ចូលចិត្តទំនើប

ក្រុមហ៊ុន LG សហការជាមួយ LPGA ក្នុងនាមជាអ្នកតំណាងផ្លូវការនៃការប្រកួតជើងឯក EVIAN 2018

ដោយ: ភារុន 9 AM, Tuesday, 02 Oct, 2018

ក្រុមហ៊ុន LG អេឡិចត្រូនិចដ៏ធំរបស់ប្រទេសកូរ៉េខាងត្បូងមួយនេះ ត្រូវបានគេកត់សម្គាល់ឃើញថាគឺជាឆ្នាំទី 2 របស់ខ្លួនហើយ ដែលបានធ្វើជាដៃគូសហការជាលក្ខណៈផ្លូវការនៅក្នុងព្រឹត្តិការណ៍ប្រកួតកីឡាវាយកូនហ្គោល EVIAN 2018។ លើសពីនេះនៅក្នុងព្រឹត្តិការណ៍នោះក្រុមហ៊ុន LG ក៏បានធ្វើការ HighLight ពីម៉ាកផលិតផលល្បីៗ និង ទាន់សម័យរបស់ក្រុមហ៊ុនផ្ទាល់នោះគឺ ម៉ាក LG SIGNATURE ក្នុងអំឡុងពេលនៃការប្រកួតកីឡាវាយកូនហ្គោលនៅឯ Evian Resort Golf Club នៅក្នុងប្រទេសបារាំងនៅថ្ងៃទី 13 ដល់ 16 ខែ កញ្ញា កន្លងមកនេះ។

ពានរង្វាន់ជើកឯក Evian គឺជាពានរង្វាន់មួយក្នុងចំណោមពានរង្វាន់ទាំង 5 នៅក្នុងកម្មវិធីប្រកួតកីឡាវាយកូនហ្គោល Ladies Professional Golf Association (LPGA) Tour រួមជាមួយ ANA Inspiration, ពានរង្វាន់ KPMG Women’s PGA, U.S. Women’s Open និង Ricoh Women’s British Open។ ការប្រកួតដ៏ពេញនិយម និង ល្បីល្បាញទាំងនេះគឺបានចូលរួមដោយទស្សនិកជនសរុបជាង 24 លាននាក់មកពី 170 ប្រទេសខុសៗគ្នា។

ក្រុមហ៊ុន LG បានធ្វើការកំណត់រន្ធទី 8 នៅក្នុងទីលានវាយកូនហ្គោលគឺជារន្ធសំណាងរបស់ក្រុមហ៊ុន LG។ ឧបករណ៍ម៉ាក LG SIGNATURE និង ឧបករណ៍ប្រើប្រាស់ប្រណីតៗក្នុងគេហដ្ឋានជាច្រើនទៀត នឹងត្រូវបានប្រគល់ជូនដល់កីឡាការនីណាដែលមានសំណាងអាចវាយចូលរន្ធរបស់ក្រុមហ៊ុន LG។ អ្នកគាំទ្រក៏អាចមានឱកាសឈ្នះរង្វាន់អនុស្សាវរីយ៍ផងដែរ តាមរយះ Online drawing នៅលើបណ្តាញសង្គម Facebook នៅក្នុងព្រឹត្តិការណ៍នេះ។ ក្រុមហ៊ុន LG និង Evian នឹងផ្តល់រង្វាន់ជាគ្រាប់កូនហ្គោលដែលបានចុះហត្ថាលេខាពីកីឡាការនីវាយកូនហ្គោលល្បីៗ។
ម្យ៉ាងទៀតនៅក្នុងព្រឹត្តិការណ៍នោះក៏មានការបង្ហាញពីបច្ចេកវិទ្យាដ៏ជឿនលឿន និង ឧបករណ៍ប្រើប្រាស់ក្នុងផ្ទះបាយដែលមានប្រសិទ្ធភាពខ្ពស់របស់ក្រុមហ៊ុន LG តាមរយះការបង្ហាញនូវការចម្អិនម្ហូបអាហារ ដោយប្រើឧបករណ៍អេឡិចត្រូនិច LG SIGNATURE Appliance របស់ក្រុមហ៊ុនផ្ទាល់។ សម្រាប់អ្នកគាំទ្រកីឡាវាយកូនហ្គោលក៏អាចមើលឃើញសកម្មភាពចុងភៅចម្អិនអាហារនៅលើគេហទំព័រ www.facebook.com/LGSIGNATURE ផងដែរ។

