ចូលចិត្តទំនើប

13 កន្លែងគួរទៅទស្សនាមុនពេលវារលាយបាត់

ដោយ: ដួងច័ន្ទ 9 AM, Wednesday, 25 Jul, 2018

ការព្រួយបារម្ភពីបម្រែបម្រួលអាកាសធាតុចោទជាការគម្រាមកំហែងដល់តំបន់ទេសចរណ៍មួយចំនួននៅក្នុងពិភពលោក។
ហេតុនេះហើយអ្នកគួរចាប់ផ្តើមរៀបចំគម្រោងទៅ ទស្សនាតំបន់ទាំងនោះមុនពេលវារលាយបាត់រូបរាងទាំងស្រុងពីក្នុងផែនទីពិភពលោក។

The Dead Sea
ស្ថិតនៅត្រង់ចំណុចទាបបំផុតនៅក្នុងផែនដី (420.6 ម៉ែត្រទាបជាងនីវ៉ូទឹកសមុទ្រ) សមុទ្រ Dead Sea គឺជាតំបន់ទេសចរណ៍ដ៏មានប្រជាប្រិយភាព
ជាមួយសម្រស់វាលខ្សាច់ដ៏ស្រស់ស្អាត និងសមាសភាព Buoyant ដ៏អស្ចារ្យ។ ប៉ុន្តែវាកំពុងតែលិចលង់ រហូតដល់កម្រិតប្រកាសអាសន្នហើយ
ដោយសារបញ្ហាបម្រែបម្រួលអាកាសធាតុ និងល្បឿនលំហូរទឹកពីប្រភពទឹកទន្លេ Jordan.

The Great Barrier Reef
នេះជាទីកំណើតនៃភាវៈរស់ជាច្រើនប្រភេទ នៅក្នុងតំបន់ឆ្នេរនៃប្រទេសអូស្ត្រាលី។ នេះជាតំបន់ថ្មប៉ប្រះទឹកដ៏ធំជាងគេនៅក្នុងពិភពលោក។
ពេលនេះវាកំពុងរងការគម្រាមកំហែងពីបម្រែបម្រួលអាកាសធាតុ ការនេសាទហួសព្រំដែន និងចរាចរណ៍នាវា។

The City of Petra (The Rose City)
នេះជាទីស្ថានបូរាណដ៏ធំមួយដែលមានភាពល្បីល្បាញចេញពីការសាងសង់ដោយឆ្លាក់សំណង់ប្រាសាទទាំងមូលចេញពីផ្ទាំងថ្ម។
វាមានឈ្មោះមួយទៀតហៅថា Rose City ដោយសារវាមានថ្មពណ៌ពីធម្មជាតិ។ តំបន់ Petra កំពុងរងការបំផ្លាញ ដោយសារការរួមគ្នានៃសំណឹក
និងការបំផ្លាញពីទឹកប្រៃ។

មហាកំពែង ប្រទេសចិន
មហាកំពែងដែលសាងសង់ពីទិសខាងកើត ទៅទិសខាងលិច សាងសង់ឡើងសម្រាប់ការពារប្រទេសចិនពីការលុកលុយរបស់សត្រូវ
ប៉ុន្តែសព្វថ្ងៃនេះវាឈរនៅជាតំណាងឱ្យតំបន់ទេសចរណ៍ដ៏ល្បីល្បាញក្នុងប្រទេសចិន។ ទោះបីជាមានការខិតខំអភិរក្ស ដើម្បីស្តារមហាកំពែង
បូរាណនេះយ៉ាងណាក្តី ក៏វានៅតែរងនូវការបំផ្លាញដោយសំណឹក និងការលក់ឥដ្ឋពីប្រជាជនក្នុងតំបន់។

The Grand Canyon
វាស្ថិតក្នុងបញ្ជីទីស្ថានប្រវតិ្តសាស្រ្តទាំង 11 នៅក្នុងសហរដ្ឋអាមេរិក របស់ស្ថាប័ន National Trust of Historic Preservation កាលពីឆ្នាំ 2015។
ទីស្ថានអច្ឆរិយធម្មជាតិរបស់អាមេរិកមួយនេះ កំពុងរងការគម្រាម ពីសកម្មភាពរុករករ៉ែ និងចរាចរណ៍អ្នកទេសចរណ៍។

