ចូលចិត្តទំនើប

ទេសភាពទីក្រុងមានអគារខ្ពស់ៗជុំវិញពិភពលោក

ដោយ: ដួងច័ន្ទ 8 AM, Thursday, 09 Aug, 2018

តើអ្នកធ្លាប់ឆ្ងល់ថាតើទីក្រុង Manhattan នឹងមានទេសភាពដូចម្តេចនៅពេលមើលពីទីខ្ពស់ ឬ តើទីក្រុងហុងកុង មានសោភណ្ឌភាពត្រកាលយ៉ាងណា
នាពេលរាត្រី? ទាំងនេះគ្រាន់តែជាទីក្រុងល្បីល្បាញ 2 នៅក្នុងពិភពលោក ដែលមានអគារខ្ពស់ៗប៉ុណ្ណោះ។ ដូច្នេះបើសិនជាអ្នកមានគម្រោងទៅទេសចរណ៍
ឬចង់ថតយកទេសភាពទីក្រុងល្បីៗ សូមសាកល្បងអានអត្ថបទខាងក្រោមរបស់ ទំនើប។

ទីក្រុង Calgary ប្រទេសកាណាដា
ទីក្រុងនេះស្ថិតនៅលើចំណុចប្រសព្វនៃទន្លេចំនួន 2 គឺទន្លេ Bow River និង Elbow River។ ទីក្រុងនេះគ្របដណ្តប់ដោយកូនភ្នំតូចៗ និងវាលស្មៅធំៗ
ដែលផ្តល់នូវទេសភាព Panoramic ដ៏ស្រស់ស្អាតប៉ុន្តែវាជាតំបន់ទីប្រជុំជនដ៏ស្រស់ត្រកាលមួយមិនអាចប្រកែកបាន។

ទីក្រុង Toronto ប្រទេសកាណាដា
រូបភាពដ៏ស្រស់ស្អាតនៃទេសភាពទីក្រុងក្នុងទីក្រុង Toronto ដែលមានទីតាំងស្ថិតនៅភាគឦសាននៃឆ្នេរបឹង Ontario។ នេះជាទីក្រុងធំជាងគេ
នៃតំបន់ Ontario ហើយអ្នកអាចកំណត់ភាពរីករាយចំពោះសម្រស់ទីក្រុងទាំងមូលតាមរយៈរូបថតដ៏ស្រស់ស្អាតនាពេលរាត្រី។

ទីក្រុង Manhattan សហរដ្ឋអាមេរិក
នេះជាទីក្រុងដែលមានដង់ស៊ីតេប្រជាជនច្រើនជាងគេនៅក្នុងសហរដ្ឋអាមេរិក ដែលមាននូវទេសភាពដ៏ស្រស់ស្អាតអស្ចារ្យជាងគេ។
រូបភាពនេះចាប់យកនូវចំណុចកណ្តាលនៃទីក្រុងដ៏មមាញឹកមួយនេះ។

ទីក្រុងហុងកុង
ហុងកុងពិតជាស្រស់ស្អាតណាស់នាពេលរាត្រី។ វាមានអគារខ្ពស់ៗលេចត្រដែតឡើង និងមានពន្លឺចាំងឆ្លុះនឹងតំបន់ដីសណ្តរ ហ៊ុំព័ទ្ធជុំវិញទីក្រុង។
ធាតុពិតទីក្រុងនេះល្បីល្បាញដោយសារតែវាមានអគារខ្ពស់ៗកប់ពពករីកដុះដាលយ៉ាងច្រើន។

ទីក្រុងប៉ារីស ប្រទេសបារាំង
ប៉ារីសមានកេរ្តិ៍នាមល្បីល្បាញ ជាទីក្រុងនៃសេចក្តីស្នេហា ឬ ទីក្រុងពន្លឺ ហើយវាងាយស្រួលនឹងមើលឃើញថាវាទទួលបានឈ្មោះហៅក្រៅនេះ
តាមរបៀបណា។ ច្បាប់ទាក់ទងនឹងកម្ពស់ និងរូបរាងនៃអគារ ក៏ជាផ្នែកមួយនេះទីក្រុងនេះផងដែរ។ The Eiffel Tower លេចរូបរាងយ៉ាងច្បាស់ក្រឡែត
នៅចំកណ្តាលទីក្រុង។

ទីក្រុង Los Angeles រដ្ឋ California
ឈ្មោះហៅក្រៅរបស់វាគឺ City of Angel។ ទីក្រុងនេះជាទីកំណើតនៃទីស្ថានពិសេសៗជាច្រើន ដែលមានមួយចំនួនអ្នកបានឃើញនៅក្នុងរូបភាព
ខាងក្រោមនេះ។ អគារខ្ពស់ដ៏ធំតំណាងឱ្យអ្នកការពារ ចាំយាមប្រចាំការទីក្រុងទាំងមូល។

ទីក្រុង Melbourne ប្រទេសអូស្រ្តាលី
នេះជាទីក្រុងដែលមានសេដ្ឋកិច្ចរីកចម្រើនលូតលាស់ខ្លាំង។ វាក៏ជាទីក្រុងចម្រុះទៅដោយស្ថាបត្យកម្មទំនើបៗ និងសំណង់អគារនាសតវត្សន៍ទី 19
និង ទី 20។ អ្នកអាចមើលឃើញយ៉ាងច្បាស់ពីរចនាបទចម្រុះដ៏ទាក់ទាញនៅក្នុងទីក្រុង។

