ចូលចិត្តទំនើប

តើត្រូវសន្សំសំចៃ ថាមពលអគ្គិសនី នៅក្នុងផ្ទះដោយរបៀបណា?

ដោយ: ភារុន 8 AM, Wednesday, 31 Oct, 2018

ការសន្សំសំចៃថាមពលអគ្គិសនីនៅក្នុងផ្ទះគឺមានសារៈសំខាន់ខ្លាំងឡើងៗក្នុងរយះពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារតែការប្រើប្រាស់លើសលប់ពេក ហើយនេះជាមូលហេតុដែលធ្វើឲ្យមានការឡើងកម្តៅផែនដី និង នាំឲ្យវិក្កយបត្រភ្លើង អគ្កិសនីរបស់អ្នកកាន់កើនច្រើនឡើងៗផងដែរ។ ដូច្នេះខាងក្រោមនេះ ជាការណែនាំនូវវិធីសាស្រ្តមួយចំនួនដ៏ងាយស្រួល ដើម្បីជួយសន្សំសំចៃថាមពលអគ្គិសនីសម្រាប់ឧបករណ៍ប្រើប្រាស់នៅក្នុងផ្ទះដែលអ្នកគួរតែពិចារណាធ្វើដូចតទៅ៖

1. អំពូលភ្លើងនៅខាងក្នុង និង ខាងក្រៅ
ប្រើពន្លឺធម្មជាតិដើម្បីបំភ្លឺនៅក្នុងផ្ទះ ដោយបើកបង្អួចនៅពេលថ្ងៃ ហើយអ្នកគួរតែប្រមូលការងាររបស់អ្នកមកធ្វើនៅក្នុងបន្ទប់ដែលមានពន្លឺភ្លឺបំផុតនៅក្នុងផ្ទះ។ នៅពេលយប់អ្នកគួរតែកំណត់បន្ទប់ណាមួយដើម្បីមកជុំគ្នាជជែកកម្សាន្តជៀងវាងប្រើបន្ទប់ទាំងអស់។ លើសពីនេះអ្នកអាចប្រើទៀនអុជបំភ្លឺរាល់ 2-3 សបា្តហ៍មួយដង ប៉ុន្តែអ្នកត្រូវតែប្រាកដថាអ្នកចេះប្រើទៀនឱ្យមានសុវត្តិភាព និង មិនមានគ្រោះថ្នាក់។ អ្នកត្រូវពនិត្យមើលប្រព័ន្ធភ្លើងនៅខាងក្រៅដូចជានៅរានហាលមុខផ្ទះជាដើម។ ប្រសិនបើអ្នកឃើញថាវាបើកពេលថ្ងៃ អ្នកត្រូវឧស្សាហ៍បិទវា។ ម្យ៉ាងទៀតនៅពេលទិញអំពូលភ្លើងអ្នកត្រូវចេះជ្រើសរើសអំពូលភ្លើងដែលមានប្រសិទ្ធភាពខ្ពស់ និង ជួយសន្សំសំចៃភ្លើងអគ្គិសនី។

2. ឧបករណ៍ប្រើប្រាស់អេឡិចត្រូនិច
កុំដោតឌុយភ្លើងនៃឧបករណ៍អេឡិចត្រូនិចចោល ប្រសិនបើអ្នកមិនប្រើ ហើយត្រូវដករាល់ឧបករណ៍ណាដែលអ្នកប្រើរួច ធ្វើដូចនេះអាចក្លាយជាទម្លាប់ដ៏ល្អដើម្បីជួយសន្សំថាមពលអគ្គិសនី។ វិធីមួយទៀតអ្នកគួរតែបោកសម្លៀកបំពាក់ដោយដៃនៅពេលទំនេរពីការងារ ដើម្បីជួយសន្សំថាមពលអគ្គិសនីនៅក្នុងម៉ាស៊ីនបោកគក់ និង ធ្វើការបោសសម្អាតផ្ទះជំនួសឲ្យប្រើម៉ាស៊ីនបូមធូលីវិញ។

 

