ចូលចិត្តទំនើប

ក្នុងឆ្នាំ 2020!​ Apple នឹងបញ្ចេញទូរសព្ទ iPhone ដំណើរការដោយប្រព័ន្ធ 5G

ដោយ: ដួងច័ន្ទ 8 AM, Tuesday, 06 Nov, 2018

ទូរសព្ទ Smartphone បំពាក់ជាមួយបច្ចេកវិទ្យា 5G នឹងបង្ហាញវត្តមាននៅក្នុងឆ្នាំ 2019 ខាងមុខនេះ ប៉ុន្តែសូមកុំរំពឹងថាក្រុមហ៊ុន Apple នឹងប្រញាប់ប្រញាលក្នុងការចូលរួមជាមួយក្រុមហ៊ុនដទៃនោះ។
ប្រភពព័ត៌មានមួយពីគេហទំព័រ Fast Company បានអះអាងថា ក្រុមហ៊ុន Apple មានបំណងប្រើប្រាស់ Intel 5G Modem, the 8161 នៅក្នុងទូរសព្ទ iPhone ដែលនឹងផលិតនៅឆ្នាំ 2020។ ក្រុមហ៊ុន Apple ត្រូវបានរាយការណ៍ព័ត៌មានថាកំពុងប្រើប្រាស់បន្ទះឈីប 8060 សម្រាប់គំរូផលិតផលថ្មី ប៉ុន្តែបានជួបប្រទះនឹងបញ្ហាការបំផ្លាញពីការឡើងកម្តៅ ដែលអាចនឹងធ្វើឱ្យទូរសព្ទឡើងកម្តៅ និងធ្វើឱ្យប៉ះពាល់ដល់ថាមពលថ្ម។ បញ្ហានេះមិនគ្រប់គ្រាន់ឱ្យក្រុមហ៊ុន Apple ត្រឡប់ទៅប្រើប្រាស់ Qualcomm វិញដែរ ប៉ុន្តែក្រុមហ៊ុនកំពុងតែមានការអាក់អន់ស្រពន់ចិត្តជាមួយក្រុមហ៊ុន Intel ចំពោះករណីនេះដែរ។

ក្រុមហ៊ុន Apple ត្រូវបានគេជឿជាក់ថាបានពិភាក្សាជាមួយក្រុមហ៊ុន MediaTek អំពីការផ្គត់ផ្គង់ 5G Modem ប៉ុន្តែនេះអាចគ្រាន់តែជាផែនការបំរុង ក្នុងករណីក្រុមហ៊ុន Intel មិនអាចបំពេញតាមសំណូមពរ។ យ៉ាងណាមិញ ក្រុមហ៊ុន Apple បានបដិសេធទៅនឹងសំណើសុំការបំភ្លឺពី Fast Company។
វាអាចជាការខកចិត្តមួយ បើសិនជាអ្នកកំពុងសង្ឃឹមថា Apple នឹងបំពាក់បច្ចេកវិទ្យា 5G នៅលើទូរសព្ទឱ្យបានកាន់តែឆាប់តាមដែលអាចធ្វើបាន។ ប៉ុន្តែករណីនេះជាប់ពាក់ព័ន្ធនឹងយុទ្ធសាស្រ្តរបស់ក្រុមហ៊ុន។

ទោះបី Apple នៅតែរក្សាបាននូវយុទ្ធសាស្រ្តជាមួយនឹងបច្ចេកវិទ្យា Cellular ក្នុងលក្ខខណ្ឌទូទៅក្តី ក៏ក្រុមហ៊ុននេះនៅតែស្ថិតនៅជួរមុខគេនៃការនាំមកនូវការ Upgrade ល្បឿន រាប់ចាប់ពីបច្ចេកវិទ្យា 3G សម្រាប់ទូរសព្ទ iPhone ដំបូង និងរងចាំរហូតដល់ទូរសព្ទ iPhone 5 ក្នុងការទទួលបានបច្ចេកវិទ្យា LTE។
ជាទូទៅ ក្រុមហ៊ុនរងចាំឱ្យបច្ចេកវិទ្យាទាំងនោះមានស្ថេរភាព និងភាពរឹងមាំ។ តើអ្នកមានចាំទេថា បច្ចេកវិទ្យា LTE ដំបូង ដូចជានៅក្នុងទូរសព្ទ HTC Thunderbolt តែងផ្តល់នូវថ្មដែលមានទំហំធំ និងនៅតែមានបញ្ហាថាមពល។

