ចូលចិត្តទំនើប

ណែនាំម៉ាស៊ីនត្រជាក់ LG ម៉ូដែល S3-Q09JA2PA

ដោយ: ដួងច័ន្ទ 8 AM, Monday, 17 Sep, 2018

ថ្ងៃនេះ ទំនើប សូមណែនាំម៉ាស៊ីនត្រជាក់ LG ម៉ូដែល S3-Q09JA2PA ដែលបង្កប់ដោយមុខងារពិសេសៗជាច្រើន ជាជម្រើសដ៏ល្អសម្រាប់គេហដ្ឋានទាន់សម័យ។ ចង់ដឹងថាម៉ាស៊ីនត្រជាក់មួយនេះពិសេសយ៉ាងណាខ្លះ សូមអានអត្ថបទខាងក្រោមនេះ។

ម៉ាស៊ីន Dual Inverter Compressor
បច្ចេកវិទ្យាម៉ាស៊ីន Dual Inverter Compressor របស់ LG ដោះស្រាយបញ្ហា ដំណើរការរអាក់រអួល មិនសូវមានប្រសិទ្ធភាព និងបញ្ហាសម្លេងរំខាន ដែលផ្តល់នូវម៉ាស៊ីនត្រជាក់ជំនាន់ថ្មីដែលមានសមត្ថភាពត្រជាក់កាន់តែលឿន អាយុកាលដំណើរការបានកាន់តែយូរ និងដំណើរការម៉ាស៊ីន បានយ៉ាងស្ងប់ស្ងាត់។ ម៉ាស៊ីន Compressor នេះមានការធានារយៈពេល 10 ឆ្នាំ ដែលអ្នកប្រើប្រាស់អាចរីករាយជាមួយអត្ថប្រយោជន៍ពីម៉ាស៊ីនត្រជាក់ LG បានកាន់តែយូរអង្វែង។

សមត្ថភាពសន្សំសំចៃថាមពល
ម៉ាស៊ីន Inverter Compressor អាចកែតម្រូវល្បឿន Compressor បានភ្លាមៗ ដើម្បីរក្សាកម្រិតសីតុណ្ហភាពដែលអ្នកចង់បានឱ្យនៅស្ថិតស្ថេរ។ លើសពីនេះទៀត ម៉ាស៊ីន Dual Inverter Compressor ជាមួយនឹងប្រតិបត្តិការសន្សំសំចៃថាមពល ជួយសន្សំសំចៃថាមពលបានកាន់តែច្រើនជាងបច្ចេកវិទ្យា Conventional Compressor ធម្មតា។

ត្រជាក់បានលឿន
ម៉ាស៊ីនត្រជាក់ LG ចាប់ផ្តើមបញ្ចេញខ្យល់ត្រជាក់បានលឿន ដោយប្រើប្រាស់លំដាប់ធាតុត្រជាក់ល្បឿនលឿន ជាមួយបច្ចេកវិទ្យា Dual Inverter Compressor ដូច្នេះវាអាចជំរុញខ្យល់ត្រជាក់បានកាន់តែឆ្ងាយ និងធ្វើឱ្យសីតុណ្ហភាពត្រជាក់បានកាន់តែលឿន។

បច្ចេកវិទ្យា Plasmaster Ionizer Plus
បច្ចេកវិទ្យាដ៏ឈានមុខនេះ អាចកាត់បន្ថយសមាសភាព Microscopic ដ៏គ្រោះថ្នាក់បាន ដោយបញ្ចូលខ្យល់ចូលឆ្លងកាត់ម៉ាស៊ីនត្រជាក់ ជាមួយនឹងសមាសធាតុអ៊ីយ៉ុងច្រើនជាង 3 លានអ៊ីយ៉ុង

មុខងារ Smart ThinQ (Wi-Fi)
អ្នកអាចធ្វើការត្រួតពិនិត្យដំណើរការ និងងាយស្រួលបញ្ជារមុខងារនានានៅលើម៉ាស៊ីនត្រជាក់ បានគ្រប់ពេលវេលា និងគ្រប់ទីកន្លែងជាមួយការតភ្ជាប់ប្រព័ន្ធ Wi-Fi។

មុខងារពិសេសៗ
ម៉ាស៊ីនត្រជាក់មួយនេះ ធានាឱ្យបរិស្ថាននៃការទទួលទានដំណេករបស់អ្នកប្រកបដោយផាសុកភាពខ្ពស់ ដោយធ្វើការកែតម្រូវមុខងារខុសគ្នាចំនួន 3 ដោយស្វ័យប្រវត្តិ ដោយគ្រាន់តែចុចប៊ូតុងបញ្ជារតែមួយ យ៉ាងសាមញ្ញ។
បន្ថែមលើនេះ វាមានបំពាក់មុខងារលាងសម្អាតដោយស្វ័យប្រវត្តិ ការពារការកើតឡើងនៃបាក់តេរី និងផ្សិតនៅលើកន្លែងបំលាស់ប្តូរខ្យល់ក្តៅ និងបន្ថែមនូវបរិសា្ថនដ៏មានផាសុកភាពសម្រាប់អ្នកប្រើប្រាស់។
ជាមួយគ្នានេះវាក៏មានសមត្ថភាពបញ្ជូនខ្យល់ត្រជាក់បានទៅដល់គ្រប់ជ្រុងបន្ទប់ ជាមួយមុខងារ 4 Way Swing បក់នាំខ្យល់បានយ៉ាងរហ័ស និងមានប្រសិទ្ធភាពនៅតាមទិសដៅច្រើនកន្លែង។ ម៉ាស៊ីនត្រជាក់នេះក៏មានបំពាក់ Dual Protection Filter ដែលអាចចាប់យកធូលី និងបាក់តេរីបានផងដែរ។

