ចូលចិត្តទំនើប

អ៊ែមមឺរឹត ប្រារព្ធខួប ១ឆ្នាំនៃការប្រតិបតិ្តការនៅរាជធានីភ្នំពេញ ជាមួយនឹងតម្លៃពិសេសទៅកាន់គោលដៅទូទាំងពិភពលោក

ដោយ: ទំនើប 8 AM, Tuesday, 03 Jul, 2018

រាជធានីភ្នំពេញ ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៨: ​ក្រុមហ៊ុនអាកាសចរណ៍អ៊ែមមឺរឹត ​កំពុងអបអរសារទរ ប្រារព្ធខួប១ឆ្នាំ ដំបូង របស់ខ្លួន ក្នុងការធ្វើប្រតិបត្តិការ នៅប្រទេសកម្ពុជា ជាមួយនឹងតម្លៃ សំបុត្រហោះហើរពិសេស ទៅកាន់គោលដៅ នៅក្នុងបណ្តាញសកលលោក របស់ខ្លួន ក៏ដូចជាទិសដៅទាំងនេះគឺ ទីក្រុងឌូបៃ ទីក្រុងប៉ារីស ទីក្រុងឡុង និង ទីក្រុងអាមស្ទើដាំ។ តម្លៃសំបុត្រ ហោះហើរពិសេស ទាំងអស់ដែលបានប្រកាស ក្នុងពិធីប្រាព្ធខួប នៅសណ្ឋាគារ Rosewood រាជធានីភ្នំពេញ អាចកក់បាន ចាប់ពីពេលនេះរហូតដល់ថ្ងៃទី ២២ ខែកក្កដាឆ្នាំ ២០១៨ សម្រាប់ ការធ្វើដំណើរ ចាប់ពីថ្ងៃទី ៥ ខែកក្កដា​​ ឆ្នាំ ២០១៨​ រហូតដល់ថ្ងៃទី ៣១ ខែឧសភាឆ្នាំ ២០១៩ ។ ​តារាងទិសដៅ ហោះហើរពិសេស មួយចំនួន និង តម្លៃសំបុត្រផ្សេងៗ:

ចាប់ពី ទិសដៅ តម្លៃយន្តហោះ ថ្នាក់សន្សំសំចៃ (Economy Class) គិតជា
ដុល្លារUSD
តម្លៃ យន្តហោះ ថ្នាក់ពាណិជ្ជកម្ម​(Business Class )គិតជា ដុល្លារUSD
  ទីក្រុងយ៉ាំងហ្គូន
(Yangon)
USD 280 USD 717
  ទីក្រុងឌូបៃ
(Dubai)
USD 639 USD 1636
  ទីក្រុងប៉ារីស
​(Paris)
USD 741 USD 2791
  ទីក្រុងអាមស្ទើដាំ
(Amsterdam)
USD 853 USD 2554 
ភ្នំពេញ ទីក្រុងហ្វ្រែងហ្វើត
(Frankfurt)
USD 862 USD 2703
  ទីក្រុងឡុង ហែទស្រ៊ូ
London (Heathrow)
USD 895 USD 2799
  ទីក្រុងរ៉ូម
(Rome)
USD 914 USD 2879
  ទីក្រុងវែនីស
(Venice)
USD 948 USD 3256
  ​ទីក្រុងមុយនិច
(Munich)
USD 1134 USD 3309
  ទីក្រុងបុស្តុន
(Boston)
USD 1182 USD 4151
 
ក្រុមហ៊ុនអ៊ែមមីរឹត បានចាប់ផ្តើមសេវាកម្ម ហោះហើរ ប្រចាំថ្ងៃ ពី ទីក្រុងឌូបៃ មកទីក្រុងភ្នំពេញ តាមរយៈទីក្រុងយ៉ាំងហ្គូន នៅថ្ងៃទី 1 ខែកក្កដាឆ្នាំ 2017 នេះ។ តាមរយ:ការតភ្ជាប់ ប្រទេសកម្ពុជា ទៅនឹង ប្រទេសផ្សេងៗ លើ​ ពិភពលោក ក្រុមហ៊ុនអាកាសចរណ៍អ៊ែមមីរឹត បានដឹក អ្នកដំណើរ ហោះហើរ ប្រមាណជាង 70.000 នាក់ក្នុង១ឆ្នាំ កន្លងមកនេះដោយយន្តហោះប្រភេទ Boeing 777-300ER ដ៏ទំនើបបំផុត របស់ខ្លួន ដែលមានបំពាក់ ថ្នាក់២ប្រភេទ​គឺថ្នាក់អាជីវកម្ម (Business Class) និង ថ្នាក់សន្សំសំចៃ (Economy Class)។
 
