ចូលចិត្តទំនើប

ជម្រើសម៉ាស៊ីនបោកគក់សម្រាប់អាផាតមិន

ដោយ: ដួងច័ន្ទ 9 AM, Tuesday, 18 Sep, 2018

មនុស្សសម័យថ្មី ភាគច្រើនជ្រើសរើសយកការស្នាក់នៅក្នុងអាផាតមិន ជំនួសឱ្យផ្ទះល្វែង។ នេះជាជម្រើសដ៏ប្រសើរ ប៉ុន្តែវាមានបញ្ហាចោទមួយ គឺវាមិនមានទីតាំងធំទូលាយ ដែលពិបាកសម្រាប់ការទិញសម្ភារៈមកប្រើប្រាស់។ ថ្ងៃនេះ ទំនើប សូមបញ្ហាពីវិធីសាស្រ្តជ្រើសរើសម៉ាស៊ីនបោកគក់ សម្រាប់ការរស់នៅក្នុងអាផាតមិន សម្រាប់មិត្តអ្នកអានទាំងអស់ស្វែងយល់។

ម៉ាស៊ីនបោកគក់ និងសម្ងួតតម្រួតលើគ្នា
នេះប្រហែលជាជម្រើសដំបូងគេដែលអ្នកនឹកគិតដល់ នៅពេលអ្នកសម្រេចចិត្តទិញម៉ាស៊ីនបោកគក់សម្រាប់ប្រើប្រាស់ក្នុងអាផាតមិន។ វាជាប្រភេទម៉ាស៊ីនបោកគក់ និងសម្ងួតដាច់ដោយឡែកពីគ្នា ប៉ុន្តែស្ថិតក្នុងតួម៉ាស៊ីនតែមួយ។ ម៉ូដែលភាគច្រើនមានម៉ាស៊ីនបោកគក់ប្រភេទ Top-Load នៅខាងក្រោម និងម៉ាស៊ីនសម្ងួតប្រភេទ Front-Load ភ្ជាប់គ្នានៅផ្នែកខាងលើ។ ម៉ាស៊ីនប្រភេទនេះមានរាងខ្ពស់ ប៉ុន្តែស្តើង និងត្រូវការទីតាំងតូចមួយប៉ុណ្ណោះ។ នេះជាជម្រើសដែលផ្តល់នូវការសន្សំសំចៃទីកន្លែង ហើយមានសមត្ថភាពចម្រុះ។ ម៉ាស៊ីនបោកគក់ និងសម្ងួតត្រួតលើគ្នា មានជាជម្រើសប្រើអគ្គិសនី និងហ្គាស ប៉ុន្តែវាទាមទារឱ្យធុងខ្យល់នៅខាងក្រៅ។


ឈុតម៉ាស៊ីនបោកគក់ និងសម្ងួត
អ្នកចង់សន្សំសំចៃទីកន្លែង ប៉ុន្តែនៅតែចង់បានម៉ាស៊ីនបោកគក់ Front-Load ចំនួន 2 មែនទេ? ម៉ាស៊ីនប្រភេទ Stacking Kit អនុញ្ញាតឱ្យអ្នកប្រែក្លាយម៉ាស៊ីនបោកគក់ និងសម្ងួតដាច់ដោយឡែកពីគ្នា មកជាម៉ាស៊ីនតែមួយ។ ម៉ាកសញ្ញាម៉ាស៊ីនបោកគក់ និងសម្ងួតជាច្រើនផ្តល់មកនូវម៉ាស៊ីនតម្រួតលើគ្នាមួយឈុត ជាមួយនឹងដង្កៀបភ្ជាប់ ឬធ្នើ ដើម្បីធានាដល់សុវត្ថិភាពនៃការដាក់បញ្ឈរម៉ាស៊ីន។ ជម្រើសមួយនេះផ្តល់នូវការសន្សំសំចៃទីតាំងបានកាន់តែច្រើន ប៉ុន្តែអ្នកនៅតែត្រូវការដាក់ធុងខ្យល់សម្រាប់ម៉ាស៊ីនសម្ងួតនៅខាងក្រៅដដែល។

ម៉ាស៊ីនបោកគក់ និងសម្ងួតចល័ត
បើសិនជាទំហំនៃការបោកគក់របស់អ្នកមានបរិមាណតិចតួច នោះម៉ាស៊ីនបោកគក់ចល័តជាជម្រើសដ៏ល្អបំផុត។ ម៉ាស៊ីនបោកគក់ចល័យ ជាទូទៅមានបន្ថែមជាមួយនឹងទុយោបូមទឹកចូល និងទុយោបង្ហូរទឹកចេញ ដោយអ្នកគ្រាន់តែតភ្ជាប់ទុយោបូមទឹកចូលជាមួយក្បាលម៉ាស៊ីនទឹក និងទុយោបង្ហូរទឹកចេញទៅក្នុងបាស៊ីនទឹកជាការស្រេច។ ចំណែកម៉ាស៊ីនសម្ងួតចល័ត ផលិតឡើងដោយគ្មានធុងខ្យល់ ដែលអនុញ្ញាតឱ្យវាដំណើរការបាននៅគ្រប់ទីកន្លែងនៅក្នុងផ្ទះ។ សូមចងចាំថាម៉ាស៊ីនបោកគក់ និងសម្ងួតចល័ត ភាគច្រើនប្រើរន្ធដោតក្បាលបី ដូច្នេះអ្នកត្រូវប្រាកដថាអ្នកមានរន្ធដោតក្បាលបីនៅក្បែរផ្ទះបាយរបស់អ្នក។

