ចូលចិត្តទំនើប

Beats បន្ថែមជម្រើសពណ៌កាសត្រចៀកដើម្បីសក្តិសមនឹងទូរស័ព្ទ iPhone Xs និង Xr

ដោយ: ភារុន 9 AM, Friday, 14 Sep, 2018

អតិថិជនដែលមានបំណងចង់ទិញម៉ូដែលទូរស័ព្ទ iPhone 2018 ស៊េរីថ្មី ដូច្នេះអ្នកគួរតែបញ្ជាទិញកាសត្រចៀករបស់ Beats ជាមួយពណ៌ដ៏ស្រស់ស្អាតដែលសក្តិសមទៅនឹងទូរស័ព្ទ iPhone ស៊េរីថ្មីៗនេះផងដែរ។ ក្រុមហ៊ុន Beats បានណែនាំជម្រើសពណ៌ថ្មីៗនៅថ្ងៃទី 12 ខែ កញ្ញា 2018 ជាមួយនឹងថ្ងៃនៃព្រឹត្តិការណ៍របស់ក្រុមហ៊ុន Apple ក្នុងការបង្ហាញទូរស័ព្ទ iPhone Xs, Xs Max និង iPhone Xr ថ្មីរបស់ក្រុមហ៊ុន។

ជាពិសេស ទូរស័ព្ទiPhone Xr ថ្មីដែលមានជម្រើសច្រើនពណ៌រហូតដល់ 6 ពណ៌ខុសៗគ្នា ប៉ុន្តែពណ៌ពិសេសៗមានដូចជា៖ ពណ៌លឿង ពណ៌ក្រហម ពណ៌ប្រាក់ និង ពណ៌ផ្កាថ្ម សុទ្ធតែមានភាពទាក់ទាញ។ ក្រុមហ៊ុន Beats បានប្រកាសថានឹងមានរៀបចំការចាប់ឆ្នោតសម្រាប់ការឈ្នះរង្វាន់កាសត្រចៀកមួយគូរពីក្រុមហ៊ុននៅក្នុងរដូវកាលនេះដែរ។ អ្នកដែលចង់ទិញកាសត្រចៀកសម្រាប់ទូរស័ព្ទ iPhone Xs ក៏មានជម្រើសផងដែរ។

សរុបមកកាសត្រចៀកនៃក្រុមហ៊ុន Beats គឺ urBeats3 មានពណ៌ភ្លឺៗចំនួន 3 នោះគឺ ពណ៌ផ្កាថ្ម ពណ៌លឿង និង ពណ៌ ខៀវ។ ដូចគ្នាផងដែរកាសត្រចៀក Beats Solo3 អ្នកអាចរកទិញបានពីក្រុមហ៊ុន Apple នាពេលបច្ចុប្បន្ននេះ ដែលកាសនេះមានជម្រើសពណ៌ Satin ប្រាក់ និង Satin មាស មើលទៅពណ៌ទាំងនេះមានលក្ខណៈសក្តិសមនឹងទូរស័ព្ទស៊េរីថ្មីៗរបស់ក្រុមហ៊ុន Apple។
ក្រុមហ៊ុន Apple ក៏បានផ្តល់នូវផលិតផល Beats audio របស់ក្រុមហ៊ុន Beats ផ្ទាល់ដែលមានជម្រើសពណ៌ច្រើន។ ដូចជា BeatsX ពណ៌ខៀវ ពណ៌ស ពណ៌ប្រផេះ និង ពណ៌ប្រាក់/ មាស/ ខ្មៅ។ ពណ៌ទាំងនេះសាមញ្ញ តែមានភាពទាន់សម័យសម្រាប់ការកម្សាន្តយ៉ាងសប្បាយរីករាយជាមួយនឹងផលិតផល Beats ដែលមានស្រាប់ដើម្បីផ្តល់ភាពងាយស្រួលដល់អតិថិជនក្នុងការជ្រើសរើសពណ៌ឱ្យសក្តិសមនឹងផលិតផល iPhone ថ្មី និង អ្នកដែលចូលចិត្តលេងស្ទាតកាសត្រចៀក។

អត្ថបទអ្នកចង់អាន

  • Crayon សម្រាប់ iPad ចេញលក់ឆាប់ៗនេះហើយ

    ដោយ: ដួងច័ន្ទ 9 AM, Monday, 10 Sep, 2018
    Crayon របស់ក្រុមហ៊ុន Logitech គឺជាសុបិន្តរបស់ម្ចាស់ iPad ស៊េរីឆ្នាំ 2018 ដែលមានបំណងចង់ប្រើប្រាស់ប៊ិច Stylus ដោយមិនចាំបាច់ចំណាយថវិកាដ៏ច្រើនសម្រាប់ Pencil របស់ Apple ឡើយ។ មកដល់ពេលនេះអ្នកនឹងមិនចាំបាច់ទន្ទឹងរងចាំទៀតទេ ព្រោះក្រុមហ...
  • Thunderbolt 3 SSD ផ្តោតសំខាន់លើល្បឿន

    ដោយ: ដួងច័ន្ទ 8 AM, Saturday, 01 Sep, 2018
    ក្រុមហ៊ុន Samsung បានបង្ហាញផលិតផល SSD ចល័តដំបូងប្រភេទ NVMe-Based មានឈ្មោះថា Portable SSD X5 ដែលមានអតិថិជនគោលដៅផ្តោតលើអ្នកជំនាញ IT និងផលិតករ Content ដែលត្រូវការផ្ទេរឯកសារទំហំធំឱ្យបានឆាប់រហ័ស។ វាមានល្បឿនក្នុងការអានទិន្នន័យបានរហូ...
  • Nintendo Switch បញ្ជាឥតខ្សែសម្រាប់ហ្គេម NES នឹង...

    ដោយ: ភារុន 8 AM, Wednesday, 19 Sep, 2018
    ក្រុមហ៊ុន Nintendo បានប្រកាសបើកដំណើរការ ឧបករណ៍ Nintendo Switch បញ្ជាឥតខ្សែ ដែលនឹងត្រូវបានរចនាឡើងដើម្បីឱ្យមើលទៅដូចជាឧបករណ៍បញ្ជា Original ដាក់បញ្ជូលជាមួយហ្គេម NES។ ឧបករណ៍បញ្ជាដែលមានរាងចតុកោណកែងមួយនេះនឹងត្រូវបាន Support កុងសូលស៊េរ...
  • ឧបករណ៍សាកថ្មគ្មានខ្សែថ្មីពី Mophie

    ដោយ: ដួងច័ន្ទ 8 AM, Tuesday, 04 Sep, 2018
    ក្នុងសប្តាហ៍ថ្មីនេះ ក្រុមហ៊ុន Mophie បានប្រកាសអំពីផលិតផលសាកថ្មគ្មានខ្សែថ្មីចំនួន 4 ប្រភេទ។ ផលិតផលថ្មីៗទាំងនោះរួមមាន Charge Stream Vent Mount, Charge Stream Desk Stand, Charge Stream Powerstantion Wireless និង Charge Stream Powe...