ជាមួយនឹងការហោះហើរ ៩ ម៉ោង​ និង​៣០​នាទី​ ពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដែលមាន ចំណតឈប់ខ្លី នៅទីក្រុងយ៉ាំងហ្គូន អ្នកដំណើរ របស់ អ៊ែមមឺរឹត អាចធ្វើដំណើរ​ ទៅដល់ ទីក្រុងឌូបៃ បានយ៉ាង ងាយស្រួល។ ចាប់ពីពេលនេះ រហូតដល់ ចុងខែសីហា អ្នកដំណើរ ដែលហោះហើរ ជាមួយអ៊ែមមីរឹត ពីរាជធានីភ្នំពេញ នឹង អាចប្រើ សន្លឹកប័ណ្ណ ឡើងយន្តហោះ របស់ខ្លួន ជាកាតសមាជិក ពិសេសផ្តាច់មុខ ដើម្បីដើរលេងនៅទីក្រុងឌូប ប្រទេសអារ៉ាប់រួម និង រីករាយ ជាមួយ ការបញ្ចុះតម្លៃ ពិសេស ក្នុងការទិញ ឥវ៉ាន់ ជាច្រើនទៀត។
 
ក្រុមហ៊ុនអាកាសចរណ៍អ៊ែមមឺរឹត ផ្តល់ជូន នូវបទពិសោធន៍ ធ្វើដំណើរ លំដាប់ពិភពលោក ដោយភ្ជាប់ អ្នកដំណើរថ្នាក់ពាណិជ្ជកម្ម និង អ្នកដំណើរទេសចរណ៍ ពីប្រទេសកម្ពុជា ជាមួយនឹង ទីកន្លែង ឈប់សម្រាក ដ៏ល្បីល្បាញ និង មជ្ឈមណ្ឌលហិរញ្ញវត្ថុ លេចធ្លោ នៅ ប្រទេស មជ្ឈឹមបូព៌ា  អ៊ឺរ៉ុប និង អាមេរិក តាមរយៈ មជ្ឈមណ្ឌល អាកាសចរណ៍ នៅក្នុង ទីក្រុងឌូបៃ ដែលអ្នកដំណើរអាច សម្រាកដោយរីករាយ ជាមួយហាងទំនិញ​​​​ ការបម្រើអាហារ សម្រន់ ជាច្រើនប្រភេទ មុនធ្វើដំណើរបន្តទៅទៀត។
 
ទិសដៅដែលពេញនិយមទាំងប្រាំ សម្រាប់អ្នកដំណើរ ដែលធ្វើហោះហើរ ពី ទីក្រុងភ្នំពេញ រួមមាន ទីក្រុងឌូបៃ ប៉ារីស ទីក្រុងឡុងហែទស្រ៊ូ ទីក្រុងហ្វ្រែងហ្វើត និងទីក្រុងហ្សឺណែវ។ អ្នកដំណើរ ដែលឆ្លងកាត់ តាមទីក្រុងឌូបៃ នឹង ទទួលភាពស្រស់ស្រាយ នា រដូវក្តៅនេះ ជាមួយនឹងការ៉េម ដែលអាចរកបាន នៅច្រកចេញទី៣  និង តំបន់ឆ្លងកាត់ នៅ ព្រលានយន្តហោះ អន្តរជាតិ  ទីក្រុងឌូបៃ រហូតដល់ ថ្ងៃទី ៣១ខែសីហាឆ្នាំ ២០១៨។
 
