ចូលចិត្តទំនើប

Apple បង្ហាញជាផ្លូវការនៅ iPhone ថ្មី​របស់​ខ្លួន រួមមាន iPhone XS, XS Max និង XR

ដោយ: ទំនើប 10 AM, Thursday, 13 Sep, 2018

ព្រឹត្តិការណ៍ iPhone ប្រចាំឆ្នាំ 2018 របស់ក្រុមហ៊ុន Apple បានចេញមកហើយ ពិតណាស់ក្រុមហ៊ុនបានប្រកាសអំពីទូរស័ព្ទ iPhone ស៊េរីថ្មីៗដែលមានដូចជា iPhone Xs និង iPhone Xs Max ដែលម៉ូដែលថ្មីទាំងពីរនេះមានអេក្រង់ទំហំ 6.5-inch។ ហើយទាំងពីរម៉ូដែលត្រូវបានលក់ក្នុងតម្លៃ $1,000។ ក្រុមហ៊ុនបានសន្យាថាពួកវានឹងក្លាយជាទូរស័ព្ទទំនើបបំផុតប្រចាំឆ្នាំ 2018 នេះ។
លើសពីនេះក្រុមហ៊ុនក៏បានបង្ហាញម៉ូដែលទូរស័ព្ទ iPhone Xr ដែលមានតម្លៃសមរម្យផងដែរ នោះគឺតម្លៃ 750$ ទោះបីជា iPhone Xr មានលក្ខណៈពិសេសតិចជាងម៉ូដែលទាំងពីរខាងលើក្តី ប៉ុន្តែវាមានពណ៌ច្រើន។

ចំពោះអ្នកចូលចិត្តតាមដានផលិតផលរបស់ក្រុមហ៊ុន Apple គឺពិតជាមិនខកបំណងនោះទេ ពីព្រោះក្រុមហ៊ុនក៏បានបើកបង្ហាញនាឡិកាស៊េរីថ្មីរបស់ក្រុមហ៊ុនផងដែរនោះគឺ Apple Watch ស៊េរី 4 ហើយក្រុមហ៊ុនក៏បានសន្យាផងដែរថា Apple Watch 4 នឹងធ្វើឱ្យអ្នកមានសុខភាពល្អជាមុន។

1. iPhone XS (iPhone 10S)

ដូចអ្នកទាំងអស់គ្នា ដឹងស្រាប់ហើយថា S គឺជាជំនាន់ដែលបានកែប្រែ អោយកាន់តែប្រសើរ ក្នុងយុទ្ធសាស្រ្តរបស់ Steve Jobs ជាក់ស្តែងដូចជា iPhone 3G & iPhone 3GS ហើយនិង iPhone 4 & iPhone 4S ។ អញ្ចឹងសម្រាប់ iPhone XS នេះ វាត្រូវបាន បំពាក់នូវលក្ខណៈសម្បត្តិ មួយចំនួនដូចខាងក្រោមនេះ៖

– វាមាន 3 ពណ៌ ដូចជា ពណ៌មាស ទឹកប្រាក់ និងខ្មៅ
– រូបរាងស្រោបដោយកញ្ចក់ និងមានស៊ុមជាលោហៈ Stainless Steel
– អេក្រង់ OLED 5.8 អ៊ីញ 2436 x 1125 ភិចសែល (HDR Video Support) លាតដល់ទៅ 81.23% នៃផ្ទៃអេក្រង់
– Stereo Sound (Wider Stereo Sound)
– ឈីប A12 Bionic ស៊េរីចុងក្រោយ មាន CPU 6 Core និង GPU 4 Core (លឿនជាងមុន 50%)
– ទំហំផ្ទុកដល់ទៅ 64GB/ 256GB និង 512GB
– RAM នៅតែជាអាថ៌កំបាំង
– Face ID ប្រសើរជាងមុន
– អាវក្រោះការពារទឹក និងធូលី កម្រិត IP68
– កាមេរ៉ាភ្លោះខាងក្រោយ ម្ខាងមានទំហំ 12MP ជា Wide-Angle Len និងម្ខាងទៀតមានទំហំ 12MP ដូចគ្នា ជា Telephoto Lenហើយទាំងពីរនេះ មានបំពាក់ស្រាប់ ជាមួយនឹងមុខងារទប់រំញ័រ OIS ផងដែរ។ ចំពោះ Flash Tone ក៏ត្រូវបានសម្រួល អោយជះពន្លឺកាន់តែប្រសើរផងដែរ ដែល Apple ហៅថា Advanced Flicker-detect system! (និយាយទៅកាមេរ៉ាប្រសើរជាងមុនច្រើន)
– កាមេរ៉ាមុខ មិនទាន់បង្ហាញជាក់លាក់
– អាចប្រើស៊ីមបាន ២ ហើយ ជាប្រភេទ Nano Sim
– ថាមពលថ្មទំហំ 2800mAh (អាចសាកឥតខ្សែបាន Qi)