លោក Han Chang-hee ប្រធានផ្នែកទីផ្សារសកលនៃក្រុមហ៊ុន LG បានរៀបរាប់ថា «យើងមានអារម្មណ៍ថាភាពជាដៃគូ នៅក្នុងព្រឹត្តិការណ៍ Evian Championship ជាថ្មីម្តងទៀតនៅឆ្នាំនេះ គឺជាទំនាក់ទំនងមួយដ៏ល្អបំផុតដើម្បីបង្ហាញថា ការប្រកួតជើកឯកកីឡាវាយកូនហ្គោលនេះគឺជាផ្នែកដ៏មានតម្លៃបំផុតរបស់យើង»។ ជាចុងក្រោយលោកក៏បានលើកឡើងថា «ទស្សនិកជនដែលបានមកចូលរួមនៅក្នុងព្រឹត្តិការណ៍របសើ LPGA គឺប្រាកដជាមានគំនិតចង់ក្លាយជាម្ចាស់នៃផលិតផល LG SIGNATURE 2018 ណាមួយហើយ ដោយសារតែគ្រប់ៗគ្នាសុទ្ធតែបានស្គាល់ម៉ាក LG SIGNATURE លំដាប់ខ្ពស់នេះតាំងពីឆ្នាំ 2016 មកម្ល៉េះ»។

អត្ថបទអ្នកចង់អាន

  • UEFA eChampions League អាចលេងនៅលើហ្គេម FIFA 19

    ដោយ: ដួងច័ន្ទ 8 AM, Tuesday, 13 Nov, 2018
    កាលពីដើមឆ្នាំនេះ EA បានផ្តល់នូវការទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំង ដោយបានផ្តល់នូវអាជ្ញាប័ណ្ណ UEFA Champions League សម្រាប់ហ្គេម FIFA 19 បន្ទាប់ពីការប្រកួតប្រជែងកីឡាបាល់ទាត់ប្រចាំតំបន់អឺរ៉ុបបានបញ្ចប់កិច្ចព្រមព្រៀងសហការការងារជាមួយ...
  • ឥឡូវនេះអ្នកអាចប្រើ Google Map នៅក្នុង CarPlay ជ...

    ដោយ: ភារុន 9 AM, Friday, 09 Nov, 2018
    សព្វថ្ងៃនេះជាមួយប្រព័ន្ធប្រតិបត្តិការ iOS 12 ក្រុមហ៊ុន Apple បានបន្ថែមការផ្គត់ផ្គង់សម្រាប់សេវាកម្ម Google Map ដែលជាសេវាកម្មទី3 បន្ទាប់ពីដាក់វាបញ្ចូលជាមួយសេវាកម្ម CarPlay របស់ក្រុមហ៊ុន។ នេះជាលក្ខណៈពិសេសដែលអ្នកត្រូវការអស់រយះពេលជា...
  • One UI សម្រាប់ Android Skin ថ្មី

    ដោយ: ដួងច័ន្ទ 8 AM, Tuesday, 13 Nov, 2018
    បន្ថែមលើការបង្ហាញទូរសព្ទបត់រមូរបាន ដែលកំពុងទទួលបានចំណាប់អារម្មណ៍ខ្លាំង នៅក្នុងវេទិកា Developer កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Samsung ក៏បានចែករំលែកពីគម្រោងផែនការសម្រាប់មុខងារ Android Skin ថ្មី។ រូបរាងថ្មីរបស់វានឹងត្រូវបានគេហៅឈ្មោះ...
  • ឥឡូវនេះ Twitter អនុញ្ញាតឱ្យអ្នករាយការណ៍ ពីគណនីដ...

    ដោយ: ភារុន 8 AM, Saturday, 10 Nov, 2018
    នាពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនបណ្តាញទំនាក់ទំនងសង្គម Twitter បានធ្វើការ Update ផ្នែកមួយនៃប្រព័ន្ធដំណើរការរាយការណ៍ ជាពិសេសនៅពេលដែលអ្នកចង់រាយការណ៍អំពី Tweet ដែលអ្នកគិតថានឹងត្រូវបានគេ Fake គណនី ដោយក្លែងធ្វើជាគណនីរបស់អ្នក ឬ នរណាដែលអ្...