ចូលចិត្តទំនើប

Facebook កំពុងនាំយក Instant Games សម្រាប់ Group

ដោយ: ដួងច័ន្ទ 9 AM, Thursday, 25 Oct, 2018

ក្រុមហ៊ុន Facebook បានបង្កើតម Instant Games ក្នុងនាមជាបទពិសោធន៍នៃការលេងហ្គេម បែប Cross-Platform ដែលអាចដំណើរការបាននៅគ្រប់ទីកន្លែងដោយពុំចាំបាច់ធ្វើការទាញយកអ្វីបន្ថែមទៀតឡើយ។ ដោយប្រើប្រាស់ចរិកលក្ខណៈរបស់ Platform មកធ្វើការពិចារណា វាទំនងដូចជាជាក់ស្តែងណាស់ថាបណ្តាញទំនាក់ទំនងសង្គមដ៏ល្បីល្បាញមួយនេះមានផែនការដាក់វាទៅគ្រប់ទីកន្លែងដែលវាអាចដំណើរការបាន ដូចជាមុខងារដំបូងនៅលើ Messenger និង News Feed ហើយនាពេលនេះវាកំពុងធ្វើដំណើរមកកាន់ Facebook Groups និង Lite App ហើយ។

ក្រុមហ៊ុននឹងធ្វើឱ្យមុខងារថ្មីនេះមានវត្តមាននៅលើគ្រប់ហ្គេមរបស់ Groups និយាយឱ្យជាក់លាក់គឺវាអនុញ្ញាតឱ្យសមាជិកក្នុងក្រុមទាំងអស់លេងកំសាន្តជាមួយគ្នា បើសិនជាពួកគេចង់បាន។ ប៉ុន្តែ Facebook ក៏បានកំពុងនឹងស្រាវជ្រាវអំពីលទ្ធភាពនៃការធ្វើឱ្យវាមានវត្តមានក្នុងនាមជា Opt-In Feature នៅក្នុង Groups ពីគ្រប់ប្រភេទក្រុមទាំងអស់។

បណ្តាញទំនាក់ទំនងសង្គមក៏នឹងបន្ថែម Instant Games នៅក្រោម More Menu នៅក្នុងកម្មវិធី Lite របស់ក្រុមហ៊ុនផងដែរ។ ក្រុមហ៊ុនបានរៀបរាប់ថាការផ្តល់នូវមុខងារថ្មីនេះនៅក្នុងកម្មវិធីប្រភេទ Lightweight នឹងបង្ហាញអំពីវិធីដែល Platform អាចផ្តល់នូវបទពិសោធន៍នៃការលេង ហ្គេមដ៏ទាក់ទាញ ដោយមិនគិតពីរនាំងនៅលើទូរសព្ទចល័ត ឬបណ្តាញ Network ឡើយ។

កម្មវិធី Lite ត្រូវបានបង្កើតឡើងសម្រាប់ប្រើប្រាស់នៅលើឧបករណ៍កម្រិតទាប ជាមួយនឹងទំហំអង្គចងចាំ និងឃ្លាំងផ្ទុកទិន្នន័យទំហំតូច ក៏ដូចជានៅក្នុងទីផ្សារដែលមនុស្សភាគច្រើនមិនអាចប្រើប្រាស់ទិន្នន័យទូរសព្ទចល័តបាន។

យោងតាមក្រុមហ៊ុន Facebook ក្រុមហ៊ុនបានឃើញការកើនឡើងប្រមាណ 25% នៅក្នុង Daily Active Players ចាប់ពីខែមិថុនា ដល់ខែកញ្ញា និងមានចំនួនការលេងហ្គេម 1.7 billion ដងក្នុង រយៈពេលប៉ុន្មានខែចុងក្រោយនេះ។ ក្រុមហ៊ុនជឿជាក់ថា ក្រុមហ៊ុនសម្លឹងឃើញការកើនឡើងយ៉ាងខ្លាំង ដោយសារការពង្រីក Platform ដូច្នេះយើងអាចរំពឹងថាបានឃើញ Instant Games នៅក្នុងកន្លែងដទៃទៀតកាន់តែច្រើននាពេលអនាគត៕

អត្ថបទអ្នកចង់អាន

  • Android Apps នឹង Update នៅពេលកំពុងប្រើប្រាស់

    ដោយ: ដួងច័ន្ទ 8 AM, Saturday, 10 Nov, 2018
    ការចាកចេញពីកម្មវិធីមួយ ខណៈដែលវាទាមទារការ Update ប្រហែលជាបញ្ហាមួយដែលអ្នកប្រើប្រាស់ភាគច្រើនកំពុងជួបប្រទះ ប៉ុន្តែក្រុមហ៊ុន Google បាននឹងកំពុងដោះស្រាយបញ្ហានេះ ហើយ។ ក្រុមហ៊ុន Google កំពុងណែនាំមុខងារ API ថ្មីសម្រាប់កម្មវិធី Android ដ...
  • ឥឡូវនេះ Twitter អនុញ្ញាតឱ្យអ្នករាយការណ៍ ពីគណនីដ...

    ដោយ: ភារុន 8 AM, Saturday, 10 Nov, 2018
    នាពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនបណ្តាញទំនាក់ទំនងសង្គម Twitter បានធ្វើការ Update ផ្នែកមួយនៃប្រព័ន្ធដំណើរការរាយការណ៍ ជាពិសេសនៅពេលដែលអ្នកចង់រាយការណ៍អំពី Tweet ដែលអ្នកគិតថានឹងត្រូវបានគេ Fake គណនី ដោយក្លែងធ្វើជាគណនីរបស់អ្នក ឬ នរណាដែលអ្...
  • PUBG នឹងបង្ហាញវត្តមានលើ PS4

    ដោយ: ដួងច័ន្ទ 8 AM, Thursday, 15 Nov, 2018
    ទោះបីជាមានពាក្យចចាមអារ៉ាមជាច្រើនលើកឡើងថា ហ្គេម Player Unknown’s Battle Ground ឬហៅកាត់ថា PUBG នឹងបង្ហាញវត្តមាននៅក្នុងពេលឆាប់ៗនេះ នៅលើម៉ាស៊ីនហ្គេម PlayStation 4 ក្តី ក៏អ្នកលេងហ្គេមភាគច្រើននៅតែមិនជឿលើពាក្យចចាមអារ៉ាមនេះទេ។ ប៉ុន្តែ...
  • One UI សម្រាប់ Android Skin ថ្មី

    ដោយ: ដួងច័ន្ទ 8 AM, Tuesday, 13 Nov, 2018
    បន្ថែមលើការបង្ហាញទូរសព្ទបត់រមូរបាន ដែលកំពុងទទួលបានចំណាប់អារម្មណ៍ខ្លាំង នៅក្នុងវេទិកា Developer កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Samsung ក៏បានចែករំលែកពីគម្រោងផែនការសម្រាប់មុខងារ Android Skin ថ្មី។ រូបរាងថ្មីរបស់វានឹងត្រូវបានគេហៅឈ្មោះ...