2. iPhone XS Max (iPhone 10S Max)

បើនិយាយអោយងាយយល់ iPhone XS Max នេះ គឺជាបងប្អូនភ្លោះ និង iPhone XS ដែរ គ្រាន់តែវា មានទំហំធំជាង ហើយ Apple បង្កើតវាឡើង សម្រាប់អ្នកប្រើប្រាស់ ដែលស្រលាញ់ iPhone អេក្រង់ធំហ្នឹងឯង។ ដូចនេះ ទៅលើលក្ខណៈសម្បត្តិ គឺវាដូចគ្នាទាំងអស់ ខុសតែទំហំអេក្រង់តែប៉ុណ្ណោះ ដូចជាខាងក្រោមនេះអញ្ចឹង៖

– វាមាន 3 ពណ៌ ដូចជា ពណ៌មាស ទឹកប្រាក់ និងខ្មៅ
– រូបរាងស្រោបដោយកញ្ចក់ និងមានស៊ុមជាលោហៈ Stainless Steel
– អេក្រង់ OLED 6.5 អ៊ីញ 2688 x 1242 ភិចសែល (HDR Video Support) លាតដល់ទៅ 83.98% នៃផ្ទៃអេក្រង់
– Stereo Sound (Wider Stereo Sound)
– ឈីប A12 Bionic ស៊េរីចុងក្រោយ មាន CPU 6 Core និង GPU 4 Core (លឿនជាងមុន 50%)
– ទំហំផ្ទុកដល់ទៅ 64GB/ 256GB និង 512GB
– RAM នៅតែជាអាថ៌កំបាំង
– Face ID ប្រសើរជាងមុន
– អាវក្រោះការពារទឹក និងធូលី កម្រិត IP68
– កាមេរ៉ាភ្លោះខាងក្រោយ ម្ខាងមានទំហំ 12MP ជា Wide-Angle Len និងម្ខាងទៀតមានទំហំ 12MP ដូចគ្នា ជា Telephoto Len ហើយទាំងពីរនេះ មានបំពាក់ស្រាប់ ជាមួយនឹងមុខងារទប់រំញ័រ OIS ផងដែរ។ ចំពោះ Flash Tone ក៏ត្រូវបានសម្រួល អោយជះពន្លឺកាន់តែប្រសើរផងដែរ ដែល Apple ហៅថា Advanced Flicker-detect system! (និយាយទៅកាមេរ៉ាប្រសើរជាងមុនច្រើន)
– កាមេរ៉ាមុខ មិនបង្ហាញជាក់លាក់
– អាចប្រើស៊ីមបាន ២ ហើយ ជាប្រភេទ Nano Sim
– ថាមពលថ្មទំហំ 3400mAh (អាចសាកឥតខ្សែបាន Qi)

3. iPhone XR (iPhone 10R)

វានេះគឺជាស៊េរីថ្មីមួយទៀត ដែល Apple បានបង្កើតឡើង និងបន្ថយលក្ខណៈសម្បត្តិខ្លះ អោយទាបជាង iPhone XS និង XS Max (Budget Phone) តែមិនមែនទាបទាំងអស់ទេ។ ខាងក្រោមនេះ ជាលក្ខណៈសម្បត្តិ របស់វា៖