ក្រុមហ៊ុន Apple ប្រហែលជាមិនចង់ប្រញាប់ប្រញាលក្នុងការដាក់ដំណើរការបច្ចេកវិទ្យាថ្មីនេះទេ ជាពិសេសនៅពេលដែលបណ្តាញ 5G នឹងមានសេវាគ្របដណ្តប់ភាគតិចប៉ុណ្ណោះ ពេញមួយឆ្នាំ 2019៕

អត្ថបទអ្នកចង់អាន

  • លក្ខណៈពិសេស របស់ទូរសព្ទរមូរ របស់ Samsung

    ដោយ: ដួងច័ន្ទ 8 AM, Saturday, 10 Nov, 2018
    ក្រុមហ៊ុន Samsung បានធ្វើសេចក្តីសង្ខេបបង្ហាញពីផលិតផលថ្មីរបស់ក្រុមហ៊ុនគឺ Infinity Flex Display Device នៅថ្ងៃនេះ ដែលជាប្រភេទទូរសព្ទបត់រមូរបាន ប្រភេទ Hybrid Gadget ដំបូងរបស់ក្រុមហ៊ុន ដែលអាចផ្លាស់ប្តូរពីទូរសព្ទ ទៅជា Tablet។ ក្រុមហ...
  • Galaxy A6s ជាទូរសព្ទដំបូង មិនបានផលិតដោយ Samsung

    ដោយ: ដួងច័ន្ទ 9 AM, Monday, 05 Nov, 2018
    យោងតាមគេហទំព័រ SamMobile ក្រុមហ៊ុន Samsung បានបញ្ចេញលក់ទូរសព្ទស៊េរី Galaxy A ចំនួន 2 ម៉ូដែលនៅក្នុងប្រទេសចិនកាលពីពេលថ្មីៗនេះ នោះគឺទូរសព្ទ Galaxy A6s និង Galaxy A9s។ ទូរសព្ទ Galaxy A9s គឺគ្រាន់តែជាឈ្មោះកែថ្មីរបស់ Galaxy A9 នៅក្នុ...
  • ការជួសជុលបញ្ហា លើផលិតផល Apple “iPhone X, ...

    ដោយ: ដួងច័ន្ទ 8 AM, Wednesday, 14 Nov, 2018
    ក្រុមហ៊ុន Apple បានជ្រើសយកល្ងាចថ្ងៃសុក្រ ក្នុងការប្រកាសអំពីកម្មវិធី ដែលនឹងជំនួសសមាសភាពដែលមានបញ្ហា ដែលកើតមានឡើងនៅលើឧបករណ៍មួយចំនួនរបស់ក្រុមហ៊ុន។ ដំបូងបង្អស់គឺការជំនួសកម្មវិធីសម្រាប់បញ្ហា Display Module នៅលើទូរសព្ទ iPhone X។ ម្ចាស...
  • Xiaomi Mi Mix 3 ជាមួយកាមេរ៉ាអូស

    ដោយ: ដួងច័ន្ទ 10 AM, Thursday, 08 Nov, 2018
    ក្រុមហ៊ុន Xiaomi បានប្រកាសពីទូរសព្ទម៉ូដែលថ្មី គឺ Mi Mix 3 ដែលជាម៉ូដែលទូរសព្ទថ្មីចុងក្រោយបង្អស់របស់ក្រុមហ៊ុន ក្នុងស៊េរីទូរសព្ទមានអេក្រង់ពេញ។ វាជាគឺម៉ូដែលទូរសព្ទលំដាប់ខ្ពស់ មួយទៀត របស់ក្រុមហ៊ុនចិនមួយនេះ ជាមួយនឹងអេក្រង់ដ៏ធំ ប្រភេទ...