ចូលចិត្តទំនើប

គន្លឹះស្វែងរកភោជនីយដ្ឋានល្អពេលដើរកំសាន្ត

ដោយ: ដួងច័ន្ទ 1 PM, Sunday, 19 Aug, 2018

មិនថានៅតាមដងផ្លូវ ឆ្លងពីទីក្រុងមួយទៅមួយ ឆ្លងពីប្រទេសមួយទៅមួយទៀត ឬធ្វើដំណើរទូទាំងពិភពលោក ការធ្វើដំណើរត្រូវតែបង្កប់ដោយភាពរីករាយ។ ចំណុចសំខាន់សម្រាប់ការធ្វើដំណើរកំសាន្ត គឺខណៈពេលដែលរីករាយ អ្នកក៏ត្រូវការថាមពលគ្រប់គ្រាន់ដែរ ដូច្នេះវាពិតជាសំខាន់ណាស់ ក្នុងការស្វែងរកទីកន្លែងដើម្បីទទួលទានអាហារ។ ទំនើប សូមបង្ហាញពីគន្លឹះសម្រាប់ការស្វែងរកភោជនីយដ្ឋានល្អៗ ក្នុងអំឡុងពេលដើរកំសាន្ត ដូចមានក្នុងអត្ថបទខាងក្រោម
ក្រុមហ៊ុនទេសចរណ៍
នៅពេលវិស្សមកាល អ្នកប្រហែលជាធ្លាប់លឺ ឬធ្លាប់បានទៅទេសចរណ៍នៅកន្លែង ណាមួយតាមរយៈ
ក្រុមហ៊ុនទេសចរណ៍ ប៉ុន្តែអ្នកប្រហែលជាមិនធ្លាប់ដឹងថាក្រុមហ៊ុនទេសចរណ៍ទាំងនោះក៏មាន
ភោជនីយដ្ឋានដែរ។ វិធីដ៏លឿនមួយដើម្បីស្វែងរកភោជនីយដ្ឋានដ៏ល្អបំផុតនៅក្នុងតំបន់ដែលអ្នកទៅកំសាន្ត គឺការធ្វើដំណើរតាមការណែនាំសម្រាប់ភោជនីយដ្ឋានក្នុងតំបន់។
ពិនិត្យមើលតាម Instagram
បណ្តាញទំនាក់ទំនងសង្គម ត្រូវបានគេទទួលស្គាល់ថាជាកន្លែងដែលបង្ហាញនូវមុខម្ហូប ពិសេសៗ។

បណ្តាញ Instagram គឺជាបណ្តាញទំនាក់ទំនងសង្គមដ៏ពិសេសមួយសម្រាប់បង្ហាញពីទីតាំងរបស់ចំណីអាហារ។ មិនថាអ្នកចង់ស្វែងរកអាហារ ឬបង្អែមទេ វាគឺជាកន្លែងផ្តល់គំនិតល្អៗ ដោយគ្រាន់តែពិនិត្យទីតាំង តាមរយៈ Hashtags នៅលើ Instagram។ ភោជនីយដ្ឋានជាច្រើន ក៏មានផ្សព្វផ្សាយនៅលើ Instagram ផងដែរ ហើយវាក៏មានតម្លៃសមរម្យផងដែរ។

សួរនាំ
ចំណុចដ៏ល្អមួយក្នុងការដើរកំសាន្ត គឺអ្នកនឹងបានជួបមនុស្សថ្មីៗ និងទទួលបានបទពិសោធន៍ប្រពៃណី វប្បធម៌ផ្សេងៗគ្នា រួមទាំងការរស់នៅខុសៗគ្នាផងដែរ។ ការសន្ទនាទៅកាន់មនុស្សនៅជុំវិញខ្លួន មិនត្រឹមតែជាវិធីដ៏ល្អក្នុងការទំនាក់ទំនងប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងជួយអ្នកសិក្សាពីតំបន់នោះកាន់តែច្បាស់។ អ្នកអាចរកឃើញកន្លែងដែលមានទេសភាពកាន់តែស្អាត ហើយជាទូទៅមិនមានប្រភពព័ត៌មានណាល្អជាង មនុស្សរស់នៅក្នុងតំបន់ឡើយ។ ចំណុចល្អបំផុតនៅក្នុងយុទ្ធសាស្រ្តមួយនេះ គឺអ្នកក៏អាចបង្កើតទំនាក់ទំនងល្អមួយ ដែលអាចជាផលប្រយោជន៍នៅពេល ក្រោយ។