– វាមាន 3 ពណ៌ ដូចជា ពណ៌មាស ទឹកប្រាក់ និងខ្មៅ
– រូបរាងស្រោបដោយកញ្ចក់ និងមានស៊ុមជាអាលុយមីញ៉ូម
– អេក្រង់ LCD 6.1 អ៊ីញ 1792 x 828 ភិចសែល លាតដល់ទៅ 79.24% នៃផ្ទៃអេក្រង់
– ឈីប A12 Bionic ស៊េរីចុងក្រោយ មាន CPU 6 Core និង GPU 4 Core (លឿនជាងមុន 50%)
– ទំហំផ្ទុកដល់ទៅ 512GB
– RAM នៅតែជាអាថ៌កំបាំង
– Face ID ប្រសើរជាងមុន
– អាវក្រោះការពារទឹក និងធូលី កម្រិត IP67
– កាមេរ៉ាខាងក្រោយ មានទំហំ 12MP ជា Wide-Angle Len និងមានបំពាក់ស្រាប់ ជាមួយនឹងមុខងារទប់រំញ័រ OIS ផងដែរ។
– កាមេរ៉ាមុខ មិនបង្ហាញ
– អាចប្រើស៊ីមបាន ២ ហើយ ជាប្រភេទ Nano Sim
– ថាមពលថ្មទំហំ 2700mAh (អាចសាកឥតខ្សែបាន Qi)

អត្ថបទអ្នកចង់អាន

  • កាមេរ៉ាទំហំយក្សនឹងបង្ហាញខ្លួនលើ Galaxy S10?

    ដោយ: ដួងច័ន្ទ 8 AM, Saturday, 03 Nov, 2018
    ជាមួយនឹងបន្ទះឈីបដែលកំពុងស្ថិតក្នុងដំណាក់កាលផលិត វានៅរងចាំតែពេលវេលាមកដល់ប៉ុណ្ណោះ មុនពេលក្រុមហ៊ុន Samsung វាយប្រហារនៅក្នុងទីផ្សាទូរសព្ទចល័តដែលមានសមត្ថភាពចាប់យករូបភាពដ៏ស្រស់ស្អាត ដែលនាពេលបច្ចុប្បន្ននេះទីផ្សានេះកំពុងត្រូវបានគ្រប់គ្...
  • Galaxy S10 មានចំណុចដូចគ្នានឹង iPhone ថ្មីរបស់ A...

    ដោយ: ភារុន 9 AM, Monday, 05 Nov, 2018
    មនុស្សភាគច្រើនបាននិយាយថាក្រុមហ៊ុនទូរស័ព្ទជាច្រើនបានចម្លងពីក្រុមហ៊ុន Apple។ ក្នុងករណីខ្លះអាចជាការពិត ប៉ុន្តែមិនមែនទាំងអស់នោះទេ ដោយសារក្រុមហ៊ុនផលិតទូរស័ព្ទនិមួយៗប្រហែលជាមានវិធីសាស្រ្តផ្សេងៗគ្នាក្នុងការបង្កើតកម្មវិធី និង ការរចនារូ...
  • ទូរស័ព្ទ Nokia 3.1 plus មានអ្វីខ្លះពិសេស?

    ដោយ: ភារុន 8 AM, Monday, 12 Nov, 2018
    ទូរស័ព្ទ Nokia 3.1 គឺជាជម្រើសទូរស័ព្ទដែលមានតម្លៃថោកសមរម្យមួយ នៅពេលវាត្រូវបានចេញផ្សាយដោយក្រុមហ៊ុន HMD Global កាលពីខែកក្កដា ប៉ុន្តែវាក៏ត្រូវបានគេប្រកាសថាត្រូវបានលុបបំបាត់ Key ពិសេសមួយចំនួនដូចជា Fingerprint sensor ជាដើម។ ឥឡូវនេះក្...
  • Galaxy A6s ជាទូរសព្ទដំបូង មិនបានផលិតដោយ Samsung

    ដោយ: ដួងច័ន្ទ 9 AM, Monday, 05 Nov, 2018
    យោងតាមគេហទំព័រ SamMobile ក្រុមហ៊ុន Samsung បានបញ្ចេញលក់ទូរសព្ទស៊េរី Galaxy A ចំនួន 2 ម៉ូដែលនៅក្នុងប្រទេសចិនកាលពីពេលថ្មីៗនេះ នោះគឺទូរសព្ទ Galaxy A6s និង Galaxy A9s។ ទូរសព្ទ Galaxy A9s គឺគ្រាន់តែជាឈ្មោះកែថ្មីរបស់ Galaxy A9 នៅក្នុ...