ចូលចិត្តទំនើប

Google ធ្វើតេស្ត Android Messages នៅលើ Chrome OS

ដោយ: ដួងច័ន្ទ 8 AM, Wednesday, 31 Oct, 2018

នៅទីបញ្ចប់ក្រុមហ៊ុន Google បានចាប់ផ្តើមធ្វើតេស្តមុខងារ Android Messages នៅលើ Chrome OS ដែលការងារនេះត្រូវបានអនុវត្តអស់រយៈពេលជាយូរមកហើយ។ យោងតាម អ្នកប្រើប្រាស់មួយចំនួន ដែលបានចូលទៅកាន់កម្មវិធី Chrome OS Developer Channel បានឃើញរួចមកហើយ អំពីជម្រើសក្នុងការដាក់ដំណើរការមុខងារមួយ ដែលនឹងអនុញ្ញាតឱ្យអ្នកប្រើប្រាស់ផ្ញើ និងទទួលសារជាអក្សរ ពីឧបករណ៍ Chromebooks បានហើយ។

វាមិនទាន់ច្បាស់លាស់ទាំងស្រុង អំពីតម្រូវការពេញលេញសម្រាប់ការអនុញ្ញាតឱ្យដំណើរការមុខងារថ្មីនេះនៅឡើយទេ។ អ្នកប្រើប្រាស់មួយចំនួន ដែលមានលទ្ធភាពអាចដំណើរការមុខងារនេះ ប្រើប្រាស់ Pixelbooks ប៉ុន្តែយ៉ាងហោចណាស់ក៏មានអ្នកប្រើប្រាស់ម្នាក់ ដែលអាចមានលទ្ធភាពផ្លាស់ប្តូរមុខងារនេះនៅលើ Samsung Chromebook Plus ដែរ។ សម្រាប់អ្នកដែលទទួលបានដំណើរការមុខងារថ្មីនេះ អាចស្វែងរកឃើញជម្រើស ដើម្បីធ្វើការតំឡើងមុខងារ Messaging Integration នៅក្រោម Connected Devices Menu នៅលើ Chrome OS ជាទីកន្លែងដែលមុខងារនេះកំពុងដំណើរការជាមួយ Instant Tethering និង Smart Lock។

ប្រសិនបើអ្នកមាន Pixel 2 មួយគ្រឿង ឬ Pixel 2XL មួយគ្រឿង Chromebook មួយ និងបំណងប្រាថ្នាចង់សាកល្បងមុខងារ Chrome OS Dev Channel អ្នកប្រហែលជាមានលទ្ធភាពអាចធ្វើការសាកល្បងវាបានផងដែរ។ បើពុំដូច្នេះទេ អ្នកនឹងត្រូវរងចាំរហូតដល់មុខងារថ្មីនេះត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការ។ ដំណឹងល្អនោះគឺ នាពេលនេះយើងមានអំណះអំណាងគ្រប់គ្រាន់ថាក្រុមហ៊ុន Google មិនបានបោះបង់គម្រោងនេះចោលឡើយ៕

អត្ថបទអ្នកចង់អាន

  • នៅចុងឆ្នាំនេះកម្មវិធី Tik Tok នឹងបង្កើត ភាពសប្ប...

    ដោយ: ភារុន 8 AM, Tuesday, 13 Nov, 2018
    នាពេលបច្ចុប្បន្ននេះកម្មវិធីដែលកំពុងមានភាពល្បីល្បាញក្នុងស្រទាប់យុវវ័យនោះគឺកម្មវិធី Tik Tok។ នៅក្នុងកម្មវិធីនេះនឹងអនុញ្ញាតឱ្យប្រិយមិត្តដែលចូលរួមលេងកម្សាន្តអាចធ្វើកាយវិការតាមចិត្តរបស់ខ្លួន ឬ ធ្វើត្រាប់តាមបទភ្លេងនិងចម្រៀងដែលមានស្រា...
  • Instagram កំពុងធ្វើការនៅលើកម្មវិធី រឿងរ៉ាវរបស់សាលា

    ដោយ: ភារុន 8 AM, Wednesday, 14 Nov, 2018
    ក្រុមហ៊ុន Instagram ហាក់ដូចជាកំពុងធ្វើការលើកម្មវិធីមួយដែលទាក់ទងទៅនឹងរឿងរ៉ាវដែលកើតមានជាមូលដ្ឋាននៅក្នុងសាលារៀន នោះគឺការបង្ហាញមាតិកាពីរូបរាងរបស់សិស្សនៅក្នុងសាលាជាក់លាក់មួយ ហើយនឹងត្រូវបានរាយការណ៍តាមរយះ TechCrunch ។ កូដសំរាប់កម្មវិធ...
  • Android Apps នឹង Update នៅពេលកំពុងប្រើប្រាស់

    ដោយ: ដួងច័ន្ទ 8 AM, Saturday, 10 Nov, 2018
    ការចាកចេញពីកម្មវិធីមួយ ខណៈដែលវាទាមទារការ Update ប្រហែលជាបញ្ហាមួយដែលអ្នកប្រើប្រាស់ភាគច្រើនកំពុងជួបប្រទះ ប៉ុន្តែក្រុមហ៊ុន Google បាននឹងកំពុងដោះស្រាយបញ្ហានេះ ហើយ។ ក្រុមហ៊ុន Google កំពុងណែនាំមុខងារ API ថ្មីសម្រាប់កម្មវិធី Android ដ...
  • ឥឡូវនេះ Twitter អនុញ្ញាតឱ្យអ្នករាយការណ៍ ពីគណនីដ...

    ដោយ: ភារុន 8 AM, Saturday, 10 Nov, 2018
    នាពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនបណ្តាញទំនាក់ទំនងសង្គម Twitter បានធ្វើការ Update ផ្នែកមួយនៃប្រព័ន្ធដំណើរការរាយការណ៍ ជាពិសេសនៅពេលដែលអ្នកចង់រាយការណ៍អំពី Tweet ដែលអ្នកគិតថានឹងត្រូវបានគេ Fake គណនី ដោយក្លែងធ្វើជាគណនីរបស់អ្នក ឬ នរណាដែលអ្...