ចូលចិត្តទំនើប

Oppo មានបញ្ហាជាមួយ Benchmark Test

ដោយ: ដួងច័ន្ទ 9 AM, Wednesday, 24 Oct, 2018

កាលពីខែមុន ក្រុមហ៊ុន Huawei ត្រូវបានគេចាប់បានថា កំពុងប្រើប្រាស់ល្បិចនៅក្នុងការធ្វើតេស្ត Benchmark សម្រាប់ទូរសព្ទមួយចំនួនរបស់ក្រុមហ៊ុន ដែលក្នុងនោះរួមមានទូរសព្ទម៉ូដែល P20 និង P20 Pro ផងដែរ។

ប៉ុន្តែ Huawei មិនមែនក្រុមហ៊ុនទូរសព្ទដែលតែមួយ ដែលព្យាយាមប្រើល្បិចនៅក្នុងប្រព័ន្ធនេះទេ។ ក្នុងនោះទូរសព្ទពីរគ្រឿងរបស់ Oppo រួមមានម៉ូដែល Find X ត្រូវបានដកចេញពីក្នុងតារាងរបស់ 3DMark’s Benchmark Leaderboard នៅក្រោមហេតុផលដូចគ្នា។

ទូរសព្ទទាំងនោះត្រូវបានកំណត់កម្មវិធី ដើម្បីទទួលស្គាល់នូវការដំណើរការកម្មវិធីជាសាធារណៈ 3DMark ពីក្នុង Google Play Store ដោយប្រើឈ្មោះ ហើយបន្ទាប់មកធ្វើការបែងចែកប្រភពនៃប្រព័ន្ធដើម្បីទទួលបាននូវពិន្ទុបានកាន់តែប្រសើរ។
UL ជាក្រុមហ៊ុនដែលបង្កើត 3DMark បានធ្វើតេស្តសាកល្បងឧបករណ៍ទាំងនោះម្តងទៀត ជាមួយនឹង Version ឯកជនរបស់ 3DMark ហើយបានស្វែងរកឃើញថា ទូរសព្ទ Oppo ម៉ូដែល Find X និង F7 ទទួលបានពិន្ទុ 41% ជាមួយនឹងកម្មវិធីដែលដាក់ឱ្យប្រើប្រាស់ជាសាធារណៈ ខ្ពស់ជាងពិន្ទុដែលទទួលបាននៅក្នុងការធ្វើតេស្តជាឯកជន ទោះបីជាការធ្វើតេស្ត Benchmark នេះដូចគ្នាបេះបិទក្តី។
ក្បួនច្បាប់ Benchmarking របស់ UL អនុញ្ញាតសម្រាប់ឱ្យទូរសព្ទកំណត់សមត្ថភាពខ្ពស់បំផុត ដោយតាមដានការងារធ្ងន់ៗ ជាពិសេសពិនិត្យមើលលើឈ្មោះរបស់កម្មវិធី ហើយបន្ទាប់មកកំណត់សមត្ថភាព អាស្រ័យលើអ្វីដែលវាមិនមាន។ ក្នុងន័យនេះ ក្រុមហ៊ុន UL បានដកឧបករណ៍ទាំងពីររបស់ Oppo ដែលកំពុងមានមន្ទិលសង្ស័យ ហើយដកវាចេញ ដោយមិនផ្តល់ពិន្ទុ សូម្បីតែពិន្ទុទាបជាងគេនៅក្នុងតារាងធ្វើតេស្ត Benchmark ឡើយ។

ក្រុមហ៊ុន UL និយាយថាក្រុមហ៊ុន Oppo បានសារភាពថា ក្រុមហ៊ុនបានកំណត់ជាពិសេសសម្រាប់ 3DMark និងបានបញ្ជាក់ថា នៅពេលក្រុមហ៊ុនពិនិត្យឃើញថាអ្នកប្រើប្រាស់បាននឹងកំពុងដំណើរការកម្មវិធី ដូចជាហ្គេម ឬ 3D Benchmarks ដែលទាមទារកម្រិតសមត្ថភាពខ្ពស់ ក្រុមហ៊ុននឹងអនុញ្ញាតឱ្យប្រព័ន្ធ SoC ដំណើរការក្នុងល្បឿនពេញ សម្រាប់ផ្តល់នូវបទពិសោធន៍ដ៏រលូនបំផុត។