3. ម៉ាស៊ីនទឹកក្តៅ និង ម៉ាស៊ីនត្រជាក់
ម៉ាស៊ីនទឹកក្តៅគឺប្រើអស់ថាមពលអគ្គិសនីច្រើន ដូច្នេះអ្នកគួរកាត់បន្ថយការងូតទឹកក្តៅនោះគឺអ្នកគួរតែងូតទឹកជាមួយទឹកត្រជាក់ ហើយ ងូតទឹកក្តៅនៅពេលដែលមានអាកាសធាតុត្រជាក់ខ្លាំងតែប៉ុណ្ណោះ។ នៅរដូវរងារ អ្នកគួរបិទបង្អួច ឬ យកភួយក្រាស់ៗមកដណ្តប់ជាជាងការប្រើម៉ាស៊ីនកម្តៅ។ នៅពេលខែក្តៅ អ្នកពិតជាត្រូវការប្រើម៉ាស៊ីនត្រជាក់ជាមិនខាន ប៉ុន្តែដើម្បីធ្វើការសន្សំសំចៃថាមពលអគ្គិសនីម៉ាស៊ីនត្រជាក់ ជំនួសដោយការបើកបង្អួចដើម្បីឲ្យខ្យល់ចូល និង ងូតទឹកត្រជាក់ជាដើម។

អត្ថបទអ្នកចង់អាន

  • ណែនាំម៉ាស៊ីនបោកគក់ សម្រាប់មេផ្ទះឆ្លាតវៃ

    ដោយ: ដួងច័ន្ទ 1 PM, Friday, 02 Nov, 2018
    ថ្ងៃនេះ គេហទំព័រទំនើប សូមណែនាំជូនមិត្តអ្នកអាននូវម៉ាស៊ីនបោកគក់មួយគ្រឿងរបស់ក្រុមហ៊ុន LG ម៉ូដែល LUWD1CW ដែលជាម៉ាស៊ីនបោកគក់ប្រភេទ SIGNATURE Sidekick ច្នៃប្រឌិតដ៏ឆ្លាតវៃ សក្តិសមសម្រាប់គេហដ្ឋានទាន់សម័យ និងឆ្លាតវៃ។ ការរចនាគ្មានដែនកំណត...
  • មូលហេតុ 7 យ៉ាង ដែលធ្វើឱ្យម៉ាស៊ីនត្រជាក់របស់អ្នក...

    ដោយ: ភារុន 9 AM, Friday, 09 Nov, 2018
    ម៉ាស៊ីនត្រជាក់គឺជាឧបករណ៍ប្រើប្រាស់អេឡិចត្រូនិចក្នុងគេហដ្ឋានមួយដ៏ពេញនិយម។ ពីព្រោះម៉ាស៊ីនត្រជាក់មិនត្រឹមតែ ផ្តល់ភាពត្រជាក់ស្រួលនៅរដូវក្តៅនោះទេ សូម្បីនៅរដូវធា្លក់ខ្យល់ក៏វាអាចផ្តល់កម្តៅដល់អ្នកផងដែរ ដើម្បីឱ្យការរស់នៅប្រចាំថ្ងៃរបស់អ្...
  • ៣ ចំណុចធំៗ របស់ម៉ាស៊ីនបោកគក់ LG ទ្វារចំហៀង ដែលជ...

    ដោយ: ទំនើប 8 AM, Thursday, 01 Nov, 2018
    តើលោកអ្នកកំពុងតែស្វែងរកទិញម៉ាសុីនបោកគក់ថ្មីមែនទេ? ពិតប្រាកដណាស់ម៉ាសុីនបោកគក់ដែលមានលក់នៅលើទីផ្សារ ជាច្រើនម៉ូដែលដែលផ្តល់ជូននូវការបោកគក់សម្លៀកបំពាក់បានស្អាត ក៏ប៉ុន្តែតើលោកអ្នកជ្រើសម៉ាសុីនបោកគក់បែបណា ដែលអាចជឿទុកចិត្ត ងាយស្រួលប្រើប្...
  • ហាងទំនើប LG Premium BrandShop បើកសម្ពោធដំណើរការ...

    ដោយ: ទំនើប 12 PM, Sunday, 04 Nov, 2018
    ក្រុមហ៊ុន LG Electronics និង ក្រុមហ៊ុន ជីហ្គៀ (G Gear ) បានប្រារព្ធនូវពិធីសម្ពោធដាក់អោយដំណើរការសាកល្បងនូវ ហាងទំនើប LG Premium BRANDSHOP ដំបូងគេបង្អស់នៅក្នុងប្រទេសកម្ពុជា ។ កម្មវិធីនេះបានធ្វើឡើងនៅល្ងាចថ្ងៃទី 3 ខែ វិច្ឆកា ឆ្នាំ 2...