ចូលចិត្តទំនើប

កាស Beats Solo3 គ្មានខ្សែថ្មីមានបន្ថែមការរចនារូប Mickey Mouse របស់ Disney

ដោយ: ភារុន 9 AM, Tuesday, 30 Oct, 2018

ក្រុមហ៊ុន Apple បានប្រកាសពីកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុន Beats by Dre ជាមួយក្រុមហ៊ុន Disney ដើម្បីចាប់ ផ្តើមធ្វើការផលិតកាសត្រចៀកស៊េរីថ្មីមួយដែលមានបន្ថែមរូប Mickey Mouse ដែលជាស្នាដៃសិល្បៈមួយមានលក្ខណៈពិសេសបែប Classic។ កាសត្រចៀក Beats Solo3 គ្មានខ្សែថ្មីបានបន្ថែមការរចនារូប Mickey Mouse ដែលត្រូវបានកំណត់ចំនួនផលិត ដើម្បីធ្វើការអបអរសាទរការប្រារព្ធខួបលើកទី 90 របស់ Mickey Mouse ដោយការនាំយកគំរូរនៃតួអង្គដើមធ្វើជារូបភាពដែលភ្ជាប់ជាមួយកាសត្រចៀកថ្មីនេះ។

ខួបលើកទី 90 របស់ Mickey Mouse ក្រុមហ៊ុន Beats ដែលក្រុមហ៊ុនផលិតកាសត្រចៀកដ៏ល្បីល្បាញ ដោយបានរចនារូបភាព Mickey Mouse នៅ តួកាស និង ត្រចៀករបស់កាស Beats Solo3 និង ព្រមទាំងបន្ថែមពណ៌ចម្រុះ ដោយយកពណ៌ ប្រផេះធ្វើជាមូលដ្ឋាន។ លក្ខណៈពិសេសនៃកាសគ្មានខ្សែ Solo3 ថ្មីនេះមានភ្ជាប់បន្ទះឈីប W1 របស់ក្រុមហ៊ុន Apple សម្រាប់ការភ្ជាប់ទៅនឹង Bluetooth និង សមត្ថភាពក្នុងការបិទ ឬ បើក ដែលកម្មវិធីនេះបានចុះឈ្មោះជាមួយគណនី iCloud។ ម៉ូដែលកាសត្រចៀកថ្មីនេះមានលក្ខណៈពិសេសមួយទៀតនោះគឺការសាកថ្មបានលឿនជាងមុន ដោយប្រើបច្ចេកវិទ្យា “Fast Fuel” ដូច្នេះអ្នកអាចប្រើបានរយះពេល 3 ម៉ោងបន្ទាប់ពីសាកថ្មរួច 5 នាទី។ លើសពីនេះក្រុមហ៊ុន Apple ក៏បន្ថែមទៀតថាអ្នកប្រើប្រាស់អាចស្តាប់បានរហូតដល់ទៅ 40 ម៉ោងនៅពេលសាកថ្មពេញម្តងៗ។

កាសត្រចៀក Beats Solo3 ដែលមានរូប Mickey Mouse អាចត្រូវបានគេបញ្ជាទិញជាមុនពី Amazon នៅថ្ងៃនេះក្នុងតម្លៃ 329,99$។ ម៉ូដែលនេះនឹងអាចរកទិញបានពី Apple.com ឬ ពីហាងលក់រាយនៃផលិតផល Apple ឬ ពី Best Buy និង Disney.com ចាប់ពីថ្ងៃទី 11 ខែវិច្ឆិកាខាងមុននេះតទៅ។

អត្ថបទអ្នកចង់អាន

  • ឱកាសដ៏ពិសេសបំផុត ពី LG BrandShop ក្នុងឱកាល ពិធី...

    ដោយ: ទំនើប 11 AM, Wednesday, 14 Nov, 2018
    កាន់តែពិសេសកាន់តែអស្ចារ្យក្នុងឱកាលព្រះរាជពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ នាពេលខាងមុខនេះ ហាងលក់គ្រឿងអេឡិចត្រូនិច LG BrandShop បានរៀបចំកម្មវិធីយ៉ាងពិសេសៗសំរាប់រាល់ការផលិតផល ដែលមានដូចជា ការបញ្ចុះតំលៃ, ការទិញ 1 បាន 2, នឹង មានឱកា...
  • កាសត្រចៀក Freebud 2 pro អាចបញ្ចូលថ្មដោយគ្មានខ្ស...

    ដោយ: ភារុន 8 AM, Saturday, 03 Nov, 2018
    ក្រុមហ៊ុន Huawei បាននឹងកំពុងរៀបចំវេទិកាសម្រាប់ការប្រកាស Huawei Mate 20 របស់ក្រុមហ៊ុននៅខែក្រោយនេះ ហើយក្រុមហ៊ុនក៏នឹងប្រកាសកាសត្រចៀកគ្មានខ្សែថ្មីរបស់ខ្លួនផងដែរ។ លើសពីនេះកាសត្រចៀកគ្មានខ្សែថ្មីនេះនឹងមាន លក្ខណៈពិសេសមួយដែលនឹងធ្វើឱ្យអ្...
  • ឧបករណ៍បំពងសម្លេង XBOOM របស់ក្រុមហ៊ុន LG ជាឧបករណ...

    ដោយ: ទំនើប 9 AM, Monday, 22 Oct, 2018
    នៅក្នុងព្រឹត្តិការណ៍ IFA 2018 នៅទីក្រុងប៊ែកឡាំង ក្រុមហ៊ុន LG Electronics បានបង្ហាញផលិតផលដែលមានលក្ខណៈពិសេស បន្ថែមទៀតរបស់ខ្លួនដូចជា ផលិតផលបំពងសម្លេងចល័តប៊្លូធូ XBOOM  និងឧបករណ៍បំពងសម្លេង XBOOM AI ThinQ ឆ្លាតវ័យជាដើម។  XBOOM តែងតែ...
  • ណែនាំកាសស្តាប់គ្មានខ្សែពី Grado

    ដោយ: ដួងច័ន្ទ 8 AM, Monday, 22 Oct, 2018
    បច្ចុប្បន្ននេះពុំទាន់វាអ្វីល្អជាងឧបករណ៍ស្តាប់តន្រ្តីមានខ្សែនៅឡើយទេ ប៉ុន្តែក្រុមហ៊ុនផលិតកាសស្តាប់ទំនើបៗ បាននឹងកំពុងអនុវត្តអស់ពីសមត្ថភាព ដើម្បីទាញយកផលប្រយោជន៍ពីបច្ចេកវិទ្យា Bluetooth។ ជាមួយគ្នានេះ ក្រុមហ៊ុន Grado បានបញ្ចេញកាសស្ត...