ចូលចិត្តទំនើប

Facebook Group អាច Chat កំសាន្តកាន់តែច្រើនគ្នា

ដោយ: ដួងច័ន្ទ 8 AM, Wednesday, 17 Oct, 2018

បើសិនជាក្រុម Jimmy Neutron Facebook Group ធ្វើឱ្យអ្នកមានអារម្មណ៍ធុញទ្រាន់ នេះប្រហែលជាបណ្តាលមកពីបណ្តាញទំនាក់ទំនងសង្គមយក្សមួយនេះមិនអនុញ្ញាតឱ្យក្រុមសន្ទនានេះមានចំនួនសមាជិកច្រើននាក់។ ប៉ុន្តែពេលនេះក្រុមហ៊ុន Facebook មានគម្រោងផែនការបញ្ចេញមុខងារថ្មី ដែលអនុញ្ញាតឱ្យក្រុមសន្ទនាកំសាន្តទាំងនោះអាចដំណើរការ Sub-Chat ដ៏ពិសេស ដែលអាចលេងកំសាន្តបានរហូតដល់សមាជិក 250 នាក់។ លើសពីនេះទៀត ក្រុមសន្ទនាទាំងនោះអាចចាប់ផ្តើម Audio ឬ Video Call ជាមួយសមាជិករហូតដល់ 50 នាក់។

បណ្តាអ្នកប្រើប្រាស់បណ្តាញ Facebook នឹងពេញចិត្តចំពោះទម្រង់ថ្មីនេះ សម្រាប់ការទំនាក់ទំនងដោយផ្ទាល់។ ម្យ៉ាងវិញទៀត Facebook ក៏បានពិចារណាចំពោះអ្នកប្រើប្រាស់មួយចំនួន ដែលអាចនឹងទទួលបានការជូនដំណឹង ហើយក្នុងន័យនេះអ្នកប្រើប្រាស់មានជម្រើសចូលទៅក្នុង Chat មុននឹងទទួលបានការ Update។ វាក៏ផ្តល់នូវលទ្ធភាពសម្រាប់កែតម្រូវការកំណត់ការជូនដំណឹង ដើម្បីបញ្ឈប់រាល់សញ្ញាដាស់តឿម ឬគ្រាន់តែទទួលបានសញ្ញាតាស់តឿននៅពេលសមាជិកណាម្នាក់ប្រើប្រាស់ @ ជាមួយការហៅឈ្មោះរបស់អ្នក។ Admin របស់ក្រុមសន្ទនាអាចបិទកិច្ចសន្ទនាចោល ឬក៏អាចកំណត់ការសន្ទនាដែលត្រូវទទួលការយល់ព្រមពី Admin ជាមុនសិន។

សម្រាប់អ្នកដែលចង់បង្កើត Group Chat ជាមួយមិត្តភក្តិរបស់ពួកគេប៉ុណ្ណោះ មុខងារស្រដៀងគ្នានេះត្រូវបានបញ្ចេញឱ្យប្រើប្រាស់កាលពីដើមឆ្នាំនេះសម្រាប់កម្មវិធី Messenger។ កម្មវិធីនេះក៏មានកំណត់ចំនួនសមាជិកត្រឹម 250 នាក់ប៉ុណ្ណោះ ហើយមុខងារស្រដៀងគ្នាជាច្រើន នឹងត្រូវដំណើរការនៅលើ Facebook Groups ផងដែរ។

បច្ចុប្បន្ននេះមានមនុស្សចំនួន 1.4 ពាន់លាននាក់ កំពុងដំណើរការកម្មវិធី Facebook Group។ ជាមួយនឹងការអនុញ្ញាតឱ្យមានក្រុម Chat ក្នុងទំហំដ៏ធំ ក្រុមហ៊ុន Facebook សង្ឃឹមថាអ្នកប្រើប្រាស់ទាំងអស់នឹងបន្តការត្រឡប់មកប្រើប្រាស់គេហទំព័រនេះវិញ ជាមួយនឹងការបង្កើនការទំនាក់ទំនងទាំងស្រុង។

ក្រុមហ៊ុនសង្ឃឹមថានឹងទទួលបានអ្នកប្រើប្រាស់រហូតដល់ 1 ពាន់លាននាក់ ចូលទៅក្នុងកម្មវិធីមួយដែលអាចហៅបានថា Meaningful Groups ឬក្រុមនានា ដែលមានបណ្តាញទំនាក់ទំនង ខ្ពស់។

