ចូលចិត្តទំនើប

ទិសដៅទេសចរណ៍កំពូលៗទាំង 5 នៅកម្ពុជា

ដោយ: ភារុន 9 AM, Tuesday, 18 Sep, 2018

កម្ពុជាត្រូវបានគេស្គាស់ថាជាព្រះរាជាណាចក្រអច្ឆរិយៈ ដែលមានល្បីល្បាញដោយសារជាប្រទេសដែលសម្បូរទៅដោយប្រាសាទបូរាណជាច្រើនដែលទាក់ទាញភ្ញៀវទេសចរណ៍ជាច្រើនមកពីអាស៊ីអាគ្នេយ៍ និង តំបន់ផ្សេងៗទៀតជាច្រើន។ ខាងក្រោមនេះគឺជាទិសដៅទេសចរណ៍កំពូលៗទាំង 5 ដែលអ្នកមិនគួរខកខាននៅពេលអ្នកមកលេងកម្សាន្តនៅប្រទេសកម្ពុជា៖
1. ទីក្រុង ភ្នំពេញ
ព្រះបរមរាជវាំង សារមុន្ទីរជាតិ និង សារមុន្ទីរប្រល័យពូជសាសន៍ទួលស្លែងសុទ្ធតែស្ថិតនៅក្នុងទីក្រុងភ្នំពេញដែលជារាជធានីរបស់ប្រទេសកម្ពុជា។ បរិវេណព្រះបរមរាជវាំងត្រូវបានបើកចំហសម្រាប់សាធារណៈជនទស្សនា លើកលែងនៅពេលព្រះមហាក្សត្រគង់នៅ។ សារមុន្ទីរជាតិនៅក្បែរនោះមានជាង 14.000 វត្ថុប្រវត្តិសាស្រ្តបូរាណរបស់ប្រទេសកម្ពុជាដែលបានបន្សល់ទុកតាំងពីមុនពេល និង ក្រោយពេលអាណាចក្រខ្មែរ។ អ្នកក៏អាចស្វែងយល់ពីប្រវត្តិសាស្រ្តដ៏ឈឺចាប់របស់ប្រជាជនកម្ពុជាក្នុងសម័យខ្មែរក្រហមនៅក្នុងសារមុន្ទីរប្រល័យពូជសាសន៍ទួលស្លែងផងដែរ។

2. ប្រាសាទ អង្គរវត្ត ក្នុងខេត្តសៀមរាប
ប្រាសាទបូរាណ អង្គរ ដែលបានរចនាឡើងដោយចម្លាក់ដ៏ស្រស់ស្អាត និង អស្ចារ្យ ដែលនាំមកនូវមោទនភាពដល់ប្រជាជនកម្ពុជា។ ប្រាសាទអង្គរត្រូវបានប្រកាសជាបេតិកភ័ណ្ឌពិភពលោកដោយអង្គការយូនីស្កូនៅក្នុងឆ្នាំ 1992។ លើសពីនេះនៅពេលយប់តំបន់ដែលមានលក្ខណៈរស់រវើកក្នុងខេត្តសៀមរាប រួមមាន Pub Street តំបន់ផ្សារចាស់ និង ផ្សាររាត្រីជាដើម ជាកន្លែងដ៏គួរទាក់ទាញសម្រាប់ភ្ញៀវជាតិ និង អន្តរជាតិមកទស្សនាកម្សាន្ត។

3. ទឹកជ្រោះប៊ូស្រា ក្នុងខេត្តមណ្ឌលគីរី
ទីប្រជុំជនដ៏សែនមនោរម្យនៅក្នុងខេត្តមណ្ឌលគីរីគឺជាកន្លែងបោះជំរុំដ៏ល្អបំផុតសម្រាប់អ្នកទេសចរណ៍ជាតិ និង អន្តរជាតិ ដែលចង់មកទស្សនាទឹកជ្រោះប៊ូស្រាដែលត្រូវបានគេចាត់ទុកថាជាទឹកធ្លាក់ដ៏ស្រស់ស្អាតបំផុតរបស់ប្រទេស។ តំបន់ទឹកជ្រោះប៊ូស្រាគឺមានប្រជាប្រិយភាពបំផុតដោយសារអ្នកស្រុកក្នុងតំបន់ប្រើវាជាតំបន់មុជទឹកលេងកម្សាន្ត និង អាហារដ្ឋាន ប៉ុន្តែភ្ញៀវទេចរក៏អាចនាំយកអាហារផ្ទាល់ខ្លួនមកបរិភោគផងដែរ។

4. ឆ្នេរខ្សាច់ដ៏ស្រស់ស្អាត ក្នុងក្រុងព្រះសីហនុ
ប្រសិនបើអ្នកធ្វើដំណើរតាមផ្លូវជាតិលេខ 4 ពីរាជធានីភ្នំពេញ អ្នកនឹងទៅដល់ក្រុងព្រះសីហនុក្នុងរយះពេល 5 ម៉ោង ឬ តិចជាងនេះ។ ក្រុងព្រះសីហនុជារមណីយដ្ឋានកោះ និង ឆ្នេរខ្សាច់ដំបូងគេនៅក្នុងប្រទេសកម្ពុជា។ អ្នកទេសចរអាចរីករាយនឹងឆ្នេរខ្សាច់ពណ៌ ស និង ខ្យល់អាកាសដ៏ស្រស់ស្រាយនៅកោះក្បែរៗនោះ ដូចជាកោះរ៉ុង កោះរ៉ុងសន្លឹម កោះតាគីវ និង កោះឫស្សីជាដើម។ លើសពីនេះនៅក្នុងតំបន់ទីប្រជុំជននៅក្នុងក្រុងព្រះសីហនុផ្តល់ជូននូវរាត្រីដ៏អស្ចារ្យ និង ភ្ញាក់ផ្អើលជាមួយនឹងរង្គសាលជាច្រើនដែលបើករហូតដល់យប់ជ្រៅសម្រាប់ភ្ញៀវបរទេស និង ភ្ញៀវក្នុងស្រុកផងដែរ។

