ចូលចិត្តទំនើប

អគារមហិមាទាំង 5 នៅក្នុងលោក

ដោយ: ដួងច័ន្ទ 8 AM, Thursday, 23 Aug, 2018

ការធ្វើដំណើរជុំវិញពិភពលោក នាំអ្នកឱ្យស្គាល់អ្វីៗប្លែកៗជាច្រើន ដែលភាគច្រើនជានិមិត្តរូបតំណាងឱ្យទីកន្លែងទាំងនោះ។ អ្វីដែលស្រូបទាញអារម្មណ៍របស់អ្នកទាំងអស់នោះគឺបង្កើតឡើងពីគំនិតច្នៃប្រឌិតរបស់មនុស្ស ហើយនៅក្នុងអត្ថបទខាងក្រោម ទំនើប
នឹងបង្ហាញអ្នកពីសំណង់អគារដ៏មហិមាទាំង 5 នៅក្នុងពិភពលោក។

UNC Charlott’s Center City Building
នេះជាសំណង់អគារខ្ពស់មួយ ដែលបង្កប់នូវសកម្មភាពវប្បធម៌។ វាជាអគារកម្ពស់ 12 ជាន់ និងមានទំហំ 13,285 ម៉ែត្រការ៉េ។ វាត្រូវបានរចនាម៉ូដ
ដោយក្រុមហ៊ុន Kieran Timberlake និងមានគោលបំណងចម្បងប្រើប្រាស់សម្រាប់គម្រោង Charlotte’s MBA ថ្នាក់សិក្សាសម្រាប់សេវាកម្ម
សុខភាព និងស្ថាបត្យកម្ម។

Burj Dubai
លោក Bill Baker គឺជាអ្នកច្នៃម៉ូដអគារខ្ពស់ជាងគេនៅក្នុងពិភពលោកមួយនេះ ដែលឈ្មោះដើមដំបូងគឺ Burj Dubai ហើយបន្ទាប់មកត្រូវបាន
ប្តូរមកជា Burj Khalifa ដើម្បីជាកិត្តិយសដល់ប្រធានាធិបតីរបស់ United Arab Emirate គឺលោក Sheikh Khalifa bin Zayed al- Nahayan។
វាជាអគារដែលមានរាងដូចម្ជុល ធ្វើពីបេតុង កញ្ចក់ និងដែក និងមានកម្ពស់ 828 ម៉ែ ត្រ។ វាមានច្រើនជាង 200 ជាន់ ប៉ុន្តែមានតែ 160 ជាន់ប៉ុណ្ណោះ
ត្រូវបានប្រើប្រាស់ជាលំនៅដ្ឋាន ក្រៅពីនោះគឺប្រើប្រាស់សម្រាប់បម្រើសេវាកម្មនានា។

Cultural Center and Art Museum
បើសិនជាអ្នកចូលចិត្តវប្បធម៌របស់តំបន់អាស៊ិ អ្នកនឹងពេញចិត្តចំពោះអគារដ៏ចម្លែកខុសពីគេមួយនេះ ដែលជាកន្លែងមជ្ឈមណ្ឌលវប្បធម៌
និងសិល្បៈនៅក្នុងទីក្រុងហុងកុង។ វាជាអគារដ៏ធំមួយ ដែលមានការរចនាម៉ូដដ៏ពិសេស។ ដំបូលរបស់វាមានរាងដូចទឹករលក។ ថ្វីត្បិតវាជា
អគារមិនមានបង្អួច ប៉ុន្តែវាជាអគារដ៏ធំទូលាយ និងមានខ្យល់ចេញចូលគ្រប់គ្រាន់។

Flower Blossom Architecture
នេះជាអគារដ៏ខ្ពស់មួយទៀត ដែលត្រូវបានសាងសង់ឡើងដោយក្រុមហ៊ុនក្រិចឈ្មោះថា Petra Architects។ វាមានសម្រស់ដ៏ស្រស់ស្អាត
ជាអគារទំនើប ជាមួយនឹងប៉មអគារចំនួន 2 ដែលត្រូវបានរចនាម៉ូដឡើងដូចជាផ្ការីក។ ផ្លូវចូលទៅក្នុងអគារគឺនៅជាន់ផ្ទាល់ដី និងត្រូវឆ្លងកាត់គ្រោង
អគារប្រទាក់ក្រឡាគ្នា ស្ថិតនៅបាតអគារទាំងសងខាង។ កន្លែងដ៏ពិសេស គឺហាងកាហ្វេ ដែលស្ថិតនៅកម្ពស់ 135 ម៉ែត្រផុតពីដី ដែលផ្តល់នូវ
ទីតាំងទស្សនាទេសភាពដ៏ស្រស់ត្រកាលនៃទីក្រុងឌូបៃ និងសួនច្បារ Zaabeel Park នៅជុំវិញ។

