ចូលចិត្តទំនើប

Nintendo Switch បញ្ជាឥតខ្សែសម្រាប់ហ្គេម NES នឹងចាប់ផ្តើម Pre-Order នៅសបា្តហ៍នេះហើយ

ដោយ: ភារុន 8 AM, Wednesday, 19 Sep, 2018

ក្រុមហ៊ុន Nintendo បានប្រកាសបើកដំណើរការ ឧបករណ៍ Nintendo Switch បញ្ជាឥតខ្សែ ដែលនឹងត្រូវបានរចនាឡើងដើម្បីឱ្យមើលទៅដូចជាឧបករណ៍បញ្ជា Original ដាក់បញ្ជូលជាមួយហ្គេម NES។ ឧបករណ៍បញ្ជាដែលមានរាងចតុកោណកែងមួយនេះនឹងត្រូវបាន Support កុងសូលស៊េរីថ្មីបំផុតរបស់ក្រុមហ៊ុន Nintendo រួមបញ្ចូលទាំងការតភ្ជាប់ជាមួយឧបករណ៍ផ្ទាល់ នៅពេលដែលដល់ពេលវេលាត្រូវសាកថ្មប៉ុណ្ណោះ។

ក្រុមហ៊ុន Nintendo បានបង្ហាញឧបករណ៍បញ្ជាឥតខ្សែថ្មីក្នុងអំឡុងពេលនៃការចាក់ផ្សាយ Nintendo Direct របស់ខ្លួននាពេលល្ងាចថ្ងៃទី 13 ខែ កញ្ញា ឆ្នាំ 2018។ ឧបករណ៍បញ្ជាថ្មីនេះត្រូវបានរចនាឡើងជាលក្ខណៈពិសេស សម្រាប់ហ្គេម NES ដែលអាចប្រើបាននៅក្នុង Switch console ។ ក្រុមហ៊ុនបានពន្យល់ថា នឹងផ្តល់លទ្ធភាពឱ្យអ្នកទិញ អាចក្លាយជាអ្នកលេងហ្គេមដូចជាកាលដែលធ្លាប់លេងហ្គេមចាស់ៗនៅក្នុងសាលា។

ហ្គេម NES ដែលអាចលេងបានជាមួយ Nintendo Switch នេះ មានចំនងជើងដូចជា “The Original Mario Bros: Arcade Classic Series”, “Excitebike”, និង “Double Dragon” ជាដើម ព្រមទាំងមានហ្គេមផ្សេងៗទៀត។ ទោះបីជាពួកវាមានភាពស្រដៀងគ្នានឹងហ្គេមមុនៗស្ទើរតែគ្រប់កម្មវិធីក៏ដោយ ប៉ុន្តែក៏មានការផ្លាស់ប្តូរគួរឱ្យកត់សម្គាល់មួយចំនួននៅក្នុងការក្រែប្រែដោយការបញ្ជាឥតខ្សែរបស់ឧបករណ៍បញ្ជា Retro នេះ។
ដូច្នេះអ្នកប្រើអាចភ្ជាប់ការលេងហ្គេមដោយមិនចាំបាច់ប្រើខ្សែ ដែលមានភាពរញ៉េរញ៉ៃនេះទៀតហើយ។ លើសពីនេះអ្នកអាចធ្វើការបញ្ចូលថ្មដោយភ្ជាប់ឧបករណ៍ដោយផ្ទាល់ទៅកុងសូល។
សរុបមកឧបករណ៍ចំនួន 2 នឹងត្រូវដាក់លក់រួមគ្នាក្នុងតម្លៃ 59.99$ អ្នកអាចធ្វើការ pre-order សម្រាប់ជម្រើសឧបករណ៍បញ្ជានេះចាប់ផ្តើមនៅក្នុងថ្ងៃទី 18 ខែ កញ្ញានេះនៅលើគេហទំព័រ Nintendo.com។

អត្ថបទអ្នកចង់អាន

  • Beats បន្ថែមជម្រើសពណ៌កាសត្រចៀកដើម្បីសក្តិសមនឹងទ...

    ដោយ: ភារុន 9 AM, Friday, 14 Sep, 2018
    អតិថិជនដែលមានបំណងចង់ទិញម៉ូដែលទូរស័ព្ទ iPhone 2018 ស៊េរីថ្មី ដូច្នេះអ្នកគួរតែបញ្ជាទិញកាសត្រចៀករបស់ Beats ជាមួយពណ៌ដ៏ស្រស់ស្អាតដែលសក្តិសមទៅនឹងទូរស័ព្ទ iPhone ស៊េរីថ្មីៗនេះផងដែរ។ ក្រុមហ៊ុន Beats បានណែនាំជម្រើសពណ៌ថ្មីៗនៅថ្ងៃទី 12 ខែ...
  • បណ្តុំថាមពលថ្មពី Hyper

    ដោយ: ដួងច័ន្ទ 8 AM, Thursday, 20 Sep, 2018
    នៅក្នុងសមរភូមិថាមពលថ្មដ៏ក្លៀវក្លា ក្រុមហ៊ុន Hyper ទើបនឹងបានបញ្ចេញផលិតផលថ្មីមួយឈ្មោះថា HyperJuice។ ក្រុមហ៊ុនបានរៀបរាប់ថា នេះគឺជាបណ្តុំឧបករណ៍ផ្តល់ថាមពលប្រភេទ USB-C ដែលមាថាមពលខ្លាំងជាងគេ ហើយវាក៏ជាផលិតផលដំបូងដែលដំណើរការជាមួយថាមពលកម...
  • វិធីប្រើប្រាស់ HomePod សម្រាប់និយាយទូរស័ព្ទ

    ដោយ: ដួងច័ន្ទ 9 AM, Thursday, 20 Sep, 2018
    ក្រុមហ៊ុន Apple បានបញ្ចេញលក់ផលិតផល និងកម្មវិធី Software ជំនាន់ថ្មី កាលពីសប្តាហ៍មុន រួមទាំងការបង្ហាញមុខងារ Siri សម្រាប់ប្រើប្រាស់ជាមួយ HomePod ដែលមុខងារនេះ ត្រូវបានគេទន្ទឹងរងចាំអស់ពេលជាយូរ។ នៅពេលដែលផលិតផល HomePod បង្ហាញវត្តមានន...
  • កាសគ្មានខ្សែបីម៉ូដពី Samsung

    ដោយ: ដួងច័ន្ទ 8 AM, Tuesday, 18 Sep, 2018
    ក្រុមហ៊ុន Samsung បាននឹងកំពុងបញ្ចេញផលិតផលកាសស្តាប់គ្មានខ្សែម៉ូដែល AKG ចំនួន 3 នៅថ្ងៃនេះ ដែលជាជម្រើសកាសស្តាប់ប្រភេទ Neckbuds, On-Ear និង Over-the-Ear ដែលមានឈ្មោះរៀងគ្នាគឺ Y100, Y500 និង N700NC។ ក្រុមហ៊ុន Samsung បាននឹងកំពុងផ្តោ...