ចូលចិត្តទំនើប

MacBook Air ថ្មីជាមួយអេក្រង់ Retina

ដោយ: ដួងច័ន្ទ 8 AM, Monday, 05 Nov, 2018

ក្រុមហ៊ុន Apple បាននាំយកផលិតផល MacBook Air ត្រឡប់មកវិញហើយ ជាមួយការប្រកាសអំពីការវិវត្តថ្មី សម្រាប់ Laptop ដ៏ស្តើងរបស់ក្រុមហ៊ុន ដែលឱកាសនេះត្រូវបានរងចាំអស់ រយៈពេល 3 ឆ្នាំមកហើយ។

ផលិតផល MacBook Air ដែលឆ្នាំមុនត្រូវបានគេសង្កេតឃើញថាមានការ Upgrade ក្រាហ្វិច និង CPU តិចតួច ស្ទើរនឹងត្រូវបានគេបំភ្លេចចោល ចាប់តាំងពីក្រុមហ៊ុន Apple បានបង្ហាញអំពី MacBook ទំហំ 12 inch កាលពីឆ្នាំ 2015 មកម្ល៉េះ។ លើសពីនេះទៀត ដោយសារ Apple មិនមានថវិកាសមស្រប ដូច្នេះវាត្រូវបានគេទុកចោល។ ក្នុងនាមជាផលិតផល Laptop ដែលមានតម្លៃខ្ទង់ $1,000 របស់ Apple តែមួយគត់នោះ Air ទទួលនូវភាពអវិជ្ជមានជាច្រើន ដូចជាកម្រិត Resolution របស់អេក្រង់ទាប ជាប្រភេទអេក្រង់គ្មាន Retina និងជាប្រភេទ Subpar Performance។

យ៉ាងណាមិញ ផលិតផល MacBook Air ថ្មី គឺជាផលិតផលជំនួសដ៏សមស្របមួយ ស្របគ្នានឹងព័ត៌មានបែកធ្លាយដំបូង ដោយ Bloomberg កាលពីខែសីហា។ ផលិតផលថ្មីនេះមានអេក្រង់ Retina មាន Bezel ស្តើងជាងមុន 50% នៅក្នុងការរចនាម៉ូដស្រដៀងគ្នាទៅនឹង MacBook ស្តង់ដា។ វាមានអេក្រង់ទំហំ 13.3 inch ដែលលាតសន្ធឹងរហូតដល់គៀមចុងបង្អស់ មានរន្ធដោត USB-C ចំនួន 2 និងមានរន្ធដោតកាសស្តាប់ទំហំ 3.5mm ផងដែរ។ វាក៏មានទម្ងន់ត្រឹម 1.24 គីឡូក្រាមប៉ុណ្ណោះ ដែលជាទម្ងន់ស្រាលជា MacBook Air ជំនាន់មុន ដែលមានទម្ងន់រហូតដល់ 1.34 គីឡូក្រាម។
MacBook Air ថ្មីបំពាក់ជាមួយ Touch ID សម្រាប់សុវត្ថិភាពនៃការ Login ដែលជាការគាំទ្របច្ចេកវិទ្យាដោយបន្ទះឈីប T2 ដូចគ្នានឹងផលិតផល MacBook Pro និង iMac Pro ដែលចេញលក់កាលពីឆ្នាំមុន។ ប៉ុន្តែវាមិនមាន Touch Bar ទេ ដែលអាចជាទីគាប់ចិត្តសម្រាប់អ្នកប្រើប្រាស់ ផលិតផល Mac ដែលស្វែងយល់ឃើញថា Touch Bar របស់ MacBook មិនមានសារៈសំខាន់ទេ។

