ចូលចិត្តទំនើប

Samsung បន្ថែម LTE លើ Chromebook Plus

ដោយ: ដួងច័ន្ទ 9 AM, Wednesday, 07 Nov, 2018

ក្រុមហ៊ុន Samsung បានធ្វើការកែលម្អលើផលិតផល Chromebook Plus ជាមួយនឹងការ Upgrade ប្រព័ន្ធប្រតិបត្តិការ និងមានបន្ថែមកាមេរ៉ា នៅផ្នែកខាងក្រោយផងដែរ។ នាពេលនេះ ក្រុមហ៊ុន បានបញ្ចេញលក់ផលិតផលជម្រើសថ្មីនេះ ជាមួយនឹងការពង្រឹងបច្ចេកវិទ្យាមួយបន្ថែមទៀត នោះគឺបណ្តាញ LTE សម្រាប់ដំណើរការមុខងារ Browsing នៅពេលកំពុងធ្វើដំណើរ។

ក្រៅពីការបន្ថែមការភ្ជាប់បណ្តាញ Cellular គ្រប់យ៉ាងអំពី Chromebook Plus គឺមានលក្ខណៈដូចគ្នាទៅនឹងការកែលម្អ ដែលបានធ្វើឡើងកាលពីខែមិថុនា។ ក្នុងនោះរួមមាន អេក្រង់ 1080p ទំហំ 12.2 inch មានប្រព័ន្ធប្រតិបត្តិការ Intel Celeron មាន RAM ទំហំ 4GB មានឃ្លាំងផ្ទុកទិន្នន័យ Internal Storage ទំហំ 32GB និងមានបំពាក់ប៊ិច រួមជាមួយគ្នាផងដែរ។

ផលិតផល Samsung Chromebook Plus (LTE) នឹងបង្ហាញវត្តមាននៅក្នុងទីផ្សាចាប់ពីថ្ងៃនេះតទៅ ជាមួយនឹងតម្លៃ $599.99 នៅលើគេហទំព័រ Best Buy នៅលើគេហទំព័ររបស់ Samsung និងនៅលើ Verizon។ នេះជាតម្លៃខ្ពស់ជាម៉ូដែល Non-LTE ចំនួន $100។

បន្ថែមលើនេះ ក្រុមហ៊ុន Samsung ក៏បានប្រកាសអំពីតម្លៃ និងការដាក់លក់ផលិតផលទើបនឹងប្រកាសថ្មីៗ នោះគឺ Galaxy Book 2 ដែលនឹងមានដាក់លក់នៅតាមបណ្តាហាង AT&T, Microsoft និងហាង Samsung មានតម្លៃចាប់ពី $999.99 ហើយជាមួយ Sprint និង Verizon មានគម្រោងដាក់ចេញលក់ផលិតផលថ្មីនេះនៅចុងខែនេះ៕

អត្ថបទអ្នកចង់អាន

  • Laptop ថ្មីរបស់ HP មានថាមពលថ្មរហូតដល់ 22 ម៉ោង

    ដោយ: ដួងច័ន្ទ 1 PM, Friday, 02 Nov, 2018
    ជាថ្មីម្តងទៀតក្រុមហ៊ុន HP បានបញ្ចេញលក់ផលិតផលកុំព្យូទ័រយួរដៃម៉ូដែល Spectre x360 ប្រភេទ Convertible Laptop ប៉ុន្តែពេលនេះមានផ្តល់នូវការសន្យាបំលាស់ប្តូរកាន់តែប្រសើរ ឡើង។ ម៉ូដែល Spectre x360 ស៊េរី 13 និង 15 ថ្មី ផ្តល់នូវការ Upgrade ...
  • MacBook Air និង Mac Mini ផលិតពីអាលុយមីញ៉ូមកែច្នៃ

    ដោយ: ដួងច័ន្ទ 9 AM, Saturday, 03 Nov, 2018
    នៅក្នុងព្រឹត្តិការណ៍ប្រកាសពីផលិតផលថ្មី កាលពីប៉ុន្មានថ្ងៃកន្លងទៅនេះ ក្រុមហ៊ុន Appleបានធ្វើសេចក្តីប្រកាសយ៉ាងមោទនៈថាម៉ូដែលស៊េរីឆ្នាំ 2018 នៃផលិតផល MacBook Air និង Mac Mini ទាំងពីរនេះនឹងផលិតជាមួយនឹងអាលុយមីញ៉ូមកែច្នៃឡើងវិញ 100%។ បន្...
  • អ្វីជា macOS Mojave?

    ដោយ: ដួងច័ន្ទ 8 AM, Thursday, 15 Nov, 2018
    ក្រុមហ៊ុន Apple បានបញ្ចេញកម្មវិធី macOS Mojave ដែលជាប្រព័ន្ធប្រតិបត្តិការរបស់ Mac ចុងក្រោយគេបង្អស់ នាំមកជូននូវមុខងារ Dark Mode ថ្មី ព្រមជាមួយការត្រួសត្រាយផ្លូវសម្រាប់ការគាំទ្រ iOS App ផងដែរ។ ការ Update ដែលមិនត្រូវបានគិតថ្លៃសម្រ...
  • ការជួសជុលបញ្ហា លើផលិតផល Apple “iPhone X, ...

    ដោយ: ដួងច័ន្ទ 8 AM, Wednesday, 14 Nov, 2018
    ក្រុមហ៊ុន Apple បានជ្រើសយកល្ងាចថ្ងៃសុក្រ ក្នុងការប្រកាសអំពីកម្មវិធី ដែលនឹងជំនួសសមាសភាពដែលមានបញ្ហា ដែលកើតមានឡើងនៅលើឧបករណ៍មួយចំនួនរបស់ក្រុមហ៊ុន។ ដំបូងបង្អស់គឺការជំនួសកម្មវិធីសម្រាប់បញ្ហា Display Module នៅលើទូរសព្ទ iPhone X។ ម្ចាស...