ចូលចិត្តទំនើប

អច្ឆរិយធម្មជាតិ ដ៏អស្ចារ្យនៅឥណ្ឌូនេស៊ី

ដោយ: ដួងច័ន្ទ 10 PM, Monday, 05 Mar, 2018

ឥណ្ឌូនេស៊ីជាប្រទេស ដែលមានកោះច្រើនជាង 17,000 កោះ ដែលមានបង្កប់នូវភាពសម្បូរនៃធម្មជាតិ រំលេចខ្លួនលើផ្ទៃដីប្រមាណជាង 1.9 លានគីឡូម៉ែត្រក្រឡា ស្ថិតនៅលើខ្សែអ័ក្សអេក្វាទ័រ និងលាតសន្ធឹងពីមហាសមុទ្រឥណ្ឌា រហូតដល់មហាសមុទ្រប៉ាស៊ីហ្វិក។ ភាពសម្បូរបែបទាំងនេះរួមមាន ភ្នំភ្លើងផុសឡើងកណ្តាលព្រៃដ៏ក្រាស់ ពិភពបាតសមុទ្រ ដែលជាកន្លែងមុជមើលទេសភាពបាតសមុទ្រដ៏ស្រស់ស្អាតជាងគេ នៅក្នុងលោក និងធនធានសត្វព្រៃជាច្រើន។ នៅក្នុងអត្ថបទខាងក្រោម ទំនើប នឹងនាំអារម្មណ៍មិត្តអ្នកអានទៅកាន់កន្លែងដ៏ស្រស់ត្រកាល នៅក្នុងប្រទេសឥណ្ឌូនេស៊ី ដែលអ្នកមិនគួររំលង។
Komodo National Park
Komodo ជាកោះមួយដែលមានធម្មជាតិខុសពីកោះដទៃទៀត។ នៅលើកោះនេះមានសត្វបង្គួយដ៏ធំបំផុត នៅលើពិភពលោក ដែលអាចធំធាតរហូតដល់ប្រវែង 3 ម៉ែត្រ ហើយភាគច្រើនអ្នកទេសចរណ៍ តែងឃើញវានៅតាមមាត់សមុទ្រ។ នៅពេលអ្នកដើរទស្សនា នៅក្នុងឧទ្យានជាតិ Komodo នឹងមានអ្នកយាមដើរអមជាមួយ ដើម្បីការពារសុវត្ថិភាព។

Komodo-National-Park-indonasia_tourist_attraction_cambodia_tomnerb-06
Tanjung Puting National Park
ការទស្សនាសត្វព្រៃ និងការធ្វើដំណើរតាមដងទន្លេ នៅក្នុងបរិវេណឧទ្យានជាតិដ៏ធំទំហំ 4150 គីឡូម៉ែត្រការ៉េ នៅចំកណ្តាលខេត្ត Kalimantan ភាគខាងត្បូងប្រទេសឥណ្ឌូនេស៊ី។ វាមានលក្ខណៈបែបជនបទ ប៉ុន្តែវាជាទូកដែលផ្តល់នូវផាសុកភាព សម្រាប់ដំណើរកំសាន្តចាប់ពី Sungai Sekoneyer រហូតដល់ Camp Leakey ជាមណ្ឌលស្តារពលកម្ម ដែលកុមារកំព្រា និងជនជាតិដើម Orangutans ត្រូវបានបង្វឹកឱ្យរស់នៅក្នុងព្រៃ។

Komodo-National-Park-indonasia_tourist_attraction_cambodia_tomnerb-05
Raja Ampat Islands
នេះជាតំបន់ដាច់ស្រយាលស្ថិតនៅភាគពាយព្យចុងកោះ Papua។ នៅទីនេះមានកន្លែងមុជទឹកមើលទេសភាពបាតសមុទ្រ ដ៏ស្រស់ស្អាតជាងគេនៅក្នុងពិភពលោក។ នៅទីនេះអ្នកនឹងបានឃើញទេសភាពបាតសមុទ្រដ៏ស្រស់ស្អាត ដូចជាកូនភ្នំតូចៗ ព្រៃឈើតំបន់ត្រូពិច ត្រីសមុទ្រ ផ្កាថ្ម។ល។ អ្នកអាចធ្វើការកំសាន្តដោយមុជទឹក ជិះទូក Kayak និងទស្សនាសត្វបក្សី ដែលទាំងនេះ ជាចំណុចទាក់ទាញទេសចរណ៍នៅក្នុងតំបន់នេះ។