នេះជាចំណុចផ្ទុយគ្នាពីអ្វីដែលក្រុមហ៊ុន Oppo ធ្វើការពន្យល់ថា ឧបករណ៍របស់ក្រុមហ៊ុនអាចគ្រប់គ្រងកម្មវិធីដែលមានតម្រូវការគណនា ដែលក្រុមហ៊ុនមិនបានកត់សម្គាល់ដោយឈ្មោះនោះទេ ហើយក្រុមហ៊ុនតែងប្រើប្រាស់យុទ្ធសាស្រ្ត Default Power Optimization ។

នៅក្នុងករណីរបស់ Oppo មានន័យថាដំណើរការកម្មវិធីត្រូវបានកំណត់នៅចន្លោះ 70 និង 80 ភាគរយ ហើយវាគ្រាន់តែផ្តល់នូវថាមពលពេញលេញ នៅពេលអ្នកប្រើប្រាស់ដំណើរការជាមួយកម្មវិធីនេះ។

អត្ថបទអ្នកចង់អាន

  • Xiaomi Mi Mix 3 ជាមួយកាមេរ៉ាអូស

    ដោយ: ដួងច័ន្ទ 10 AM, Thursday, 08 Nov, 2018
    ក្រុមហ៊ុន Xiaomi បានប្រកាសពីទូរសព្ទម៉ូដែលថ្មី គឺ Mi Mix 3 ដែលជាម៉ូដែលទូរសព្ទថ្មីចុងក្រោយបង្អស់របស់ក្រុមហ៊ុន ក្នុងស៊េរីទូរសព្ទមានអេក្រង់ពេញ។ វាជាគឺម៉ូដែលទូរសព្ទលំដាប់ខ្ពស់ មួយទៀត របស់ក្រុមហ៊ុនចិនមួយនេះ ជាមួយនឹងអេក្រង់ដ៏ធំ ប្រភេទ...
  • កាមេរ៉ាទំហំយក្សនឹងបង្ហាញខ្លួនលើ Galaxy S10?

    ដោយ: ដួងច័ន្ទ 8 AM, Saturday, 03 Nov, 2018
    ជាមួយនឹងបន្ទះឈីបដែលកំពុងស្ថិតក្នុងដំណាក់កាលផលិត វានៅរងចាំតែពេលវេលាមកដល់ប៉ុណ្ណោះ មុនពេលក្រុមហ៊ុន Samsung វាយប្រហារនៅក្នុងទីផ្សាទូរសព្ទចល័តដែលមានសមត្ថភាពចាប់យករូបភាពដ៏ស្រស់ស្អាត ដែលនាពេលបច្ចុប្បន្ននេះទីផ្សានេះកំពុងត្រូវបានគ្រប់គ្...
  • ក្នុងឆ្នាំ 2020!​ Apple នឹងបញ្ចេញទូរសព្ទ iPhone...

    ដោយ: ដួងច័ន្ទ 8 AM, Tuesday, 06 Nov, 2018
    ទូរសព្ទ Smartphone បំពាក់ជាមួយបច្ចេកវិទ្យា 5G នឹងបង្ហាញវត្តមាននៅក្នុងឆ្នាំ 2019 ខាងមុខនេះ ប៉ុន្តែសូមកុំរំពឹងថាក្រុមហ៊ុន Apple នឹងប្រញាប់ប្រញាលក្នុងការចូលរួមជាមួយក្រុមហ៊ុនដទៃនោះ។ ប្រភពព័ត៌មានមួយពីគេហទំព័រ Fast Company បានអះអាងថ...
  • លក្ខណៈពិសេស របស់ទូរសព្ទរមូរ របស់ Samsung

    ដោយ: ដួងច័ន្ទ 8 AM, Saturday, 10 Nov, 2018
    ក្រុមហ៊ុន Samsung បានធ្វើសេចក្តីសង្ខេបបង្ហាញពីផលិតផលថ្មីរបស់ក្រុមហ៊ុនគឺ Infinity Flex Display Device នៅថ្ងៃនេះ ដែលជាប្រភេទទូរសព្ទបត់រមូរបាន ប្រភេទ Hybrid Gadget ដំបូងរបស់ក្រុមហ៊ុន ដែលអាចផ្លាស់ប្តូរពីទូរសព្ទ ទៅជា Tablet។ ក្រុមហ...