ចូលចិត្តទំនើប

ដំណើរកំសាន្តលើដីកោះ ស្របតាមរដូវកាល

ដោយ: ដួងច័ន្ទ 9 AM, Wednesday, 08 Aug, 2018

ថ្ងៃនេះ ទំនើប សូមនាំអារម្មណ៍មិត្តអ្នកអានមកស្វែងយល់ពីដំណើរកំសាន្តនៅតាមតំបន់កោះឱ្យសមស្របនឹងពេលវេលា និងរដូវកាល។
ចង់ដឹងថាអ្នកត្រូវទៅកាន់ទីណា តាមខែនីមួយៗ សូមអានអត្ថបទខាងក្រោម ដោយក្តីរីករាយ។

ខែមករា កោះ San Juan del Sur Bay
ប្រទេស Nicaragua ជាទីកន្លែងទេសចរណ៍ដែលមិនសូវមានគេស្គាល់ ប៉ុន្តែនៅក្នុងខែមករា​ គឺជាពេលវេលារីករាយជាមួយពន្លឺព្រះអាទិត្យ ដ៏ស្រស់ស្អាត។
ឆ្នេរខ្សាច់នៅលើកោះ San Juan del Sur Bay មានរូបរាងជាក្រចកសេះ និងមានឆ្នេរខ្សាច់ដ៏ទន់ ដែលលេចសម្រស់យ៉ាងត្រកាលមើលពីលើរូបចម្លាក់
Jesus ដ៏ធំនៅភាគខាងជើងឆ្នេរ។ ផ្ទៃទឹកនៅក្នុងតំបន់នេះ មានលក្ខណៈស្ងប់ និងកម្រមានរលកធំៗ ដែលធ្វើឱ្យទីនេះជាកោះដ៏សក្តិសមសម្រាប់ការកំសាន្ត
លក្ខណៈគ្រួសារ។ សម្រាប់អ្នកជិះក្តារលើរលក អ្នកអាចទៅកំសាន្តនៅកោះ Playa Maderas មានចម្ងាយឆ្ងាយជាងកោះ San Juan del Sur Bay
បន្តិច។ អ្នកអាចបរិភោគអាហារដ៏ឈ្ងុយឆ្ងាញ់ ជាមួយទេសភាពព្រះអាទិត្យលិចដ៏ស្រស់ស្អាត ហើយបន្ទាប់មករីករាយជាមួយការកំសាន្តនានានៅពេលរាត្រី។

ខែកុម្ភៈ កោះ Isla Espiritu Santo
នេះជាកន្លែងទស្សនាទេសភាពក្រោមបាតសមុទ្រ ដ៏ធំជាងគេ ព្រោះវាមានលក្ខណៈពិសេស និងសំបូរដោយប្រព័ន្ធអេកូឡូស៊ី។ ដើម្បីចូលឱ្យកាន់តែ
កៀកជាមួយធម្មជាតិអ្នកគួរស្នាក់នៅតំបន់ La Paz។ គ្រប់កោះទាំងអស់នៅទីនេះត្រូវបានអភិរក្សដោយអង្គការ UNESCO ក្នុងនាមជា World Heritage
Biospheres។ កោះ Espiritu Santo ស្ថិតនៅដាច់ស្រយាលពីគេ មានសម្រស់ធម្មជាតិដ៏ស្រស់បំព្រង ដែលជាគ្រាប់ពេជ្រនៅទីនេះ។ ផ្ទៃទឹកសមុទ្រ
នៅទីនេះមានពណ៌ខៀវស្រងាត់ ប្រៀបដូចជាហែលទឹកនៅក្នុងដបស្រា Curacao។ នៅទីនេះអ្នកនឹងបានឃើញឆ្នេរខ្សាច់ពណ៌សក្បុស ផ្ទាំងថ្មកំអែល
ភ្នំភ្លើងពណ៌ផ្កាឈូក ហ្វូងមេអំបៅពណ៌លឿង និងដើមឈើ Boojum អាយុ កាលជាង 300 ឆ្នាំ។ នៅទីនេះអ្នកក៏អាចឃើញសត្វតោសមុទ្រ និងអំបូរសត្វ
ជាច្រើនទៀតដូចជា ដែលផ្លាស់ទីពីកន្លែងនានា ដូចជាត្រីបាឡែន Humpback ត្រី Manta Rays និងអណ្តើក Leatherback ជាដើម។

