ចូលចិត្តទំនើប

YouTube បន្ថែមមុខងារ HDR សម្រាប់ iPhone ថ្មី

ដោយ: ដួងច័ន្ទ 8 AM, Tuesday, 16 Oct, 2018

ក្រុមហ៊ុន Apple ប្រហែលជាមិនប្រើប្រាស់កូដ ដែលក្រុមហ៊ុន YouTube ចង់បានឡើយ ប៉ុន្តែនេះមិនមានន័យថាអ្នកនឹងត្រូវទទួលបទពិសោធន៍ទស្សនាវីដេអូលំដាប់ទីពីរនៅលើទូរសព្ទ iPhone ជំនាន់ចុងក្រោយឡើយ។

គេហទំព័រ AppleInsider បានឱ្យយើងដឹងថា YouTube បានធ្វើការ Update កម្មវិធីថ្មីសម្រាប់ប្រព័ន្ធ iOS និងបានបន្ថែមមុខងារ HDR សម្រាប់ទូរសព្ទ iPhone XS និង XS Max។
ទូរសព្ទ iPhone ថ្មីដែលទើបនឹងចេញកាលពីពេលថ្មីៗនេះ ហើយរយៈពេលប៉ុន្មានថ្ងៃបន្ទាប់ពីការចេញលក់ អ្នកប្រើប្រាស់មួយចំនួនបានកត់សម្គាល់ឃើញថា ពួកគេមិនអាចដំណើរការកម្មវិធីវីដេអូប្រភេទ High Dynamic ចេញពីក្នុងកម្មវិធីចាក់វីដេអូដ៏ល្បីល្បាញនេះឡើយ ខណៈដែលទូរសព្ទ iPhone X, 8 Plus, 8 និង iPad Pro អាចដំណើរការបានជាប្រក្រតី។
នាពេលនោះក្រុមហ៊ុន YouTube មិនទាន់មានមុខងារ HDR រួចរាល់សម្រាប់ផ្តល់ជូនអ្នកប្រើប្រាស់ឡើយ ប៉ុន្តែក្រុមហ៊ុនមិនបានបង្អង់យូរឡើយ ក្នុងការដំណើរការមុខងារនេះសម្រាប់ការផ្តល់ នូវរូបភាពវីដេអូ ដែលមានពណ៌ដ៏ស្រស់ស្អាត និងកាន់តែមានភាពរស់រវើក ព្រមទាំងមានពន្លឺគ្រប់គ្រាន់ទៀតផង។

YouTube បានចំណាយពេលវេលាជាច្រើន រហូតដល់ខែឧសភា ឆ្នាំនេះទើបកម្មវិធីនេះអាចនាំយកមុខងារ HDR សម្រាប់ទូរសព្ទ iPhone ឆ្នាំ 2017 បន្ទាប់ពីវាត្រូវបានប្រើប្រាស់នៅលើទូរសព្ទ Android តាំងពីខែកញ្ញា ឆ្នាំមុន។ កម្រិត Resolution ខ្ពស់បំផុត ដែលអ្នកនឹងទទួលបានពី YouTube នៅលើទូរសព្ទ iPhone XS ថ្មីទាំងពីរនេះក្នុងកម្រិត 1080p។

ត្រឡប់ទៅខែសីហាវិញ YouTube បានប្រកាសអំពីកម្មវិធី Signature Device ដែលមុខងារនេះប្រើប្រាស់សម្រាប់កំណត់ថា Smartphone ណាដែលនឹងផ្តល់បទពិសោធន៍វីដេអូល្អជាងគេ នៅពេលដំណើរការវីដេអូនៅលើទូរសព្ទ។ នាពេលនេះមានតែទូរសព្ទប្រើប្រាស់ប្រព័ន្ធ Android ប៉ុណ្ណោះ មិនមាន iOS ឡើយ។ នេះដោយសារតែក្រុមហ៊ុន Apple មានកង្វះខាតការគាំទ្រជាមួយកូដ VP9។ ទូរសព្ទ iPhone ពិនិត្យលើគ្រប់តម្រូវការ ដើម្បីទទួលបានការទទួលស្គាល់ក្នុងកម្មវិធី Signature Device លើកលែងតែ Hardware សម្រាប់ដោះកូន VP9 ប៉ុណ្ណោះ។

