ចូលចិត្តទំនើប

កំហុសដ៏ធំបំផុត នៅពេលបោកគក់ ដែលអ្នកប្រហែលជាកំពុងធ្វើ

ដោយ: ភារុន 9 AM, Wednesday, 31 Oct, 2018

អ្នកប្រហែលជាមានរបៀបនៃការបោកគក់មួយបែបជារបស់អ្នក ឧទាហរណ៍អ្នកចូលចិត្តការបោកគក់ដែលដាក់ទឹកក្រអូបច្រើនពេកដើម្បីឲ្យសម្លៀកបំពាក់មានក្លិនក្រអូប និង មានភាពទន់ល្មើយ។ ប៉ុន្តែតើអ្នកដឹងទេថានេះជាកំហុសដ៏ធំបំផុត ពីព្រោះទឹកក្រអូបទាំងនេះមិនសូវល្អ សម្រាប់សម្លៀកបំពាក់របស់អ្នកនោះទេ សូម្បីតែសុខភាពរបស់អ្នកក៏មានផលអាក្រក់ផងដែរ។ ការប្រើប្រាស់ទឹកក្រអូបគឺល្អ ដរាបណាការប្រើប្រាស់ក្នុងបរិមាណមួយដ៏ត្រឹមត្រូវ ទៅតាមការវាស់វែងដែលគេបានណែនាំនៅក្នុងកញ្ចប់ផលិតផល។

បើយោងតាមការសិក្សាស្រាវជ្រាវរបស់សមាគមអ្នកវិទ្យាសាស្រ្តរបស់អាមេរិក ផលិតផលទឹកក្រអូបមានផ្ទុកនូវសារធាតុជាច្រើនដើម្បីជួយឲ្យសាច់ក្រណាត់មានភាពទន់ និង ក្រអូប ប៉ុន្តែក្នុងនោះក៏មានសារធាតុគីមីមួយចំនួនដែលបង្កគ្រោះថ្នាក់ដល់សុខភាពមនុស្សផងដែរ នៅពេលដែលវាមានបរិមាណច្រើននៅជាប់សម្លៀកបំពាក់។

ប៉ុន្តែអ្នកមិនចាំបាច់មានការព្រួយបារម្ភឡើយ ប្រសិនបើអ្នកចង់ឲ្យសម្លៀកបំពាក់របស់អ្នកមានភាពទន់ និង ក្រអូប អ្នកអាចប្រើវិធីសាមញ្ញៗ នោះគឺប្រើទឹកក្រអូបសម្រាប់បោកសម្លៀកបំពាក់របស់ក្មេងៗជំនួសវិញ ពីព្រោះទឹកក្រអូបប្រភេទនេះបាន ផលិតឡើងដោយមានបញ្ចូលនូវសារធាតុគីមីតិចតួចបំផុត និង មានសារធាតុធម្មជាតិច្រើនដើម្បីកុំឲ្យមានផលប៉ះពាល់ដល់សុខភាពរបស់ក្មេងៗ។

អត្ថបទអ្នកចង់អាន

  • តើត្រូវសន្សំសំចៃ ថាមពលអគ្គិសនី នៅក្នុងផ្ទះដោយរប...

    ដោយ: ភារុន 8 AM, Wednesday, 31 Oct, 2018
    ការសន្សំសំចៃថាមពលអគ្គិសនីនៅក្នុងផ្ទះគឺមានសារៈសំខាន់ខ្លាំងឡើងៗក្នុងរយះពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារតែការប្រើប្រាស់លើសលប់ពេក ហើយនេះជាមូលហេតុដែលធ្វើឲ្យមានការឡើងកម្តៅផែនដី និង នាំឲ្យវិក្កយបត្រភ្លើង អគ្កិសនីរបស់អ្នកកាន់កើនច្រើន...
  • មូលហេតុ 7 យ៉ាង ដែលធ្វើឱ្យម៉ាស៊ីនត្រជាក់របស់អ្នក...

    ដោយ: ភារុន 9 AM, Friday, 09 Nov, 2018
    ម៉ាស៊ីនត្រជាក់គឺជាឧបករណ៍ប្រើប្រាស់អេឡិចត្រូនិចក្នុងគេហដ្ឋានមួយដ៏ពេញនិយម។ ពីព្រោះម៉ាស៊ីនត្រជាក់មិនត្រឹមតែ ផ្តល់ភាពត្រជាក់ស្រួលនៅរដូវក្តៅនោះទេ សូម្បីនៅរដូវធា្លក់ខ្យល់ក៏វាអាចផ្តល់កម្តៅដល់អ្នកផងដែរ ដើម្បីឱ្យការរស់នៅប្រចាំថ្ងៃរបស់អ្...
  • ៣ ចំណុចធំៗ របស់ម៉ាស៊ីនបោកគក់ LG ទ្វារចំហៀង ដែលជ...

    ដោយ: ទំនើប 8 AM, Thursday, 01 Nov, 2018
    តើលោកអ្នកកំពុងតែស្វែងរកទិញម៉ាសុីនបោកគក់ថ្មីមែនទេ? ពិតប្រាកដណាស់ម៉ាសុីនបោកគក់ដែលមានលក់នៅលើទីផ្សារ ជាច្រើនម៉ូដែលដែលផ្តល់ជូននូវការបោកគក់សម្លៀកបំពាក់បានស្អាត ក៏ប៉ុន្តែតើលោកអ្នកជ្រើសម៉ាសុីនបោកគក់បែបណា ដែលអាចជឿទុកចិត្ត ងាយស្រួលប្រើប្...
  • ហាងទំនើប LG Premium BrandShop បើកសម្ពោធដំណើរការ...

    ដោយ: ទំនើប 12 PM, Sunday, 04 Nov, 2018
    ក្រុមហ៊ុន LG Electronics និង ក្រុមហ៊ុន ជីហ្គៀ (G Gear ) បានប្រារព្ធនូវពិធីសម្ពោធដាក់អោយដំណើរការសាកល្បងនូវ ហាងទំនើប LG Premium BRANDSHOP ដំបូងគេបង្អស់នៅក្នុងប្រទេសកម្ពុជា ។ កម្មវិធីនេះបានធ្វើឡើងនៅល្ងាចថ្ងៃទី 3 ខែ វិច្ឆកា ឆ្នាំ 2...