ខែមីនា ឆ្នេរ Kovalam កោះ Kerala
វាមានឈ្មោះមួយទៀតហៅថា Paradise of the South។ នេះជាកោះដែលមានឆ្នេរស្អាតជាងគេក្នុងប្រទេសឥណ្ឌា។ វាសំបូរទៅដោយដើមដូង
និងមានរាងជាចំណិតខែ លម្អជាមួយព្រះវិហារ Vizhinjam នៅភាគខាងជើង ទូកលាបពណ៌ភ្លឺចិញ្ចាចនៅតំបន់កណ្តាល និងកន្លែងម៉ាស្សា Ayurvedic
ដែលអ្នកអាចរីករាយនឹងការម៉ាស្សាជាមួយថ្នាំបូរាណ។

ខែមេសា ឆ្នេរ White Island កោះ Camiguin
វាជាកោះមានទំហំតូច មានរាងដូចគុជ និងមានឈ្មោះមួយទៀតហៅថា Island Born of Fire។ ក្រៅពីឆ្នេរខ្សាច់ពណ៌ស អ្នកក៏នឹងបានទស្សនា
ទេសភាពភ្នំភ្លើងចំនួន 2 ទៀតគឺ ភ្នំ Hibok-Hibok និងភ្នំ Vulcan។ កោះនេះស្ថិតនៅក្បែរនឹងតំបន់ទឹកពណ៌ខៀវ Bohol Sea ដែលលាក់បំពួន
រតនសម្បត្តិដ៏ចម្លែក គឺ Sunken Cemetery ស្ថិតនៅជម្រៅ 6 ម៉ែត្រក្រោមបាតសមុទ្រ និងភ្នំភ្លើងចំណាស់ដែលបានផ្ទុះឡើងតាំងពីឆ្នាំ 1871។
កោះនេះសម្បូរទៅដោយវិហារបូរាណ។

ខែឧសភា ឆ្នេរ Praia de Lopes Mendes កោះ Ilha Grande
ធ្វើដំណើររយៈពេល 3 ម៉ោងចេញពីទីក្រុង Rio de Janiero ឆ្ពោះទៅភាគខាងត្បូង គឺកោះ Ilhal Grande ជាកោះដ៏តូច តែជាកន្លែងដែលមានសម្រស់
ធម្មជាតិដ៏ស្រស់ត្រកាលនៃឆ្នេរ Praia de Lopes Mendes។ ដើម្បីទៅដល់ទីនេះ អ្នកអាចនឹងឆ្លងកាត់ផ្លូវដ៏ពិបាក ដោយត្រូវដើរកាត់ភ្នំ ឆ្លងកាត់ព្រៃតំបន់
អាត្លង់ទិកដ៏ក្រាស់ អមជាមួយការទស្សនាសត្វចាបព្រៃ មេអំបៅ ផ្កាតំបន់ត្រូពិច និងទឹកជ្រោះ ជាមួយនឹងអំបូរស្វា Pygmy និង Holy រត់ទៅមកគ្រប់ទីកន្លែង។

ខែមិថុនា ឆ្នេរ Whitehaven Beach កោះ Whitsunday
មិនថាអ្នកទៅដល់ទីនោះដោយយន្តហោះ ឬទូក អ្នកនឹងបានឃើញឆ្នេរខ្សាច់ដ៏ សក្បុស ព្រៃតំបន់លិចទឹក និងទឹកថ្លាឆ្វង់ដូចគ្រីស្តាល់។ វាស្ថិតនៅលើកោះដាច់
ស្រយាលតូចមួយ ជាផ្នែកមួយនៃតំបន់ Great Barrier Reef ដែលមានចម្ងាយរហូតដល់ជាង 2,000 គីឡូម៉ែត្រ។ ខ្សាច់នៅទីនេះមានគ្រាប់ពណ៌ខៀវ ប្រមាណ
99% ហើយអ្នកអាចហែលទឹកជាមួយត្រីចម្រុះពណ៌ប្រមាណ 1,500 ប្រភេទ។ មានកោះប្រមាណ 73 កោះទៀត ដែលរងចាំការទៅកំសាន្ត ដោយវាមានភាព
ស្ងប់ស្ងាត់ និងសក្តិសមសម្រាប់ការសម្រាកលំហែ ដាច់ឆ្ងាយពីហ្វូងមនុស្ស។ អ្នកអាចបោះជំរុំនៅលើកោះមួយចំនួន ប៉ុន្តែត្រូវចងចាំការណែនាំរបស់អាជ្ញាធរ
Great Barrier Reef Marine Park ថា៖ អ្នកអាចផ្តិតយករូបភាព និងអនុស្សាវរីយ៍នៅទីនេះ ប៉ុន្តែសូមទុកពពុះនៅទីនេះ។