តាមប្រសាសន៍របស់លោក Abdulla Adnan អ្នកគ្រប់គ្រង ក្រុមហ៊ុនអ៊ែមមឺរឹត នៅកម្ពុជា បានឱ្យដឹងថា ​ “ នៅពេលយើង ចូលមក ប្រទេសកម្ពុជា កាលពីឆ្នាំមុន ប្រទេសកម្ពុជា កំពុងមាន សន្ទុះសេដ្ឋកិច្ច ក្នុងរយៈពេល ពីរទសវត្សរ៍ចុងក្រោយមកនេះ។ ឥឡូវនេះ យើងមាន មោទនភាព​ ណាស់ ដែលបាន រួមចំណែក ដល់ការរីកចំរើនសេដ្ឋកិច្ចរបស់កម្ពុជា។ យើងសូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ដល់អតិថិជន ស្មោះត្រង់ និង ដៃគូរបស់យើង ដែលបានជួយគាំទ្រ ដល់ ពួកយើង នៅក្នុងប្រទេសកម្ពុជា ក្នុង រយៈពេល មួយឆ្នាំ កន្លងមកនេះ ។”
 
លោក Abdulla ក៏បានសម្តែង អំណរគុណ ចំពោះមន្រ្តីជាន់ខ្ពស់ រដ្ឋាភិបាល និង និយតករ  អាកាសចរណ៍ សម្រាប់កិច្ចសហប្រតិបត្តិការ និង ការគាំទ្ររបស់ពួកគេ។គាត់​ បាន ថ្លែង​ថា “សូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ចំពោះ រាជរដ្ឋាភិបាល មន្រ្តី រាជការ ស៊ីវិល និង ក្រុមអាកាសយានដ្ឋាន កម្ពុជា ចំពោះ ការខិតខំប្រឹងប្រែង របស់ ពួកគេ ក្នុងការ ជំរុញ ឱ្យ យើង ឈានជើង ចូលទីផ្សារ កម្ពុជា ដោយមានភាពរលូន និង អនុញ្ញាត ឱ្យ យើងផ្តល់ ជម្រើស ដ៏ ច្រើន សម្រាប់ អតិថិជន របស់ យើង​ ក្នុងការ ពង្រឹង ទំនាក់ទំនង អាជីវកម្ម និង ទេសចរណ៍ ដែលភ្ជាប់ប្រទេសជាតិដ៏អស្ចារ្យរបស់យើង។ យើងមានទំនុកចិត្ត ចំពោះទីផ្សារ កម្ពុជា និង​ បន្ត ស្វះស្វែងរក ឳកាស​ ដើម្បី បង្កើតទំនាក់ទំនង ការធ្វើដំណើរ រវាង ប្រទេសកម្ពុជា និង ពិភពលោកតាមរយៈ អ៊ែមមឺរឹត នៅទីក្រុង ឌូបៃ ដែលជា មជ្ឈមណ្ឌល កម្សាន្តដ៏ធំមួយ  ។”
 
ក្រុមហ៊ុនអាកាសចរណ៍ អ៊ែមមឺរឹត ប្រតិបត្តិការទាំងអស់នូវ យន្តហោះ Airbus A380 និងយន្តហោះ Boeing 777 ដែលបង្កើននូវបទពិសោធន៍ សំរាប់ អ្នកដំណើរ តាមរយៈ ភាពធំ​ទូលាយ ទំនើប និងទាន់សម័យ។​ ការហោះហើរ​ ជាមួយ អ៊ែមមឺរឹត អ្នកដំណើរ នឹងសប្បាយ រីករាយ ក្នុងការ​ ធ្វើដំណើរ​ ប្រៀបដូច សំរាក វិស្សមកាលដែរ។​
 
គួរបញ្ជាក់ដែរថា អ្នកដំណើរមកពីគ្រប់ទិសទីអាចរីករាយជាមួយនឹង ប្រព័ន្ធកម្សាន្ត អាយស៍ (ice) ដែលមានកម្មវិធីកម្សាន្តជាង 3500 ប៉ុស្ត៍ ក្នុងនោះរួមមាន ខ្សែភាពយន្ត កម្មវិធីទូរទស្សន៍ តន្ត្រីនិងហ្គេមផងដែរ  តាមរយៈ ប្រព័ន្ធកំសាន្ត ក្នុងយន្តហោះ ដែលទទួលបាន​ ពានរង្វាន់ សំរាប់ ប្រព័ន្ធកម្សាន្ត ដែលហៅកាត់ថា អាយស៍ ​ ICE ។អ្នកដំណើរ ក៏អាចភ្ជាប់ប្រព័ន្ធ Wi-Fi សម្រាប់ប្រើប្រាស់ លើយន្តហោះ  ព្រម ទាំងមាន ឱកាស ពិសារអាហារ ក្នុងតំបន់ យ៉ាងឆ្ងាញ់ពិសារ ទៀតផង។ ក្រៅពីនេះទៀត  អ្នកដំណើរ នឹងអាច យកវ៉ាលី ចូលរហូតដល់ 35 គីឡូក្រាម សម្រាប់ថ្នាក់សន្សំសំចៃ(Economic Class) និង 40 គីឡូក្រាម សម្រាប់អ្នកដំណើរថ្នាក់ពាណិជ្ជកម្ម (Business Class)។  
 
