ចូលចិត្តទំនើប

ព្រៃដ៏ស្អាតបំផុតទាំង 10 នៅលើពិភពលោក

ដោយ: ភារុន 9 AM, Tuesday, 28 Aug, 2018

កាលដើមឡើយមនុស្សរាប់លានអ្នកទូទាំងពិភពលោកពឹងផ្អែកលើព្រៃឈើសម្រាប់ធ្វើជាអាហារ ឱសថ និងទីជម្រក។ ហើយវប្បធម៌នៃ
សហគមន៍និមួយៗត្រូវបានបង្កើតឡើងដោយសារទំនាក់ទំនងរវាងមនុស្ស និង ព្រៃឈើ។ ភាពស្រស់ស្អាតនៃព្រៃភ្នំ គឺជាទស្សនីយភាពដ៏អស្ចារ្យ
មួយដែលធ្វើឲ្យមនុស្សមានការចាប់អារម្មណ៍យ៉ាងខ្លាំង។ ហើយក៏មានមនុស្សមួយចំនួនចំណាយពេលវេលាដ៏មានតម្លៃរបស់ខ្លួនដើម្បីរុករក
តំបន់ព្រៃឈើដ៏ស្រស់ស្អាតបំផុតនៅជុំវិញពិភពលោក។

ដូច្នេះពួកគេក៏បានកត់ត្រាជាបញ្ជីឈ្មោះព្រៃភ្នំដែលស្រស់ស្អាតបំផុតទាំង 10 នៅលើពិភពលោកដែលរួមមាន៖

1. ព្រៃ Sundarbans
ព្រៃកោងកាង Sundarbans នេះស្ថិតនៅលើតំបន់ដីសណ្តដ៏ធំល្វឹងល្វើយនៃឈូងសមុទ្រ Bengal នៅក្នុងប្រទេសបង់ក្លាដេសភាគខាងត្បូង។ ព្រៃនេះគឺជាតំបន់បេតិកភណ្ឌពិភពលោកដែលប្រកាសដោយអង្គការ UNSCO។ ពីព្រោះភាពសម្បូរបែបនៃធម្មជាតិរបស់ព្រៃនេះហើយក៏ជាទស្សនីយភាពដ៏អស្ចារ្យបំផុតនៅលើពិភពលោក។

2. ព្រៃត្រូពិច Amazon
ព្រៃនេះមានទីតាំងនៅទ្វីបអាមេរិកខាងត្បូង ដោយផ្ទៃដី 5.5 លានគីឡូម៉ែត្រការ៉េត្រូវបានគ្របដណ្តប់ដោយព្រៃត្រូពិច Amazon។ លើសពីនេះវាក៏ជាព្រៃត្រូពិចដ៏ធំបំផុតនៅលើពិភពលោក។

3. ព្រៃឧទ្យានជាតិ Mark Twain
ព្រៃឧទ្យានជាតិ Mark Twain ស្ថិតនៅក្នុងខ្ពង់រាប Ozark តំបន់ Missouri នៃទ្វីបអាមេរិក។ Mark Twain មានចេតិយនៅលើកូនភ្នំដែលមានអាយុកាលចំណាស់ជាងគេបំផុតរបស់ប្រទេស។

4. ព្រៃឧទ្យានជាតិ Coconino
ព្រៃនេះមានទីតាំងស្ថិតនៅរដ្ឋ Arizona សហរដ្ឋអាមេរិក។ ទស្សនីយភាពដ៏ស្រស់ស្អាតរបស់ព្រៃនេះពិតជាគួរឲ្យទាក់ទាញដល់អ្នកធ្វើដំណើរផ្សងព្រេងឲ្យចង់ទៅកាន់ព្រៃមួយនេះ។

5. ព្រៃឧទ្យានជាតិ Pisgah
តំបន់ព្រៃនេះស្ថិតនៅតំបន់ New England ភូមិភាគខាងជើងរដ្ឋ Carolina សហរដ្ឋអាមេរិក។ អាកាសធាតុទឹកធ្លាក់ របស់ព្រៃនេះបានស្វាគមន៍ដល់អ្នកទេសចរណ៍មកកម្សាន្តលេងនៅព្រៃឧទ្យានជាតិ Pisgah។

6. ព្រៃ ពពក
ព្រៃ ពពក ភាគច្រើនវាស្ថិតនៅភូមិភាគអាស៊ី និង អាហ្វ្រិកកណ្តាល។ វាគ្របដណ្តប់ដោយពពកច្រើន និង អាកាសធាតុត្រជាក់ និង វាក៏ជាលំនៅដ្ឋានរបស់សត្វព្រៃគ្រប់ប្រភេទផងដែរ។

