ចូលចិត្តទំនើប

Comments
0
1830 View

LG Pocket Photo ម៉ាស៊ីនផ្តិតរូបថត គ្មានទឹកថ្នាំ

ដោយ: ដាលីស 9 PM, Wednesday, 20 May, 2015

បច្ចុប្បន្ននេះ មានត្រឹមតែស្មាតហ្វូនមួយគ្រឿង ក៏អាចថតរូប និងតុបតែងរូបភាពបានយ៉ាងពេញចិត្ត និង​ថែម​ទាំងអាចផ្ញើទៅ​ឱ្យមិត្តភក្តិមើល តាមរយៈ App បានយ៉ាងងាយស្រួល និងមិនអស់លុយទៀតផង តែបាន​មើល​ត្រឹមតែ​ជារូបភាព ដែលមិនអាចចាប់ប៉ះ​បានប៉ុណ្ណោះ តែឥឡូវនេះរូបដែលយើងថត និងតុបតែងដោយស្មាត​ហ្វូន​នេះ អាចផ្តិតចេញជារូបថតសន្លឹកបានហើយ នៅពេលដែល LG បានដាក់បង្ហាញម៉ាស៊ីនផ្តិតរូបថត ខ្នាត​តូច​មួយ​បែប ដាក់តាមខ្លួនបានដែលមានឈ្មោះថា LG Pocket Photo សេ៊រី PD221 ​ដែល​អាចផ្តិត​ចេញ​​ជា​​រូបថតបាន ​ដោយមិនចាំបាច់ប្រើទឹកថ្នាំ និងប្រើពេលវេលាត្រឹមតែ 45វិនាទី ប៉ុណ្ណោះ វ៉ាវ! ពិតជាអស្ចារ្យមែន។

ម៉ាស៊ីនផ្តិតរូប LG Pocket Photo មានទាំងអស់ 3ពណ៌ Support ជាមួយប្រព័ន្ធ Android, iOS និង​Window Phone និងឧបករណ៍គ្រប់ប្រភេទ ដែលអាចភ្ជាប់ Bluetooth បានអាចប្រើបានទាំងអស់។

LG Pocket Photo ផលិតឡើងព្រមជាមួយតិចណូឡូជី ក្រដាសគ្មានទឹកថ្នាំថ្មីបំផុត ដែលមានឈ្មោះថា Zink ឬ Zero Ink ដែលអាស្រ័យកម្តៅ ក្នុង​ការ​ផ្តិតរូបថត​គុណភាពខ្ពស់ នៅលើក្រដាសផ្តិត ដែលមានភ្ជាប់មក​ជាមួយ​​ដែលគេហៅថា Photo Paper 2.0 ចំនួន10សន្លឹកជាស្រេច ក្រៅពីនេះយើងនៅ​អាចតុបតែង​រូបភាពបាន​ដោយប្រើ Filter និង Effect ជាច្រើនបែប ដែលមានឱ្យ​ជ្រើស​រើស ​​​​​ប្តូរពណ៌រូបភាពបានទៀតផង មិនថាតែក្របរូប ដាក់អក្សរនៅលើរូប ឬកំណត់ខ្នាត ទំហំរូបភាពដែលយើងត្រូវការក៏បានដែរ ដូចជាធ្វើកាត នាមប័ណ្ណ ថែមទាំង​លេ​ចធ្លោដោយការបង្កើត QR Code បានយ៉ាងងាយដោយ Application LG Pocket Photo ដែលអាច Downlaod យកពី Google Play Store មកដាក់ក្នុងរូបបាន។

ចំណែកវិធីប្រើ LG Pocket Photo ក៏មិនពិបាកអ្វីដែរ គ្រាន់តែតភ្ជាប់ LG Pocket Photo តាមរយៈ NFC ឬ Bluetooth ប៉ុណ្ណោះឯង៕

LGPocketPhoto-05

LGPocketPhoto-03

LG-Pocket-Photo-1

LGPocketPhoto-04

អត្ថបទអ្នកចង់អាន

  • Samsung អាចនឹងផលិតទូរសព្ទ Galaxy S10 ចំនួន 3

    ដោយ: ដួងច័ន្ទ 9 AM, Thursday, 26 Jul, 2018
    ក្រុមហ៊ុន Samsung អាចនឹងផលិតទូរសព្ទ Galaxy S10 សម្រាប់អ្នកប្រើប្រាស់គ្រប់ៗរូប។ ក្រុមហ៊ុនបច្ចេកវិទ្យាកូរ៉េដ៏ធំមួយនេះអាចនឹងបញ្ចេញ ទូរសព្ទ 3 ម៉ូដែលខុសៗគ្នា សម្រាប់ម៉ូដែលទូរសព្ទ Galaxy S នេះបើយោងតាមសារព័ត៌មានអេឡិចត្រូនិច ETNews របស...
  • កាស Bose Sleepbuds មានអ្វីពិសេស?

    ដោយ: ដួងច័ន្ទ 9 AM, Monday, 06 Aug, 2018
    អ្នកប្រហែលជាមិនធ្លាប់ពាក់កាសត្រចៀក Bluetooth ដែលមិនអាចចាក់តន្រ្តីបានទេពីមុនមក ប៉ុន្តែនៅពេលអ្នកធុញទ្រាន់នឹងសម្លេងរំខាននៅខាងក្រៅ ដូចជាសម្លេងចរាចរណ៍ជាដើម អ្នកពិតជាចង់ប្រើប្រាស់កាសត្រចៀកគ្មានសម្លេងមួយនេះ ដើម្បីជៀសផុតពីសម្លេងរំខាន។...
  • iPhone ចេញលក់ទូរសព្ទស៊ីម 2?

    ដោយ: ដួងច័ន្ទ 9 AM, Thursday, 02 Aug, 2018
    ព័ត៌មានចចាមអារាមទាក់ទងនឹងទូរសព្ទ iPhone ស៊ីម 2 បានលេចឡើងជាលើកដំបូងកាលពីដើមឆ្នាំនេះ ហើយនៅពេលនេះ ក្រុមហ៊ុន Apple បានបញ្ចេញកម្មវិធី iOS 12 ថ្មី ដែលកាន់តែជំរុញ ព័ត៌មានមួយនេះឱ្យកា្លយទៅជាការពិត។ ទូរសព្ទ iPhone ថ្មីម៉ូដែល X Plus ត្រ...
  • អេក្រង់ OLED ថ្មីរបស់ Samsung ត្រូវបានទទួលស្គាល...

    ដោយ: ដួងច័ន្ទ 8 AM, Thursday, 02 Aug, 2018
    អេក្រង់ Flexible OLED ត្រូវបានគេនិយាយតៗគ្នាអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ ប៉ុន្តែការដាក់វាឱ្យដំណើរការនៅលើឧបករណ៍ប្រើប្រាស់ នៅមានកំណត់តាមរយៈការដាក់អេក្រង់បត់បែនបាននៅពីក្រោយអេក្រង់ការពារ។ ក្រុមហ៊ុន Samsung Display ទើបនឹងប្រកាសនាពេលថ...