5. ឧទ្យានជាតិព្រះមុន្នីវង្ស ឬ ឧទ្យានជាតិបូកគោ ក្នុងខេត្ត កំពត
ភ្នំបូកគោត្រូវបានដាក់ឈ្មោះតាមរូបរាងរបស់វា ហើយ ជាផ្នែកមួយនៃជួរភ្នំគីរី។ អ្នកទេសចរអាចរីករាយនឹងទេសភាព និង ខ្យល់អាកាស នៅលើភ្នំ ព្រមទាំងអាចប៉ះពពកដែលរសាត់ពាសពេញលើភ្នំផងដែរ។ ការធ្វើដំណើរពីរាជធានីភ្នំពេញតាមបណ្តោយផ្លូវជាតិលេខ 3 នឹងទៅដល់ខេត្តកំពត ហើយអ្នកអាចលេងកម្សាន្តនៅខេត្ត កំពត សិន ហើយនៅពេលរសៀលអ្នកចាកចេញពីខេត្ត កំពត ទៅភ្នំបូកគោ និង អាចកក់សណ្ឋាគារនៅក្បែរនោះស្នាក់នៅផងដែរ។

អត្ថបទអ្នកចង់អាន

  • ទឹកជ្រោះដ៏ស្អាតបំផុតរបស់ប្រទេសកម្ពុជា

    ដោយ: ភារុន 9 AM, Saturday, 06 Oct, 2018
    ធម្មជាតិ បានបង្កើតឱ្យមានជ្រោះ ជ្រលងដងអូរ ជាច្រើនរាយប៉ាយ ស្ទើរទូទាំងប្រទេសកម្ពុជា ហើយសុទ្ធសឹងតែជាតំបន់ទាក់ចិត្ត បង្កើតឱ្យក្លាយជារមណីយដ្ឋានទេសចរណ៍បែបធម្មជាតិជាច្រើន។ ទិដ្ឋភាពដ៏អស្ចារ្យនៃទឹកជ្រោះមួយចំនួនបង្ហាញពីសម្រស់ធម្មជាតិពិតៗក...
  • ថ្ងៃសម្រាកខាងមុខ ទៅលេងកោះរ៉ុង និងកោះរ៉ុងសន្លឹម ...

    ដោយ: ស៊ីវងីម 8 AM, Tuesday, 02 Oct, 2018
    នៅក្នុងខែតុលាខាងមុខនេះ មានថ្ងៃសម្រាកជាច្រើននឹងចូលមកដល់។ តើលោកអ្នកមានគម្រោងទៅលេងឯណាដែរ? តើធ្លាប់បានទៅលេងកោះរ៉ុង និងកោះរ៉ុងសន្លឹមហើយឬនៅ? ថ្ងៃនេះ ទំនើប សូមណែនាំតំបន់កម្សាន្តឆ្នេរសមុទ្រដ៏ស្រស់ស្អាតនេះជូនមិត្តអ្នកអាន។ កោះរ៉ុង ជាកូន...
  • តើប្រទេសណាមានអាហារឆ្ងាញ់ជាងគេ?

    ដោយ: ដួងច័ន្ទ 8 AM, Friday, 21 Sep, 2018
    តើអ្នកមានធ្លាប់ឆ្ងល់ទេថា ក្នុងពិភពលោកយើងនេះ អាហារដ៏ឈ្ងុយឆ្ងាញ់ជាងគេមានប្រភពចេញពីប្រទេសណា? ហើយវាជាមុខម្ហូបអ្វី? ចម្លើយមាននៅទីនេះ បើចង់ដឹងសូមអានអត្ថបទខាងក្រោមដែលរៀបរាប់តាមលំដាប់ពីទាបទៅខ្ពស់។ សហរដ្ឋអាមេរិក នេះប្រហែលជាដោយសារអាហារល្...
  • អាហារតាមផ្លូវដែលមានរសជាតិឆ្ងាញ់ 10 មុខនៅក្នុងប្...

    ដោយ: ភារុន 8 AM, Saturday, 22 Sep, 2018
    វិធីក្នុងការចំណាយលុយតិច និង រហ័សក្នុងការទទួលទានអាហារនោះគឺ អាហារតាមចិញ្ចើមផ្លូវដែលជាជម្រើសនៃការបរិភោគអាហារដ៏ពេញនិយមបំផុតនៅក្នុងប្រទេសកម្ពុជា។ ខាងក្រោមនេះគឺជាអាហារ 10 មុខ លក់នៅតាមចិញ្ចើមផ្លូវដែលមានរសជាតិឆ្ងាញ់ដែលអ្នកគួរសាកល្បងភ្ល...