ចូលចិត្តទំនើប

ណែនាំកាសស្តាប់គ្មានខ្សែពី Grado

ដោយ: ដួងច័ន្ទ 8 AM, Monday, 22 Oct, 2018

បច្ចុប្បន្ននេះពុំទាន់វាអ្វីល្អជាងឧបករណ៍ស្តាប់តន្រ្តីមានខ្សែនៅឡើយទេ ប៉ុន្តែក្រុមហ៊ុនផលិតកាសស្តាប់ទំនើបៗ បាននឹងកំពុងអនុវត្តអស់ពីសមត្ថភាព ដើម្បីទាញយកផលប្រយោជន៍ពីបច្ចេកវិទ្យា Bluetooth។

ជាមួយគ្នានេះ ក្រុមហ៊ុន Grado បានបញ្ចេញកាសស្តាប់ម៉ូដែល GW100 ក្នុងតម្លៃ $249។ ទាំងនេះគឺជាផលិតផលកាសស្តាប់គ្មានខ្សែដំបូងរបស់ក្រុមហ៊ុន Grado។ ដូចគ្នានឹងផលិតផលដទៃទៀតរបស់ក្រុមហ៊ុន Grado ដែរ កាសស្តាប់ថ្មីៗទាំងនេះជាប្រភេទកាសស្តាប់ Open-Back ដូច្នេះអ្នកប្រហែលជាមិនចង់ប្រើប្រាស់វាសម្រាប់ការធ្វើដំណើរនៅតាមដងផ្លូវ ឬកន្លែងដែលមានសម្លេងរំខានខ្លាំងឡើយ។

ក្រុមហ៊ុន Grado បានរៀបរាប់ថា ផលិតផលទាំងនេះគឺជាប្រភេទកាសស្តាប់ Open-Back Bluetooth ដំបូងនៅលើទីផ្សារ។ វាជាការរួមបញ្ចូល ដែលទំនងជាមិនសក្តិសមសម្រាប់ការស្តាប់នៅគ្រប់ស្ថានភាពនេះទេ ប៉ុន្តែការរចនាម៉ូដបែប Open-Back ផ្តល់នូវសម្លេងបែប Wide Soundstage និងសម្លេងកាន់តែលម្អិត កាន់តែច្បាស់។ គេហទំព័ររបស់ក្រុមហ៊ុន Grado បានសរសេររៀបរាប់ថា «មនុស្សមួយចំនួនប្រហែលជាគិតថាផលិតផលកាសគ្មានខ្សែ និង Open-Back ជាការផ្គូផ្គងដ៏ចម្លែកមួយ ប៉ុន្តែនាពេលនេះអ្នកអាចរីករាយនឹងគុណភាពសម្លេងបែប Audiophile Untethered។ មិនថាអ្នកទៅស្ទូចត្រី ឬកំពុងបោសសម្អាតគេហដ្ឋាន អ្នកពិតជាមិនចង់ប្រើប្រាស់កាសស្តាប់មានខ្សែដ៏រញ៉េរញ៉ៃឡើយ ប៉ុន្តែអ្នកពិតជាចង់បានសម្លេងតន្រ្តីដ៏ពិរោះចេញពីកាសស្តាប់របស់ Grado។»

ក្រុមហ៊ុន Grado បានបញ្ជាក់ថា កាសស្តាប់ទាំងនេះត្រូវបានផលិតឡើង ដើម្បីកាត់បន្ថយសម្លេងរំខានបាន 60%។ ដូច្នេះសម្លេងរំខានពីខាងក្រៅនៅតែអាចជ្រៀតចូល ប៉ុន្តែសម្លេងតន្រ្តីរបស់អ្នកនៅតែពិរោះ ហើយវាក៏នឹងមិនរំខានដល់មនុស្សនៅជុំវិញខ្លួនអ្នកដែរ។
នៅខាងក្នុងកាស GW100 មានបំពាក់ Driver របស់ Grado។ ឧបករណ៍បំពងសម្លេងបំពាក់នៅក្នុងផលិតផលថ្មីនេះ ដូចគ្នានឹងឧបករណ៍ដែលប្រើប្រាស់នៅលើកាសស្តាប់មានខ្សែ ដែលផ្តល់នូវសម្លេងតន្រ្តីពិរោះដូចដើម។