ម៉ាស៊ីនបោក និងសម្ងួតរួមគ្នាតែមួយ
នេះជាជម្រើសដ៏ល្អជាងគេសម្រាប់ការសន្សំសំចៃទីតាំង ដោយសារសម្លៀកបំពាក់របស់អ្នកត្រូវបានបោកសម្អាត និងសម្ងួតក្នុងម៉ាស៊ីនតែមួយ។ អ្នកគ្រាន់តែដាក់សម្លៀកបំពាក់ក្នុងម៉ាស៊ីន ជ្រើសយកមុខងារសមស្រប ហើយទុកឱ្យម៉ាស៊ីនដំណើរការជាការស្រេច ហើយសម្លៀកបំពាក់របស់អ្នកនឹងត្រូវបានសម្អាត និងសម្ងួតរួចស្រេច។ ខណៈដែលជម្រើសមួយនេះអាចមានតម្លៃខ្ពស់ ប៉ុន្តែវាមិនទាមទារឱ្យមានធុងខ្យល់ និងមិនទាមទារតំហែទាំច្រើនទេ។ សម្រាប់អ្នករស់នៅក្នុងអាផាតមិន នេះជាជម្រើសដ៏ល្អជាងគេ។ ម៉ូដរបស់ម៉ាស៊ីនប្រភេទនេះច្រើនតែជាប្រភេទ Front-Load ដែលមិនធ្វើឱ្យសម្លៀកបំពាក់របស់អ្នកងាយរងការបំផ្លាញឡើយ។

អត្ថបទអ្នកចង់អាន

  • ក្រុមហ៊ុន LG សហការជាមួយ LPGA ក្នុងនាមជាអ្នកតំណា...

    ដោយ: ភារុន 9 AM, Tuesday, 02 Oct, 2018
    ក្រុមហ៊ុន LG អេឡិចត្រូនិចដ៏ធំរបស់ប្រទេសកូរ៉េខាងត្បូងមួយនេះ ត្រូវបានគេកត់សម្គាល់ឃើញថាគឺជាឆ្នាំទី 2 របស់ខ្លួនហើយ ដែលបានធ្វើជាដៃគូសហការជាលក្ខណៈផ្លូវការនៅក្នុងព្រឹត្តិការណ៍ប្រកួតកីឡាវាយកូនហ្គោល EVIAN 2018។ លើសពីនេះនៅក្នុងព្រឹត្តិកា...
  • ម៉ាស៊ីនបោកគក់LG Twin Wash TM ជាម៉ាស៊ីនបោកដំបូងគ...

    ដោយ: ទំនើប 9 AM, Friday, 05 Oct, 2018
    ក្រុមហ៊ុន LG Electronic ជាអ្នកឈានមុខគេក្នុងឧបករណ៍ប្រើប្រាស់ក្នុងផ្ទះ និងនៅតែបន្តបង្កើតសមត្ថភាព ក្នុងការច្នៃប្រឌិតអោយកាន់តែល្អប្រសើរ ដែលផ្តល់នូវអត្ថប្រយោជន៍ដល់អតិថិជនគ្រប់គ្នានោះ។ ដោយឡែកម៉ាសុីនបោកគក់ LG TWINWashTM វាអាចផ្ទុកសម្ល...
  • បច្ចេកវិទ្យាឆ្លាតវៃ AI ដំណើរការនៅលើទូរទស្សន៍ OL...

    ដោយ: ទំនើប 8 AM, Saturday, 13 Oct, 2018
    ទូរទស្សន៍ OLED របស់ក្រុមហ៊ុន LG ស៊េរីថ្មី 2018 បំពាក់នូវបច្ចេកវិទ្យាឆ្លាតវៃ AI ដែលក្រុមហ៊ុន LG ខ្លួនឯងផ្ទាល់អោយឈ្មោះថា AI ThinQ។ បច្ចេកវិទ្យាឆ្លាតវៃ AI ThinQ មានសមត្ថភាពបញ្ជា ទូរទស្សន៍និងឧបករណ៍ផ្សេងៗទៀត  ដោយប្រើប្រាស់សម្លេងរបស់...
  • HP Tango ម៉ាស៊ីន Printer ដ៏ទាន់សម័យ និង ឆ្លាតវៃ

    ដោយ: ភារុន 9 AM, Friday, 28 Sep, 2018
    គ្រប់ឧបករណ៍អេឡិចត្រូនិចនាពេលសព្វថ្ងៃនេះត្រូវបានបង្កើតឡើងឱ្យមានភាពឆ្លាតវៃ ប៉ុន្តែឧបករណ៍មួយដែលប្រើប្រាស់នៅក្នុង ការិយាល័យក្រុមហ៊ុន ដែលមិនត្រូវបានគេធ្វើឱ្យប្រសើរច្រើននោះគឺម៉ាស៊ីន Printer ខ្នាតតូច។ ម៉ាស៊ីន Printer ភាគច្រើនត្រូវបានគ...