សម្រាប់អតិថិជន ដែលជ្រើសរើស ធ្វើដំណើរលក្ខណ:គ្រួសារ នឹងរីករាយជាមួយ ការផ្តល់ជូនកាដូពិសេសៗ លើយន្តហោះ រួមមាន ល្បែងក្មេងលេង  Fly with Me Animals Soft Toys សម្រាប់ទារក និង ល្បែងក្មេងលេង Fly with Me Lonely Planet សម្រាប់កុមារតូចៗ ដែលមានអាយុពី 6 ដល់ 12 ឆ្នាំ។ បន្ថែមពីនោះ មានប៉ុស្តិ៍កុមារជាង 90 ប៉ុស្តិ៍លើ ប្រព័ន្ធកម្សាន្ត អាយស៍ ​ ice និង អាហារពិសេស របស់ កុមារ នៅលើយន្តហោះ។
 
គួររំលឹកផងដែរថា ក្រុមហ៊ុនអាកាសចរណ៍អ៊ែមមឺរឹត មានប្រតិបត្តិការ ហោះហើរ ជារៀងរាល់ថ្ងៃ ពី ទីក្រុងភ្នំពេញ ទៅកាន់ ទីក្រុងឌូបៃ ដោយឆ្លងកាត់ ទីក្រុង យ៉ាំងហ្គោន។  សម្រាប់ព័ត៌មានបន្ថែម អំពីជើងហោះហើរ តាមអ៊ែមមឺរឹត អ្នកធ្វើដំណើរ អាចទាក់ទង ទៅកាន់ ការិយាល័យ អ៊ែមមឺរឹត នៅប្រទេសកម្ពុជា តាមរយ: លេខទូរស័ព្ទ 023 998 168 ឬ អ៊ីម៉េល ekcambodia@emirates.com ឫ កក់សំបុត្រយន្ត ហោះតាមរយៈ www.emirates.com/kh ឬ ទាក់ទង ភ្នាក់ងារ ធ្វើដំណើរ ដែលនៅជិតបំផុត។ តំលៃសំបុត្រ គឺរាប់បញ្ចូលទាំងពន្ធ និងការបង់បន្ថែមផ្សេងៗ ។ លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត។
 
 
អំពីក្រុមហ៊ុនអាកាសចរណ៍ អ៊ែមមឺរឹត
ក្រុមហ៊ុនអាកាសចរណ៍​អ៊ែមមឺរឹត ជាទីភ្ជាប់រវាង មនុស្សទូទាំងសកល និង ទីកន្លែងជាច្រើន សម្រាប់ជា​ ប្រយោជន៍​ ពាណិជ្ជកម្ម និង ទេសចរណ៍។ ក្រុមហ៊ុនអាកាសចរណ៍អ៊ែមមឺរឹត មានយន្តហោះចំនួន 269 គ្រឿង រួមមាន យន្តហោះប្រភេទ A380 ចំនួន 102 គ្រឿងជើងហោះហើរ ដែលទទួលបានពានរង្វាន់ជាច្រើន សំរាប់ការ ហោះហើរទៅកាន់ 159​ គោលដៅ​ និង 85​ ប្រទេស ឆ្លងកាត់​ 6ទ្វីប ។ ក្រុមហ៊ុនអាកាសចរណ៍នេះ ជា ប្រតិបត្តិករធំបំផុតនៅក្នុង ពិភពលោក​​ ដោយប្រើប្រាស់ នូវយន្តហោះប្រភេទ  Airbus A380 និង Boeing 777 ចំនួន 216 គ្រឿង​ មានតម្លៃជាទឹកប្រាក់ 108 ពាន់​​ លានដុល្លារ។
 
