ចូលចិត្តទំនើប

Comments
0
2840 View

មណ្ឌលគិរី កន្លែងកម្សាន្តដ៏ស័ក្តិសម សម្រាប់ថ្ងៃឈប់សម្រាក

ដោយ: ដាលីស 1 PM, Monday, 15 Jun, 2015

គ្រាន់តែឈានជើងចូលដល់ ទឹកដី នៃខេត្តមណ្ឌលគិរី ភ្លាម អារម្មណ៍ហត់នឿយ ដែលបណ្តាលមកពី​ការធ្វើដំណើរ​អស់​រយៈ​ពេលស្ទើរពេញមួយព្រឹក ហាក់រលាយបាត់ទៅដោយមិនដឹងខ្លួន។ ​ទេសភាពនៃធម្មជាតិដ៏ស្រស់បំព្រង រួមផ្សំ​ជាមួយនឹង​ផ្កា​ស្មៅ​ភ្នំ ដែលកំពុងយោលយោគតាមកម្លាំងខ្យល់បក់ នៅតាមដងផ្លូវ អាកាសធាតុដ៏ត្រជាក់ពីរុក្ខជាតិ តាមដងភ្នំ បានឆក់​យក​សេច​ក្តី​នឿយហត់ទាំងឡាយ បន្សល់ទុកនូវទឹកចិត្តរីករាយ និងក្តីអន្ទះសារចង់ដឹងថាតើ​ទីតាំងដែលនឹងត្រូវទៅកម្សាន្តនោះ ​វាស្រស់​ស្អាត​ដល់កម្រិតណាទៅ? ​បើគ្រាន់តែទេសភាពតាមដងផ្លូវសោះក៏អាចធ្វើឱ្យយើងមានអារម្មណ៍ថា ​ហាក់ដូចជាកំពុងតែ​ស្ថិត​នៅ​ភពផ្សេងគ្នាទាំងស្រុងពីកន្លែង ដែលយើងរស់នៅជារៀងរាល់ថ្ងៃទៅហើយ។

Modolkiri-02

Modolkiri-07

នៅពេលដែលបានឃើញរូបសត្វគោព្រៃពីរក្បាល ដែលស្ថិតនៅចំកណ្តាលផ្លូវ នោះមានន័យថា អ្នកបានចូលមកដល់​ទី​រួមខេត្តមណ្ឌលគិរីហើយ។ នៅទីនោះអ្នកអាចស្វែងរកកន្លែងស្នាក់នៅ កន្លែងទទួលទានអាហារ ព្រមទាំងផ្សារដែល​អាច​ចូល​ទិញ​ឥវ៉ាន់ នៅក្នុងផ្សារខេត្តនោះ បានតាមចំណូលចិត្តផងដែរ ហើយបន្ទាប់ពីនោះវាជាពេលវេលា ដែលអ្នកត្រូវធ្វើដំណើរកម្សាន្ត​ម្តង។ មណ្ឌលគិរី អាចនាំក្រសែភ្នែករបស់អ្នក ឱ្យទៅទស្សនាកន្លែងកម្សាន្តជាច្រើនកន្លែងដូចជា ទឹកធ្លាក់អូររមីស ចំការស្រល់ ភ្នំដោះក្រមុំ សមុទ្រឈើ ភូមិជនជាតិ ចំការកាហ្វេ និងទីតាំងទឹកជ្រោះជាច្រើនកន្លែងទៀត ប៉ុន្តែតំបន់​ទេសចរណ៍ដែលមាន​ឈ្មោះ​​ល្បីជាងគេ គឺទឹកជ្រោះប៊ូស្រា។​ ទឹកជ្រោះ​ប៊ូ​ស្រា ​ចែកចេញជា 3ដំណាក់ ដំណាក់​ទី1 មាន​កម្ពស់​ប្រមាណ 12ម៉ែត្រ ដែល​មាន​​មុខកាត់ 15ម៉ែត្រ​នៅ​រដូវវស្សា។ ដំណាក់​ទី​2 មាន​កម្ពស់​ពី15 ទៅ20ម៉ែត្រ និង​មានមុខ​កាត់​ទទឹង 20ម៉ែត្រ មាន​កម្ពស់ 18ទៅ​25ម៉ែត្រ ចំណែកនៅ​រដូវប្រាំង គឺមាន​មុខកាត់​ត្រឹមតែ13ម៉ែត្រប៉ុណ្ណោះ។ ដំណាក់​ទី​ពីរ​នេះ​មាន​ចម្ងាយ​ប្រមាណជា150ម៉ែត្រ​ពី​ដំណាក់​ទីមួយ។ ចំណែកដំណាក់​ទី​3 ស្ថិត​នៅ​ឆ្ងាយ​ពី​ដំណាក់​ទី​2 ដែល​មិនអាច​ទៅដល់​បាន​ ព្រោះ​ជា​តំបន់​ព្រៃក្រាស់ និង​សម្បូរ​សត្វសាហាវ​រស់នៅ។ បន្ទាប់ពីនោះ អ្នកទេសចរអាចបន្តទៅកន្លែងមួយផ្សេងទៀត គឺទឹកជ្រោះ​សែន​មនោ​រម្យ ដែលមាន​ចម្ងាយ​ត្រឹម​តែ 5គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្ត ហើយទឹកធ្លាក់នៅទីនោះក៏មាន 3ដំណាក់ដែរ ប៉ុន្តែវាមានទ្រង់ទ្រាយតូចជាងទឹកជ្រោះប៊ូស្រា។ ចំណែកទឹក​ជ្រោះរ​មនា គឺចម្ងាយប្រមាណជា 11គីឡូម៉ែត្រ ​ពី​ទី​រួម​ខេត្ត ហើយតំបន់​ទឹកជ្រោះ ​នេះ​ហ៊ុមព័ទ្ធជុំវិញដោយ​ដំណាំ​ផ្សេង​ៗ​ ជាច្រើនដូចជា​ ដំណាំកោ​ស៊ូ ស្វាយចន្ទី កាហ្វេ និង​រុក្ខជាតិ ព្រមទាំងព្រៃឈើ​តូចធំ ​ជា​លម្អ​នៅក្នុងតំបន់​មួយនេះ។ ទឹកជ្រោះ​នេះ ក៏​​ជាតំបន់​គួរឱ្យ​ទាក់ទាញ​ ចំពោះ​ទេសចរ​ផងដែរ ដោយមាន​ទឹកធ្លាក់​កម្ពស់ 5ម៉ែត្រ ហូរ​ធ្លាក់​ទៅក្នុង​អាងទឹក​ធំ​មួយ ដែល​បង្ក​នូវ​ភាពងាយស្រួល​ ដល់អ្នក​ទេសចរក្នុងការ​ងូតទឹក​កម្សាន្ត។ មិនទាន់អស់ត្រឹមនេះនោះទេ មណ្ឌលគិរី នៅមានកន្លែង​គួរឱ្យ​ចាប់​អារម្មណ៍​ជាច្រើនទៀត ដែលអ្នកគួរតែទៅមើលឱ្យឃើញដោយផ្ទាល់ភ្នែក ដូច្នេះសង្ឃឹមថាថ្ងៃសម្រាកខាងមុខនេះ វានឹងក្លាយ​ជា​តំបន់ទេសចរណ៍មួយ ដែលស្ថិតនៅក្នុងជម្រើសរបស់អ្នក៕

