ចូលចិត្តទំនើប

ការបោះជុំរុំ និង ការដើរកម្សាន្តបែបផ្សងព្រេងនៅខេត្ត មណ្ឌលគីរី ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក

ដោយ: ភារុន 9 AM, Wednesday, 07 Nov, 2018

ខេត្តមណ្ឌលគីរីតំបន់ទេសចរណ៍ធម្មជាតិដ៏ធំមួយនៃតំបន់ភូមភាគឥសាន្តរបស់ប្រទេសកម្ពុជា ដែលមានតំបន់ទេសចរណ៍ធម្មជាតិៗជាច្រើនកន្លែង។ នៅក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក អកអំបុក និងសំពះព្រះខែ នាពេលខាងមុខនេះ ជាឱកាសដ៏ល្អមួយដែលអ្នកអាចនាំគ្រួសារទៅបោះជុំរុំនៅខេត្តមណ្ឌលគីរី។ នេះពិតជាបទពិសោធន៏ថ្មីមួយទៀតសម្រាប់អ្នកដែលចូលចិត្ត ស្រឡាញ់ធម្មជាតិ និង ស្រឡាញ់ការដើរកម្សាន្តនៅក្នុងព្រៃភ្នំ ការបោះជុំរំ និងការស្វែងយល់ពី វប្បធម៌នៃការរស់នៅរបស់បងប្អូនជនជាតិភាគតិចខ្មែរយើងនៅខេត្តមណ្ឌលគីរី។ ខាងក្រោមនេះនេះគឺជាការរៀបចំដំណើរកម្សាន្តទៅកាន់ខេត្ត មណ្ឌលគីរី ចំនួន 3 ថ្ងៃ 2 យប់ សម្រាប់ប្រិយមិត្តដែលចង់ធើ្វដំណើរកម្សាន្តទៅ ខេត្តមណ្ឌលគីរី នៅក្នុងថ្ងៃឈប់សម្រាកនៅថ្ងៃបុណ្យអុំទូកខាងមុខនេះ៖

ថ្ងៃទីមួយ៖ ដើរកាត់វាលស្មៅខៀវស្រង៉ាត់ និង ធំល្វឹងល្វើយនៅអូរាំង និង រៀបចំបោះតង់ និង អង្គុយមើលថ្ងៃលិច ព្រមទាំងពិសារអាហារពេលល្ងាចបែប BBQ លើសពីនេះអ្នកអាចចែករំលែកបទពិសោធន៏អោយគ្នាទៅវិញទៅមក ក្នុងគោលបំណងពង្រឹងគុណភាពជីវិត អោយកាន់តែមានភាពស្រស់បំព្រង។

ថ្ងៃទីពីរ៖ ដំណើរកម្សាន្តបែបផ្សងព្រេង ដើរកាត់ព្រៃភ្នំ វាលស្មៅ និងពិសាអាហាថ្ងៃត្រង់តាមបែបជនជាតិភាគតិចព្នង មានសំឡក្នុងបំពង់ឫស្សី ត្រីអាំង និង សាច់អាំង ដើម្បីស្វែងយល់ពីវប្បធម៌នៃការរស់នៅរបស់ក្នុងតំបន់នោះ ហើយនៅពេលយប់មានការច្រៀងរាំកម្សាន្តលេងជាមួយនឹងអ្នកមកបោះជុំរុំដទៃទៀត។

ថ្ងៃទីបី៖ ក្រៅពីបទពិសោធន៏ផ្សងព្រេងជាមួយធម្មជាតិដែលមិនអាចបំភ្លេចបានមួយនេះ អ្នកក៏បានកម្សាន្ត និងទស្សនាតំបន់ទេសចរណ៏សំខាន់ៗមួយចំនួន របស់ខេត្តមណ្ឌគីរីផងដែរ មានដូចជា ភូមិដាក់ដាំ ទឹកធ្លាក់ជ្រៃធំ និង រមណីយដ្ឋានអូរមីស ជាដើម។

អត្ថបទអ្នកចង់អាន

  • ដែនជម្រកសត្វដំរី នៅខេត្តមណ្ឌលគីរី

    ដោយ: ភារុន 8 AM, Tuesday, 13 Nov, 2018
    សត្វដំរីអាស៊ី ប្រហែលជាអ្នកទាំងអស់គ្នាបានដឹងហើយ គឺភាគច្រើនសត្វដំរីប្រភេទនេះអាចរស់នៅបានតែនៅក្នុងតំបន់ត្រូពិចដែលមានភាពត្រជាក់ និង មានភ្លៀងធ្លាក់ជាប់ដូចជានៅក្នុងខេត្តមណ្ឌលគីរីនោះទេ។ បើទោះបីជាវាមានរស់នៅប្រទេសថៃក៏ដោយ ប៉ុន្តែដែនជម្រកស...
  • ភូមិបៃតងដ៏ស្រស់ស្អាត នៅខេត្តសៀមរាប ប្រទេសកម្ពុជា

    ដោយ: ភារុន 8 AM, Monday, 12 Nov, 2018
    ភូមិបៃតងគឺជារមណីយដ្ឋានដ៏លាក់កំបាំងមួយ នៅពេលអ្នកបានមកស្នាក់នៅទីនេះ អ្នកនឹងមានអារម្មណ៍ថាឃ្លាតឆ្ងាយពី សម្លេងអ៊ូរអរនៃពិភពខាងក្រៅ។ ឧទារហណ៍ដូចជា៖ ការភ្ញាក់ពីពេលព្រឹកព្រលឹម ហើយបើកទ្វារបន្ទប់ស្នាក់ អ្នកនឹងអាចមើលឃើញសត្វបក្សាបក្សីកំពុងហោ...
  • រឿងដ៏ល្អបំផុតទាំង 10 ដែលអ្នកគួរមកកម្សាន្ត និង ធ...

    ដោយ: ភារុន 9 AM, Tuesday, 30 Oct, 2018
    ហេតុផលដែលថាភ្ញៀវទេសចរមកកាន់ប្រទេសកម្ពុជា ដើម្បីថតខ្សែវីឌីអូទាក់ទងទៅនឹង ប្រាសាទអង្គរវត្ត និង ទេសភាពដ៏ អស្ចារ្យដែលស្ថិតនៅខេត្តសៀមរាបក្នុងរយៈពេលពីរបីថ្ងៃ និង ការរង់ចាំទស្សនាព្រះអាទិត្យរះនៅលើប្រាង្គប្រាសាទអង្គរវត្តគឺជាទស្សនីយភាពដ៏គ...
  • រមណីយដ្ឋានលក្ខណៈឯកជន និង ដាច់ដោយឡែកដ៏ស្រស់ស្អាត...

    ដោយ: ភារុន 10 AM, Thursday, 08 Nov, 2018
    ខេត្តកំពត គឺជាខេត្តមួយដែលមានភាពល្បីល្បាញថានៅទីនេះសប្បូរអាហារសមុទ្រដែលមានរសជាតិឆ្ងាញ់បំផុត ជាងនៅតំបន់ផ្សេងៗទៀតដែលជាខេត្តជាប់សមុទ្រនៅប្រទេសកម្ពុជា។ ម្យ៉ាងទៀតនៅទីនេះក៏មានរមណីយដ្ឋានលក្ខណៈឯកជន និង ដាច់ដោយឡែកពីគេដែលត្រូវបានគេឱ្យឈ្មោះ...