ចូលចិត្តទំនើប

អាហារតាមចិញ្ចើមផ្លូវដ៏ល្អបំផុតទាំង 10 នៅទួលទំពូង រាជធានីភ្នំពេញ

ដោយ: ភារុន 8 AM, Saturday, 03 Nov, 2018

ប្រសិនបើអ្នកមិនបានបរិភោគអាហារតាមចិញ្ចើមផ្លូវនៅទួលទំពូងទេ អ្នកច្បាស់ជាមានការសោកស្តាយជាក់ជាមិនខាន ពីព្រោះអាហារតាមចិញ្ចើមផ្លូវនៅទួលទំពូងនឹងផ្តល់ឱ្យអ្នកនូវរសជាតិឆ្ងាញ់ដ៏ពិតប្រាកដរបស់ប្រទេសកម្ពុជា។ ដូច្នេះ ទំនើប សូមណែនាំអាហារតាមចិញ្ចើមផ្លូវទាំង 10 ដ៏ល្អបំផុតនៅទួលទំពូងរាជធានីភ្នំពេញឱ្យប្រិយមិត្តអ្នកអានបានស្គាល់៖

1. សាច់មាន់អាំងដោតចង្កាក់
សម្រាប់សាច់មាន់ អាំងដោតចង្កាក់គឺពិតជាមានរសជាតិឆ្ងាញ់ ហើយអ្នកអាចអង្គុយបរិភោគនៅលើផ្លូវ 123 បើទោះបីជាតូបនៅផ្លូវនេះបើកបំរើការត្រឹមតែនៅពេលល្ងាចក្តី ប៉ុន្តែសម្រាប់បញ្ជីមុខម្ហូបគឺមិនធ្វើឱ្យអ្នកខកបំណងឡើយ ។

2. មីឆាទួលទំពូង
អាហារដែលប្រជាជនកម្ពុជាចូលចិត្តបរិភោគមួយប្រភេទទៀតគឺមីឆា ហើយមានកន្លែងជាច្រើនដែលមានលក់។ ប៉ុន្តែសម្រាប់ផ្លូវ 135 និង 450 នៅក្បែរផ្សារទួលទំពូងនេះវិញពិតជាមានរសជាតិឆ្ងាញ់ខ្លាំងណាស់ ដោយសារអ្នកលក់មានឯកទេសក្នុងការ ឆាមី ជាមួយសាច់គោ តៅហ៊ូ និង បន្លែ បានឆ្ងាញ់ ព្រមទាំងចៀនស៊ុតបានល្អផងដែរ។

3. កាហ្វេខ្មែរក្នុងផ្សារទួលទំពូង
នៅចំកណ្តាលផ្សារទួលទំពូងមានតូបលក់កាហ្វេខ្មែរមួយ អ្នកអាចទៅបរិភោគបាន ដែលអ្នកលក់ឈ្មោះ ប៊ុនណារ៉េត ដែលគាត់បានបើកដំណើរការលក់កាហ្វេខ្មែរ និង ទឹកក្រូចស្រស់ តាំងពីឆ្នាំ 1980 មកម៉េះ។ រសជាតិកាហ្វេរបស់គាត់ពិតជាឆ្ងាញ់ជាប់ចិត្ត សូម្បីភ្ញៀវទេសចរបរទេសក៏សរសើរកាហ្វេខ្មែររបស់គាត់ឆ្ងាញ់ផងដែរ។

4. បរិភោគអាហារពេលព្រឹកនៅក្នុងផ្សារទួលទំពូង
នៅតូបលក់អាហារពេលព្រឹកនៅក្នុងផ្សារទួលទំពូង នឹងផ្តល់ឱ្យអ្នកនូវអាហារពេលព្រឹកដ៏សម្បូរបែប និង ទឹកផ្លែឈើ ស្រស់ៗដ៏សែនឆ្ងាញ់។ ក្លិនឆ្ងុយរបស់សាច់ជ្រូកអាំង និង បាយដ៏ក្រអូបឆ្ងុយ នឹងធ្វើឱ្យអ្នកមិនអាចទប់ទឹកមាត់បាន។

