ចូលចិត្តទំនើប

Comments
0
2307 View

ប្រាសាទបន្ទាយឆ្មារ មិនគួរមើលរំលង

ដោយ: H2O 9 PM, Thursday, 05 May, 2016

ទិសដៅទេសចរណ៍ ឬដំណើរកំសាន្តមិនគួរមើលរំលង ប្រសិនបើលោកអ្នកចង់ផ្លាស់ប្តូរ និងចង់ទស្សនាប្រាសាទ ដែលស្រដៀងគ្នា និងតំបន់អង្គរ និងមានសភាពស្ងប់ស្ងាត់ អាកាសធាតុត្រជាក់ស្រួល ព្រោះតួប្រាសាទទាំងមូល ទទួលបាននូវម្លម់ដ៏ត្រជាក់ពីដើមឈើធំៗ ដែលនៅអមជុំវិញ។

បើអ្នកមិនទាន់ បានជ្រើសរើសតំបន់ ឬទីកន្លែងសម្រាប់ដំណើរកម្សាន្ត ជាលក្ខណះគ្រួសារ នាឪកាសពិធីបុណ្យប្រពៃណីជាតិខាងមុខ អ្នកអាចគិតដល់ប្រាសាទបន្ទាយឆ្មារ?

Banteay-Chmar-02

ហាក់មានភាពស្ងប់ស្ងាត់ ព្រោះនៅឆ្ងាយដាច់ពីគេ និងមិនត្រូវបានគេអើពើ​ ទាំងពីសំណាក់រាជរដ្ឋាភិបាល អាជ្ញាធរ និងសមូម្បីតែភ្ញៀវជាតិ និងអន្តរជាតិក៏កម្រទៅដល់ ។ ប៉ុន្តែប្រាសាទនេះមានសម្រស់ស្រស់ស្អាត ក្បាច់រចនានៅច្បាស់ល្អ ថ្មតួប្រាសាទហាក់មិនមានអ្នកមកប៉ះ ប៉ុន្តែតួប្រាសាទផ្ទៃកណ្តាលស្ទើតែជាង​ ៥០ % ត្រូវបានដួលរលំ ។

ប្រាសាទបន្ទាយឆ្មារ ស្ថិតនៅក្នុងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យយ ដែលមានចំងាយ ៦៣ គីឡូម៉ែតពីស្វាយស៊ីសុផុន និង ២០គីឡូម៉ែត ពីព្រំដែនប្រទេសថៃ ។ ប្រាសាទបន្ទាយឆ្មារកសាងឡើង នៅចុងសតវត្សទី១២ និងដើមសតវត្សទី១៣ ដោយព្របាទជ័យវរ័ន្មទី៧ និងមានលក្ខណះស្រដៀងគ្នានឹងប្រាសាទអង្គរធំ ព្រមទាំងមានរូបព្រហ្មមុខបួន និងមានក្បាច់ចំលាក់ពីព្យុះហយាត្រាកងទ័ព ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន ដែលស្រដៀងគ្នាទៅនឹងប្រសាទបាយ័នដែរ។

Banteay-Chmar-01

Bantey-Chmar-01

អត្ថបទអ្នកចង់អាន

  • ទិសដៅទេសចរណ៍ទាំង 8 ដែលមានតម្លៃសមរម្យបំផុត នៅជុំ...

    ដោយ: ភារុន 8 AM, Saturday, 10 Nov, 2018
    នៅថ្ងៃឈប់សម្រាកក្នុងឱកាសពិធីបុណ្យអុំទូកនេះ អ្នកអាចឆ្លៀតពេលនេះទៅធ្វើដំណើរទេសចរនៅតំបន់ដ៏ល្បីៗនៅជុំវិញពិភពលោក ប៉ុន្តែប្រសិនបើអ្នកមិនចង់ចំណាយថវិកាច្រើនក្នុងការធ្វើដំណើរទេសចរណ៍ អ្នកអាចពិចារណាទៅកាន់ទិសដៅទាំង 8 ដូចខាងក្រោមនេះដែលផ្តល់ឱ...
  • ដែនជម្រកសត្វដំរី នៅខេត្តមណ្ឌលគីរី

    ដោយ: ភារុន 8 AM, Tuesday, 13 Nov, 2018
    សត្វដំរីអាស៊ី ប្រហែលជាអ្នកទាំងអស់គ្នាបានដឹងហើយ គឺភាគច្រើនសត្វដំរីប្រភេទនេះអាចរស់នៅបានតែនៅក្នុងតំបន់ត្រូពិចដែលមានភាពត្រជាក់ និង មានភ្លៀងធ្លាក់ជាប់ដូចជានៅក្នុងខេត្តមណ្ឌលគីរីនោះទេ។ បើទោះបីជាវាមានរស់នៅប្រទេសថៃក៏ដោយ ប៉ុន្តែដែនជម្រកស...
  • សារមន្ទីរដ៏ល្អបំផុតទាំង 5 នៅរាជធានីភ្នំពេញប្រទេ...

    ដោយ: ភារុន 8 AM, Tuesday, 06 Nov, 2018
    សារមន្ទីរជាច្រើននៅក្នុងរាជធានីភ្នំពេញផ្តល់ការយល់ដឹងដ៏គួរឱ្យចាប់អារម្មណ៍ស្តីអំពីវប្បធម៌ និង ប្រពៃណី ព្រមទាំងព្រឹត្តិការណ៍ផ្សេងៗដែលបានកើតឡើងនៅអតីតកាលរបស់ប្រទេសកម្ពុជា។ ខាងក្រោមនេះគឺជាសារមុន្ទីចំនួន 5 នៅក្នុងរាជធានីភ្នំពេញដែលផ្តល់...
  • ការបោះជុំរុំ និង ការដើរកម្សាន្តបែបផ្សងព្រេងនៅខេ...

    ដោយ: ភារុន 9 AM, Wednesday, 07 Nov, 2018
    ខេត្តមណ្ឌលគីរីតំបន់ទេសចរណ៍ធម្មជាតិដ៏ធំមួយនៃតំបន់ភូមភាគឥសាន្តរបស់ប្រទេសកម្ពុជា ដែលមានតំបន់ទេសចរណ៍ធម្មជាតិៗជាច្រើនកន្លែង។ នៅក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក អកអំបុក និងសំពះព្រះខែ នាពេលខាងមុខនេះ ជាឱកាសដ៏ល្អមួយដែលអ្នកអាចនាំគ្រួសារទៅ...