ចូលចិត្តទំនើប

ខ្សែបញ្ចូលថ្ម USB-C ថ្មី សម្រាប់ Apple Watch

ដោយ: ដួងច័ន្ទ 8 AM, Wednesday, 24 Oct, 2018

ការបន្តដំណើរឆ្ពោះទៅអោបក្រសោបខ្សែភ្ជាប់ USB Type-C ក្រុមហ៊ុន Apple បានធ្វើការបញ្ចេញលក់ខ្សែសាកថ្មីសម្រាប់ Apple Watch ដោយប្រើប្រាស់ស្តង់ដាការតភ្ជាប់ថ្មី។ នេះជាព័ត៌មានដែល ទំនើប ទទួលបានពីគេហទំព័រ Apple Insider។

ការប្រើប្រាស់ឧបករណ៍បញ្ចូលថាមពលថ្មី មានន័យថា អ្នកនឹងមានលទ្ធភាពអាចបញ្ចូលថាមពលនាឡិកាដៃ Apple បានដោយធ្វើការដោតនាឡិកាចូលទៅក្នុង MacBook ឬភ្ជាប់ជាមួយ Laptop ដទៃទៀត ដែលមានរន្ធដោតប្រភេទ Slimline។

ឧបករណ៍សាកថ្មថ្មីនេះមានតម្លៃ $29 ជាមួយនឹងខ្សែដែលមានប្រវែង 0.3 ម៉ែត្រ។ នៅក្នុងនោះមិនមានបញ្ជាក់អំពីជម្រើសប្រវែងខ្សែ 1 ឬ 2 ម៉ែត្រផ្សេងទៀត ដែលអ្នកអាចប្រើប្រាស់វាបានជាមួយឧបករណ៍សាកថ្មប្រភេទ USB Type-A ឡើយ។
ថេរវេលាបញ្ចូលថាមពល និងកម្លាំងថាមពលបញ្ជូន ទំនងដូចជាមិនមានផលប៉ះពាល់ឡើយ ដោយសារតែការបញ្ចូលថាមពលអគ្គិសនីទំនងជាមិនមានការផ្លាស់ប្តូរទេ។
ការបញ្ចេញផលិតផលថ្មីនេះ ប្រព្រឹត្តឡើងរយៈពេលមួយសប្តាហ៍ប៉ុណ្ណោះ មុនពេលក្រុមហ៊ុន Apple រំពឹងថានឹងបញ្ចេញផលិតផល iPad Pro ថ្មី នៅចុងខែតុលានេះ ដែលមានពាក្យចចាមអារ៉ាមជាច្រើនលើកឡើងថា វានឹងក្លាយជា Tablet ដំបូងរបស់ក្រុមហ៊ុន Apple ដែលមានបំពាក់នូវរន្ធដោត USB-C ជំនួសឱ្យរន្ធដោត Lightning។
យើងពិតជាមិនភ្ញាក់ផ្អើលឡើយ បើសិនជាវាមានន័យថា ឆាប់ៗនេះអ្នកនឹងអាចបញ្ចូលថាមពល Apple Watch របស់អ្នកដោយផ្ទាល់ ពីឧបករណ៍ថ្មី ដែលនឹងចេញលក់នៅចុងខែនេះហើយ មិនត្រឹមតែប៉ុណ្ណោះ អ្នកក៏អាចនឹងបានឃើញ Apple Pencil ផងដែរ។

សូមរងចាំតាមដានព័ត៌មានថ្មីៗបន្ថែមទៀត ពី ទំនើប។

អត្ថបទអ្នកចង់អាន

  • ណែនាំកាសស្តាប់គ្មានខ្សែពី Grado

    ដោយ: ដួងច័ន្ទ 8 AM, Monday, 22 Oct, 2018
    បច្ចុប្បន្ននេះពុំទាន់វាអ្វីល្អជាងឧបករណ៍ស្តាប់តន្រ្តីមានខ្សែនៅឡើយទេ ប៉ុន្តែក្រុមហ៊ុនផលិតកាសស្តាប់ទំនើបៗ បាននឹងកំពុងអនុវត្តអស់ពីសមត្ថភាព ដើម្បីទាញយកផលប្រយោជន៍ពីបច្ចេកវិទ្យា Bluetooth។ ជាមួយគ្នានេះ ក្រុមហ៊ុន Grado បានបញ្ចេញកាសស្ត...
  • កាសត្រចៀក Bluetooth ថ្មីរបស់ Anker មានតម្លៃក្រោ...

    ដោយ: ភារុន 9 AM, Thursday, 08 Nov, 2018
    ថ្វីត្បិតក្រុមហ៊ុន Anker  គឺជាក្រុមហ៊ុនផលិត Soundcore Audio   ដែលហាក់បីដូចជានៅថ្មីថ្មោង ប៉ុន្តែក្រុមហ៊ុននេះក៏បាន​ផលិតកាសត្រចៀក និង Speaker អស់រយះពេលជាច្រើនឆ្នាំមកហើយដែរ។ ទោះបីជាយ៉ាងណាក៏ដោយគ្រប់ពេលវេលាទាំងអស់យើងមិនដែលធ្លាប់បានជួ...
  • ឧបករណ៍បំពងសម្លេង XBOOM របស់ក្រុមហ៊ុន LG ជាឧបករណ...

    ដោយ: ទំនើប 9 AM, Monday, 22 Oct, 2018
    នៅក្នុងព្រឹត្តិការណ៍ IFA 2018 នៅទីក្រុងប៊ែកឡាំង ក្រុមហ៊ុន LG Electronics បានបង្ហាញផលិតផលដែលមានលក្ខណៈពិសេស បន្ថែមទៀតរបស់ខ្លួនដូចជា ផលិតផលបំពងសម្លេងចល័តប៊្លូធូ XBOOM  និងឧបករណ៍បំពងសម្លេង XBOOM AI ThinQ ឆ្លាតវ័យជាដើម។  XBOOM តែងតែ...
  • ឱកាសដ៏ពិសេសបំផុត ពី LG BrandShop ក្នុងឱកាល ពិធី...

    ដោយ: ទំនើប 11 AM, Wednesday, 14 Nov, 2018
    កាន់តែពិសេសកាន់តែអស្ចារ្យក្នុងឱកាលព្រះរាជពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ នាពេលខាងមុខនេះ ហាងលក់គ្រឿងអេឡិចត្រូនិច LG BrandShop បានរៀបចំកម្មវិធីយ៉ាងពិសេសៗសំរាប់រាល់ការផលិតផល ដែលមានដូចជា ការបញ្ចុះតំលៃ, ការទិញ 1 បាន 2, នឹង មានឱកា...