ចូលចិត្តទំនើប

Comments
0
4235 View

Windows 10 ឈ្មោះចុងក្រោយបំផុត របស់ប្រវត្តិ Windows

ដោយ: ដាលីស 9 PM, Wednesday, 08 Jul, 2015

ទិសដៅទស្សនវិស័យរបស់ Microsoft គឺ ក្នុងពេលអនាគតនឹងប្រើតែ Windows 10 មួយគត់ ហើយនឹងលែង​មាន​ឈ្មោះ Windows ស៊េរីថ្មីបង្ហាញខ្លួនបន្តពី Windows 10 ទៀតហើយ។

លោក Jerry Nixon អ្នកអភិវឌ្ឍរបស់ Microsoft បានបង្ហើបឱ្យដឹងថា គោលការណ៍របស់ Microsoft ជាបន្តទៅ​ទៀត​នោះគឺ “Windows as a Service” នោះគឺមានន័យថា Windows ស៊េរីថ្មី ដែលបន្តពី Windows 10 វើរ៍ហ្សឹន​ពេញ​នោះ នឹងនៅ​សល់​តែការអាប់ឌែតតូចៗ ឱ្យនៅតែថ្មីជាប់ជានិច្ចប៉ុណ្ណោះ លែងមានការបញ្ចេញ Windows វើរ៍ហ្សឹនថ្មីបែប​ជាឈុតធំៗ​មក​ទៀត​ហើយ។

ទាំងអស់នេះ អ្នកដែលប្រើ Windows 7 និង Windows 8, 8.1 អាចអាប់ហ្រ្គេតទៅជាប្រព័ន្ធប្រតិបត្តិការ Windows 10 បាន និងអាចប្រើដោយឥតគិតថ្លៃបាន 1ឆ្នាំ នោះគឺមានន័យថា បន្ទាប់ពីគ្រប់ 1ឆ្នាំ ​ក្រោយពីអាប់ហ្រ្គេត​ពេញ​លេញ​ហើយនោះ នឹង​ត្រូវចំ​ណាយ​ថ្លៃប្រើប្រាស់សេវាកម្ម ហើយទិសដៅរបស់ Microsoft គឺតម្រង់ឆ្ពោះទៅរក Cloud First និង Mobile First ផងដែរ។ យើងនឹងបាន​ឃើញសេវាកម្មរបស់ Microsoft ក្នុងរូបបែប Cloud ច្រើនឡើង ដូចជា Office និង Widows ជាដើម ចំណែក Mobile ក៏ចាប់ផ្តើមបុកកម្ទេចភ្លែតហ្វ៉ម តាមរយៈខាងអ៊ែប Office លើទូរស័ព្ទដៃ, Cortona ដែលនៅលើ iOS, Android និង Windows Phone ស៊េរីថ្មីដែលអាចប្រើបានជាមួយ Windows 10 រួមទាំងឧបករណ៍​ផ្សេងៗទៀតផងដែរ៕

window10-03

Wwindow10-01

អត្ថបទអ្នកចង់អាន

  • សូមកុំបារម្ភពីការតំឡើង iOS 12

    ដោយ: ដួងច័ន្ទ 8 AM, Friday, 21 Sep, 2018
    ក្រុមហ៊ុន Apple នៅតែបន្តការលក់ទូរសព្ទម៉ូដែល iPhone 6s ជំនាន់ឆ្នាំ 2015 ដដែលមកទល់សប្តាហ៍មុននេះ។ បន្ទាប់មកក្រុមហ៊ុនបានធ្វើការប្រកាសអំពីទូរសព្ទម៉ូដែលថ្មីចំនួន 3 គ្រឿង និងធ្វើឱ្យទូរសព្ទ iPhone 7 ជាទូរសព្ទកម្រិតដំបូងនៃស៊េរី Smartpho...
  • Apple មានគម្រោងសម្រាប់ iPad Mini និង AirPower ន...

    ដោយ: ដួងច័ន្ទ 9 AM, Saturday, 27 Oct, 2018
    ព្រឹត្តិការណ៍សម្រាប់រដូវរងាររបស់ក្រុមហ៊ុន Apple នឹងមកដល់ក្នុងពេលឆាប់ៗនេះ ប៉ុន្តែសេចក្តីរាយការណ៍មួយរបស់អ្នកវិភាគ Ming-Chi Kuo របស់ក្រុមហ៊ុន TF International Securities បានធ្វើសេចក្តីសន្និដ្ឋានអំពីអ្វីដែលនឹងមិនបង្ហាញខ្លួននៅក្នុងព...
  • ឧបករណ៍សាកថ្មគ្មានខ្សែ Qi សម្រាប់ AirPod

    ដោយ: ដួងច័ន្ទ 8 AM, Monday, 17 Sep, 2018
    នេះមិនគ្រាន់តែជាឧបករណ៍សាកថ្មគ្មានខ្សែប៉ុណ្ណោះទេ ប៉ុន្តែនេះជាឧបករណ៍ Adapter សាកថ្ម Qi គ្មានខ្សែ របស់ក្រុមហ៊ុន Hyper។ វាមានឈ្មោះថា HyperJuice Wireless Charger។ វាអាចធ្វើឱ្យ AirPod របស់អ្នកទទួលបានថាមពល ជាមួយនឹងឧបករណ៍សាកថ្ម Qi ស្តង...
  • iPad Pro ចេញថ្មី កាន់តែអស្ចារ្យ

    ដោយ: ដួងច័ន្ទ 8 AM, Thursday, 01 Nov, 2018
    បន្ទាប់ពីព័ត៌មានចចាមអារ៉ាមលេចលឺអស់ពេលជាច្រើនខែមកនេះ ក្រុមហ៊ុន Apple នៅថ្ងៃនេះបានប្រកាសអំពី iPad Pro រចនាថ្មីស្រឡាងទាំងស្រុង ជាមួយនឹង Bezel កាន់តែស្តើង មានបំ ពាក់មុខងារ Face ID មានរន្ធ USB-C ចំនួនមួយ និងមានមុខងារខ្លាំងៗជាច្រើនទៀ...