ចូលចិត្តទំនើប

5 ទិសដៅដ៏សំខាន់ដែលអ្នកគួរមកទស្សនានៅក្នុងទីក្រុងភ្នំពេញ

ដោយ: ភារុន 9 AM, Friday, 14 Sep, 2018

ទីក្រុង ឬ ហៅថារាជធានី របស់ប្រទេសកម្ពុជា ដែលមានប្រជាជនមកប្រមូលផ្តុំគ្នារស់នៅច្រើនបំផុត នោះគឺទីក្រុង ភ្នំពេញ។ ទីក្រុងភ្នំពេញក៏មានប្រវត្តិសាស្រ្តដ៏យូរយារណាស់មកហើយ។ ស្ថាបត្យកម្មរបស់ទីក្រុងដ៏ទាក់ទាញ និង តំបន់ជាយក្រុងដែលអ្នកមិនសូវបានទៅលេងកម្សាន្ត ទាំងអស់នេះសុទ្ធតែផ្តល់ឱ្យអ្នកនូវអ្វីដែលគួរឱ្យចាប់អារម្មណ៍យ៉ាងខ្លាំង។ មិនថាតែអ្នកស្នាក់នៅទីនេះមួយថ្ងៃ ឬ មួយសប្តាហ៍នោះទេ អ្នកក៏នឹងមិនអាចបំភ្លេចបាននូវទស្សនីយភាពរបស់តំបន់នៅក្នុងទីក្រុងភ្នំពេញបានឡើយ។ ខាងក្រោមនេះជាទិសដៅចំនួន 5 ដ៏សំខាន់ដែលអ្នកគួរមកទស្សនានៅក្នុងទីក្រុងភ្នំពេញដែលមានដូចជា៖
1. ព្រះបរមរាជវាំង និង វត្តប្រាក់
ព្រះបរមរាជវាំង និង វត្តប្រាក់គឺជាបេះដូងនៃរាជធានីភ្នំពេញ។ អ្នកអាចអង្គុយលេងកម្សាន្តនៅមាត់ទន្លេនៅខាងមុខព្រះបរមរាជវាំង ហើយនៅពេលអ្នកក្រឡេកមកមើលព្រះបរមរាជវាំងនៅពេលថ្ងៃរៀបលិច អ្នកនឹងឃើញពន្លឺព្រះអាទិត្យចាំងប៉ះនឹងបរមរាជវាំង មើលទៅពិតជាគួរភ្ញាក់ផ្អើលខ្លាំងណាស់។ លើសពីនេះខ្យល់នៃមាត់ទន្លេ 4 មុខ ដ៏ត្រជាក់ស្រួលគឺពិតជាគួរឱ្យទាក់ទាញដល់មនុស្សមកកម្សាន្ត។

2. ភ្នំ ជីសូ
ភ្នំ ជីសូ មានចម្ងាយប្រហែល 55 គីឡូម៉ែត្រពីរាជធានីភ្នំពេញ។ នៅលើភ្នំជីសូ មានប្រាសាទដ៏អស្ចារ្យមួយដែលបានសាងសង់ឡើងកាលពីជាង 900 ឆ្នាំមុន នាសម័យបូរាណ ហើយប្រាសាទនេះសង់ឡើងពីថ្មបាយក្រៀម និង ឥដ្ឋ ជាមួយនឹងការតុបតែងដោយថ្មភក់ដែលបានឆ្លាក់ជារូបផ្សេងៗនៅតាមជញ្ជាំងប្រាសាទ។

3. វាលពិឃាដ និង សារមុន្ទីរទួលស្លែង
ភាពងងឹតនៃប្រវត្តិសាស្រ្តប្រទេសកម្ពុជាកាលពីសម័យប៉ុលពត ដែលបានសម្លាប់ប្រជាជនកម្ពុជាអស់ជាច្រើនលាននាក់ ហើយ ទីតាំងដែលមនុស្សត្រូវបានគេយកមកសម្លាប់ក៏បានបន្សល់ទុកមកដល់សព្វថ្ងៃនេះ។ ដូច្នេះទីកន្លែងទាំងនេះក៏ក្លាយជាតំបន់ទេសចរណ៍មួយដ៏គួរឱ្យចាប់អារម្មណ៍ទាំងភ្ញៀវជាតិ និង ភ្ញៀវអន្តរជាតិផងដែរ។

4. ទន្លេ បាទី
ទន្លេ បាទី គឺមានចម្ងាយប្រហែល 30 គីឡូម៉ែត្រភាគខាងត្បូងនៃរាជធានីភ្នំពេញ។ ទន្លេ បាទីគឺជាកន្លែងហែលទឹកដ៏ពេញនិយមមួយសម្រាប់ប្រជាជនកម្ពុជា។ លើសពីនេះអ្នកក៏អាចអង្គុយលេងកម្សាន្តនៅលើកញ្ចុះតូចៗ និង អាចកុម៉ង់ម្ហូបអាហារខ្លះៗមកទទួលទានសម្រាប់អាហារថ្ងៃត្រង់ផងដែរ។ កញ្ចុះទាំងនេះត្រូវបានសាងសង់ឡើងដោយប្រជាជនរស់នៅទីនោះដើម្បីបង្កើតជាមុខរបរតូចមួយសម្រាប់ចិញ្ចឹមគ្រួសារ។

