ចូលចិត្តទំនើប

Comments
0
4544 View

តើ 4G VoLTE គឺជាអ្វី? ល្អជាងមុនយ៉ាងណាខ្លះ?

ដោយ: រីកា 11 PM, Sunday, 13 Mar, 2016

មួយរយៈ​នេះ​ មនុស្ស​ជាច្រើន​អាច​បានឮ​ឈ្មោះ​តិច​ណូ​ឡូ​ជី 4G VoLTE ឬ VoLTE ដែល​អ្នកផ្តល់​សេវាកម្ម​ខាង​ទូរស័ព្ទ​បានចាប់ផ្តើម​ ឱ្យ​សាកល្បង​ប្រើការខ្លះៗហើយ តែ​កើតមាន​ការងឿងឆ្ងល់​ថា តើ​ការពិតទៅ 4G VoLTE គឺជា​អ្វី? ប្រើ​សម្រាប់ធ្វើ​អ្វីខ្លះ? ខុសពី 4G ធម្មតា​យ៉ាងណា? ថ្ងៃនេះ​យើង​នឹង​ជួយ​បកស្រាយ​ចម្ងល់​នេះ​ទាំងអស់គ្នា។

4G VoLTE បង្រួញ​មកពី​ពាក្យ​ថា Voice-over-LTE ជា​រូប​បែប​ការផ្តល់​សេវាកម្ម​ទូរស័ព្ទ​ សម្រាប់​ទូរស័ព្ទ​ជជែក​គ្នា​ដោយ​ប្រើការ​បញ្ជូន​ព័ត៌មាន​សំឡេង ​ដោយ​ល្បឿន​លឿន​បំផុត ​តាមរយៈ​សញ្ញាណ LTE ឬ 4G ហុច​ផល​ឱ្យ​គុណភាព​សំឡេង​ខណៈពេល​ជជែក​គ្នា​នោះ ​មាន​ភាពច្បាស់​កាន់តែខ្លាំង​ឡើង លុប​សំឡេង​រំខានផ្សេងៗចេញ​អស់ ប្រើពេល​វេលា​ក្នុង​ការតភ្ជាប់​គូសន្ទនា​ខណៈ​ទូរស័ព្ទ​ចេញ​លឿន និង​ខ្លាំង​ជាង​មុន។

សម្រាប់​អ្វីដែល​អ្នកប្រើប្រាស់​ចាំបាច់​ត្រូវមាន ​ដើម្បី​ប្រើការ VoLTE នេះ ប្រការ​ដំបូង​គឺ ត្រូវមាន​ស្មា​ត​ហ្វូ​ន​ដែល​ត្រូវ​ជាមួយ VoLTE ជាមុនសិន។ ក្រៅពី VoLTE ហើយ​នោះ នៅមាន​តិច​ណូ​ឡូ​ជី​មួយទៀត ​ដែល​កំពុង​ចេញមកដំណាលៗគ្នា​ដែរ ​គឺ VoWIFI ដែល​បង្រួញ​មកពី​ពាក្យ Voice-over-WI-FI ដោយ​ប្រើការ​បញ្ជូន​ព័ត៌មាន​សំឡេង ​តាមរយៈ​អី​ុ​ន​ធើ​ណេ​ត​បែប WI-FI ដែល​ចំណុច​ល្អ​របស់​វា​គឺ អាច​ទូរស័ព្ទ​និយាយ​គ្នា​បាន​ ទោះជា​ស្ថិតនៅក្នុង​ទីកន្លែង​ ដែល​គ្មាន​សេវា​ទូរស័ព្ទ​ក៏ដោយ៕

dtac4GCalling-02

អត្ថបទអ្នកចង់អាន

  • កម្មវិធីល្អបំផុតសម្រាប់ Android ក្នុងឆ្នាំ 2018

    ដោយ: ដួងច័ន្ទ 6 PM, Thursday, 07 Jun, 2018
    ថ្ងៃនេះ ទំនើប សូមបង្ហាញមិត្តអ្នកអានអំពីកម្មវិធីល្អៗ សម្រាប់អ្នកប្រើប្រាស់ទូរសព្ទដំណើរការដោយប្រព័ន្ធ Android ហើយទាំងនេះ ក៏ជាកម្មវិធីដ៏ពេញនិយមក្នុងឆ្នាំ 2018 ផងដែរ។ 1Weather នេះជាកម្មវិធីអាកាសធាតុដ៏ល្អបំផុត សម្រាប់ប្រព័ន្ធ Androi...
  • iPhone 8 និង 8 Plus ពណ៌ក្រហម ទើបចេញក្តៅៗ!

    ដោយ: ដួងច័ន្ទ 5 PM, Friday, 15 Jun, 2018
    ក្រុមហ៊ុន Apple បានណែនាំម៉ូដែលទូរសព្ទ iPhone 8 និង 8 Plus ពណ៌ក្រហមឆ្អិនឆ្អៅថ្មី នៅថ្ងៃនេះ។ ដូចជាទូរសព្ទ iPhone 7 ដែរ ការប្រកាសថ្មីនេះធ្វើឡើង នៅក្នុងរង្វង់កាលបរិច្ឆេទដូចគ្នានឹងឆ្នាំមុនដែរ។ ក្រុមហ៊ុន Apple បាននឹងកំពុងធ្វើការជាមួយ...
  • Samsung Notebook 9 ថ្មីលក់ក្នុងតម្លៃខ្ទង់ពាន់

    ដោយ: ដួងច័ន្ទ 10 PM, Sunday, 27 May, 2018
    ក្រុមហ៊ុន Samsung បានបង្ហាញពីផលិតផល Laptop ថ្មី ក្នុងស៊េរី Notebook 9 កាលពីខែធ្នូកន្លងទៅ ដែលមានចំនួន 3 ម៉ូដែល ក្នុងនោះរួមមានម៉ូដែល Notebook 9 Pen ផងដែរ។ កុំព្យូទ័រយួរដៃ Notebook 9 Pen មានអេក្រង់ទំហំ 13.3 inch ជាប្រភេទ 2-in-1 no...
  • UE Wonderboom ពណ៌ចម្រុះថ្មី ស្អាតខ្លាំង!!

    ដោយ: Belle 9 PM, Saturday, 02 Jun, 2018
    ក្រុមហ៊ុន Ultimate Ears (UE) ជាក្រុមហ៊ុនផលិតបាសប៊្លូធូសល្បីឈ្មោះ ព្រោះសមត្ថភាពមិនជ្រៀបទឹក ជាពិសេសបំពងសំឡេងច្បាស់ដល់ទៅ360ដឺក្រេ បានបញ្ចេញ UE Wonderboom របស់ខ្លួនជាមួយ ពណ៌រចនាថ្មី ដល់ទៅ 5ពណ៌ គួរឲ្យស្រឡាញ់ និងទាក់ទាញចិត្តអ្នកប្រើប...