Komodo-National-Park-indonasia_tourist_attraction_cambodia_tomnerb-04
Mt Bromo
ជាប្រទេសដែលសម្បូរទៅដោយភ្នំភ្លើង ឥណ្ឌូនេស៊ីបង្កប់នូវសម្រស់ធម្មជាតិដ៏ស្រស់ត្រកាលនៃជួរ ភ្នំ Bromo។ បឹងដ៏ធំមួយ ដែលមានទំហំរហូតដល់ 10 គីឡូម៉ែត្រ ដែលបង្កើតឡើងដោយភ្នំភ្លើង បូរាណដែលបានផ្ទុះ។ នៅទីនេះអ្នកនឹងបានឃើញវាលផេះដ៏ធំ និងខ្សាច់ភ្នំភ្លើងលាតសន្ធឹង រហូតដល់មាត់បឹង។ ពេលព្រះអាទិត្យរះ គឺជាពេលដែលផ្តល់នូវទេសភាពស្រស់ស្អាតបំផុត ដែលផ្ទៃទឹកបឹងចាំឆ្លុះជាមួយនឹងពន្លឺព្រះអាទិត្យ។ ដំណើរកំសាន្តបែប 4WD ចាកចេញពីទីក្រុង Cemoro Lawang នៅអំឡុងម៉ោង 3:30 នាទីព្រឹក ដើម្បីចាប់យកឱ្យទាន់នូវទេសភាពដ៏ស្រស់ស្អាតលាយឡំ នឹងពន្លឺពណ៌មាសនៃព្រះអាទិត្យពេលព្រឹកព្រលឹម។
MT Rinjani
វាមានកម្ពស់ 3726 ម៉ែត្រ ជាភ្នំភ្លើងខ្ពស់ជាងគេលំដាប់ទី 2 នៅក្នុងប្រទេសឥណ្ឌូនេស៊ី។ នៅទីនេះ សម្បូរទៅដោយទីសក្ការៈបូជាទាំងសម្រាប់ជនជាតិ Sasak និងអ្នកមានជំនឿលើសាសនាហិណ្ឌូ។ សម្រស់ដ៏ស្រស់ស្អាតជាងគេនៅទីនេះគឺបឹងដែលមានទំហំរហូតដល់ 6 គីឡូម៉ែត្រ បង្ហាញសម្រស់ផ្ទៃទឹកពណ៌ខៀវស្រងាត់។

Komodo-National-Park-indonasia_tourist_attraction_cambodia_tomnerb-03
Lake Toba
មានទីតាំងស្ថិតនៅចំកណ្តាលភាគខាងជើង នេះជាភ្នំភ្លើងនៃកោះសូម៉ាត្រ ដែលមានកម្ពស់ 1130 ម៉ែត្រ។ ចំណែក Danau Toba ជាបឹងភ្នំភ្លើងដ៏ធំមួយ ជាប់ឈ្មោះជាបឹងភ្នំភ្លើងដ៏ធំជាងគេនៅក្នុង ពិភពលោក។ ផ្ទៃបឹងពណ៌ខៀវ ដូចទឹកសមុទ្រគ្របដណ្តប់រហូតដល់ប្រវែង 100 គីឡូម៉ែត្រ បង្កើតបានជាទម្រង់កោះរបស់កោះ Pulau Samosir ជាទីកន្លែងកំណើតរបស់ជនជាតិ Batak។ ផ្លូវធ្វើ ដំណើរដ៏ស្ងប់ស្ងាត់ សក្តិសមបំផុតសម្រាប់អ្នកចូលចិត្តជិះកង់កាត់តាមកោះ និងតាមមាត់បឹង។ នេះជាទីកន្លែងដ៏សក្តិសមសម្រាប់ភ្ញៀវ ដែលចង់សម្រាកលំហែតាមបែបស្ងប់ស្ងាត់។
Kelimutu National Park
នេះជាកន្លែងដ៏ល្អបំផុត សម្រាប់ការទស្សនាព្រះអាទិត្យរះ។ នៅទីនេះមានបឹងភ្នំភ្លើងចំនួន 3 ដែលមានផ្ទៃទឹកពណ៌ខុសៗគ្នា ស្ថិតនៅចុងកោះ Kelimutu ស្ថិតនៅភាគខាងកើតកោះ Flores។ បឹងដែលមានជម្រៅដ៏ជ្រៅ ចំនួន 2 តែងធ្វើការផ្លាស់ប្តូរពណ៌ ដែលនេះបណ្តាលមកពីការលាងសម្អាត រ៉ែចម្រុះ រួមជាមួយពន្លឺថ្ងៃរះចាំងប្រដេញគ្នា បង្កើតជាពណ៌រត់ប្រដេញគ្នាពីពណ៌ត្នោត និងពណ៌ទឹកក្រូច ប្រែទៅជាពណ៌ខ្មៅ និងពណ៌ក្រហម។ ចំណែកបឹងមួយទៀត ពេញនិយមសម្រាប់ការមុជ ទឹក ដែលមានផ្ទៃទឹកបឹងគ្របដណ្តប់ដោយម្លប់ ហើយវាក៏ជាទីកន្លែងគយគន់ព្រះច័ន្ទដ៏ស្រស់ស្អាតមួយផងដែរ។