5. ជិះទូកលេងកម្សាន្តនៅតាមដងទន្លេ 4 មុខ
ការកម្សាន្តមួយទៀតដែលអ្នកមិនធ្លាប់មានបទពិសោធន៍នោះគឺការជិះទូកកម្សាន្តនៅតាមដងទន្ល 4 មុខដែលជាទន្លេចំណុចប្រសព្វរវាងទន្លេ មេគង្គលើ ក្រោម ទន្លសាប និង ទន្លេបាសាក់។ ដំណើរកម្សាន្តជិះទូកតាមដងទន្លេ 4 មុខ អ្នកក៏អាចឃើញភូមិអណ្តែតទឹករបស់ប្រជាជនដែលរស់នៅតាមដងទន្លេ។ លើសពីនេះអ្នកអាចកក់ដំណើរកម្សាន្តពេលល្ងាចជាមួយនឹងទូកកម្សាន្ត និង កុម៉ង់ម្ហូបខ្មែរបូរាណមកទទួលទានបានយ៉ាងសប្បាយរីករាយផងដែរ។

អត្ថបទអ្នកចង់អាន

  • ដែនជម្រកសត្វដំរី នៅខេត្តមណ្ឌលគីរី

    ដោយ: ភារុន 8 AM, Tuesday, 13 Nov, 2018
    សត្វដំរីអាស៊ី ប្រហែលជាអ្នកទាំងអស់គ្នាបានដឹងហើយ គឺភាគច្រើនសត្វដំរីប្រភេទនេះអាចរស់នៅបានតែនៅក្នុងតំបន់ត្រូពិចដែលមានភាពត្រជាក់ និង មានភ្លៀងធ្លាក់ជាប់ដូចជានៅក្នុងខេត្តមណ្ឌលគីរីនោះទេ។ បើទោះបីជាវាមានរស់នៅប្រទេសថៃក៏ដោយ ប៉ុន្តែដែនជម្រកស...
  • រមណីយដ្ឋានលក្ខណៈឯកជន និង ដាច់ដោយឡែកដ៏ស្រស់ស្អាត...

    ដោយ: ភារុន 10 AM, Thursday, 08 Nov, 2018
    ខេត្តកំពត គឺជាខេត្តមួយដែលមានភាពល្បីល្បាញថានៅទីនេះសប្បូរអាហារសមុទ្រដែលមានរសជាតិឆ្ងាញ់បំផុត ជាងនៅតំបន់ផ្សេងៗទៀតដែលជាខេត្តជាប់សមុទ្រនៅប្រទេសកម្ពុជា។ ម្យ៉ាងទៀតនៅទីនេះក៏មានរមណីយដ្ឋានលក្ខណៈឯកជន និង ដាច់ដោយឡែកពីគេដែលត្រូវបានគេឱ្យឈ្មោះ...
  • ទិសដៅទេសចរណ៍ទាំង 8 ដែលមានតម្លៃសមរម្យបំផុត នៅជុំ...

    ដោយ: ភារុន 8 AM, Saturday, 10 Nov, 2018
    នៅថ្ងៃឈប់សម្រាកក្នុងឱកាសពិធីបុណ្យអុំទូកនេះ អ្នកអាចឆ្លៀតពេលនេះទៅធ្វើដំណើរទេសចរនៅតំបន់ដ៏ល្បីៗនៅជុំវិញពិភពលោក ប៉ុន្តែប្រសិនបើអ្នកមិនចង់ចំណាយថវិកាច្រើនក្នុងការធ្វើដំណើរទេសចរណ៍ អ្នកអាចពិចារណាទៅកាន់ទិសដៅទាំង 8 ដូចខាងក្រោមនេះដែលផ្តល់ឱ...
  • ការបោះជុំរុំ និង ការដើរកម្សាន្តបែបផ្សងព្រេងនៅខេ...

    ដោយ: ភារុន 9 AM, Wednesday, 07 Nov, 2018
    ខេត្តមណ្ឌលគីរីតំបន់ទេសចរណ៍ធម្មជាតិដ៏ធំមួយនៃតំបន់ភូមភាគឥសាន្តរបស់ប្រទេសកម្ពុជា ដែលមានតំបន់ទេសចរណ៍ធម្មជាតិៗជាច្រើនកន្លែង។ នៅក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក អកអំបុក និងសំពះព្រះខែ នាពេលខាងមុខនេះ ជាឱកាសដ៏ល្អមួយដែលអ្នកអាចនាំគ្រួសារទៅ...