ខែកក្កដា ឆ្នេរ Oxwich Bay កោះ Gower Peninsula
កោះមួយស្ថិតក្នុងប្រទេស Wales ហ៊ុំព័ទ្ធដោយឆ្នេរខ្សាច់ទន់ៗ ដើមឈើ និងមានប្រាសាទ Penrice Castle នៅលើកំពូលភ្នំ។ ជាមួយនឹងសម្រស់
Arcadian នៅលើកោះ ក្នុងរដូវក្តៅ នេះគឺជាទីកន្លែងសម្រាប់ការហែលទឹកដ៏មានសុវត្ថិភាព ដើរកាត់តាមឆ្នេរខ្សាច់ ឬកាត់តាមព្រៃដែលសំបូរទៅដោយ
ផ្កាព្រៃចម្រុះ ប្រមាណ 600 ប្រភេទ។ ការធ្វើដំណើរដើរថ្មើរជើងទៅកាន់ព្រះវិហារ Illtyd’s Church ដែលមានគេនិយាយតគ្នាថា ជាប្រភេទសត្វពាក់
កណ្តាលមនុស្ស ពាក់កណ្តាលសេះ និងលាតសន្ធឹងវែងអន្លាយតាមបណ្តោយឆ្នេរ ជាមួយនឹងប្រាសាទ និងសំណង់បូរាណជាច្រើន។

ខែសីហា ឆ្នេរ Guludo ឧបទ្វីប Quirimbas
នេះអាចជាកោះដ៏ស្រស់ស្អាតជាងគេនៅតំបន់អឺរ៉ុប។ ឆ្នេរខ្សាច់ពណ៌ស លាយឡំនឹងទឹកសមុទ្រមហាសមុទ្រឥណ្ឌា និងហ៊ុំព័ទ្ធដោយព្រៃតំបន់អាហ្វ្រិក។
នេះជាទីកន្លែងកំសាន្តបែបធម្មជាតិ ដែលអ្នកអាចកំសាន្តលើទឹក មើលផ្កាថ្ម និងទស្សនាត្រីបាឡែន Humpback។ អ្នកអាចឡើងភ្នំ និងទស្សនាសត្វដំរី
នៅពេលថ្ងៃលិច។ នេះជាដំណើរកំសាន្តដែលមិនអាចបំភ្លេចបាន ភ្ជាប់ដោយអនុស្សាវរីយ៍ជាមួយអ្នកនេសាទ និងអ្នកចម្ការ ដ៏រួសរាយរាក់ទាក់។

ខែកញ្ញា ឆ្នេរ Super Paradise កោះ Mykonos
អ្នកដំណើរអន្តរជាតិបានមកកំសាន្តនៅទីនេះអស់រយៈពេល 50 ឆ្នាំមកហើយ ដោយសារនៅទីនេះមានឆ្នេរខ្សាច់ និងទឹកពណ៌ខៀវ (Cerulean) ដ៏កម្រ។
វាស្ថិតនៅចម្ងាយ 9 គីឡូម៉ែត្រពីទីប្រជុំ ជន។ លក្ខណៈពិសេសនៅទីនេះ គឺជាកន្លែងកំសាន្តសម្រាប់អ្នកមានភេទទី3 និងជាកន្លែងកំសាន្តពេលរាត្រីដ៏សម្បូរបែប។

ខែតុលា កោះ Eilat
ភាពសម្បូរបែបចម្រុះនៃបដិសណ្ឋារកិច្ច អាហារបែបមជ្ឈឹបូព៌ា និងសណ្ឋាគារមានរចនាបទ Las Vegas ធ្វើឱ្យដីកោះមួយនេះសក្តិសមសម្រាប់
ការសម្រាកលំហែលក្ខណៈគ្រួសារ។ សមុទ្រក្រហា មានភាពល្បីល្បាញក្នុងនាមជាកន្លែងមុជទឹកសមុទ្រដ៏ជ្រៅ និងហែលទឹកកំសាន្តជាមួយ
ត្រីដូហ្វីន។ អ្នកក៏អាចសម្រាបតាមបែបរ៉ូមែនទិក និងការកំសាន្តចម្រុះពណ៌នាពេលរាត្រី មានតាំងពីតន្រី្តឌីស្កូ និងបារ។ ទស្សនាថ្ងៃលិចលើ
ឆ្នេរខ្សាច់ អមជាមួយសម្រស់ជួរភ្នំក្រហម Petra ដែលអ្នកអាចធ្វើដំណើរដោយជិះរថយន្ត Truck ឬជិះអូដ្ឋ ឬជិះសេះយ៉ាងរីករាយ។

វិច្ឆិកា កោះ One Foot Island
កោះនេះត្រូវបានរុករកឃើញក្នុងឆ្នាំ 1789 បន្ទាប់ពីក្រុមនាវិកដឹកនាំដោយលោកកាពីទែន Bligh ធ្វើដំណើរលើសមុទ្រអស់ពេលជាច្រើនសប្តាហ៍។
កោះនេះរំលេចរូបរាងជាមួយសម្រស់ព្រៃត្រូពិច ខៀវស្រងាត់។ អ្នកអាចលំហែដោយរីករាយតាមសណ្ឋាគារបឹងហ្កាឡូលើមាត់ទឹក សម្រាកលំហែ
លើអង្រឹង ម៉ាស្សតាមបែប Polynesian នេសាទក្តាម និងភ្លក់រសជាតិទឹកដូងដ៏ឈ្ងុយឆ្ងាញ់។