5. នំបុ័ងនៅតាមរទេះក្បែរផ្សារទួលទំពូង
មានរទេះលក់នំបុ័ងជាច្រើននៅជុំវិញផ្សារទួលទំពូង នំបុ័ងទាំងនោះមានដាក់សាច់គោ ជ្រក់ល្ហុង និងម្ទេស គឺពិតជាឆ្ងាញ់ ឆ្ងាញ់ ដែលធ្វើឱ្យអ្នកទ្រាំមិនបរិភោគមិនបាន។

6. ចេកចៀនទួលទំពូង
អាហារសម្រន់ដែលមានប្រជាប្រិយភាពបំផុតនៅក្នុងរាជធានីភ្នំពេញនោះគឺចេកចៀន។ ចេកចៀនដែលលក់ក្នុងផ្សារទួលទំពូងពិតជាមានរសជាតិផ្អែម ឆ្ងាញ់ ស្រួយ និង ក្តៅៗ សម្រាប់បំពេញក្រពះរបស់អ្នកនៅពេលរសៀល។

7. នំបញ្ចុកសម្លខ្មែរ
នៅក្នុងផ្សារទួលទំពូង អ្នកអាចស្វែងរកនូវអាហារខ្មែរដ៏ឆ្ងាញ់មួយមុខទៀតនោះគឺនំញ្ចុក។ នំបញ្ចុកអាចបរិភោគជាមួយសម្លជាច្រើនដូចជាសម្លខ្មែរ សម្លគីរី សម្លណាំយ៉ាជាដើម។ ប៉ុន្តែនំបញ្ចុកសម្លខ្មែរនៅទួលទំពូងពិតជាមានរសជាតិឆ្ងាញ់ ហើយសម្លខ្មែរនេះចម្អិនជាមូលដ្ឋានគឺប្រើសាច់ត្រី គល់ស្លឹកគ្រៃ រមៀត ប្រហុក និង លាយគ្រឿងផ្សំផ្សេងៗទៀត។

8. CAM’S BURRITO ទួលទំពូង
Cam’s Burrito ជាតូបរទេះតូចមួយដែលលក់អាហារមានរសជាតិបែប Mexico នៅផ្លូវលេខ454។ តូបរទេះលក់អាហារដ៏តូចនេះមានប្រជាប្រិយភាពដោយសារអាហារបែប Mexico ទាំងនោះមានរសជាតិឆ្ងាញ់អស្ចារ្យ ដែលអ្នកទាំងអស់គ្នាគួរតែទៅភ្លក់មើល។

9. កាហ្វេរទេះទួលទំពូង
ចំនួនរទេះលក់កាហ្វេមានច្រើនខ្លាំងណាស់នៅរាជធានីភ្នំពេញ ប៉ុន្តែនៅពេលសព្វថ្ងៃនេះរទេះកាហ្វេទាំងនោះ មានខ្លះបានបំលែងទៅជាលក់តាមឡានដឹកទំនិញខ្នាតតូច ឬ ម៉ូតូកង់បីហើយ។ នៅផ្លូវ 430 គឺនៅមានកាហ្វេលក់តាមរទេះមួយ ដែលបម្រើការលក់កាហ្វេឆ្ងាញ់ និង មានអាហារសម្រន់ជាច្រើនប្រភេទទៀត។

10. អាហារនៅក្បែរសាលាទួលទំពូង
អ្នកលក់ម្ហូបអាហារនាំគ្នាទៅលក់នៅជិតសាលារៀន ឬ សកលវិទ្យាល័យ ដើម្បីបម្រើអាហារដល់សិស្ស និង និស្សិត មានទាំងអាហារពេលព្រឹក ថ្ងៃ និង ល្ងាច ព្រមទាំងមានលក់អាហារសម្រន់ផងដែរ។ តូបលក់អាហារដែលនៅម្តុំសាលាទួលទំពូងមានលក់អាហារដែលមានរសជាតិឆ្ងាញ់ ប្រសិនបើអ្នកធ្លាប់បរិភោគម្តងហើយអ្នកពិតជាចង់ទៅបរិភោគម្តងទៀត។