Komodo-National-Park-indonasia_tourist_attraction_cambodia_tomnerb-02
Harau Valley
ស្ថិតនៅចម្ងាយមិនឆ្ងាយពីទីក្រុង Bukittinggi ជ្រលងភ្នំមួយនេះ សម្បូរទៅដោយច្រាំងថ្មកំបោរខ្ពស់ៗ ដែលមានកម្ពស់រហូតដល់ 100 ម៉ែត្រ និងបន្ថែមសម្រស់ដ៏រស់រវើកជាមួយទឹកធ្លាក់ Lemba Harau។ អ្នកចូលចិត្តឡើងកំសាន្តលើចម្រាំងថ្ម ត្រូវធ្វើដំណើរឡើងទៅលើចំណោតថ្មខ្ពស់ ដោយប្រុងប្រយ័ត្ន ខណៈដែលពួកគេធ្វើដំណើរកាត់ តាមវាលស្រែពណ៌បៃតងឆ្ពោះទៅតំបន់ជ្រលងភ្នំ។ កន្លែងស្នាក់ទៅពោរពេញដោយផាសុកភាព ដូចនៅក្នុងផ្ទះ ជាសំណង់សង់ឡើងយកគំរូតាមរចនាបទជនជាតិ Minangkabau និងមានអាងទឹកត្រជាក់រូបផ្កាឈូកផងដែរ។

Komodo-National-Park-indonasia_tourist_attraction_cambodia_tomnerb-01
Pulau Gunung Api Banda
វាមានសណ្ឋានរាងសាជី ដូចគ្នានឹងភ្នំ Fujiyama នៅឯប្រទេសជប៉ុន ប៉ុន្តែវាមានកម្ពស់ត្រឹមតែ 666 ម៉ែត្រប៉ុណ្ណោះ។ សម្រស់ដ៏ស្រស់ស្អាតនៅទីនេះ គឺសម្រស់ភ្នំភ្លើងដ៏ស្រស់ស្អាត។ នៅទីនេះ អ្នកអាចទស្សនាសម្រស់ភ្នំភ្លើងដោយធ្វើដំណើរកាត់តាមជម្រាលភ្នំ ប្រើពេលប្រមាណ 3 ម៉ោង ឡើងទៅខាងលើ ស្របពេលបានទស្សនាសម្រស់ថ្ងៃរះម្តងទៀត។ នៅទីនេះអ្នកក៏អាចមុជទឹកមើលបាតសមុទ្របានផងដែរ នៅតំបន់ដែលមានកំអែលភ្នំភ្លើងហូរកាត់ បង្កើតបានជាទស្សនីយភាពឆ្នេរដ៏ប្លែកភ្នែកមួយផងដែរ។
Menjangan Island
មានទីតាំងស្ថិតនៅចុងកោះបាលីភាគពាយព្យ កោះមួយនេះមានឈ្មោះមួយទៀតហៅថា Deer Island ដែលជាកន្លែងមួយល្អបំផុតសម្រាប់ទទួលយក បទពិសោធន៍មុជទឹកផ្សងព្រេងដ៏រីករាយ។ ឧទ្យានជាតិ Bali Barat នៅព័ទ្ធជុំវិញ ធានាការការពារបាន សម្រាប់ទីតាំងមុជទឹកខុសគ្នារហូតដល់ 12 កន្លែង និងផ្តល់នូវសម្រស់ផ្ទៃទឹកថ្លាដូចកញ្ចក់។ សម្រាប់បទពិសោធន៍ មុជទឹកដ៏អស្ចារ្យ អ្នកអាចសាកល្បងមុជទឹកនៅកន្លែងនាវាបាក់បែក Anker ដែលមានអាយុកាលតាំងពីសតវត្សទី 19 ជាកន្លែងមុជទឹកក្នុងជម្រៅរហូតដល់ 50 ម៉ែត្រ។