ខែធ្នូ ឆ្នេរ Playa Flamenco កោះ Culebra
ដីកោះមួយនេះត្រូវបានប្រើប្រាស់ជាកន្លែងជម្រករបស់ក្រុមចោរសមុទ្រអស់រយៈពេលជាច្រើនទសវត្ស។ វាក៏មានឈ្មោះមួយទៀតហៅថា Snake Island
មានចម្ងាយ 27 គីឡូម៉ែត្រភាគខាងកើតប្រទេស Puerto Rico។ រំលេចសម្រស់ដោយជួរភ្នំ Resaca ដីកោះមួយនេះមានទឹកសមុទ្រថ្លាជាងគេ នៅក្នុង
តំបន់សមុទ្រ Caribbean ជាមួយនឹងឆ្នេរខ្សាចពណ៌ស លាយផ្កាថ្កប្រវែង 1.6 គីឡូម៉ែត្រ។

អត្ថបទអ្នកចង់អាន

  • តើប្រទេសណាមានអាហារឆ្ងាញ់ជាងគេ?

    ដោយ: ដួងច័ន្ទ 8 AM, Friday, 21 Sep, 2018
    តើអ្នកមានធ្លាប់ឆ្ងល់ទេថា ក្នុងពិភពលោកយើងនេះ អាហារដ៏ឈ្ងុយឆ្ងាញ់ជាងគេមានប្រភពចេញពីប្រទេសណា? ហើយវាជាមុខម្ហូបអ្វី? ចម្លើយមាននៅទីនេះ បើចង់ដឹងសូមអានអត្ថបទខាងក្រោមដែលរៀបរាប់តាមលំដាប់ពីទាបទៅខ្ពស់។ សហរដ្ឋអាមេរិក នេះប្រហែលជាដោយសារអាហារល្...
  • តំបន់បេតិកភណ្ឌពិភពលោករបស់ UNESCO សម្រាប់ 2018

    ដោយ: ដួងច័ន្ទ 9 AM, Friday, 28 Sep, 2018
    សម្រស់ដ៏ស្រស់ស្អាតពីធម្មជាតិ រតនសម្បត្តិទីស្ថានបុរាណដ៏អស្ចារ្យ ក៏ដូចជាទីស្ថានប្រវត្តិសាស្រ្ត ជាកត្តាធ្វើឱ្យទីកន្លែងទាំងនោះមានតម្លៃគ្រប់គ្រាន់សម្រាប់ជាប់ជាតំបន់បេតិកភណ្ឌពិភពលោករបស់ UNESCO។ គណៈកម្មការបេតិកភណ្ឌពិភពលោករបស់អង្គការ ...
  • ទឹកជ្រោះដ៏ស្អាតបំផុតរបស់ប្រទេសកម្ពុជា

    ដោយ: ភារុន 9 AM, Saturday, 06 Oct, 2018
    ធម្មជាតិ បានបង្កើតឱ្យមានជ្រោះ ជ្រលងដងអូរ ជាច្រើនរាយប៉ាយ ស្ទើរទូទាំងប្រទេសកម្ពុជា ហើយសុទ្ធសឹងតែជាតំបន់ទាក់ចិត្ត បង្កើតឱ្យក្លាយជារមណីយដ្ឋានទេសចរណ៍បែបធម្មជាតិជាច្រើន។ ទិដ្ឋភាពដ៏អស្ចារ្យនៃទឹកជ្រោះមួយចំនួនបង្ហាញពីសម្រស់ធម្មជាតិពិតៗក...
  • តំបន់ទេចរណ៍ដ៏ល្អបំផុតទាំង 6 នៅខេត្តកោះកុង

    ដោយ: ភារុន 8 AM, Tuesday, 25 Sep, 2018
    ខេត្តកោះកុងត្រូវបានគេស្គាល់ថា “កោះធំបំផុតរបស់ប្រទេសកម្ពុជា” ។ នៅពាក់កណ្តាលឆ្នាំ2018នេះ ចំនួនភ្ញៀវទេសចរជាតិ និង អន្តរជាតិដែលបានមកលេងកម្សាន្តតាមរមណីយដ្ឋានធម្មជាតិសំខាន់ៗនៅខេត្តកោះកុងកំពុងមានការកើនឡើងច្រើន។ រយៈពេល6ខែក្...