កាលពីខែឧសភា ក្រុមហ៊ុន Facebook បានប្រកាសថាមានមនុស្សចំនួន 200 ពាន់លាននាក់បាននឹងកំពុងប្រើប្រាស់ Meaningful Groups ទាំងនោះ ដូច្នេះវាទំនងថាការបន្ថែមមុខងារភ្ជាប់ទំនាក់ទំនងកាន់តែច្រើន នឹងធ្វើឱ្យអ្នកប្រើប្រាស់នឹងនៅតែបន្តការប្រើប្រាស់កម្មវិធីនេះ។ ហើយកាលពីដើមឆ្នាំនេះ ក្រុមហ៊ុន Facebook បានធ្វើការផ្លាស់ប្តូរទម្រង់ News Feed ដើម្បីជំរុញឱ្យមានមាតិកាកាន់តែច្រើនសម្រាប់មិត្តភក្តិ និងក្រុមគ្រួសារ និងកាត់បន្ថយព័ត៌មាននានាចេញពីអាជីវកម្ម និងការផ្សព្វផ្សាយនានា។ គោលបំណងនៅទីនេះគឺ ដើម្បីធានាថាអ្នកប្រើប្រាស់ទទួលបានភាពរីករាយជាមួយទម្រង់នេះ និងមិនមានជាប់ពាក់ព័ន្ធជាមួយ Russian Trolls។

អត្ថបទអ្នកចង់អាន

  • នៅចុងឆ្នាំនេះកម្មវិធី Tik Tok នឹងបង្កើត ភាពសប្ប...

    ដោយ: ភារុន 8 AM, Tuesday, 13 Nov, 2018
    នាពេលបច្ចុប្បន្ននេះកម្មវិធីដែលកំពុងមានភាពល្បីល្បាញក្នុងស្រទាប់យុវវ័យនោះគឺកម្មវិធី Tik Tok។ នៅក្នុងកម្មវិធីនេះនឹងអនុញ្ញាតឱ្យប្រិយមិត្តដែលចូលរួមលេងកម្សាន្តអាចធ្វើកាយវិការតាមចិត្តរបស់ខ្លួន ឬ ធ្វើត្រាប់តាមបទភ្លេងនិងចម្រៀងដែលមានស្រា...
  • 4 App ដ៏ល្អបំផុត សម្រាប់តាមដានកញ្ចប់ទំនិញ ដែលប្...

    ដោយ: ភារុន 11 AM, Sunday, 04 Nov, 2018
    ការទិញទំនិញតាមអនឡាញគឺមានភាពងាយស្រួលបំផុត។ អ្នកអាចធ្វើការកុម៉ង់ទិញរបស់របរពីគ្រប់ទីកន្លែងដោយមិនចាំបាច់ទៅហាងលក់ដោយផ្ទាល់។ ប៉ុន្តែការកុម៉ង់ទិញតាមអនឡាញមានគុណវិបត្តិបន្តិចគឺការរង់ចាំ ដែលជាហេតុផលធ្វើឲ្យអតិថិជនមិនពេញចិត្ត ដូច្នេះវាបានធ...
  • One UI សម្រាប់ Android Skin ថ្មី

    ដោយ: ដួងច័ន្ទ 8 AM, Tuesday, 13 Nov, 2018
    បន្ថែមលើការបង្ហាញទូរសព្ទបត់រមូរបាន ដែលកំពុងទទួលបានចំណាប់អារម្មណ៍ខ្លាំង នៅក្នុងវេទិកា Developer កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Samsung ក៏បានចែករំលែកពីគម្រោងផែនការសម្រាប់មុខងារ Android Skin ថ្មី។ រូបរាងថ្មីរបស់វានឹងត្រូវបានគេហៅឈ្មោះ...
  • ឥឡូវនេះ Twitter អនុញ្ញាតឱ្យអ្នករាយការណ៍ ពីគណនីដ...

    ដោយ: ភារុន 8 AM, Saturday, 10 Nov, 2018
    នាពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនបណ្តាញទំនាក់ទំនងសង្គម Twitter បានធ្វើការ Update ផ្នែកមួយនៃប្រព័ន្ធដំណើរការរាយការណ៍ ជាពិសេសនៅពេលដែលអ្នកចង់រាយការណ៍អំពី Tweet ដែលអ្នកគិតថានឹងត្រូវបានគេ Fake គណនី ដោយក្លែងធ្វើជាគណនីរបស់អ្នក ឬ នរណាដែលអ្...