ចូលចិត្តទំនើប

ដំណើរក្រេបទឹកឃ្មុំរយៈពេលខ្លី

ដោយ: ដួងច័ន្ទ 9 AM, Friday, 27 Jul, 2018

ផែនការអាពាហ៍ពិពាហ៍គឺជាគម្រោងដ៏ស្មុគស្មាញមួយ។ ប៉ុន្តែបន្ទាប់ពីថ្ងៃដ៏រវល់នេះមក អ្នកក៏គួរមានគម្រោងសម្រាកលំហែតូចៗ ដើម្បីបង្កើនភាព
ផ្អែមល្ហែមក្នុងជីវិតគូស្រករ។ ការលំហែនេះមិនចាំបាច់ប្រើប្រាស់ពេលយូរទេ ដោយអ្នកគ្រាន់តែទៅទីកន្លែងណាមួយ បិទទូរសព្ទដៃ ហើយរីករាយ
ជាមួយដៃគូរបស់អ្នកជាការស្រេច។ នៅក្នុងអត្ថបទខាងក្រោម ទំនើប សូមនាំមកជូននូវទិសដៅទេសចរណ៍សម្រាប់ដំណើរក្រេបទឹកឃ្មុំរយៈពេលខ្លី
សម្រាប់គូស្វាមីភរិយាថ្មោងថ្មី។

កោះ Catalina រដ្ឋ California
នេះជាទិសដៅទេសចរណ៍ក្រេបទឹកឃ្មុំរយៈពេលខ្លីទៅកាន់តំបន់សមុទ្រ ដែលចំណាយថវិកាតិចតួច។ អ្នកត្រូវធ្វើដំណើរតាមកាណូតពី
ទីក្រុង Long Beach ឬ San Pedro ឬ Dana Point ដើម្បីទៅកាន់ដែនកោះនេះក្នុងរយៈពេលត្រឹមតែមួយម៉ោង។ នៅទីនេះអ្នកអាចរីករាយ
ជាមួយការដើរឡើងភ្នំ កាត់តាមតំបន់ព្រៃដ៏ធំនៅលើកោះ ជិះកង់កំសាន្តកាត់ទីប្រជុំជន Avalon ជិះទូកបាតកញ្ចក់ ឬក្រេបរសជាតិទឹកផ្លែឈើ
ស្របពេលអង្គុយលំហែលើឆ្នេរខ្សាច់នៅខាងមុខសណ្ឋាគារ Hotel Villa Portofino។

ទីក្រុង Boulder រដ្ឋ Colorado
ជារឿយៗទីក្រុងនេះត្រូវបានគេមើលរំលង ដោយសារវាមានទំហំតូច ជាងទីក្រុង Denver ដែលនៅជាប់គ្នា ប៉ុន្តែទំហំគ្រាន់តែជាតួលេខប៉ុណ្ណោះ។
ក្រៅពីភោជនីយដ្ឋានលំដាប់ខ្ពស់ និងហាងទំនិញល្បីៗ ទីក្រុងនេះផ្តល់ឱ្យអ្នកនូវសម្រស់ទេសភាពដ៏ល្អត្រកាលសម្រាប់អ្នកកំសាន្ត រួមមាន ការដើរឡើងភ្នំ
ជិះកង់ឡើងភ្នំ ឬដើរកាន់ដៃគ្នាត្រសងតាមដងផ្លូវក្នុងទីក្រុង។ អ្នកក៏អាចរីករាយនឹងមុខម្ហូបដ៏ឆ្ងាញ់ពិសារ នៅក្នុងភោជនីយដ្ឋាន The Kitchen បន្ទាប់មក
ទៅកំសាន្តនៅសណ្ឋាគារ Hotel Boulderado ដែលមានអាយុកាលរហូតដល់ 108 ឆ្នាំ។