អត្ថបទអ្នកចង់អាន

  • 2 ថ្ងៃ 2យប់ នៅយ៉ាងហ្គូន៖ ដំណើរកម្សាន្តទេសចរណ៍បែ...

    ដោយ: ទំនើប 7 AM, Friday, 11 May, 2018
    តើលោកអ្នកដឹងទេ ពេលនេះលោកអ្នកអាចធ្វើដំណើរត្រឹមតែ 2ថ្ងៃ 2យប់ ទៅកាន់ទីក្រុងយ៉ាងហ្គូន ប្រទេសមីយ៉ាន់ម៉ា(ពីមុនហៅថា ភូមា) ដើម្បីទៅទស្សនាទីកន្លែងដ៏ស័ក្តិសិទ្ធិមួយ ក្នុងចំណោមទី ស័ក្តិសិទ្ធិល្បីៗនៅលើពិភពលោក។ តើពិតជាអាចទៅរួចដែរឬ ដែលចំណាយព...
  • ដំណើរទេសចរណ៍ ក្នុងព្រះរាជាណាចក្រប៊ូតាន់

    ដោយ: ដួងច័ន្ទ 10 PM, Monday, 05 Mar, 2018
    ប៊ូតាន់ គឺជាព្រះរាជាណាចក្រតូចមួយ ស្ថិតនៅចន្លោះមហាយក្សពីរ គឺប្រទេសចិន និងឥណ្ឌា ហើយស្ថិតនៅក្រោមស្រមោល នៃជួរភ្នំហិមារល័យ។ នេះជាប្រទេសមួយស្ថិតនៅលើចំណោតភ្នំ ដែលប្រកាន់ភ្ជាប់ព្រះពុទ្ធសាសនាមហាយាន មានជំនឿលើទេវតា និងវត្ថុសក្តិសិទ្ធិនានា...
  • អ៊ែមមឺរឹត ជាប់ឈ្មោះជា ក្រុមហ៊ុនអាកាសចរណ៍ឆ្នើមប្...

    ដោយ: ទំនើប 8 AM, Friday, 11 May, 2018
    ការធ្វើដំណើរតាមយន្តហោះ ជាមធ្យោបាយដ៏ទំនើបថ្មីមួយ ដែលប្រជាជនកម្ពុជាចាប់ផ្តើមនិយមប្រើប្រាស់ ដើម្បីទៅដល់គោលដៅផ្សេងៗរបស់ខ្លួន។ សព្វថ្ងៃនេះ មានក្រុមហ៊ុនអាកាសចរណ៍ជាច្រើន ដែលមានប្រតិបត្តិការនៅក្នុង​ប្រទេសកម្ពុជា ក្នុងនោះដែរ​ ក្រុមហ៊ុនអ...
  • ដើម្បីប្រារព្ធទិវាបរិស្ថានពិភពលោក​ ក្រុមហ៊ុនអាក...

    ដោយ: ស៊ីវងីម 10 AM, Wednesday, 06 Jun, 2018
      ដើម្បី​អបអរសាទរទិវាបរិស្ថានពិភពលោក ក្រុមហ៊ុនអាកាសចរណ៍អេមឹរ៉េត បានផ្តល់ភួយដែលជួយដល់បរិស្ថាន ចំនួន 40 ក្នុងដំណើរទស្សនកិច្ច លើកដំបូងរបស់ពួកគេទៅកាន់ អង្គការមូលនិធិកុមារកម្ពុជា ដែលជាអង្គការមួយដែលគេស្គាល់ថា ផ្តល់ជូននូវសេវាកម្ម...