7. ព្រៃត្រូពិច Congo
តំបន់ព្រៃត្រូពិច Congo មានទីតាំងស្ថិតនៅផ្នែកកណ្តាល និង ខាងលិច នៃខ្សែអេក្វាទ័រនៅទ្វីបអាហ្វ្រិក។ អ្នកអាចរកឃើញប្រភេទសត្វ និង រុក្ខជាតិ ផ្សេងៗនៅក្នុងព្រៃមួយនេះ។

8. ព្រៃត្រូពិច Great Bear
Great Bear គឺជាព្រៃត្រូពិចដ៏ធំមួយក្នុងចំណោមព្រៃត្រូពិចផ្សេងទៀតនៅលើពិភពលោក។ តំបន់ព្រៃនេះមានសត្វធំៗរស់នៅច្រើនប្រភេទ ជាពិសេសគឺសត្វខ្លាឃ្មុំដែលមានពូជច្រើនប្រភេទ។

9. ព្រៃឧទ្យានជាតិ Tongass
ព្រៃនេះគឺជាឧទ្យានជាតិព្រៃឈើនៅក្នុងសហរដ្ឋអាមេរិក។ តំបន់នៅជិតព្រៃ Tongass ជាលំនៅដ្ឋានរបស់ប្រជាជន 75,000នាក់ដែលពឹងផ្អែកលើដីព្រៃនេះសម្រាប់ជីវភាពរស់នៅរបស់ពួកគេ។

10. ព្រៃត្រូពិច Inland
ព្រៃត្រូពិច Inland គឺជាផ្នែកនៃតំបន់ Interior Cedar Hemlock (ICH) និង ជាតំបន់ស្ថានប្រព័ន្ធអេកូឡូស៊ីតែមួយគត់នៅលើពិភពលោក។

អត្ថបទអ្នកចង់អាន

  • គន្លឹះស្វែងរកភោជនីយដ្ឋានល្អពេលដើរកំសាន្ត

    ដោយ: ដួងច័ន្ទ 1 PM, Sunday, 19 Aug, 2018
    មិនថានៅតាមដងផ្លូវ ឆ្លងពីទីក្រុងមួយទៅមួយ ឆ្លងពីប្រទេសមួយទៅមួយទៀត ឬធ្វើដំណើរទូទាំងពិភពលោក ការធ្វើដំណើរត្រូវតែបង្កប់ដោយភាពរីករាយ។ ចំណុចសំខាន់សម្រាប់ការធ្វើដំណើរកំសាន្ត គឺខណៈពេលដែលរីករាយ អ្នកក៏ត្រូវការថាមពលគ្រប់គ្រាន់ដែរ ដូច្នេះវាព...
  • ទៅស្គាល់សណ្ឋាគារប្រណិតៗជុំវិញពិភពលោក

    ដោយ: ដួងច័ន្ទ 9 AM, Monday, 03 Sep, 2018
    តើអ្នកចូលចិត្តជីវភាពរស់នៅបែបប្រណិត ចំណាយពេលវេលាសម្រាកលំហែដ៏រីករាយ និងរស់នៅពោរពេញដោយក្តីសុខមែនទេ? អញ្ចឹងអ្នកអាចចំណាយពេលអានអត្ថបទរបស់ ទំនើប ដែលនឹងនាំអ្នកទៅស្គាល់សណ្ឋាគារប្រណិតៗជុំវិញពិភពលោក។ Nayara Springs ទទួលបានបទពិសោធន៍រស់នៅជា...
  • ផ្ទះលំហែនៅសមុទ្រ ក្នុងប្រទេសម៉ិចស៊ិចកូ

    ដោយ: ដួងច័ន្ទ 9 AM, Saturday, 11 Aug, 2018
    ប្រជាជនអាមេរិកច្រើនជាង 25 លាននាក់ បានចូលមកសម្រាកនៅក្នុងប្រទេសម៉ិចស៊ិចកូជារៀងរាល់ឆ្នាំ ដែលជាតួលេខច្រើនជាងតំបន់ណាទាំងអស់ យោងតាមទិន្នន័យរបស់ National Travel Tourism Office។ នេះមានន័យថា តំបន់ដទៃទៀតមិនមានភាពទាក់ទាញដូចតំបន់ឆ្នេរនៅក្...
  • អគារមហិមាទាំង 5 នៅក្នុងលោក

    ដោយ: ដួងច័ន្ទ 8 AM, Thursday, 23 Aug, 2018
    ការធ្វើដំណើរជុំវិញពិភពលោក នាំអ្នកឱ្យស្គាល់អ្វីៗប្លែកៗជាច្រើន ដែលភាគច្រើនជានិមិត្តរូបតំណាងឱ្យទីកន្លែងទាំងនោះ។ អ្វីដែលស្រូបទាញអារម្មណ៍របស់អ្នកទាំងអស់នោះគឺបង្កើតឡើងពីគំនិតច្នៃប្រឌិតរបស់មនុស្ស ហើយនៅក្នុងអត្ថបទខាងក្រោម ទំនើប នឹងបង្...