Modolkiri-04

Modolkiri-03

Modolkiri-08

Modolkiri-06

Modolkiri-05

អត្ថបទអ្នកចង់អាន

  • អាងហែលទឹក ក្នុងលំហអាកាសដ៏អស្ចារ្យ នៅទីក្រុងឡុងដ៍

    ដោយ: ដួងច័ន្ទ 8 PM, Monday, 29 Jan, 2018
    បើសិនជាអ្នកមានជម្ងឺខ្លាចខ្ពស់ ខ្លាចទឹក ឬខ្លាចការហែលទឹក នៅក្នុងអាងទឹកដែលអណ្តែតក្នុងលំហ នៅពីលើមនុស្សរាប់ពាន់នាក់ ដូច្នេះអ្នកប្រហែលជាមិនចង់សូម្បីតែក្រឡេកមើល អាងទឹកបង្កប់ដោយគំនិតច្នៃប្រឌិតខ្ពស់មួយនេះទេ។ នៅក្នុងគម្រោងអភិវឌ្ឍន៍ថ្មី ក...
  • ដំណើរទេសចរណ៍ ក្នុងព្រះរាជាណាចក្រប៊ូតាន់

    ដោយ: ដួងច័ន្ទ 10 PM, Monday, 05 Mar, 2018
    ប៊ូតាន់ គឺជាព្រះរាជាណាចក្រតូចមួយ ស្ថិតនៅចន្លោះមហាយក្សពីរ គឺប្រទេសចិន និងឥណ្ឌា ហើយស្ថិតនៅក្រោមស្រមោល នៃជួរភ្នំហិមារល័យ។ នេះជាប្រទេសមួយស្ថិតនៅលើចំណោតភ្នំ ដែលប្រកាន់ភ្ជាប់ព្រះពុទ្ធសាសនាមហាយាន មានជំនឿលើទេវតា និងវត្ថុសក្តិសិទ្ធិនានា...
  • ម៉ូដគេហដ្ឋាន ដ៏ស្រស់ស្អាតទាំង 5 នៅហាវ៉ៃ

    ដោយ: ដួងច័ន្ទ 7 PM, Tuesday, 30 Jan, 2018
    លក្ខណៈភូមិសាស្រ្តជាតំបន់ភ្នំភ្លើង របស់រដ្ឋហាវ៉ៃនៃសហរដ្ឋអាមេរិក គឺជាតំបន់ភូមិសាស្រ្តដ៏ពិសេស ដែលផ្តល់នូវសំណង់គេហដ្ឋាន មានលក្ខណៈពិសេសខុសពីរដ្ឋដទៃទៀត។ បន្ថែមជាមួយ អាកាសធាតុបែបត្រូពិច គេហដ្ឋាននៅលើជ្រលងភ្នំ លំនៅដ្ឋានតាមមាត់សមុទ្រ និង...
  • ចំណុចពិសេស របស់ប្រទេសហ្វាំងឡង់ ដែលអ្នកមិនធ្លាប់ដឹង

    ដោយ: ដួងច័ន្ទ 11 PM, Friday, 23 Feb, 2018
    អ្នកធ្លាប់បានលឺពីប្រទេសហ្វាំងឡង់ដែរ ឬទេ? វាអាចជាឈ្មោះប្រទេសមួយ ដែលពុំសូវបានត្រូវគេលើកមកនិយាយទេ ប៉ុន្តែមានចំណុចពិសេសៗជាច្រើននៅទីនេះ ដែលអ្នកមិនបានដឹង ហើយវាអាចនឹងជាចំណុចទាក់ចិត្តរបស់អ្នកផងដែរ។ ដូច្នេះ ទំនើប សូមលើកយកចំណុចពិសេសៗ ទាំ...