ចូលចិត្តទំនើប

Comments
0
1546 View

Blue Moon ទឹកជ្រោះ ស្ថានទេពនិម្មិត

ដោយ: ដាលីស 9 PM, Monday, 08 Jun, 2015

នៅពេលនិយាយពីទឹកជ្រោះ លោកអ្នកមួយចំនួនពិតជានឹកគិតថា ជាទឹកដែលហូរទម្លាក់ខ្លួន ចុះពីលើដំណាក់ខ្ពស់ៗ ប្រមាណជា 3-4​​ម៉ែត្រ ឬអាចខ្ពស់ជាងនេះរហូតដល់ 7-10ម៉ែត្រក៏មានដែរ។ ប៉ុន្តែសម្រាប់ទឹកជ្រោះ ស្ថានទេពនិមិ្មត Blue Moon នាពេលនេះ​ហាក់​មាន​ភាព​ខុស​គ្នា ផ្ទុយស្រឡះពីទឹកជ្រោះ ដែលលោកអ្នក​ធ្លាប់បានឃើញ ពីមុនមកស្ទើរទាំងស្រុង។

Blue Moon (ព្រះច័ន្ទពណ៌ខៀវ) គឺជាឈ្មោះតំបន់កម្សាន្ត បែបអច្ឆរិយៈមួយកន្លែង និងជាជ្រលងទឹកធ្លាក់យ៉ាងស្រស់ស្អាត បែបធម្មជាតិ​ដោយ​មានជួរភ្នំព្រិលតូចធំ (តាមរដូវកាល) នៅឈរព័ទ្ធជុំវិញធ្វើជារបាំង ដែលមានទីតាំងស្ថិតនៅក្បែរតំបន់លីជាំង (Lijiang) ក្នុង​ខេត្តយូនណាន (Yunnan) នាប្រទេសចិន។ ទិដ្ឋភាពនៅទីនេះ ក្រៅពីមានទេសភាពធម្មជាតិពណ៌ខៀវស្រងាត់ នៃដើមឈើរុក្ខជាតិ​ព្រៃតូចធំដុះចម្រុះប្រជ្រៀត​គ្នា​ព្រោង​ព្រាត ព្រមជាមួយថ្មតូចធំជាច្រើន នៅ​អមតាមជ្រាំងមាត់ទឹក រៀបដូចទំនប់ឃាត់ទឹកមិនឱ្យហូរហៀរ ខ្ចរខ្ចាយចេញពីមាត់អាងនោះ ថែមទាំង​មាន​​លក្ខណៈ​ល្អប្លែក ពីជ្រលងទឹកធ្លាក់ និងជ្រោះក្នុង​តំបន់កម្សាន្តដទៃ​ទៀត ព្រោះតែខ្សែទឹកហូរនៃជ្រោះ និងជ្រលងទឹកធ្លាក់ Blue Moon បានហូរ​ទម្លាក់​ខ្លួនតាមជំរាលភ្នំ ដែលមានភាពរាបស្មើហាក់ដូចគេចាំងជា​ដំណាក់ៗ នៃកាំជណ្ដើរ ជាមួយនឹងផ្ទៃទឹកមានពណ៌សលាយឡំ ជាមួយពណ៌ពី​ធម្មជាតិ​​​ដ៏សែនត្រជាក់ ដែលមើលទៅពិតជាគួរឱ្យចង់គយគន់ និងចុះងូតទឹក​លេងកម្សាន្ត​ជាខ្លាំង។

នៅទីនេះថ្វិត្បិតតែស្ថិត នៅចំកណ្តាលនៃព្រៃភ្នំ និងមានជួរភ្នំតូចធំ ឈរហ៊ុមព័ទ្ធជុំវិញយ៉ាងណាក៏ដោយ ក៏មិនខ្វះអ្នកទេសចរចូលទៅ​កម្សាន្ត​​នោះ​ឡើយ។ បន្ថែម​ពីនេះ អ្វីដែលរឹតតែជាចំណុចពិសេស និងជាលក្ខណៈគួរជាទីទាក់ទាញភ្ញៀវទេសចរនានា នៅទូទាំងពិភពលោក រហូត​បាន​​ក្លាយ​ជាតំបន់ទេសចរណ៍ លំដាប់​កំពូលផុតលេខនៅក្នុងប្រទេសចិន ក៏ព្រោះតែក្រៅពីទិដ្ឋភាពដ៏ល្អប្រសើរ ដូចបានជម្រាបជូនខាងលើនេះ នៅ​មាន​​ភ្នំ​​ព្រិល ​ដែលមានរូបរាងស្រដៀងគ្នាទៅនឹងសត្វនាគ ដែលប្រជាជនចិន ក៏ដូចជាជាតិសាសន៍មួយចំនួនទៀត​យល់ថា ជា​សត្វមានអំណាច​រឫទ្ធិ​បារមី​​ខ្លាំង​ពូកែ។ ម៉្យាងទៀត នៅពេល​ដែលភ្ញៀវទេសចរ​បាន ទៅកម្សាន្តដល់ទិសដៅខាងលើមួយនេះ នឹងមានឱកាសសប្បាយរីករាយប្លែក​អារម្មណ៍​ជា​ខ្លាំង ​ជាមួយនឹងម្ហូបអាហារប្រចាំតំបន់ ដែល​ពោរពេញទៅ​ដោយវប្បធម៌ និងអរិយធម៌ដ៏ចំណាស់របស់ជនជាតិចិន ថែមទៀតផង។ ក្រៅពីនេះ ភ្ញៀវ​ទេសចរ​ទាំងឡាយអាចមានជម្រើស ទីតាំងស្នាក់អាស្រ័យនាពេលរាត្រីនៅក្នុងផ្ទះបុរាណ ដែលបានសាងសង់យ៉ាងមានរបៀប នៅ​តាម​ជើងភ្នំ​ដ៏​ស្រស់​ស្អាត ដែលកាន់តែធ្វើឱ្យអារម្មណ៍របស់លោកអ្នក មានភាពខុសប្លែកពីផ្ទះសំណាក់ ក៏ដូចជាសណ្ឋាគារនានា ដែល​លោកអ្នក​ធ្លាប់​សម្រាក​កាល ​ពីពេលកន្លងទៅជាក់ជាមិនខាន។

