ចូលចិត្តទំនើប

ទីកន្លែងទាំង 9 សក្តិសមសម្រាប់ការអានសៀវភៅ

ដោយ: ដួងច័ន្ទ 8 AM, Tuesday, 21 Aug, 2018

វិស្សមកាលគឺជាពេលវេលាដ៏ពិសេសសម្រាប់សម្រាកលំហែ មិនថាវាជាការដើរកំសាន្តទៅទីជិត ឬទីឆ្ងាយ។ ការអានសៀវភៅជួយបន្ថែមរសជាតិ
ដ៏ពិសេសសម្រាប់ពេលវិស្សមកាល។ នៅក្នុងអត្ថបទខាងក្រោមនេះ ទំនើប សូមបង្ហាញនូវទីកន្លែងវិស្សមកាលជុំវិញពិភពលោក ដែលសក្តិសម
នឹងការអានសៀវភៅ។ តោះមកស្វែងយល់ទាំងអស់គ្នា!

Seattle
រានហាលមានដំបូលមួយនេះស្ថិតនៅខាងមុខបន្ទប់គេងធំមួយ ក្នុងគេហដ្ឋានមួយខ្នងនៅក្នុងទីក្រុង Seattle ដែលមានទេសភាព Lake Washington និងមានកៅអីអង្គុយសម្រាប់អ្នកសម្រាកលំហែយ៉ាងមានផាសុកភាព។

Málaga
រានហាលដ៏ស្ងប់ស្ងាត់មួយនេះ លាបពណ៌សក្បុស ដែលអនុញ្ញាតឱ្យផ្ទៃមេឃ និងទឹកសមុទ្រខៀវស្រងាត់ទាក់ទាញយកអារម្មណ៍របស់អ្នក។
និយាយអំពីពណ៌ខៀវ ទីក្រុង Málaga គឺជាកន្លែងកំណើតនៃរូបគំនូរ Blue Period គូរដោយវិចិត្រករ Pablo Picasso នៅក្នុងឆ្នាំ 1881
ដែលជាគំនូរមានពណ៌ខៀវ និងបៃតងបែកខៀវ បង្កប់ដោយភាពរ៉ូមែនទិក។ ទីកន្លែងនេះសក្តិសមសម្រាប់ការអានសៀវភៅបែបរ៉ូមែនទិក។

Bald Head Island
រានហាលស្ថិតនៅយ៉ខាងមុខកំពង់ផែមួយនេះស្ថិតនៅលើកោះនៃទីក្រុង North Carolina ដែល ផ្តល់នូវទេសភាពដ៏ស្រស់ស្អាតនៃទូកជាច្រើន
គ្រឿងនៅលើផ្ទៃទឹក អមជាមួយកៅអីពូកសក្តិសមសម្រាប់ការអានសៀវភៅ ដែលមានលក្ខណៈបែបអាថ៌កំបាំង។

Phuket
អ្នកប្រហែលជាមិនចង់ធ្វើអ្វីច្រើនជាងការទស្សនាទេសភាពសមុទ្រ ឬទេសភាពថ្ងៃលិចនៅទីនេះឡើយ។ ប៉ុន្តែអ្នកអាចបន្ថែមបរិយាកាស
ដ៏រីករាយសម្រាប់ខ្លួនអ្នក ដោយការអានសៀវភៅដែលរៀបរាប់ពីជីវភាពរស់នៅរបស់អ្នកស្រុកក្នុងតំបន់។

Belongil Beach
កន្លែងអង្គុយលំហែនៅខាងក្រៅមួយនៃស្ថិតនៅឆ្នេរភាគខាងកើតប្រទេសអូស្រ្តាលី ដែលមានជញ្ជាំងហ៊ុំព័ទ្ធផ្តល់នូវបរិយាកាសឯកជន ក៏ដូចជាការពារ
ពីកម្លាំងខ្យល់បក់ សក្តិសមបំផុតសម្រាប់បរិយាកាសអានសៀវភៅ។ នៅទីនេះអ្នកអាចសាកល្បងអានសៀវភៅបែបស៊ើបអង្កេត និងអាថ៌កំបាំង។

Indianapolis
នេះជាកន្លែងដ៏សក្តិសមសម្រាប់ការអានសៀវភៅបែបមនោសញ្ចេតនា បង្កប់ដោយភាពកំសត់ និងក្តីស្រឡាញ់ ឧទាហរណ៍ដូចជាសៀវភៅរឿង
The Fault in Our Stars ហើយទីនេះក៏បង្ហាញពីទីតាំងជាក់ស្តែងដូចមានរៀបរាប់ក្នុងសៀវភៅដូច្នេះដែរ។

Gibson Island
រានហាលមួយនេះត្រូវបានជួសជុលកែលម្អពីគេហដ្ឋានជាប់មាត់ទឹក ដែលនឹងក្លាយជាកន្លែងដ៏សក្តិសមសម្រាប់សម្ងំអានសៀវភៅ។ សៀវភៅ
ដែលសមស្របនឹងបរិយាកាសនៅទីនេះ គឺជាប្រភេទសៀវភៅបែប Sci-Fi ។