កូដនេះទាមទាន Bandwidth កាន់តែតិចសម្រាប់វីដេអូមាន Resolution ខ្ពស់ ប៉ុន្តែក្រុមហ៊ុន Apple មិនទាន់អាចធ្វើវាបាននៅឡើយសម្រាប់ប្រព័ន្ធ iOS, masOS ឬនៅលើ Apple TV។ ជាលទ្ធផល ផលិតផល Apple ភាគច្រើន រួមទាំង Apple TV 4K ត្រឹមតែអាចដំណើរការវីដេអូត្រឹមកម្រិត 1080p ប៉ុណ្ណោះ សម្រាប់វីដេអូមាន Resolution ខ្ពស់ជាងនេះ អាចដំណើរការបាននៅលើ Chrome នៅលើ Macs ប៉ុណ្ណោះ។

អត្ថបទអ្នកចង់អាន

  • One UI សម្រាប់ Android Skin ថ្មី

    ដោយ: ដួងច័ន្ទ 8 AM, Tuesday, 13 Nov, 2018
    បន្ថែមលើការបង្ហាញទូរសព្ទបត់រមូរបាន ដែលកំពុងទទួលបានចំណាប់អារម្មណ៍ខ្លាំង នៅក្នុងវេទិកា Developer កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Samsung ក៏បានចែករំលែកពីគម្រោងផែនការសម្រាប់មុខងារ Android Skin ថ្មី។ រូបរាងថ្មីរបស់វានឹងត្រូវបានគេហៅឈ្មោះ...
  • Android Apps នឹង Update នៅពេលកំពុងប្រើប្រាស់

    ដោយ: ដួងច័ន្ទ 8 AM, Saturday, 10 Nov, 2018
    ការចាកចេញពីកម្មវិធីមួយ ខណៈដែលវាទាមទារការ Update ប្រហែលជាបញ្ហាមួយដែលអ្នកប្រើប្រាស់ភាគច្រើនកំពុងជួបប្រទះ ប៉ុន្តែក្រុមហ៊ុន Google បាននឹងកំពុងដោះស្រាយបញ្ហានេះ ហើយ។ ក្រុមហ៊ុន Google កំពុងណែនាំមុខងារ API ថ្មីសម្រាប់កម្មវិធី Android ដ...
  • Instagram កំពុងធ្វើការនៅលើកម្មវិធី រឿងរ៉ាវរបស់សាលា

    ដោយ: ភារុន 8 AM, Wednesday, 14 Nov, 2018
    ក្រុមហ៊ុន Instagram ហាក់ដូចជាកំពុងធ្វើការលើកម្មវិធីមួយដែលទាក់ទងទៅនឹងរឿងរ៉ាវដែលកើតមានជាមូលដ្ឋាននៅក្នុងសាលារៀន នោះគឺការបង្ហាញមាតិកាពីរូបរាងរបស់សិស្សនៅក្នុងសាលាជាក់លាក់មួយ ហើយនឹងត្រូវបានរាយការណ៍តាមរយះ TechCrunch ។ កូដសំរាប់កម្មវិធ...
  • នៅចុងឆ្នាំនេះកម្មវិធី Tik Tok នឹងបង្កើត ភាពសប្ប...

    ដោយ: ភារុន 8 AM, Tuesday, 13 Nov, 2018
    នាពេលបច្ចុប្បន្ននេះកម្មវិធីដែលកំពុងមានភាពល្បីល្បាញក្នុងស្រទាប់យុវវ័យនោះគឺកម្មវិធី Tik Tok។ នៅក្នុងកម្មវិធីនេះនឹងអនុញ្ញាតឱ្យប្រិយមិត្តដែលចូលរួមលេងកម្សាន្តអាចធ្វើកាយវិការតាមចិត្តរបស់ខ្លួន ឬ ធ្វើត្រាប់តាមបទភ្លេងនិងចម្រៀងដែលមានស្រា...