កោះម៉ាល់ឌីវ
ដីកោះមានឆ្នេរខ្សាច់សក្បុស និងអព្ភូតហេតុផ្ទៃទឹកបញ្ចេញពន្លឺដ៏អសា្ចរ្យនៅពេលយប់ ធ្វើឱ្យកោះម៉ាល់ឌីវក្លាយជាឋានសួគ៌តំបន់ត្រូពិចដ៏ពេញនិយម។
លទ្ធផលនៃការកើនឡើងនៃកម្ពស់នីវ៉ូទឹកសមុទ្រ ធ្វើឱ្យកោះមួយនេះ ដែលមានកម្ពស់ត្រឹម 2.4 ម៉ែត្រពីកម្ពស់នីវ៉ូទឹកសមុទ្រ កំពុងលិចលង់បន្តិចម្តងៗ
ទៅក្នុងមហាសមុទ្រឥណ្ឌា។

Nauru
កោះ Nauru គឺជាប្រទេសតូចបំផុតលំដាប់ទី 2 នៅក្នុងពិភពលោក បន្ទាប់ពី Vatican City។ ប្រទេសនេះបានក្លាយជាជនរងគ្រោះនៃបម្រែបម្រួល
អាកាសធាតុ និងកំណើនសេដ្ឋកិច្ចដែលគ្មានទំនួលខុសត្រូវ ដែលភាគច្រើនចេញពីការរុករករ៉ែផូស្វ័រ។

វាលទឹកកក Patagonian ប្រទេសឈីលី
ស្ថិតនៅលើព្រំប្រទល់រវាងប្រទេសឈីលី និងអាហ្សង់ទីន វាលទឹកកក Patagonian គឺជាវាលទឹកកកធំជាងគេលំដាប់ទី 2 នៅក្នុងពិភពលោក។
យោងតាមអ្នកស្រាវជ្រាវមកពីសកលវិទ្យាល័យ Cornell វាលទឹកកកដ៏ធំមួយនៃតំបន់ Andes បាននឹងកំពុងរលាយក្នុងល្បឿន 1.5 ដង
លឿនជាងកំណត់ត្រានៃការសិក្សាពីមុន។

Glacier National Park តំបន់ Montana
ឧទ្យានជាតិមួយនេះ ដើមឡើយមានបឹងទឹកកកប្រមាណ 150 បឹង ប៉ុន្តែដោយសារផលប៉ះពាល់នៃបម្រែបម្រួលអាកាសធាតុ ចំនួនតួលេខនេះត្រូវ
បានថយចុះយ៉ាងគំហុកមកនៅត្រឹម 25។

Kasbah Telouet ប្រទេសម៉ារ៉ុក
វាធ្លាប់ជាកន្លែងកំណើតនៃគ្រួសារដ៏មានឥទ្ធិពលមួយ គឺ El Glaoui។ តំបន់ទេសចរណ៍ដ៏ល្បីល្បាញនៃប្រទេសម៉ារ៉ុកមួយនេះស្ថិតនៅក្នុងតំបន់
ជួរភ្នំ Atlas Mountains។ បច្ចុប្បន្នវាកំពុងរងការបំផ្លាញពីសំណឹក។ គម្រោងស្តារឡើងវិញ ត្រូវបានប្រកាសកាលពីឆ្នាំ 2010 ដើម្បីអភិរក្សអ្វីដែល
នៅសេសល់ពីសំណង់រាជវាំងដើម។

The Great Pyramids of Giza
ពីរ៉ាមីតដ៏អាថ៌កំបាំងក្នុងប្រទេសអេហ្សីបមួយនេះ ជាតំបន់ទេសចរណ៍ប្រវត្តិសាស្រ្តដ៏ល្បីល្បាញនៅក្នុងពិភពលោក។
សំណង់បូរាណដ៏មហិមារមួយនេះកំពុងក្លាយជាជនរងគ្រោះនៃការបំផ្លាញពីសំណឹក។

ទីក្រុង Venice ប្រទេសអ៊ីតាលី
នេះជាតំបន់ទេសចរណ៍លើផ្ទៃទឹកដ៏ល្បីល្បាញ ដែលបានក្លាយជាទិសដៅទេសចរណ៍ដ៏ពេញនិយមនារដូវកាលវិស្សមកាល។
ដោយសារកំណើនកម្ពស់នីវ៉ូទឹកសមុទ្រកើនឡើងយ៉ាងឆាប់រហ័ស ទីក្រុង Venice តែងរងគ្រោះពីទឹកជំនន់ជាមធ្យម 100 ដងក្នុងមួយឆ្នាំ
ហើយកំពុងស្ថិតក្នុងហានិភ័យនៃការលិចលង់ទាំងស្រុងនៅក្នុងសតវត្សន៍បន្ទាប់នេះ។