ឧបករណ៍ថ្មីនេះគឺជាប្រភេទ MacBook Pro ទំនើប នៅក្នុងការរចនារូបរាងស្តង់ដារបស់ Air។ វាមានក្តារចុចប្រភេទ Third-Generation Laptop Keyboard ដូចគ្នា ជាមួយនឹងយន្តការ Butterfly មានន័យថាវាមានលក្ខណៈ Fine-Tuned សម្រាប់ការជួសជុលបញ្ហាធំៗមួយចំនួន ដែលត្រូវបានរកឃើញថាបានកើតឡើងនៅលើ MacBook Pro កាលពី 2 ឆ្នាំមុន។
ផលិតផលថ្មីនេះនឹងចេញលក់ជាមួយការបំពាក់ CPU ប្រភេទ 8th Gen Intel Dual-Core ជាមួយការរួមបញ្ចូលបច្ចេកវិទ្យាក្រាហ្វិច មាន RAM ទំហំ 16GB និងមាន SSD រហូតដល់ 1.5TB។ អ្នកក៏អាចប្រើប្រាស់រន្ធដោត USB-C/Thunderbolt ណាមួយ ដើម្បីផ្តល់ថាមពលដល់អេក្រង់ប្រភេទ 5K បន្ថែមខាងក្រៅ ឬភ្ជាប់ជាមួយ eGPU External Graphic Enclosure ក៏បានផងដែរ។

ម៉ូដែលជាមូលដ្ឋានមានបំពាក់ RAM ទំហំ 8GB បំពាក់ 1.6GHz Core i5 និងមាន SSD ទំហំ 128GB ដែលនឹងចាប់ផ្តើមលក់ចាប់ពីពេលនេះតទៅ សម្រាប់តម្លៃ $1,199៕

អត្ថបទអ្នកចង់អាន

  • Laptop ថ្មីរបស់ HP មានថាមពលថ្មរហូតដល់ 22 ម៉ោង

    ដោយ: ដួងច័ន្ទ 1 PM, Friday, 02 Nov, 2018
    ជាថ្មីម្តងទៀតក្រុមហ៊ុន HP បានបញ្ចេញលក់ផលិតផលកុំព្យូទ័រយួរដៃម៉ូដែល Spectre x360 ប្រភេទ Convertible Laptop ប៉ុន្តែពេលនេះមានផ្តល់នូវការសន្យាបំលាស់ប្តូរកាន់តែប្រសើរ ឡើង។ ម៉ូដែល Spectre x360 ស៊េរី 13 និង 15 ថ្មី ផ្តល់នូវការ Upgrade ...
  • ការជួសជុលបញ្ហា លើផលិតផល Apple “iPhone X, ...

    ដោយ: ដួងច័ន្ទ 8 AM, Wednesday, 14 Nov, 2018
    ក្រុមហ៊ុន Apple បានជ្រើសយកល្ងាចថ្ងៃសុក្រ ក្នុងការប្រកាសអំពីកម្មវិធី ដែលនឹងជំនួសសមាសភាពដែលមានបញ្ហា ដែលកើតមានឡើងនៅលើឧបករណ៍មួយចំនួនរបស់ក្រុមហ៊ុន។ ដំបូងបង្អស់គឺការជំនួសកម្មវិធីសម្រាប់បញ្ហា Display Module នៅលើទូរសព្ទ iPhone X។ ម្ចាស...
  • Samsung បន្ថែម LTE លើ Chromebook Plus

    ដោយ: ដួងច័ន្ទ 9 AM, Wednesday, 07 Nov, 2018
    ក្រុមហ៊ុន Samsung បានធ្វើការកែលម្អលើផលិតផល Chromebook Plus ជាមួយនឹងការ Upgrade ប្រព័ន្ធប្រតិបត្តិការ និងមានបន្ថែមកាមេរ៉ា នៅផ្នែកខាងក្រោយផងដែរ។ នាពេលនេះ ក្រុមហ៊ុន បានបញ្ចេញលក់ផលិតផលជម្រើសថ្មីនេះ ជាមួយនឹងការពង្រឹងបច្ចេកវិទ្យាមួយប...
  • អ្វីជា macOS Mojave?

    ដោយ: ដួងច័ន្ទ 8 AM, Thursday, 15 Nov, 2018
    ក្រុមហ៊ុន Apple បានបញ្ចេញកម្មវិធី macOS Mojave ដែលជាប្រព័ន្ធប្រតិបត្តិការរបស់ Mac ចុងក្រោយគេបង្អស់ នាំមកជូននូវមុខងារ Dark Mode ថ្មី ព្រមជាមួយការត្រួសត្រាយផ្លូវសម្រាប់ការគាំទ្រ iOS App ផងដែរ។ ការ Update ដែលមិនត្រូវបានគិតថ្លៃសម្រ...