ចូលចិត្តទំនើប

Mercedes-Benz បង្ហាញរថយន្តអគ្គិសនី SUV ដំបូង

ដោយ: ដួងច័ន្ទ 8 AM, Thursday, 13 Sep, 2018

នៅក្នុងព្រឹត្តិការណ៍មួយនៅក្នុងប្រទេសស៊ុយអែត ក្រុមហ៊ុន Mercedes-Benz បានបើករនាំងបាំង រថយន្តអគ្គិសនីដំបូង ជ្រកក្រោមស្លាកសញ្ញាពាណិជ្ជកម្ម EQ។ រថយន្តម៉ូដែល EQC (ឈ្មោះជាផ្លូវការគឺ៖ EQC 400 4Matic) គឺជាយានយន្តប្រភេទកូនកាត់ ដែលក្រុមហ៊ុនផលិតយានយន្តដ៏ធំមួយនេះបានប្រើប្រាស់បច្ចេកវិទ្យាយានជំនិះដើរដោយថាមពលអគ្គិសនីរួមបញ្ចូលគ្នា។

ជាមួយនឹងការរចនាម៉ូដបែប Space-Age ដ៏រលោង ក្រុមហ៊ុន Mercedes-Bend មានជំនឿជឿជាក់ថា រថយន្តម៉ូដែល EQ នឹងចូលរួមប្រកួតប្រជែងក្នុងទីផ្សារយ៉ាងស្វិតស្វាញ នៅពេលវាបង្ហាញវត្តមាននៅក្នុងទីផ្សារសហរដ្ឋអាមេរិក នៅក្នុងឆ្នាំ 2020 ខាងមុខនេះ។

រថយន្ត EV ប្រភេទ All-Wheel-Drive ប្រើប្រាស់ម៉ាស៊ីនចំនួន 2 គឺទីមួយនៅផ្នែកខាងមុខ និងមួយទៀតនៅផ្នែកខាងក្រោយ។ ម៉ាស៊ីនទាំងពីរនេះធ្វើការរួមគ្នា ដើម្បីជំរុញរថយន្តឱ្យរំកិលទៅមុខ ប៉ុន្តែវានៅតែផ្តល់នូវការសន្សំសំចៃដ៏មានប្រសិទ្ធភាព។ ម៉ាស៊ីននីមួយៗត្រូវបានរចនាម៉ូដខុសៗ។
នៅពេលរថយន្តស្ថិតនៅក្នុងលក្ខខណ្ធទម្ងន់ស្រាល ឬមធ្យម វាប្រើប្រាស់តែម៉ាស៊ីនខាងមុខមួយប៉ុណ្ណោះ។ ចំណែកម៉ាស៊ីនផ្នែកខាងក្រោយវិញ តំឡើងសម្រាប់បំពាក់បច្ចេកវិទ្យាបែបស្ព័រនៅក្នុងរថយន្ត។ វាធ្វើឱ្យរថយន្តអាចប្រើប្រាស់ល្បឿន ដោយផលិតចេញនូវ កម្លាំងរថយន្ត 402 Horsepower និងមានកម្លាំង 171.9 Metre-Pounds of Torque។ ក្រុមហ៊ុន Mercedes បានអះអាងថា រថយន្ត EQC អាចចាប់ផ្តើមពីល្បឿនសូន្យ ទៅដល់ 60 ក្នុងរយៈពេល 4.9 វិនាទី។

រថយន្តម៉ូដែលថ្មីនេះត្រូវបានបំពាក់ជាមួយអាគុយកម្លាំង 80kWh ដែលត្រូវបានដំឡើងនៅបាតខាងក្រោមរថយន្ត។ ក្រុមហ៊ុនផលិតយានយន្តដ៏ធំមួយនេះ បរិយាយថា រថយន្តនេះនឹងដំណើរការ ជាមួយការបញ្ចូលថាមពលល្បឿនលឿន និងប្រើពេលត្រឹមតែ 40 នាទី ចាប់ផ្តើមពី 10% ទៅដល់ 90% តាមរយៈប្រភពថាមពល 110kW។

ខណៈដែលការរចនាម៉ូដខាងក្រៅតាមបែប GLC ពីអនាគត ផ្នែកខាងក្នុងក៏ពោរពេញទៅដោយពណ៌ Rose-Gold និងមានអេក្រង់ភ្លោះទំហំ 10.25 inch ដែលអេក្រង់មួយសម្រាប់ពិនិត្យមើលស្ថានការណ៍ និងមួយទៀតសម្រាប់ការចាក់កំសាន្ត។ វាជាអេក្រង់ដែលមានបន្ទះកញ្ចក់មួយលេចត្រឡែតឡើងនៅក្បាលរថយន្តខាងមុខ។ ចំណែកឯទ្វាររបស់វាមានបំពាក់ដោយ Amplifier ដែលមានគុណភាពខ្ពស់ផងដែរ។ បើសិនជាទាំងអស់នេះនៅមិនទាន់គ្រប់គ្រាន់ ចុះបើវាបន្ថែមជាមួយការរចនា Trim ខាងក្នុងរបស់ AMG វិញយ៉ាងណាដែរ។

