ចូលចិត្តទំនើប

MacBook Air និង Mac Mini ផលិតពីអាលុយមីញ៉ូមកែច្នៃ

ដោយ: ដួងច័ន្ទ 9 AM, Saturday, 03 Nov, 2018

នៅក្នុងព្រឹត្តិការណ៍ប្រកាសពីផលិតផលថ្មី កាលពីប៉ុន្មានថ្ងៃកន្លងទៅនេះ ក្រុមហ៊ុន Appleបានធ្វើសេចក្តីប្រកាសយ៉ាងមោទនៈថាម៉ូដែលស៊េរីឆ្នាំ 2018 នៃផលិតផល MacBook Air និង Mac Mini ទាំងពីរនេះនឹងផលិតជាមួយនឹងអាលុយមីញ៉ូមកែច្នៃឡើងវិញ 100%។ បន្ថែមលើនេះ ក្រុមហ៊ុនបានប្រកាសថា ផលិតផល Mac Mini នឹងធ្វើការតំឡើងចេញពីផ្លាស្ទិចកែច្នៃឡើងវិញប្រមាណ 60%។
មានប្រភេទវត្ថុធាតុដើមជាច្រើនដែលធ្វើការកែច្នៃឡើងវិញ។ ជាពិសេសផ្លាស្ទិចកែច្នៃឡើងវិញ ដែលមានលក្ខណៈជា Post-Consumer មានន័យថាវាជាវត្ថុធាតុដើម ដែលធ្លាប់បានប្រើប្រាស់នៅក្នុងផលិតផលដទៃទៀត និងត្រូវបានកែច្នៃយកមកប្រើប្រាស់ឡើងវិញ។ សារធាតុអាលុយមី ញ៉ូម ដែលត្រូវបានកែច្នៃពីសំណល់វត្ថុធាតុដើម នៅសល់ពីផលិតផលរបស់ Apple ដែលធ្វើពីអាលុយមីញ៉ូមដទៃទៀត។ នេះមានន័យថាអ្នកមិនមែនទទួលបាន Laptop ដែលផលិតពីកំប៉ុង ភេសជ្ជៈចាស់ៗទេ។

នេះមិនមែនជាគម្រោងថែរក្សាបរិស្ថានលើកទីមួយរបស់ Apple ដែលត្រូវបានអនុវត្តនៅក្នុងឆ្នាំនេះទេ។ កាលពីខែមេសា ក្រុមហ៊ុនបានប្រកាសថា ថាមពលដែលក្រុមហ៊ុនប្រើប្រាស់ទទួលបានពីថាមពលកកើតឡើងវិញទាំងស្រុង ដែលត្រូវបានប្រើប្រាស់ជាសកល។ ហើយនៅក្នុងព្រឹត្តិការណ៍នេះផងដែរ ក្រុមហ៊ុនបានបន្ថែមថា ភាពដូចគ្នានេះក៏កើតមាននៅទូទាំងហាងជាតំណាងចែកចាយរបស់ក្រុមហ៊ុនទាំងអស់ផងដែរ។ សម្រាប់សារជីវកម្មដ៏ធំដូចជាក្រុមហ៊ុន Apple នេះជាការលទ្ធផលសម្រេចបានដ៏ត្រចះត្រចង់មួយ។
ប៉ុន្តែផលប៉ះពាលលើបរិស្ថាន នៃផលិតផលមួយ មិនត្រឹមតែត្រូវបានកាត់បន្ថយទៅតាមវត្ថុធាតុដើមដែលវាប្រើប្រាស់ប៉ុណ្ណោះទេ។ ការប្រើប្រាស់អ្វីម្យ៉ាងដែលងាយក្នុងជួសជុល និងប្រើប្រាស់បានយូរ មានន័យថា អ្នកមិនចាំបាច់ធ្វើការចំណាយលើផលិតផលថ្មីទាំងស្រុងទេ ហើយនៅទីនេះ ក្រុមហ៊ុន Apple កំពុងដែលអនុវត្តគម្រោងផែនការនេះហើយ។