បន្ថែមពីនេះ សេវាកម្សាន្តដ៏សម្បូរបែប រួមមាន ​ម្ហូបអាហារដ៏ឈ្ងុយឆ្ងាញ់ ប្រព័ន្ធកម្សាន្ត ក្នុងយន្ដហោះ​ដ៏ទំនើប​ ICE​ និង​ បុគ្កលិកបំរើ​ការ ប្រកបដោយបដិសណ្ឋារកិច្ច ជាង 130​​សញ្ជាតិ បានធ្វើឱ្យ​ ក្រុមហ៊ុនអាកាសចរណ៍អ៊ែមមឺរឹត ​ជាក្រុមហ៊ុនមួយ ដែលបានទទួលស្គាល់ ច្រើនជាងគេ លើពិភពលោក។
 
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង:
REDHILL Cambodia
 
កែវ​​ គូនីឡា +855 92 621 431 kounila@rehill.asia
វណ្ណដេត តារារត្ន័  +855 12 510 590 dararoath@redhill.asia

អត្ថបទអ្នកចង់អាន

  • អាហារតាមផ្លូវដែលមានរសជាតិឆ្ងាញ់ 10 មុខនៅក្នុងប្...

    ដោយ: ភារុន 8 AM, Saturday, 22 Sep, 2018
    វិធីក្នុងការចំណាយលុយតិច និង រហ័សក្នុងការទទួលទានអាហារនោះគឺ អាហារតាមចិញ្ចើមផ្លូវដែលជាជម្រើសនៃការបរិភោគអាហារដ៏ពេញនិយមបំផុតនៅក្នុងប្រទេសកម្ពុជា។ ខាងក្រោមនេះគឺជាអាហារ 10 មុខ លក់នៅតាមចិញ្ចើមផ្លូវដែលមានរសជាតិឆ្ងាញ់ដែលអ្នកគួរសាកល្បងភ្ល...
  • ថ្ងៃសម្រាកខាងមុខ ទៅលេងកោះរ៉ុង និងកោះរ៉ុងសន្លឹម ...

    ដោយ: ស៊ីវងីម 8 AM, Tuesday, 02 Oct, 2018
    នៅក្នុងខែតុលាខាងមុខនេះ មានថ្ងៃសម្រាកជាច្រើននឹងចូលមកដល់។ តើលោកអ្នកមានគម្រោងទៅលេងឯណាដែរ? តើធ្លាប់បានទៅលេងកោះរ៉ុង និងកោះរ៉ុងសន្លឹមហើយឬនៅ? ថ្ងៃនេះ ទំនើប សូមណែនាំតំបន់កម្សាន្តឆ្នេរសមុទ្រដ៏ស្រស់ស្អាតនេះជូនមិត្តអ្នកអាន។ កោះរ៉ុង ជាកូន...
  • ទិសដៅទេសចរណ៍ដ៏ល្អបំផុតទាំង 10 នៅប្រទេសកម្ពុជា

    ដោយ: ភារុន 9 AM, Saturday, 13 Oct, 2018
    ទោះបីប្រទេសកម្ពុជាគឺជាប្រទេសមួយដ៏តូចក៏ដោយ ក៏នៅទីនេះមានអ្វីៗគ្រប់យ៉ាងទាំងអស់ ជាពិសេសគឺទេសភាពធម្មជាតិដ៏អស្ចារ្យ និង ស្រស់ត្រកាលដែលបានមកពីឆ្នេរសមុទ្រ ព្រៃភ្នំ ទឹកជ្រោះ និងតំបន់នៅទីក្រុងដែលមានសភាពអ៊ូរអរដែលមានភាពផ្ទុយស្រឡះពីតំបន់ជនប...
  • តំបន់បេតិកភណ្ឌពិភពលោករបស់ UNESCO សម្រាប់ 2018

    ដោយ: ដួងច័ន្ទ 9 AM, Friday, 28 Sep, 2018
    សម្រស់ដ៏ស្រស់ស្អាតពីធម្មជាតិ រតនសម្បត្តិទីស្ថានបុរាណដ៏អស្ចារ្យ ក៏ដូចជាទីស្ថានប្រវត្តិសាស្រ្ត ជាកត្តាធ្វើឱ្យទីកន្លែងទាំងនោះមានតម្លៃគ្រប់គ្រាន់សម្រាប់ជាប់ជាតំបន់បេតិកភណ្ឌពិភពលោករបស់ UNESCO។ គណៈកម្មការបេតិកភណ្ឌពិភពលោករបស់អង្គការ ...