អត្ថបទអ្នកចង់អាន

  • ដែនជម្រកសត្វដំរី នៅខេត្តមណ្ឌលគីរី

    ដោយ: ភារុន 8 AM, Tuesday, 13 Nov, 2018
    សត្វដំរីអាស៊ី ប្រហែលជាអ្នកទាំងអស់គ្នាបានដឹងហើយ គឺភាគច្រើនសត្វដំរីប្រភេទនេះអាចរស់នៅបានតែនៅក្នុងតំបន់ត្រូពិចដែលមានភាពត្រជាក់ និង មានភ្លៀងធ្លាក់ជាប់ដូចជានៅក្នុងខេត្តមណ្ឌលគីរីនោះទេ។ បើទោះបីជាវាមានរស់នៅប្រទេសថៃក៏ដោយ ប៉ុន្តែដែនជម្រកស...
  • ទិសដៅទេសចរណ៍ទាំង 8 ដែលមានតម្លៃសមរម្យបំផុត នៅជុំ...

    ដោយ: ភារុន 8 AM, Saturday, 10 Nov, 2018
    នៅថ្ងៃឈប់សម្រាកក្នុងឱកាសពិធីបុណ្យអុំទូកនេះ អ្នកអាចឆ្លៀតពេលនេះទៅធ្វើដំណើរទេសចរនៅតំបន់ដ៏ល្បីៗនៅជុំវិញពិភពលោក ប៉ុន្តែប្រសិនបើអ្នកមិនចង់ចំណាយថវិកាច្រើនក្នុងការធ្វើដំណើរទេសចរណ៍ អ្នកអាចពិចារណាទៅកាន់ទិសដៅទាំង 8 ដូចខាងក្រោមនេះដែលផ្តល់ឱ...
  • រមណីយដ្ឋានលក្ខណៈឯកជន និង ដាច់ដោយឡែកដ៏ស្រស់ស្អាត...

    ដោយ: ភារុន 10 AM, Thursday, 08 Nov, 2018
    ខេត្តកំពត គឺជាខេត្តមួយដែលមានភាពល្បីល្បាញថានៅទីនេះសប្បូរអាហារសមុទ្រដែលមានរសជាតិឆ្ងាញ់បំផុត ជាងនៅតំបន់ផ្សេងៗទៀតដែលជាខេត្តជាប់សមុទ្រនៅប្រទេសកម្ពុជា។ ម្យ៉ាងទៀតនៅទីនេះក៏មានរមណីយដ្ឋានលក្ខណៈឯកជន និង ដាច់ដោយឡែកពីគេដែលត្រូវបានគេឱ្យឈ្មោះ...
  • ភោជនីយដ្ឋានទាំង 7 នេះ ល្បីមានម្ហូបត្រីអាម៉ុកដែល...

    ដោយ: ភារុន 8 AM, Friday, 09 Nov, 2018
    ត្រីអាម៉ុកគឺជាមុខម្ហូបដ៏ល្បីល្បាញមួយប្រចាំប្រទេសកម្ពុជា។ មុខម្ហូបនេះភាគច្រើនចម្អិនឡើងជាមួយគ្រឿងផ្សំជាច្រើនមុខ ជាពិសេសប្រើសាច់ត្រី និង ខ្ទិះដូងដែលធ្វើឱ្យមុខម្ហូបនេះមានក្លិនឆ្ងុយគួរឱ្យចង់ទទួលទាន។ ហើយមុខម្ហូបនេះគេនិយមចម្អិនបែបប្រព...