តំបន់ Big Sur រដ្ឋ California
រដ្ឋ California សម្បូរទៅដោយទេសភាពដ៏ស្រស់ត្រកាល ប៉ុន្តែទីកន្លែងមួយចំនួនភាគច្រើនស្ថិតនៅក្នុងតំបន់ Big Sur។ វាត្រូវបានគេទទួល
ស្គាល់ថាជាតំបន់ផ្លូវ Highway ដ៏អស្ចារ្យ ប៉ុន្តែវាកំពុងរងការគម្រាមកំហែងពីភាពរាំងស្ងួត ដីបាក់ស្រុត និងភ្លើងឆេះព្រៃ ដែលកំពុងបំផ្លាញទេសភាព
ដ៏ស្រស់ស្អាតនៅទីនេះ៕

អត្ថបទអ្នកចង់អាន

  • តំបន់ទេចរណ៍ដ៏ល្អបំផុតទាំង 6 នៅខេត្តកោះកុង

    ដោយ: ភារុន 8 AM, Tuesday, 25 Sep, 2018
    ខេត្តកោះកុងត្រូវបានគេស្គាល់ថា “កោះធំបំផុតរបស់ប្រទេសកម្ពុជា” ។ នៅពាក់កណ្តាលឆ្នាំ2018នេះ ចំនួនភ្ញៀវទេសចរជាតិ និង អន្តរជាតិដែលបានមកលេងកម្សាន្តតាមរមណីយដ្ឋានធម្មជាតិសំខាន់ៗនៅខេត្តកោះកុងកំពុងមានការកើនឡើងច្រើន។ រយៈពេល6ខែក្...
  • ទិសដៅទេសចរណ៍ដ៏ល្អបំផុតទាំង 10 នៅប្រទេសកម្ពុជា

    ដោយ: ភារុន 9 AM, Saturday, 13 Oct, 2018
    ទោះបីប្រទេសកម្ពុជាគឺជាប្រទេសមួយដ៏តូចក៏ដោយ ក៏នៅទីនេះមានអ្វីៗគ្រប់យ៉ាងទាំងអស់ ជាពិសេសគឺទេសភាពធម្មជាតិដ៏អស្ចារ្យ និង ស្រស់ត្រកាលដែលបានមកពីឆ្នេរសមុទ្រ ព្រៃភ្នំ ទឹកជ្រោះ និងតំបន់នៅទីក្រុងដែលមានសភាពអ៊ូរអរដែលមានភាពផ្ទុយស្រឡះពីតំបន់ជនប...
  • ទឹកជ្រោះដ៏ស្អាតបំផុតរបស់ប្រទេសកម្ពុជា

    ដោយ: ភារុន 9 AM, Saturday, 06 Oct, 2018
    ធម្មជាតិ បានបង្កើតឱ្យមានជ្រោះ ជ្រលងដងអូរ ជាច្រើនរាយប៉ាយ ស្ទើរទូទាំងប្រទេសកម្ពុជា ហើយសុទ្ធសឹងតែជាតំបន់ទាក់ចិត្ត បង្កើតឱ្យក្លាយជារមណីយដ្ឋានទេសចរណ៍បែបធម្មជាតិជាច្រើន។ ទិដ្ឋភាពដ៏អស្ចារ្យនៃទឹកជ្រោះមួយចំនួនបង្ហាញពីសម្រស់ធម្មជាតិពិតៗក...
  • កោះដ៏ស្រស់ស្អាតបំផុតទាំង 7 នៅប្រទេសកម្ពុជា

    ដោយ: ភារុន 8 AM, Friday, 05 Oct, 2018
    នៅទីបំផុតទឹកដីកោះនៅកម្ពុជាបានចាប់ផ្តើមមានការចាប់អារម្មណ៍ពីសំណាក់អ្នកទេសចរទាំងនៅក្នុងប្រទេស និង ខាងក្រៅប្រទេសហើយ។ ពីព្រោះទេសភាពដ៏ស្រស់ត្រកាលរបស់កោះទាំងនោះគឺពិតជាសក្តិសមនឹងទទួលបាននូវចំនាប់អារម្មណ៍ទាំងអស់នេះ ថ្វីត្បិតតែកោះមួយចំនួន...