London
ទោះបីជាអ្នកជ្រើសយកកៅអីបង្អែកមានពូក ឬបង់វែងសម្រាប់អង្គុយ ក៏ទីកន្លែងមួយនៅក្នុងទីក្រុង ឡុងដ៍មួយនេះផ្តល់នូវបរិយាកាសដ៏ល្អសម្រាប់
ការអានសៀវភៅ ដែលមានពន្លឺ និងម្លប់គ្រប់ គ្រាន់។ ទីក្រុងឡុងដ៍ ជាទីក្រុងមានមនុស្សកកកុញ និងមិនមានការផ្លាស់ប្តូរ។ សៀវភៅដ៏សក្តិសម
សម្រាប់បរិយាកាសបែបនេះគឺជាសៀវភៅដែលបង្ហាញពីការរស់នៅក្នុងទីក្រុងដ៏ស៊ីវិល័យនេះ ក៏ដូចជាជីវិតរបស់ជនអន្តោប្រវេសន៍ជាដើម។

Los Angeles
នេះជាកន្លែងដ៏ស្រស់ស្អាតសម្រាប់ការទស្សនាថ្ងៃលិច នៅទីក្រុង Southern California អមជាមួយការអានសៀវភៅដ៏ជក់ចិត្តដិតអារម្មណ៍។
សៀវភៅអំណានដ៏សក្តិសម គឺជាសៀវភៅបែបបាញ់ប្រហារ ឬប្រយុទ្ធ ដែលអាចមានប្រភពចេញពីទីក្រុងនេះផ្ទាល់។

អត្ថបទអ្នកចង់អាន

  • ការបោះជុំរុំ និង ការដើរកម្សាន្តបែបផ្សងព្រេងនៅខេ...

    ដោយ: ភារុន 9 AM, Wednesday, 07 Nov, 2018
    ខេត្តមណ្ឌលគីរីតំបន់ទេសចរណ៍ធម្មជាតិដ៏ធំមួយនៃតំបន់ភូមភាគឥសាន្តរបស់ប្រទេសកម្ពុជា ដែលមានតំបន់ទេសចរណ៍ធម្មជាតិៗជាច្រើនកន្លែង។ នៅក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក អកអំបុក និងសំពះព្រះខែ នាពេលខាងមុខនេះ ជាឱកាសដ៏ល្អមួយដែលអ្នកអាចនាំគ្រួសារទៅ...
  • អាហារតាមចិញ្ចើមផ្លូវដ៏ល្អបំផុតទាំង 10 នៅទួលទំពូ...

    ដោយ: ភារុន 8 AM, Saturday, 03 Nov, 2018
    ប្រសិនបើអ្នកមិនបានបរិភោគអាហារតាមចិញ្ចើមផ្លូវនៅទួលទំពូងទេ អ្នកច្បាស់ជាមានការសោកស្តាយជាក់ជាមិនខាន ពីព្រោះអាហារតាមចិញ្ចើមផ្លូវនៅទួលទំពូងនឹងផ្តល់ឱ្យអ្នកនូវរសជាតិឆ្ងាញ់ដ៏ពិតប្រាកដរបស់ប្រទេសកម្ពុជា។ ដូច្នេះ ទំនើប សូមណែនាំអាហារតាមចិញ្...
  • ភោជនីយដ្ឋានទាំង 7 នេះ ល្បីមានម្ហូបត្រីអាម៉ុកដែល...

    ដោយ: ភារុន 8 AM, Friday, 09 Nov, 2018
    ត្រីអាម៉ុកគឺជាមុខម្ហូបដ៏ល្បីល្បាញមួយប្រចាំប្រទេសកម្ពុជា។ មុខម្ហូបនេះភាគច្រើនចម្អិនឡើងជាមួយគ្រឿងផ្សំជាច្រើនមុខ ជាពិសេសប្រើសាច់ត្រី និង ខ្ទិះដូងដែលធ្វើឱ្យមុខម្ហូបនេះមានក្លិនឆ្ងុយគួរឱ្យចង់ទទួលទាន។ ហើយមុខម្ហូបនេះគេនិយមចម្អិនបែបប្រព...
  • រមណីយដ្ឋានលក្ខណៈឯកជន និង ដាច់ដោយឡែកដ៏ស្រស់ស្អាត...

    ដោយ: ភារុន 10 AM, Thursday, 08 Nov, 2018
    ខេត្តកំពត គឺជាខេត្តមួយដែលមានភាពល្បីល្បាញថានៅទីនេះសប្បូរអាហារសមុទ្រដែលមានរសជាតិឆ្ងាញ់បំផុត ជាងនៅតំបន់ផ្សេងៗទៀតដែលជាខេត្តជាប់សមុទ្រនៅប្រទេសកម្ពុជា។ ម្យ៉ាងទៀតនៅទីនេះក៏មានរមណីយដ្ឋានលក្ខណៈឯកជន និង ដាច់ដោយឡែកពីគេដែលត្រូវបានគេឱ្យឈ្មោះ...