ចូលចិត្តទំនើប

Comments
0
1465 View

វិស្សមកាល តំបន់ឋានសួរ

ដោយ: H2O 9 PM, Thursday, 05 May, 2016

តំបន់ក្បាលនាគ៧ ជាឈ្មោះ ឬតំបន់ដែលប្រជាជនក្នុងតំបន់ តែងតែហៅ និងនិយាយតៗគ្នាថា មានទេសភាពស្អាត ឆ្នេរខ្សាច់មានពណ៌ស ទឹកសមុទ្រខៀវស្រងាត់ ប៉ុន្តែមិនមានមនុស្សភាគច្រើនទេ ដែលមានទៅដល់។ ប៉ុន្តែបន្ទាប់ពីមានការកសាងផ្លូវក្រាលកៅស៊ូធំទូលាយ និងមានការវិនិយោគអភិវឌ្ឍន៍ កែប្រែតំបន់នេះ ទៅជាតំបន់វិស្សមកាលតារាសាគរដ៏ស្រស់ស្អាត។

តំបន់វិស្សមកាលតារាសាគរ ស្ថិតក្នុងស្រុកបទមសាគរ ខេត្តកោះកុង គ្របដណ្តប់ផ្ទៃក្រឡា ៣៦ ០០០ហិចតា​ ដែលរួមមាន ទីលានវាយកូនហ្គូល សណ្ឋាគារទំនើប កំពង់ផែ អាកាសយានដ្ឋាន កន្លែងជិះទូកលេងកំសាន្ត និងឆ្នេរខ្សាច់ដ៏ស្រស់ស្អាត​ ដែលគួរតែទៅទស្សនា និងហែលទឹកលេង។

Dara-Sakor-01

មិនតែប៉ុណ្ណោះ អ្នកអាចជិះកាណូតលឿន (អ្នកស្រុកហៅថា អូរប័រ) រយះពេលប្រហែល ៥ នាទី ទៅកាន់កោះស្តាច់ និងដើរទស្សនាលើកោះ​នេះ ។ កោះស្តាច់ ជាចំណតទូកពាក់កណ្តាលផ្លូវ សំរាប់អ្នកដំណើរ ដែលធ្វើដំណើរពីក្រុងព្រះសីហនុ ឬ ស្រែអំបិលទៅកាន់ទីរួមខេត្តកោះកុង ដែលជាមធ្យោបាយតែមួយគត់ ទៅកាន់កោះកុង មុនពេលដែលមានការសាងសង់ ផ្លូវជាតិលេខ ៤៨ ដែលតភ្ជាប់ជាមួយផ្លូវជាតិលេខ ​៤ ។

Koch-Sdach-01

Dara-Sakor-05

Dara-Sakor-03

អត្ថបទអ្នកចង់អាន

  • រមណីយដ្ឋានលក្ខណៈឯកជន និង ដាច់ដោយឡែកដ៏ស្រស់ស្អាត...

    ដោយ: ភារុន 10 AM, Thursday, 08 Nov, 2018
    ខេត្តកំពត គឺជាខេត្តមួយដែលមានភាពល្បីល្បាញថានៅទីនេះសប្បូរអាហារសមុទ្រដែលមានរសជាតិឆ្ងាញ់បំផុត ជាងនៅតំបន់ផ្សេងៗទៀតដែលជាខេត្តជាប់សមុទ្រនៅប្រទេសកម្ពុជា។ ម្យ៉ាងទៀតនៅទីនេះក៏មានរមណីយដ្ឋានលក្ខណៈឯកជន និង ដាច់ដោយឡែកពីគេដែលត្រូវបានគេឱ្យឈ្មោះ...
  • ភោជនីយដ្ឋានទាំង 7 នេះ ល្បីមានម្ហូបត្រីអាម៉ុកដែល...

    ដោយ: ភារុន 8 AM, Friday, 09 Nov, 2018
    ត្រីអាម៉ុកគឺជាមុខម្ហូបដ៏ល្បីល្បាញមួយប្រចាំប្រទេសកម្ពុជា។ មុខម្ហូបនេះភាគច្រើនចម្អិនឡើងជាមួយគ្រឿងផ្សំជាច្រើនមុខ ជាពិសេសប្រើសាច់ត្រី និង ខ្ទិះដូងដែលធ្វើឱ្យមុខម្ហូបនេះមានក្លិនឆ្ងុយគួរឱ្យចង់ទទួលទាន។ ហើយមុខម្ហូបនេះគេនិយមចម្អិនបែបប្រព...
  • ទិសដៅទេសចរណ៍ទាំង 8 ដែលមានតម្លៃសមរម្យបំផុត នៅជុំ...

    ដោយ: ភារុន 8 AM, Saturday, 10 Nov, 2018
    នៅថ្ងៃឈប់សម្រាកក្នុងឱកាសពិធីបុណ្យអុំទូកនេះ អ្នកអាចឆ្លៀតពេលនេះទៅធ្វើដំណើរទេសចរនៅតំបន់ដ៏ល្បីៗនៅជុំវិញពិភពលោក ប៉ុន្តែប្រសិនបើអ្នកមិនចង់ចំណាយថវិកាច្រើនក្នុងការធ្វើដំណើរទេសចរណ៍ អ្នកអាចពិចារណាទៅកាន់ទិសដៅទាំង 8 ដូចខាងក្រោមនេះដែលផ្តល់ឱ...
  • ការបោះជុំរុំ និង ការដើរកម្សាន្តបែបផ្សងព្រេងនៅខេ...

    ដោយ: ភារុន 9 AM, Wednesday, 07 Nov, 2018
    ខេត្តមណ្ឌលគីរីតំបន់ទេសចរណ៍ធម្មជាតិដ៏ធំមួយនៃតំបន់ភូមភាគឥសាន្តរបស់ប្រទេសកម្ពុជា ដែលមានតំបន់ទេសចរណ៍ធម្មជាតិៗជាច្រើនកន្លែង។ នៅក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក អកអំបុក និងសំពះព្រះខែ នាពេលខាងមុខនេះ ជាឱកាសដ៏ល្អមួយដែលអ្នកអាចនាំគ្រួសារទៅ...