មិនថា វាជាកំសោយនៃសមត្ថភាពជួសជុលសម្រាប់ផលិត Laptop ថ្មី ឬការរឹតត្បិតលក្ខខណ្ឌចំពោះភាគីទីបីនៃសេវាកម្មជួសជុលក្តី ក្រុមហ៊ុន Apple ពិតជាមិនបានផ្តល់នូវភាពងាយស្រួល សម្រាប់អ្នក ក្នុងការរក្សាទុកផលិតផល Apple ឱ្យដំណើរការបានយូរឆ្នាំទេ។ អ្នកអាចយកផលិតផលរបស់អ្នកទៅជួសជុល បើសិនជាអ្នកត្រូវការចាំបាច់ ប៉ុន្តែអ្នកត្រូវស្វែងរកសេវាកម្មជួសជុលដែលមានអាជ្ញាប័ណ្ណត្រឹមត្រូវ។ ហើយដោយគ្មានជម្រើសច្រើន មនុស្សជាច្រើនតែងធ្វើការសម្រេចចិត្តទិញផលិតផលថ្មីជំនួសវិញ ទាំងនេះហើយជាផលប៉ះពាល់អវិជ្ជមានដែលផលិតផលទាំងនោះផ្តល់មក។

ក្រុមហ៊ុន Apple បានធ្វើការប្រកាសថា នេះជាការបោះជំហានដ៏មានសារៈសំខាន់មួយ ឆ្ពោះទៅរកទិសដៅដ៏ត្រឹមត្រូវ ប៉ុន្តែនៅមានរឿងរ៉ាវជាច្រើនទៀតដែលក្រុមហ៊ុនត្រូវសម្រេចឱ្យបាន៕

អត្ថបទអ្នកចង់អាន

  • អេក្រង់យក្សរបស់ Dell សក្តិសមនឹងការងារចម្រុះ

    ដោយ: ដួងច័ន្ទ 10 AM, Tuesday, 23 Oct, 2018
    ក្រុមហ៊ុន Dell អាចនឹងធ្វើឱ្យអ្នករីករាយ បើសិនជាអ្នកកំពុងអនុវត្តការងារចម្រុះមុខ។ កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Dell បានដាក់បង្ហាញអេក្រង់ UltraSharp 49 Curved Monitor ដែលមានជាអេក្រង់ QHD (5,120 x 1,440) Ultra-Wide កោងភ្លោះដំបូងបង្អស់...
  • Laptop ថ្មីរបស់ HP មានថាមពលថ្មរហូតដល់ 22 ម៉ោង

    ដោយ: ដួងច័ន្ទ 1 PM, Friday, 02 Nov, 2018
    ជាថ្មីម្តងទៀតក្រុមហ៊ុន HP បានបញ្ចេញលក់ផលិតផលកុំព្យូទ័រយួរដៃម៉ូដែល Spectre x360 ប្រភេទ Convertible Laptop ប៉ុន្តែពេលនេះមានផ្តល់នូវការសន្យាបំលាស់ប្តូរកាន់តែប្រសើរ ឡើង។ ម៉ូដែល Spectre x360 ស៊េរី 13 និង 15 ថ្មី ផ្តល់នូវការ Upgrade ...
  • ការជួសជុលបញ្ហា លើផលិតផល Apple “iPhone X, ...

    ដោយ: ដួងច័ន្ទ 8 AM, Wednesday, 14 Nov, 2018
    ក្រុមហ៊ុន Apple បានជ្រើសយកល្ងាចថ្ងៃសុក្រ ក្នុងការប្រកាសអំពីកម្មវិធី ដែលនឹងជំនួសសមាសភាពដែលមានបញ្ហា ដែលកើតមានឡើងនៅលើឧបករណ៍មួយចំនួនរបស់ក្រុមហ៊ុន។ ដំបូងបង្អស់គឺការជំនួសកម្មវិធីសម្រាប់បញ្ហា Display Module នៅលើទូរសព្ទ iPhone X។ ម្ចាស...
  • ZBooks របស់ HP ជាមួយ Intel Core i9

    ដោយ: ដួងច័ន្ទ 8 AM, Monday, 22 Oct, 2018
    រយៈពេលមិនយូរប៉ុន្មានទេដែលក្រុមហ៊ុន HP បានបញ្ចេញលក់កុំព្យូទ័រយួរដៃម៉ូដែល ZBooks x360 ប៉ុន្តែក្រុមហ៊ុនបានផ្តល់នូវការផ្លាស់ប្តូរ និងផ្តល់នូវឧបករណ៍ដទៃទៀតនៅក្នុងស្រឡាយផលិតផលនេះ ដែលទទួលបានការកែសម្រួលកាន់តែប្រសើរសម្រាប់ប្រព័ន្ធ Hardwa...