ទីក្រុង Cape May រដ្ឋ New Jersey
ទីក្រុងនេះស្ថិតនៅចំណុចចុងបង្អស់ភាគខាងត្បូង នៃរដ្ឋ New Jersey ដែលជារមណីយដ្ឋានឆ្នេរសមុទ្រដំបូងបង្អស់នៅអាមេរិក។ ទីនេះសក្តិសម
នឹងគូស្នេហ៍ដែលស្រឡាញ់ទេសភាពឆ្នេរសមុទ្រ ដែលចង់សម្រាកលំហែ ដើរកំសាន្តទស្សនាតំបន់ Victorian District និងចំណាយពេលសា្នក់នៅ
ក្នុងសណ្ឋាគារបែបប្រវត្តិសាស្រ្ត។ យើងណែនាំឱ្យអ្នកទៅទទួលទានអាហារនៅ Lobster House Fisherman’s Wharf និងសម្រាកលំហែនៅ
The Carroll Villa ជាទីស្នាក់នៅជាប់មាត់សមុទ្រ សាងសង់តាំងពីឆ្នាំ 1882។

ទីក្រុង Miami រដ្ឋ Florida
ចាកចេញពីបរិយាកាសធម្មតា ទៅទស្សនាទេសភាពដ៏អស្ចារ្យនៃទីក្រុង Miami សម្រាប់រយៈពេលខ្លីនៃដំណើរក្រេបទឹកឃ្មុំ។ គេងសំដិលអាំងថ្ងៃ
(ប៉ុន្តែកុំភ្លេចប្រើឡេការពារកម្តៅថ្ងៃ) នៅលើឆ្នេរខ្សាច់ដ៏ល្បីល្បាញ Miami Beach និងហែលទឹកសមុទ្រពណ៌ខៀវថ្លាឈ្វង់ដូចកញ្ចក់។
អ្នកអាចរីករាយដើរទិញទំនិញនៅ South Beach មុនពេលទៅភ្លក្សអាហារនៅភោជនីយដ្ឋានលំដាប់ខ្ពស់ Ocean Drive។

ទីក្រុង Tulum ប្រទេសម៉ិចស៊ិចកូ
ទីក្រុងនេះបានក្លាយជាទិសដៅទេសចរណ៍សម្រាប់អ្នកដែលចង់ស្វែងរកកន្លែងលំហែនៅតំបន់ព្រំដែនភាគខាងត្បូង។ នេះជាទីប្រជុំជនដ៏ស្ងប់ស្ងាត់
កំសាន្តលើឆ្នេរខ្សាច់ដ៏ស្រស់ស្អាតនិងក្រេបរសជាតិស្រាផ្លែឈើដ៏ឈ្ងុយឆ្ងាញ់។ យើងណែនាំអ្នកគួរសាកល្បងអាហារនៅ Hartwood ប៉ុន្តែអ្នកត្រូវ
កក់តុជាមុន និងស្នាក់នៅសណ្ឋាគារ Casa Malca ដែលស្ថិតតាមបណ្តោយឆ្នេរប្រវែងជិត 183 ម៉ែត្រ លាតសន្ធឹងលើឆ្នេរសមុទ្រដ៏ស្រស់ស្អាត
ដែលអ្នកអាចទស្សនាថ្ងៃរះ និងលិច បានដោយរីករាយ។

ទីក្រុង Québec ប្រទេសកាណាដា
ទីក្រុងនេះធ្វើឱ្យអ្នកទេសចរណ៍មានអារម្មណ៍ថា ដូចស្ថិតនៅតំបន់អឺរ៉ុប ជាមួយនឹងសម្រស់ទីក្រុងបែបបារាំង ផ្លូវក្រាលថ្ម និងសំណង់អគារដ៏អស្ចារ្យ។
អ្នកអាចចំណាយពេលទស្សនាសារៈមន្ទីរ ទស្សនាការសម្តែងនៅមហោស្រព Le Capitole និងញ៉ាំអាហារនៅ Chez Gaston។ បន្ទាប់មកអ្នក
បន្តការទស្សនានៅ Auberge Place d’Armes ដែលជាសំណង់អគារចំណាស់តាំងពីសតវត្សទី 16។