Trump International Hotel and Tower
សំណង់អគារដែលបញ្ចប់ការសាងសង់នៅក្នុងឆ្នាំ 2011 មួយនេះស្ថិតនៅចំកណ្តាលទីក្រុង Palm Jumeirah។ វាជាអគារដែលមានប៉មចំនួន 2
ដែលភ្ជាប់ជាមួយគ្នានៅជាន់លើគេបង្អស់។ ផ្នែកមួយនៃប៉មអគារ គឺជាសណ្ឋាគារ និងមួយផ្នែកទៀតគឺជាកន្លែងសម្រាប់ប្រើប្រាស់ជាលំនៅដ្ឋាន។
វាមានចំនួន 62 ជាន់ និងមានកម្ពស់ 270 ម៉ែត្រ។ វាជាកន្លែងដែលអ្នកអាចសម្រាកលំហែ និងរីករាយនឹងការកំសាន្តគ្រប់បែបយ៉ាង មានដូចជា
អាងហែលទឹក ភោជនីយដ្ឋាន កន្លែងហាត់ប្រាណ ស្ប៉ា ឆ្នេរខ្សាច់ឯកជន កន្លែងវាយ Tennis និងសួនច្បារ។

អត្ថបទអ្នកចង់អាន

  • ផ្ទះលំហែនៅសមុទ្រ ក្នុងប្រទេសម៉ិចស៊ិចកូ

    ដោយ: ដួងច័ន្ទ 9 AM, Saturday, 11 Aug, 2018
    ប្រជាជនអាមេរិកច្រើនជាង 25 លាននាក់ បានចូលមកសម្រាកនៅក្នុងប្រទេសម៉ិចស៊ិចកូជារៀងរាល់ឆ្នាំ ដែលជាតួលេខច្រើនជាងតំបន់ណាទាំងអស់ យោងតាមទិន្នន័យរបស់ National Travel Tourism Office។ នេះមានន័យថា តំបន់ដទៃទៀតមិនមានភាពទាក់ទាញដូចតំបន់ឆ្នេរនៅក្...
  • 5 ទិសដៅដ៏សំខាន់ដែលអ្នកគួរមកទស្សនានៅក្នុងទីក្រុង...

    ដោយ: ភារុន 9 AM, Friday, 14 Sep, 2018
    ទីក្រុង ឬ ហៅថារាជធានី របស់ប្រទេសកម្ពុជា ដែលមានប្រជាជនមកប្រមូលផ្តុំគ្នារស់នៅច្រើនបំផុត នោះគឺទីក្រុង ភ្នំពេញ។ ទីក្រុងភ្នំពេញក៏មានប្រវត្តិសាស្រ្តដ៏យូរយារណាស់មកហើយ។ ស្ថាបត្យកម្មរបស់ទីក្រុងដ៏ទាក់ទាញ និង តំបន់ជាយក្រុងដែលអ្នកមិនសូវបាន...
  • ទៅស្គាល់សណ្ឋាគារប្រណិតៗជុំវិញពិភពលោក

    ដោយ: ដួងច័ន្ទ 9 AM, Monday, 03 Sep, 2018
    តើអ្នកចូលចិត្តជីវភាពរស់នៅបែបប្រណិត ចំណាយពេលវេលាសម្រាកលំហែដ៏រីករាយ និងរស់នៅពោរពេញដោយក្តីសុខមែនទេ? អញ្ចឹងអ្នកអាចចំណាយពេលអានអត្ថបទរបស់ ទំនើប ដែលនឹងនាំអ្នកទៅស្គាល់សណ្ឋាគារប្រណិតៗជុំវិញពិភពលោក។ Nayara Springs ទទួលបានបទពិសោធន៍រស់នៅជា...
  • ទីកន្លែងទាំង 9 សក្តិសមសម្រាប់ការអានសៀវភៅ

    ដោយ: ដួងច័ន្ទ 8 AM, Tuesday, 21 Aug, 2018
    វិស្សមកាលគឺជាពេលវេលាដ៏ពិសេសសម្រាប់សម្រាកលំហែ មិនថាវាជាការដើរកំសាន្តទៅទីជិត ឬទីឆ្ងាយ។ ការអានសៀវភៅជួយបន្ថែមរសជាតិ ដ៏ពិសេសសម្រាប់ពេលវិស្សមកាល។ នៅក្នុងអត្ថបទខាងក្រោមនេះ ទំនើប សូមបង្ហាញនូវទីកន្លែងវិស្សមកាលជុំវិញពិភពលោក ដែលសក្តិសម នឹ...