ចូលចិត្តទំនើប

Comments
0
2684 View

Sony បើកបង្ហាញ នាឡិកាអច្ឆរិយ Smart Watch 2 មិនចូលទឹក និង Support ទាំងAndroid និង iPhone

ដោយ: ដាលីស 9 PM, Thursday, 07 May, 2015

ក្នុងឱកាសបើកបង្ហាញ Smartphone ស៊េរីថ្មីរបស់ក្រុមហ៊ុន Sony គឺ Sony Xperia Z Ultra នោះ ខាងក្រុមហ៊ុន Sony ក៏ឆ្លៀតឱកាសបង្ហាញនាឡិកា ស្មាត វ៉តឆ៍ ស៊េរីថ្មីដែលស្ថិតក្រោមឈ្មោះ Smart Watch 2 SW2 ផងដែរ។

ដោយនាឡិកា ស្មាត​​ វ៉តឆ៍ មួយនេះអាចតភ្ជាប់ជាមួយ ស្មាត​ហ្វូន ដើម្បីពិនិត្យមើលការទូរស័ព្ទចូល​-ទូរស័ព្ទចេញ អត្តបទសារចូលថ្មី អ៊ីមេល រួមទាំងការផ្តល់ដំណឹង នៅលើស្មាតហ្វូន របស់អ្នកប្រើប្រាស់ផងដែរ។ នាឡិកាស៊េរីថ្មីនេះ មាន​អេក្រង់កញ្ចក់ទំហំ 1.6អ៊ីញ​ និងភាពលម្អិត 220 x ​176 ភិកសេល ថាច់ស្រ្គីន តួនាឡិកាផលិតពីវត្ថុធាតុដើម អាលុយមី​ញ៉ូម ហើយថែមទាំងទទួលបានស្តង់ដារ IP57 សម្រាប់សមត្ថភាពក្នុងការការពារទឹកជ្រាបចូលទៀតផង ព្រមជាមួយថ្មប៊ែតទើរី​នៅ​ក្នុងម៉ាស៊ីន អ្នកអាចប្រើការបានដល់ទៅ 4ថ្ងៃ ជាប់ៗគ្នា និងអាចសាកថ្ម តាមរយៈ microUSB នៅលើតួនាឡិកាបានទៀត​ផង។

សម្រាប់ Smart Watch ស៊េរីនេះ អាចតភ្ជាប់ជាមួយ Smartphone ដែលមានប្រព័ន្ធប្រត្តិបត្តិការ Android 4.0 យ៉ាងទាបបំផុត ខណៈពេលជាមួយគ្នានាឡិកាស៊េរីនេះ នៅអាច Support​ នឹងការតភ្ជាប់ជាមួយឧបករណ៍របស់ខាង Apple ដូចជា iPhone និង iPad បានទៀតផង។

ចំពោះផ្ទាំង Menu នៅលើអេក្រង់វិញ មាន Application ជាង​ 200 App ដែល Support នឹងការធ្វើការងារជាមួយស្មាតហ្វូន ហើយខាងក្រុមហ៊ុន សូនី នៅបានបើក API ដើម្បីឱ្យអ្នកស្រាវជ្រាវអាចអភិវឌ្ឍ Application​ ណាដែលនៅមិនទាន់ Support គ្នាឱ្យអាចតភ្ជាប់ និងធ្វើការជាមួយស្មាតវ៉តឆ៍នេះបានទៀតផង។

Smart Watch របស់ Sony ស៊េរីនេះ នឹងចាប់ផ្តើមចេញលក់នៅក្នុងរូបបែបពណ៌ខ្មៅ នៅក្នុងអំឡុងខែកញ្ញា នាឆ្នាំកន្លងទៅនេះ៕

SmartWatch2SW2-05

SmartWatch2SW2-06

អត្ថបទអ្នកចង់អាន

  • នាឡិកា Apple ថ្មី បន្ថែមមុខងារសុវត្ថិភាពកាន់តែច...

    ដោយ: ដួងច័ន្ទ 8 AM, Wednesday, 19 Sep, 2018
    នាឡិកាដៃ Watch 3 បច្ចុប្បន្ននេះជាមជ្ឈមណ្ឌលជំនួយសុខភាពដ៏អស្ចារ្យមួយ ប៉ុន្តែក្រុមហ៊ុនApple បាននាំវាឆ្ពោះទៅរកស្តង់ដាកម្រិតថ្មី ជាមួយនឹងម៉ូដែលនាឡិកាជំនាន់ថ្មី។ គុណសម្បត្តិរបស់ឧបករណ៍តាមដានចង្វាក់បេះដូងអគ្គិសនី ត្រូវបានតំឡើងនៅខាងក្រោ...
  • Google បញ្ជាក់ថានឹងមិនចេញលក់ Smartwatch ថ្មីទេ

    ដោយ: ដួងច័ន្ទ 8 AM, Wednesday, 05 Sep, 2018
    ព័ត៌មានចចាមអារ៉ាមអស់ពេលជាយូរ បានផ្តោតលើការរៀបចំបញ្ចេញលក់ Smartwatch ថ្មី ពីក្រុមហ៊ុន Google ក្នុងឆ្នាំ 2018។ ប៉ុន្តែព័ត៌មានទាំងនោះមិនមានអាចក្លាយជាការពិតឡើយ ហើយអ្នកក៏នឹងមិនបានឃើញ Pixel Watch នៅតាមបណ្តាទីផ្សារនៅក្នុងពេលឆាប់ៗនេះដែ...
  • Apple Watch Nike+ Series 4 ចេញលក់មានកំណត់

    ដោយ: ដួងច័ន្ទ 8 AM, Thursday, 11 Oct, 2018
    យោងតាមសេចក្តីរាយការណ៍របស់ Mac Rumors បានបង្ហាញថាក្រុមហ៊ុន Apple បាននឹងកំពុងបញ្ចេញលក់នាឡិកាដៃម៉ូដែលថ្មី មានឈ្មោះថា Apple Watch Nike+ Series 4 នៅក្នុងថ្ងៃនេះ។ ផលិតផលថ្មីមានដាក់លក់នៅតាមហាងជាតំណាងចែកចាយ ហើយការកុម៉ង់ទិញមុននឹងត្រូវដឹ...
  • នៅក្នុងព្រឹត្តិការណ៍ Apple ថ្ងៃទី 12 ខែ កញ្ញា ឆ...

    ដោយ: ភារុន 8 AM, Saturday, 08 Sep, 2018
    អ្វីគ្រប់យ៉ាងដែលអ្នកទាំងអស់គ្នាបានរំពឹងទុកពីព្រឹត្តិការណ៍របស់ក្រុមហ៊ុន Apple ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី 12 កញ្ញា ឆ្នាំ 2018 នេះដែលអ្នកទាំងអស់គ្នាកំពុងចង់ដឹងពីឈុតទូរស័ព្ទ iPhone ស៊េរីថ្មីចុងក្រោយនៅក្នុងពិភពទូរស័ព្ទ iPhone X។ ទូរ...