ប្រយ័ត្នចំពោះការផ្សព្វផ្សាយ
ចំណុចមួយដែលអាចធ្វើដំណើរកំសាន្តរបស់អ្នកបាត់បង់ភាពរីករាយភ្លាមៗ នោះគឺអន្ទាក់ទេស ចរណ៍។ នៅក្នុងផ្នែកចំណីអាហារ មានការរាយអន្ទាក់ជាច្រើន។ ដូច្នេះហើយបានជាគន្លឹះល្អក្នុងការស្វែងរកភោជនីយដ្ឋានល្អមួយ គឺនៅឱ្យឆ្ងាយពីមុខម្ហូបណាដែលបម្រើដោយតំបន់ដែលមានភ្ញៀវទេសចរណ៍កកកុញ។ ភោជនីយដ្ឋានដែលមានភ្ញៀវច្រើន ជារឿយៗតែងមានតម្លៃថ្លៃ និងមានគុណភាពអន់។ អ្នកគួរសាកល្បងជាមួយមុខងារម្ហូបសាមញ្ញ និងមុខម្ហូបក្នុងតំបន់វិញប្រសើរ ជាង។

អត្ថបទអ្នកចង់អាន

  • អាហារតាមចិញ្ចើមផ្លូវដ៏ល្អបំផុតទាំង 10 នៅទួលទំពូ...

    ដោយ: ភារុន 8 AM, Saturday, 03 Nov, 2018
    ប្រសិនបើអ្នកមិនបានបរិភោគអាហារតាមចិញ្ចើមផ្លូវនៅទួលទំពូងទេ អ្នកច្បាស់ជាមានការសោកស្តាយជាក់ជាមិនខាន ពីព្រោះអាហារតាមចិញ្ចើមផ្លូវនៅទួលទំពូងនឹងផ្តល់ឱ្យអ្នកនូវរសជាតិឆ្ងាញ់ដ៏ពិតប្រាកដរបស់ប្រទេសកម្ពុជា។ ដូច្នេះ ទំនើប សូមណែនាំអាហារតាមចិញ្...
  • ការបោះជុំរុំ និង ការដើរកម្សាន្តបែបផ្សងព្រេងនៅខេ...

    ដោយ: ភារុន 9 AM, Wednesday, 07 Nov, 2018
    ខេត្តមណ្ឌលគីរីតំបន់ទេសចរណ៍ធម្មជាតិដ៏ធំមួយនៃតំបន់ភូមភាគឥសាន្តរបស់ប្រទេសកម្ពុជា ដែលមានតំបន់ទេសចរណ៍ធម្មជាតិៗជាច្រើនកន្លែង។ នៅក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក អកអំបុក និងសំពះព្រះខែ នាពេលខាងមុខនេះ ជាឱកាសដ៏ល្អមួយដែលអ្នកអាចនាំគ្រួសារទៅ...
  • ភោជនីយដ្ឋានទាំង 7 នេះ ល្បីមានម្ហូបត្រីអាម៉ុកដែល...

    ដោយ: ភារុន 8 AM, Friday, 09 Nov, 2018
    ត្រីអាម៉ុកគឺជាមុខម្ហូបដ៏ល្បីល្បាញមួយប្រចាំប្រទេសកម្ពុជា។ មុខម្ហូបនេះភាគច្រើនចម្អិនឡើងជាមួយគ្រឿងផ្សំជាច្រើនមុខ ជាពិសេសប្រើសាច់ត្រី និង ខ្ទិះដូងដែលធ្វើឱ្យមុខម្ហូបនេះមានក្លិនឆ្ងុយគួរឱ្យចង់ទទួលទាន។ ហើយមុខម្ហូបនេះគេនិយមចម្អិនបែបប្រព...
  • ដែនជម្រកសត្វដំរី នៅខេត្តមណ្ឌលគីរី

    ដោយ: ភារុន 8 AM, Tuesday, 13 Nov, 2018
    សត្វដំរីអាស៊ី ប្រហែលជាអ្នកទាំងអស់គ្នាបានដឹងហើយ គឺភាគច្រើនសត្វដំរីប្រភេទនេះអាចរស់នៅបានតែនៅក្នុងតំបន់ត្រូពិចដែលមានភាពត្រជាក់ និង មានភ្លៀងធ្លាក់ជាប់ដូចជានៅក្នុងខេត្តមណ្ឌលគីរីនោះទេ។ បើទោះបីជាវាមានរស់នៅប្រទេសថៃក៏ដោយ ប៉ុន្តែដែនជម្រកស...