សូមបញ្ជាក់ផងដែរថា ដោយសារតែ Blue Moon ឬ ព្រះច័ន្ទពណ៌ខៀវ គឺជាទីកន្លែងទេសចរណ៍ដ៏អច្ឆរិយៈ ខុសប្លែកពី​តំបន់កម្សាន្ត​នានា​នៅ​​ជុំវិញពិភព​លោកនោះ ជារៀងរាល់ឆ្នាំ Blue Moon តែងបានអូសទាញនូវចំណូលយ៉ាងក្រាសក្រែល​ សម្រាប់បង្កើនជីវភាព​របស់ប្រជាពល​រដ្ឋ​នៅ​ក្នុងតំបន់ ក៏ដូចជាជាតំបន់​ក្បែរ​ខាងមួយចំនួនផងដែរ ហើយវាក៏ជាចំណែកមួយយ៉ាងសំខាន់ នៅក្នុងវិស័យសេដ្ឋកិច្ចរបស់ប្រទេសជាតិផងដែរ៕​

BlueMoon-01

BlueMoon-03

BlueMoon-04

អត្ថបទអ្នកចង់អាន

  • សារមន្ទីរដ៏ល្អបំផុតទាំង 5 នៅរាជធានីភ្នំពេញប្រទេ...

    ដោយ: ភារុន 8 AM, Tuesday, 06 Nov, 2018
    សារមន្ទីរជាច្រើននៅក្នុងរាជធានីភ្នំពេញផ្តល់ការយល់ដឹងដ៏គួរឱ្យចាប់អារម្មណ៍ស្តីអំពីវប្បធម៌ និង ប្រពៃណី ព្រមទាំងព្រឹត្តិការណ៍ផ្សេងៗដែលបានកើតឡើងនៅអតីតកាលរបស់ប្រទេសកម្ពុជា។ ខាងក្រោមនេះគឺជាសារមុន្ទីចំនួន 5 នៅក្នុងរាជធានីភ្នំពេញដែលផ្តល់...
  • ភូមិបៃតងដ៏ស្រស់ស្អាត នៅខេត្តសៀមរាប ប្រទេសកម្ពុជា

    ដោយ: ភារុន 8 AM, Monday, 12 Nov, 2018
    ភូមិបៃតងគឺជារមណីយដ្ឋានដ៏លាក់កំបាំងមួយ នៅពេលអ្នកបានមកស្នាក់នៅទីនេះ អ្នកនឹងមានអារម្មណ៍ថាឃ្លាតឆ្ងាយពី សម្លេងអ៊ូរអរនៃពិភពខាងក្រៅ។ ឧទារហណ៍ដូចជា៖ ការភ្ញាក់ពីពេលព្រឹកព្រលឹម ហើយបើកទ្វារបន្ទប់ស្នាក់ អ្នកនឹងអាចមើលឃើញសត្វបក្សាបក្សីកំពុងហោ...
  • ការបោះជុំរុំ និង ការដើរកម្សាន្តបែបផ្សងព្រេងនៅខេ...

    ដោយ: ភារុន 9 AM, Wednesday, 07 Nov, 2018
    ខេត្តមណ្ឌលគីរីតំបន់ទេសចរណ៍ធម្មជាតិដ៏ធំមួយនៃតំបន់ភូមភាគឥសាន្តរបស់ប្រទេសកម្ពុជា ដែលមានតំបន់ទេសចរណ៍ធម្មជាតិៗជាច្រើនកន្លែង។ នៅក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក អកអំបុក និងសំពះព្រះខែ នាពេលខាងមុខនេះ ជាឱកាសដ៏ល្អមួយដែលអ្នកអាចនាំគ្រួសារទៅ...
  • ភោជនីយដ្ឋានទាំង 7 នេះ ល្បីមានម្ហូបត្រីអាម៉ុកដែល...

    ដោយ: ភារុន 8 AM, Friday, 09 Nov, 2018
    ត្រីអាម៉ុកគឺជាមុខម្ហូបដ៏ល្បីល្បាញមួយប្រចាំប្រទេសកម្ពុជា។ មុខម្ហូបនេះភាគច្រើនចម្អិនឡើងជាមួយគ្រឿងផ្សំជាច្រើនមុខ ជាពិសេសប្រើសាច់ត្រី និង ខ្ទិះដូងដែលធ្វើឱ្យមុខម្ហូបនេះមានក្លិនឆ្ងុយគួរឱ្យចង់ទទួលទាន។ ហើយមុខម្ហូបនេះគេនិយមចម្អិនបែបប្រព...