ទីក្រុងស៊ាងហៃ ប្រទេសចិន
វាអាចនឹងមានរូបរាងមិនទំនង ប៉ុន្តែទីក្រុងស៊ាងហៃគឺជាទីក្រុងដែលមានចំនួនប្រជាជនច្រើនជាងគេនៅក្នុងពិភពលោក។ ទីក្រុងនេះសម្បូរទៅដោយអគារ
ដែលមានរចនាបទស្ថាបត្យកម្មខុសៗគ្នា។ ការប្រមូលផ្តុំអគារប្លែកៗ បន្ថែមសម្រស់នៅក្នុងទីក្រុងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយអ្នកអាច
ឃើញអគារមួយចំនួននៅក្នុងរូបភាពនេះ។

ទីក្រុង Dallas រដ្ឋតិចសាស់
សំណង់អគារនៅក្នុងទីក្រុងនេះ រួមបញ្ចូលនូវសំណង់អគារពីសតវត្សទី 19 និងទី 20 និងសំណង់អគារនៃយុគសម័យទំនើបកម្ម និងមុនទំនើបកម្ម។
អគារខ្ពស់ៗធំៗជាច្រើនឈរសម្ញែងយ៉ាងសង្ហាពាសពេញទីក្រុង។

ទីក្រុង Houston រដ្ឋតិចសាស់
នេះជាទីក្រុងដែលមានអគារខ្ពស់កប់ពពកខ្ពស់ជាងគេលំដាប់ទី 3 នៅក្នុងតំបន់អាមេរិកខាង ជើង។ នេះក៏ជាទីក្រុងដែលគ្របដណ្តប់ដោយអគារ
ប្រភេទ Skyscraper ជាច្រើនផងដែរ។ នៅពេលយប់អគារទាំងនោះលាយឡំចម្រុះគ្នាយ៉ាងស្រស់ត្រកាល។

អត្ថបទអ្នកចង់អាន

  • តំបន់ទេចរណ៍ដ៏ល្អបំផុតទាំង 6 នៅខេត្តកោះកុង

    ដោយ: ភារុន 8 AM, Tuesday, 25 Sep, 2018
    ខេត្តកោះកុងត្រូវបានគេស្គាល់ថា “កោះធំបំផុតរបស់ប្រទេសកម្ពុជា” ។ នៅពាក់កណ្តាលឆ្នាំ2018នេះ ចំនួនភ្ញៀវទេសចរជាតិ និង អន្តរជាតិដែលបានមកលេងកម្សាន្តតាមរមណីយដ្ឋានធម្មជាតិសំខាន់ៗនៅខេត្តកោះកុងកំពុងមានការកើនឡើងច្រើន។ រយៈពេល6ខែក្...
  • តើប្រទេសណាមានអាហារឆ្ងាញ់ជាងគេ?

    ដោយ: ដួងច័ន្ទ 8 AM, Friday, 21 Sep, 2018
    តើអ្នកមានធ្លាប់ឆ្ងល់ទេថា ក្នុងពិភពលោកយើងនេះ អាហារដ៏ឈ្ងុយឆ្ងាញ់ជាងគេមានប្រភពចេញពីប្រទេសណា? ហើយវាជាមុខម្ហូបអ្វី? ចម្លើយមាននៅទីនេះ បើចង់ដឹងសូមអានអត្ថបទខាងក្រោមដែលរៀបរាប់តាមលំដាប់ពីទាបទៅខ្ពស់។ សហរដ្ឋអាមេរិក នេះប្រហែលជាដោយសារអាហារល្...
  • អាហារតាមផ្លូវដែលមានរសជាតិឆ្ងាញ់ 10 មុខនៅក្នុងប្...

    ដោយ: ភារុន 8 AM, Saturday, 22 Sep, 2018
    វិធីក្នុងការចំណាយលុយតិច និង រហ័សក្នុងការទទួលទានអាហារនោះគឺ អាហារតាមចិញ្ចើមផ្លូវដែលជាជម្រើសនៃការបរិភោគអាហារដ៏ពេញនិយមបំផុតនៅក្នុងប្រទេសកម្ពុជា។ ខាងក្រោមនេះគឺជាអាហារ 10 មុខ លក់នៅតាមចិញ្ចើមផ្លូវដែលមានរសជាតិឆ្ងាញ់ដែលអ្នកគួរសាកល្បងភ្ល...
  • ទឹកជ្រោះដ៏ស្អាតបំផុតរបស់ប្រទេសកម្ពុជា

    ដោយ: ភារុន 9 AM, Saturday, 06 Oct, 2018
    ធម្មជាតិ បានបង្កើតឱ្យមានជ្រោះ ជ្រលងដងអូរ ជាច្រើនរាយប៉ាយ ស្ទើរទូទាំងប្រទេសកម្ពុជា ហើយសុទ្ធសឹងតែជាតំបន់ទាក់ចិត្ត បង្កើតឱ្យក្លាយជារមណីយដ្ឋានទេសចរណ៍បែបធម្មជាតិជាច្រើន។ ទិដ្ឋភាពដ៏អស្ចារ្យនៃទឹកជ្រោះមួយចំនួនបង្ហាញពីសម្រស់ធម្មជាតិពិតៗក...