ចូលចិត្តទំនើប

បញ្ហាលេចឡើងនៅលើ Telegram Desktop

ដោយ: ដួងច័ន្ទ 8 AM, Thursday, 04 Oct, 2018

កម្មវិធី Telegram ទទួលបានកេរ្តិ៍ឈ្មោះដ៏ល្បីល្បាញសម្រាប់ការផ្តល់នូវសុវត្ថិភាព និងឯកជនភាព ដែលជាតម្រូវការដ៏សំខាន់មួយសម្រាប់ការប្រើប្រាស់នៅក្នុងបណ្តាញរដ្ឋាភិបាលមួយចំនួន។ ប៉ុន្តែគ្មានអ្វីដែលល្អឥតខ្ចោះឡើយ។

អ្នកស្រាវជ្រាវអំពីសុវត្ថិភាពប្រព័ន្ធបណ្តាញសង្គមម្នាក់ មានឈ្មោះថា Dhiraj Mishra បានរកឃើញថាកម្មវិធី Telegram Desktop អាចនឹងធ្វើឱ្យបែកធ្លាយអាសយដ្ឋាន IP ទាំងជាសាធារណៈ និងឯកជន។ បញ្ហានេះកើតឡើងនៅពេលអ្នក Video Call ដោយថាវាជាកម្មវិធីប្រភេទ Peer-to-Peer Framework។ ខណៈដែលអ្នកប្រើប្រាស់កម្មវិធីតាមរយៈទូរសព្ទដៃ អាចបិទមុខងារ Peer-to-Peer Call និងរក្សាទុកព័ត៌មានរបស់ពួកគេបានយ៉ាងសម្ងាត់។ ប៉ុន្តែសម្រាប់អ្នកដែលប្រើប្រាស់កម្មវិធី Telegram Desktop មិនមានជម្រើសអ្វីផ្សេងក្រៅពីប្រើប្រាស់បច្ចេកវិទ្យាពោរពេញដោយហានិភ័យនេះទេ។

កត្តានេះអាចធ្វើឱ្យទិន្នន័យរបស់អ្នកនៅបើកចំហរសម្រាប់ការវាយប្រហារនានា ឬបង្ហាញពីទីតាំងរបស់អ្នក ដោយអ្នកអាចនឹងមិនបានដឹងខ្លួន។

ក្រុមហ៊ុនបានធ្វើការជួសជុលបញ្ហានេះ ទាំងសម្រាប់ប្រភេទ 1.3.17 beta និង 1.4 version នៃកម្មវិធី Telegram។ ការជួសជុលនេះផ្តល់ឱ្យអ្នកនៅជម្រើស 2 យ៉ាង មួយគឺបិទមុខងារការហៅទូរសព្ទ Peer-to-Peer ទាំងស្រុង ឬការកំណត់មុខងារនេះសម្រាប់លេខទំនាក់ទំនងដែលអ្នកជ្រើសរើស។

នេះជាការដាស់តឿនមួយដល់មិត្តអ្នកប្រើប្រាស់កម្មវិធីបណ្តាញទំនាក់ទំនងសង្គម ថាមិនថាកម្មវិធីនោះទទួលបានភាពល្បីល្បាញយ៉ាងណាក្តី ក៏នៅតែមានចំណុចចន្លោះប្រហោងដែរ។

អត្ថបទអ្នកចង់អាន

  • One UI សម្រាប់ Android Skin ថ្មី

    ដោយ: ដួងច័ន្ទ 8 AM, Tuesday, 13 Nov, 2018
    បន្ថែមលើការបង្ហាញទូរសព្ទបត់រមូរបាន ដែលកំពុងទទួលបានចំណាប់អារម្មណ៍ខ្លាំង នៅក្នុងវេទិកា Developer កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Samsung ក៏បានចែករំលែកពីគម្រោងផែនការសម្រាប់មុខងារ Android Skin ថ្មី។ រូបរាងថ្មីរបស់វានឹងត្រូវបានគេហៅឈ្មោះ...
  • Android Apps នឹង Update នៅពេលកំពុងប្រើប្រាស់

    ដោយ: ដួងច័ន្ទ 8 AM, Saturday, 10 Nov, 2018
    ការចាកចេញពីកម្មវិធីមួយ ខណៈដែលវាទាមទារការ Update ប្រហែលជាបញ្ហាមួយដែលអ្នកប្រើប្រាស់ភាគច្រើនកំពុងជួបប្រទះ ប៉ុន្តែក្រុមហ៊ុន Google បាននឹងកំពុងដោះស្រាយបញ្ហានេះ ហើយ។ ក្រុមហ៊ុន Google កំពុងណែនាំមុខងារ API ថ្មីសម្រាប់កម្មវិធី Android ដ...
  • ឥឡូវនេះអ្នកអាចប្រើ Google Map នៅក្នុង CarPlay ជ...

    ដោយ: ភារុន 9 AM, Friday, 09 Nov, 2018
    សព្វថ្ងៃនេះជាមួយប្រព័ន្ធប្រតិបត្តិការ iOS 12 ក្រុមហ៊ុន Apple បានបន្ថែមការផ្គត់ផ្គង់សម្រាប់សេវាកម្ម Google Map ដែលជាសេវាកម្មទី3 បន្ទាប់ពីដាក់វាបញ្ចូលជាមួយសេវាកម្ម CarPlay របស់ក្រុមហ៊ុន។ នេះជាលក្ខណៈពិសេសដែលអ្នកត្រូវការអស់រយះពេលជា...
  • Lasso មុខងារវីដេអូថ្មីពី Facebook

    ដោយ: ដួងច័ន្ទ 9 AM, Monday, 12 Nov, 2018
    ក្នុងគោលបំណងអូសទាញអ្នកប្រើប្រាស់ ជាពិសេសយុវវ័យ ដែលបច្ចុប្បន្នកំពុងងាកចេញពីការប្រើប្រាស់កម្មវិធីរបស់ខ្លួន ក្រុមហ៊ុន Facebook ជាថ្មីម្តងទៀតបានស្វែងរកវិធីសាស្រ្តថ្មីមួយ និងទាញចេញពីកម្មវិធីដែលកំពុងពេញនិយម គឺ TikTok។ កម្មវិធីថ្មីរប...