កាសស្តាប់ GW100 មានបំពាក់បច្ចេកវិទ្យា Bluetooth 4.2 ហើយវាដំណើរការជាមួយកូដ apt-X និង AAC។ ថាមពលរបស់វាអាចប្រើប្រាស់បានរហូតដល់ 15 ម៉ោង។ នៅលើកាសមានប៊ូតុង Power ប៊ូតុងសម្លេង រន្ធដោតទំហំ 3.5 មីលីម៉ែត្រ បើសិនជាអ្នកចង់ប្រើប្រាស់ខ្សែ និងរន្ធដោត Micro USB សម្រាប់ការបញ្ចូលថាមពល។ អ្នកក៏អាចទិញជើងទម្រ ឬស្រោមការពារ សម្រាប់កាសស្តាប់ថ្មីនេះផងដែរ។

ខាងក្រោមនេះគឺជាលក្ខណៈពិសេសរបស់កាសម៉ូដែល GW100:
– Bluetooth Version: 4.2 with apt-X
– ទំហំថ្ម: 320mAh
– រយៈចម្ងាយ: 10 ម៉ែត្រ
– រយៈពេលប្រើប្រាស់: 15 ម៉ោង
– Frequency Response: 20Hz-20KHz
– Mic Sensitivity: 42bB +/- 3dB
– Transducer Type: Dynamic
– Operating Principle: Open Air
– SPL 1mW: 99.8 dB
– Nominal Impedance: 32 ohms
– Driver Matched dB: .05 dB

អត្ថបទអ្នកចង់អាន

  • កាស Beats Solo3 គ្មានខ្សែថ្មីមានបន្ថែមការរចនារូ...

    ដោយ: ភារុន 9 AM, Tuesday, 30 Oct, 2018
    ក្រុមហ៊ុន Apple បានប្រកាសពីកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុន Beats by Dre ជាមួយក្រុមហ៊ុន Disney ដើម្បីចាប់ ផ្តើមធ្វើការផលិតកាសត្រចៀកស៊េរីថ្មីមួយដែលមានបន្ថែមរូប Mickey Mouse ដែលជាស្នាដៃសិល្បៈមួយមានលក្ខណៈពិសេសបែប Classic។ កាសត្រច...
  • កាសត្រចៀក SteelSeries Arctis 3 អាចភា្ជប់ Blueto...

    ដោយ: ភារុន 8 AM, Friday, 09 Nov, 2018
    SteelSeries បាន Update កាសត្រចៀករបស់ខ្លួនទៅជា Arctic 3 មានខ្សែ នឹងអាចភ្ជាប់ Bluetooth បាន ដើម្បីដាក់រួមបញ្ចូលគ្នាក្នុងការបង្កើនគុណភាព audio ថ្មី នឹងធ្វើឱ្យការស្តាប់របស់អ្នកក្នុងពេលលេងហ្គេមកាន់តែមានផាកសុកភាព។ កាសត្រចៀកមានលក្ខណៈព...
  • ឧបករណ៍បំពងសម្លេង XBOOM របស់ក្រុមហ៊ុន LG ជាឧបករណ...

    ដោយ: ទំនើប 9 AM, Monday, 22 Oct, 2018
    នៅក្នុងព្រឹត្តិការណ៍ IFA 2018 នៅទីក្រុងប៊ែកឡាំង ក្រុមហ៊ុន LG Electronics បានបង្ហាញផលិតផលដែលមានលក្ខណៈពិសេស បន្ថែមទៀតរបស់ខ្លួនដូចជា ផលិតផលបំពងសម្លេងចល័តប៊្លូធូ XBOOM  និងឧបករណ៍បំពងសម្លេង XBOOM AI ThinQ ឆ្លាតវ័យជាដើម។  XBOOM តែងតែ...
  • ខ្សែបញ្ចូលថ្ម USB-C ថ្មី សម្រាប់ Apple Watch

    ដោយ: ដួងច័ន្ទ 8 AM, Wednesday, 24 Oct, 2018
    ការបន្តដំណើរឆ្ពោះទៅអោបក្រសោបខ្សែភ្ជាប់ USB Type-C ក្រុមហ៊ុន Apple បានធ្វើការបញ្ចេញលក់ខ្សែសាកថ្មីសម្រាប់ Apple Watch ដោយប្រើប្រាស់ស្តង់ដាការតភ្ជាប់ថ្មី។ នេះជាព័ត៌មានដែល ទំនើប ទទួលបានពីគេហទំព័រ Apple Insider។ ការប្រើប្រាស់ឧបករណ៍...