បច្ចេកវិទ្យា Gold Fin
នេះជាបច្ចេកវិទ្យាដែលធានាថា ផ្ទៃខាងលើរបស់ម៉ាស៊ីនត្រជាក់អាចធន់នឹងសំណឹកបានកាន់តែខ្លាំង និងពង្រឹងគុណភាពនៃការផ្លាស់ប្តូរកម្តៅ បានកាន់តែយូរ។

ងាយស្រួលតម្លើង
ម៉ាស៊ីនត្រជាក់ LG ផលិតឡើងសម្រាប់ផ្តល់នូវភាពងាយស្រួលក្នុងការតំឡើង ដោយមិនគិតពីទីតាំងជុំវិញ និងមានត្រូវការមនុស្សច្រើនដើម្បីធ្វើវាឡើយ។ ជាមួយនឹងការកាត់បន្ថយចំនួនមនុស្ស និងពេលវេលាតំឡើង ធ្វើឱ្យដំណើរការនៅការតំឡើងម៉ាស៊ីនត្រជាក់បានកាន់តែលឿន។

អត្ថបទអ្នកចង់អាន

  • LCD Projector ជំនាន់ថ្មីពី Epson

    ដោយ: ដួងច័ន្ទ 8 AM, Wednesday, 26 Sep, 2018
    បើសិនជាអ្នកចង់បានជម្រើស Projector ប្រភេទ 4K ដែលមិនមានតម្លៃថ្លៃហួសហេតុពេក នោះផលិតផលរបស់ Epson ជាជម្រើសដ៏ប្រសើរសម្រាប់អ្នក។ កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Epson បានណែនាំពីផលិតផលថ្មីមានឈ្មោះថា Home Cinema 4010។ Projector ស៊េរីថ្មីមួយន...
  • ក្រុមហ៊ុន LG សហការជាមួយ LPGA ក្នុងនាមជាអ្នកតំណា...

    ដោយ: ភារុន 9 AM, Tuesday, 02 Oct, 2018
    ក្រុមហ៊ុន LG អេឡិចត្រូនិចដ៏ធំរបស់ប្រទេសកូរ៉េខាងត្បូងមួយនេះ ត្រូវបានគេកត់សម្គាល់ឃើញថាគឺជាឆ្នាំទី 2 របស់ខ្លួនហើយ ដែលបានធ្វើជាដៃគូសហការជាលក្ខណៈផ្លូវការនៅក្នុងព្រឹត្តិការណ៍ប្រកួតកីឡាវាយកូនហ្គោល EVIAN 2018។ លើសពីនេះនៅក្នុងព្រឹត្តិកា...
  • ជម្រើសម៉ាស៊ីនបោកគក់ All-In-One ពី LG

    ដោយ: ដួងច័ន្ទ 9 AM, Thursday, 27 Sep, 2018
    ថ្ងៃនេះ ទំនើប សូមណែនាំមិត្តអ្នកអានអំពីម៉ាស៊ីនបោកគក់ប្រភេទ Ventless Washer/Dryer Combo សម្រាប់គេហដ្ឋានដ៏ទំនើប និងទាន់សម័យ។ ចង់ដឹងថាម៉ាស៊ីនបោកគក់មួយប្រភេទនេះមានលក្ខណៈពិសេសយ៉ាងណា សូមអានអត្ថបទខាងក្រោម។ ចំណុចពិសេស នេះជាម៉ាស៊ីនបោកគក់...
  • អ្វីខ្លះដែលអាចសម្អាត ក្នុងម៉ាស៊ីនបោកគក់បាន?

    ដោយ: ដួងច័ន្ទ 8 AM, Saturday, 06 Oct, 2018
    តើអ្នកធ្លាប់ឆ្ងល់ទេថា ក្រៅពីសម្លៀកបំពាក់ តើអ្នកអាចបោកគក់អ្វីបានទៀតខ្លះនៅក្នុងម៉ាស៊ីនបោកគក់? ចង់ដឹងចម្លើយ សូមអានអត្ថបទខាងក្រោម។ សម្ភារៈកីឡា អ្នកដឹងច្បាស់ណាស់ថាសម្ភារៈកីឡាពោរពេញដោយភាពកង្វក់ តែអ្នកអាចលាងសម្អាតវាបាន ដោយប្រើប្រាស់ម៉...