ចូលចិត្តទំនើប

Toyota ប្រមូលរថយន្ត Hybrid រាប់លានគ្រឿងត្រឡប់វិញ

ដោយ: ដួងច័ន្ទ 8 AM, Tuesday, 11 Sep, 2018

ក្រុមហ៊ុន Toyota បាននឹងកំពុងកោះហៅយានយន្តម៉ូដែល Prius និង C-HR Hybrid រាប់លានគ្រឿងទូទាំងពិភពលោកត្រឡប់ចូលក្រុមហ៊ុនវិញ ដោយសារមូលហេតុហានិភ័យអគ្គិភ័យ។
រថយន្តម៉ូដែល Prius ក្នុងរង្វង់ប្រមាណ 192,000 គ្រឿងនៅក្នុងសហរដ្ឋអាមេរិក និងច្រើនជាង 550,000 គ្រឿងនៅក្នុងប្រទេសជប៉ុនត្រូវបានកោះហៅត្រឡប់ចូលមករោងចក្រវិញ ដែលរថយន្តទាំងនោះមានបញ្ហាពាក់ព័ន្ធនឹងប្រព័ន្ធខ្សែភ្ជាប់ទៅកាន់ទីបញ្ជាការថាមពល។ ប្រការនេះអាចបណ្តាលឱ្យប្រព័ន្ធអ៊ីសូឡង់ត្រូវបានខូចខាតបន្តិចម្តងៗ ដែលអាចបណ្តាលឱ្យមាន Short Circuit ដែលងាយនឹងបង្កជាអគ្គិភ័យឆាបឆេះឡើង។

ការប្រមូលរថយន្តត្រឡប់វិញជះឥទ្ធិពលដល់រថយន្ត ដែលផលិតឡើងក្នុងប្រទេសជប៉ុន ក្នុងចន្លោះខែមិថុនា ឆ្នាំ 2015 និងខែឧសភា ឆ្នាំ 2018 រួមមានរថយន្តម៉ូដែល Prius Plug-In និងរថយន្ត Hybrid ម៉ូដែល C-HR ផងដែរ។

តំណាងចែកចាយរបស់ក្រុមហ៊ុននឹងធ្វើការពិនិត្យមើលលើប្រព័ន្ធតំឡើងខ្សែភ្ជាប់ ហើយបើសិនជាស្នូលកណ្តាលរបស់ខ្សែត្រូវបានលេចឡើង នោះនឹងត្រូវទាមទារឱ្យមានការជួសជុល ប៉ុន្តែករណីនេះមិនមានគិតកម្រៃពីម្ចាស់យានជំនិះឡើយ។ បើការពិនិត្យឃើញមិនមានបញ្ហាលេចស្នូលកណ្តាលរបស់ខ្សែទេ ក្រុមហ៊ុននឹងបន្ថែមបង់រុំការពារបន្ថែមពីលើប្រព័ន្ធបង្គុំខ្សែទាំងនោះ។
ក្រុមហ៊ុន Toyota បាននឹងកំពុងធ្វើការទំនាក់ទំនងម្ចាស់យានយន្តដែលពួកគេបានស្គាល់ ដែលពួកគេសង្ស័យថារថយន្តទាំងនោះមានបញ្ហា ហើយការទំនាក់ទំនងនេះនឹងចាប់ផ្តើមនៅចុងខែនេះហើយ។ ព្រមជាមួយគ្នានេះ អ្នកក៏អាចបញ្ចូលលេខអត្តសញ្ញាណរបស់យានយន្ត ឬស្លាកលេខរថយន្ត នៅលើគេហទំព័រ Toyota’s Recall បានដែរ ដើម្បីស្វែងយល់ពីស្ថានភាពយានយន្តរបស់ អ្នក។
ក្រុមហ៊ុន Toyota ធ្លាប់បានកោះហៅប្រមូលរថយន្តត្រឡប់វិញជាច្រើនលានគ្រឿងក្នុងរយៈពេល 2-3 ឆ្នាំចុងក្រោយនេះ ក្នុងនោះរួមមានរថយន្ត Prius Hybrid ចំនួន 1.9 លានគ្រឿងកាលពីឆ្នាំ 2014 ក្នុងករណីមានបញ្ហា Software និងយានជំនិះរាប់លានគ្រឿងទៀត នៅក្នុងឆ្នាំ 2016 ដោយសារបញ្ហាពោងខ្យល់សុវត្ថិភាព និងប្រព័ន្ធបញ្ចេញផ្សែង។

អត្ថបទអ្នកចង់អាន

  • Zero Motorcycle ស៊េរី 2019 ថាមពលកាន់តែខ្លាំង

    ដោយ: ដួងច័ន្ទ 8 AM, Saturday, 27 Oct, 2018
    Zero Motorcycle បានបង្ហាញកិត្តិនាមនៅក្នុងទីផ្សា ដោយធ្វើការណែនាំផលិតផលម៉ូតូអគ្គិសនី ដែលទាក់ទាញអ្នកដែលចូលចិត្តជិះម៉ូតូ ក៏ដូចជាអ្នកដែលចង់បានជម្រើសផ្សេងពីការប្រើប្រាស់ប្រេងឥន្ទនៈ។ ផលិតផលកង់របស់ក្រុមហ៊ុននេះទទួលបានការគាំទ្រពីអតិថិជនជ...
  • រថយន្តកំពូលៗទាំង 6 ដែលមានតម្លៃសមរម្យបំផុតក្នុងថ...

    ដោយ: ភារុន 8 AM, Wednesday, 07 Nov, 2018
    ពិភពរថយន្តដែលក្រុមហ៊ុនជាច្រើនផលិតឡើង ដើម្បីធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការបំបែកកំណត់ត្រាខ្ពស់បំផុតរបស់ពិភពលោកដូចជារថយន្តម៉ាក Bugatti Chiron, Pagani Huayra BC, Koenigsegg Agera RS, Porsche 918, និង Ferrari LaFerrari ...
  • រថយន្ត Audi ថ្មី អាចរំកិលកៅអីបាន

    ដោយ: ដួងច័ន្ទ 8 AM, Thursday, 18 Oct, 2018
    កាលពីមួយខែមុន នៅក្នុងព្រឹត្តិការណ៍តាំងពិព័រណ៌រថយន្ត Pebble Beach Concours d’Elegance គំរូរថយន្ត Audi PB18 E-Tron បានបង្ហាញដល់អ្នកទស្សនាស្វែងយល់ថា នេះជារូបរាងទៅអនាគតរបស់រថយន្ត All-Electric Racecar របស់អាល្លឺម៉ង់ ដែលអ្នកអាចបើកបរក...
  • ណែនាំរថយន្តអគ្គិសនី Chevrolet Camaro ដ៏ខ្លាំង

    ដោយ: ដួងច័ន្ទ 1 PM, Friday, 02 Nov, 2018
    ក្រុមហ៊ុនរថយន្ត Chevrolet បានណែនាំគំរូរថយន្តថ្មីមួយគ្រឿង ដែលរចនាឡើងសម្រាប់ការប្រណាំងវិលជុំ ហើយវាមិនមែនជាម៉ូដែលថ្មីស្រឡាងទាំងស្រុងទេ។ នេះជាម៉ូដែលរថយន្តអគ្គិសនី នៃម៉ូដែលរថយន្ត COPO Camaro។ ឈ្មោះត្រឹមត្រូវពិតប្រាកដរបស់វាគឺ eCOPO C...