ចូលចិត្តទំនើប

Comments
0
2646 View

មិនមែនត្រឹមតែ iPhone ទេ! តែ iWatch ក៏អាចភ្ជាប់ប្រើបាន ពេញមួយផ្ទះដែរ!

ដោយ: ដាលីស 1 PM, Friday, 08 May, 2015

ខណ:ពេលដែលការនិយមរបស់ Wearable Device ចាប់ផ្តើមកើនឡើងជាបន្តបន្ទាប់ មិនថាតែ Google Glass របស់ Google ឬ​ Samsung Galaxy Gear របស់ Samsung នោះទេ ថ្មីៗនេះ​ខាងក្រុមហ៊ុន Apple ក៏មានលេចពាក្យចចាមអា​រ៉ាម​ឡើងយ៉ាង​ច្រើនណាស់ដែរថា ពេលនេះខាង Apple បានត្រៀមនាឡិកា Smartwatch ទុករួចជាស្រេចដូចគ្នាដែរ ដោយអាច​​​​នឹងប្រើ​ឈ្មោះថា iWatch ដែលក្រុមអ្នកវិភាគបានរំពឹងទុកថា នាឡិកាដៃរបស់ Apple មួយគ្រឿងនេះ នឹងមានសមត្ថភាពខ្ពស់​ជាង SmartWatch ឯទៀតមិនខាន ដោយអាចប្រើជាមួយ គ្រឿងប្រើប្រាស់អគ្គិសនីផ្សេងៗនៅក្នុងផ្ទះបាន។

អ្នកវិភាគបច្ចេកវិទ្យាម្នាក់មកពី Cantor Fitzgerald ឈ្មោះ Brian White បានបញ្ចេញយោបល់ថា Apple ត្រៀម​ផលិតនាឡិកា Smartwatch មួយដែលមិនមែនគ្រាន់តែ អាចធ្វើការបានតែជាមួយ Smartphone ដូចក្រុមហ៊ុនគូប្រជែងឯទៀតនោះទេ តែវានៅអាចធ្វើការរួមជាមួយ ឧបករណ៍អគ្គិសនីផ្សេងៗនៅក្នុងផ្ទះបានទៀតផង ដូចជា គ្រឿង ហ៊ីតធើរ៍ ម៉ាស៊ីនត្រ​ជាក់ ប្រព័ន្ធអំពូលភ្លើងក្នុងផ្ទះ គ្រឿងកម្សាន្តអារម្មណ៍ និងគ្រឿង Multimedia ផ្សេងៗទៀតជាដើម។ តាមរយ:ព័ត៌មាន ដែលបានឮមកកាលពីពេលមុននេះ iWatch អាចនឹងមានទំហំមុខ 1.3–1.6អ៊ីញ ភាពលម្អិត 320​ x 320 ភិកសេល AMOLED៕

iwatch-02

អត្ថបទអ្នកចង់អាន

  • នៅក្នុងព្រឹត្តិការណ៍ Apple ថ្ងៃទី 12 ខែ កញ្ញា ឆ...

    ដោយ: ភារុន 8 AM, Saturday, 08 Sep, 2018
    អ្វីគ្រប់យ៉ាងដែលអ្នកទាំងអស់គ្នាបានរំពឹងទុកពីព្រឹត្តិការណ៍របស់ក្រុមហ៊ុន Apple ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី 12 កញ្ញា ឆ្នាំ 2018 នេះដែលអ្នកទាំងអស់គ្នាកំពុងចង់ដឹងពីឈុតទូរស័ព្ទ iPhone ស៊េរីថ្មីចុងក្រោយនៅក្នុងពិភពទូរស័ព្ទ iPhone X។ ទូរ...
  • Apple Watch Nike+ Series 4 ចេញលក់មានកំណត់

    ដោយ: ដួងច័ន្ទ 8 AM, Thursday, 11 Oct, 2018
    យោងតាមសេចក្តីរាយការណ៍របស់ Mac Rumors បានបង្ហាញថាក្រុមហ៊ុន Apple បាននឹងកំពុងបញ្ចេញលក់នាឡិកាដៃម៉ូដែលថ្មី មានឈ្មោះថា Apple Watch Nike+ Series 4 នៅក្នុងថ្ងៃនេះ។ ផលិតផលថ្មីមានដាក់លក់នៅតាមហាងជាតំណាងចែកចាយ ហើយការកុម៉ង់ទិញមុននឹងត្រូវដឹ...
  • Smartwatch ថ្មីរបស់ Skagen ពិសេសយ៉ាងណា?

    ដោយ: ដួងច័ន្ទ 8 AM, Wednesday, 05 Sep, 2018
    នេះប្រហែលជា Smartwatch ដែលអ្នកកំពុងរងចាំ។ ថ្វីត្បិតអ្នកមិនទាន់មានឱកាសកាន់នាឡិកា Skagen Falster 2 នៅក្នុងដៃក្តី ប៉ុន្តែរូបរាងរបស់វាប្រហែលជាទាក់ទាញអារម្មណ៍របស់អ្នក បាន។ នាឡិកាមួយនេះរចនាម៉ូដបែប Minimalist និងមានលក្ខណៈច្បាស់លាស់ ...
  • នាឡិកា Apple ថ្មី បន្ថែមមុខងារសុវត្ថិភាពកាន់តែច...

    ដោយ: ដួងច័ន្ទ 8 AM, Wednesday, 19 Sep, 2018
    នាឡិកាដៃ Watch 3 បច្ចុប្បន្ននេះជាមជ្ឈមណ្ឌលជំនួយសុខភាពដ៏អស្ចារ្យមួយ ប៉ុន្តែក្រុមហ៊ុនApple បាននាំវាឆ្ពោះទៅរកស្តង់ដាកម្រិតថ្មី ជាមួយនឹងម៉ូដែលនាឡិកាជំនាន់ថ្មី។ គុណសម្បត្តិរបស់ឧបករណ៍តាមដានចង្វាក់បេះដូងអគ្គិសនី ត្រូវបានតំឡើងនៅខាងក្រោ...