សាធារណរដ្ឋ Dominic
នេះជាកោះឋានសួគ៌ដ៏ស្រស់ស្អាតមួយ ដែលអ្នកអាចជិះក្តារលើទឹករលកនៅតំបន់ Cabarete
ស្ថិតនៅឆ្នេរភាគខាងជើង មានកិត្តិសព្ទល្បីល្បាញជាទីក្រុង Surfing Capital of the Carribbean។
អ្នកក៏អាចទៅម៉ាស្សានៅ Cycalle Dias និងទទួលទានម្ហូបអាហារនៅ La Yola
ដែលមានទីតាំងនៅលើឆ្នេរខ្សាច់ផ្ទាល់ និងបម្រើម្ហូបអាហារតាមបែប Mediterranean និង Caribbean។
ចុងក្រោយស្នាក់នៅក្នុងសណ្ឋាគារ Balcone del Atlántico ដែលជាសណ្ឋាគាបែបវីឡា សង់ថ្មីចំនួន 35
វីឡា នៅលើតំបន់ឆ្នេរអភិរក្ស លាតសន្ធឹងប្រមាណជាង 800 ម៉ែត្រ។

អត្ថបទអ្នកចង់អាន

  • អ៊ែមមឺរឹត ប្រារព្ធខួប ១ឆ្នាំនៃការប្រតិបតិ្តការន...

    ដោយ: ទំនើប 8 AM, Tuesday, 03 Jul, 2018
    រាជធានីភ្នំពេញ ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៨: ​ក្រុមហ៊ុនអាកាសចរណ៍អ៊ែមមឺរឹត ​កំពុងអបអរសារទរ ប្រារព្ធខួប១ឆ្នាំ ដំបូង របស់ខ្លួន ក្នុងការធ្វើប្រតិបត្តិការ នៅប្រទេសកម្ពុជា ជាមួយនឹងតម្លៃ សំបុត្រហោះហើរពិសេស ទៅកាន់គោលដៅ នៅក្នុងបណ្តាញសកលលោ...
  • គន្លឹះស្វែងរកភោជនីយដ្ឋានល្អពេលដើរកំសាន្ត

    ដោយ: ដួងច័ន្ទ 1 PM, Sunday, 19 Aug, 2018
    មិនថានៅតាមដងផ្លូវ ឆ្លងពីទីក្រុងមួយទៅមួយ ឆ្លងពីប្រទេសមួយទៅមួយទៀត ឬធ្វើដំណើរទូទាំងពិភពលោក ការធ្វើដំណើរត្រូវតែបង្កប់ដោយភាពរីករាយ។ ចំណុចសំខាន់សម្រាប់ការធ្វើដំណើរកំសាន្ត គឺខណៈពេលដែលរីករាយ អ្នកក៏ត្រូវការថាមពលគ្រប់គ្រាន់ដែរ ដូច្នេះវាព...
  • ដំណើរកំសាន្តលើដីកោះ ស្របតាមរដូវកាល

    ដោយ: ដួងច័ន្ទ 9 AM, Wednesday, 08 Aug, 2018
    ថ្ងៃនេះ ទំនើប សូមនាំអារម្មណ៍មិត្តអ្នកអានមកស្វែងយល់ពីដំណើរកំសាន្តនៅតាមតំបន់កោះឱ្យសមស្របនឹងពេលវេលា និងរដូវកាល។ ចង់ដឹងថាអ្នកត្រូវទៅកាន់ទីណា តាមខែនីមួយៗ សូមអានអត្ថបទខាងក្រោម ដោយក្តីរីករាយ។ ខែមករា កោះ San Juan del Sur Bay ប្រទេស Ni...
  • ពិពណ៏ទេសចរណ៍កម្ពុជា២០១៨ CATA Travel Fair

    ដោយ: ទំនើប 8 AM, Friday, 13 Jul, 2018
    សមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា (CATA) បានរៀបចំព្រឹត្តិការណ៍តាំងពិព័រណ៍ទេសចរណ៍ ជាលើកដំបូង ដែលពុំធ្លាប់មាន ដែលនឹងប្រព្រឹត្តិទៅ ចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី ២២ ខែកក្កដា ឆ្នាំ២០១៨ នៅមជ្ឈមណ្ឌលពិព័រណ៍និងសន្និបាតកោះពេជ្រ រាជធានីភ្នំពេញ ...