ដូចដែលអ្វីដែលអ្នកអាចនឹងរំពឹងទុក បច្ចេកវិទ្យារថយន្ត Mercedes-Benz ចុងក្រោយ នឹងមានវត្តមាននៅក្នុងរថយន្តនេះនៅពេលវាចេញលក់ជាផ្លូវការ។ ក្នុងនោះរួមមានប្រព័ន្ធ MBUX Infotainment ថ្មី ជាមួយមុខងារបញ្ជារដោយសម្លេងដ៏អស្ចារ្យ។ ប្រព័ន្ធនេះនឹងមានបន្ថែមមុខងារសម្រាប់ស៊េរីរថយន្ត EQ រួមមានសមត្ថភាពស្វែងរកកន្លែងបញ្ចូលថាមពលនៅក្បែរបំផុត។
រថយន្តនេះក៏មានបំពាក់បច្ចេកវិទ្យា ECO Assist ដែលជួយបង្កើតផែនទីដ៏មានប្រសិទ្ធភាពមួយសម្រាប់ការធ្វើដំណើរលើផ្លូវកោង ផ្លូវប្រសព្វ រង្វង់មូល ផ្លូវជម្រាល និងដែនកំណត់ល្បឿន ដើម្បីដាស់តឿនអ្នកបើកបរអំពីវិធីសាស្រ្តបើកបរឱ្យមានប្រសិទ្ធភាពខ្ពស់។ ជាមួយនឹងការរួមបញ្ចូលគ្នានៃពន្លឺភ្លើងនៅលើ Dash Cluster និងភ្លើងភ្លឹបភ្លែតនៅលើ Accelerator ក្រុមហ៊ុន Mercedes អះអាងថាវាជួយឱ្យការបើកបរកាន់តែមានប្រសិទ្ធភាព។

បច្ចេកវិទ្យា Distronic ចុងក្រោយបង្អស់ ដែលជាបច្ចេកវិទ្យាជំនួយដល់អ្នកបើកបរ ផ្តល់ឱ្យអ្នកនូវការបន្ថយល្បឿនរថយន្តបន្តិចម្តងៗ ខណៈដែលរថយន្តធ្វើដំណើរនៅលើផ្លូវកែង ដោយប្រើប្រាស់ផែនទីគុណភាពខ្ពស់ និងស្លាកសញ្ញានៅលើដងផ្លូវ។

គួរឱ្យសោកស្តាយដែលយើងមិនទាន់ទទួលបានព័ត៌មានអំពីតម្លៃរថយន្តអគ្គិសនីថ្មីមួយនេះ។ ប៉ុន្តែយើងជឿជាក់ថាវានឹងមិនមែនជារថយន្ត EV តែមួយគត់ចេញពីក្រុមហ៊ុន Mercedes ឡើយ។ លោក Dieter Zetsche ប្រធានរបស់ Daimler AG និងជានាយកប្រតិបត្តិរបស់ Mercedes-Benz បាននិយាយថា ក្រុមហ៊ុននឹងធ្វើការវិនិយោគទុន 10 ពាន់លានអឺរ៉ូ នៅលើរថយន្ត EQ និងវិនិយោគទុនរាប់ពាន់លានដុល្លារទៀតសម្រាប់ផលិតកម្មអាគុយរថយន្ត៕

អត្ថបទអ្នកចង់អាន

  • រថយន្តកំពូលៗទាំង 6 ដែលមានតម្លៃសមរម្យបំផុតក្នុងថ...

    ដោយ: ភារុន 8 AM, Wednesday, 07 Nov, 2018
    ពិភពរថយន្តដែលក្រុមហ៊ុនជាច្រើនផលិតឡើង ដើម្បីធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការបំបែកកំណត់ត្រាខ្ពស់បំផុតរបស់ពិភពលោកដូចជារថយន្តម៉ាក Bugatti Chiron, Pagani Huayra BC, Koenigsegg Agera RS, Porsche 918, និង Ferrari LaFerrari ...
  • រថយន្ត EQ Silver Arrow របស់ Mercedes អស្ចារ្យយ៉...

    ដោយ: ដួងច័ន្ទ 8 AM, Thursday, 18 Oct, 2018
    ថ្ងៃនេះ ទំនើប សូមណែនាំរថយន្តម៉ូដែលថ្មីរបស់ Mercedes ថ្មី គឺ Mercedes-Benz Vision EQ Silver Arrow។ នេះជាគំរូរថយន្តថ្មីស្រឡាងមួយរបស់ Mercedes ដែលបានទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំង ព្រោះវាដូចជាតំណាងឱ្យរថយន្តប្រវត្តិសាស្រ្តម៉ូដែល W...
  • Ford ដោះស្រាយបញ្ហាអគ្គិភ័យដោយកែលម្អ

    ដោយ: ដួងច័ន្ទ 8 AM, Thursday, 18 Oct, 2018
    បើសិនជាអ្នកកំពុងបើកបររថយន្ត Ford GT Supercar ដ៏ទំនើបរបស់អ្នក នៅលើដងវិថី Mazda Raceway Laguna Seca អ្នកពិតជាមិនចង់ឃើញភ្លើងឆាបឆេះឡើងចេញពីម៉ាស៊ីននៅខាងក្រោយខ្នងអ្នកឡើយ។ មិនត្រឹមតែអ្នកប៉ុណ្ណោះទេ សូម្បីក្រុមហ៊ុន Ford ផ្ទាល់ក៏មិនចង់ឃើ...
  • ណែនាំរថយន្តអគ្គិសនី Chevrolet Camaro ដ៏ខ្លាំង

    ដោយ: ដួងច័ន្ទ 1 PM, Friday, 02 Nov, 2018
    ក្រុមហ៊ុនរថយន្ត Chevrolet បានណែនាំគំរូរថយន្តថ្មីមួយគ្រឿង ដែលរចនាឡើងសម្រាប់ការប្រណាំងវិលជុំ ហើយវាមិនមែនជាម៉ូដែលថ្មីស្រឡាងទាំងស្រុងទេ។ នេះជាម៉ូដែលរថយន្តអគ្គិសនី នៃម៉ូដែលរថយន្ត COPO Camaro។ ឈ្មោះត្រឹមត្រូវពិតប្រាកដរបស់វាគឺ eCOPO C...