ទ 11 PM, Friday, 23 Feb, 2018
    អ្នកធ្លាប់បានលឺពីប្រទេសហ្វាំងឡង់ដែរ ឬទេ? វាអាចជាឈ្មោះប្រទេសមួយ ដែលពុំសូវបានត្រូវគេលើកមកនិយាយទេ ប៉ុន្តែមានចំណុចពិសេសៗជាច្រើននៅទីនេះ ដែលអ្នកមិនបានដឹង ហើយវាអាចនឹងជាចំណុចទាក់ចិត្តរបស់អ្នកផងដែរ។ ដូច្នេះ ទំនើប សូមលើកយកចំណុចពិសេសៗ ទាំ...
  • ដំណើរទេសចរណ៍ ក្នុងព្រះរាជាណាចក្រប៊ូតាន់

    ដោយ: ដួងច័ន្ទ 10 PM, Monday, 05 Mar, 2018
    ប៊ូតាន់ គឺជាព្រះរាជាណាចក្រតូចមួយ ស្ថិតនៅចន្លោះមហាយក្សពីរ គឺប្រទេសចិន និងឥណ្ឌា ហើយស្ថិតនៅក្រោមស្រមោល នៃជួរភ្នំហិមារល័យ។ នេះជាប្រទេសមួយស្ថិតនៅលើចំណោតភ្នំ ដែលប្រកាន់ភ្ជាប់ព្រះពុទ្ធសាសនាមហាយាន មានជំនឿលើទេវតា និងវត្ថុសក្តិសិទ្ធិនានា...
  • ដើម្បីប្រារព្ធទិវាបរិស្ថានពិភពលោក​ ក្រុមហ៊ុនអាក...

    ដោយ: ស៊ីវងីម 10 AM, Wednesday, 06 Jun, 2018
      ដើម្បី​អបអរសាទរទិវាបរិស្ថានពិភពលោក ក្រុមហ៊ុនអាកាសចរណ៍អេមឹរ៉េត បានផ្តល់ភួយដែលជួយដល់បរិស្ថាន ចំនួន 40 ក្នុងដំណើរទស្សនកិច្ច លើកដំបូងរបស់ពួកគេទៅកាន់ អង្គការមូលនិធិកុមារកម្ពុជា ដែលជាអង្គការមួយដែលគេស្គាល់ថា ផ្តល់ជូននូវសេវាកម្ម...