ចូលចិត្តទំនើប

Crayon សម្រាប់ iPad ចេញលក់ឆាប់ៗនេះហើយ

ដោយ: ដួងច័ន្ទ 9 AM, Monday, 10 Sep, 2018

Crayon របស់ក្រុមហ៊ុន Logitech គឺជាសុបិន្តរបស់ម្ចាស់ iPad ស៊េរីឆ្នាំ 2018 ដែលមានបំណងចង់ប្រើប្រាស់ប៊ិច Stylus ដោយមិនចាំបាច់ចំណាយថវិកាដ៏ច្រើនសម្រាប់ Pencil របស់ Apple ឡើយ។

មកដល់ពេលនេះអ្នកនឹងមិនចាំបាច់ទន្ទឹងរងចាំទៀតទេ ព្រោះក្រុមហ៊ុន Logitech បាននឹងកំពុងធ្វើឱ្យ Crayon មានវត្តមាននៅក្នុងទីផ្សារនៅថ្ងៃទី 12 ខែកញ្ញានេះហើយ។ វានឹងចេញលក់ក្នុងតម្លៃ $70។ ថ្វីត្បិតនេះជាតម្លៃដ៏ខ្ពស់មួយ ប៉ុន្តែវាជាជម្រើសដ៏ប្រសើរមួយ ជាជាងការចំណាយលើសនេះរហូតដល់ 30$ បន្ថែមទៀត សម្រាប់ Pencil ដែលជាការចំណាយមិនចាំបាច់សោះ។
ម្យ៉ាងវិញទៀត វាប្រហែលជាជម្រើសដ៏ប្រសើរមួយ សម្រាប់អ្នកចំពោះហេតុផលមួយផ្សេងទៀត។ Crayon ប្រើប្រាស់បច្ចេកវិទ្យា Palm-Aware និង Tilt-Aware ដូចគ្នានឹង Pencil ប៉ុន្តែវាមានកម្រិតរំញោចសម្ពាធទាបជាង។ វាអាចផ្តល់នូវការប្រើប្រាស់កាន់តែងាយស្រួលជាមួយការសរសេរដោយដៃសម្រាប់កត់ចំណាំ និងការគូររូបកម្រិតមូលដ្ឋាន ប៉ុន្តែសម្រាប់ការងារសិល្បៈស៊ីជម្រៅដទៃទៀតមិនទាន់អាចធ្វើបានននៅឡើយទេ។ កម្លាំងថាមពលដ៏ខ្លីត្រឹមតែ 7 ម៉ោង ក៏ធ្វើឱ្យវាជាកត្តារាំងស្ទះដល់ការគូសវាសដែលទាមទាររយៈពេលវែងផងដែរ។

ការរចនាម៉ូដជាមួយអាលុយមីញ៉ូម និងកៅស៊ូ មានភាពរឹងមាំគ្រប់គ្រាន់ ទប់ទល់បានជាមួយការធ្លាក់ក្នុងកម្ពស់ 1.2 ម៉ែត្រ ប៉ុន្តែអ្នកប្រហែលជាត្រូវប្រើប្រាស់រន្ធដោត Lightning ដើម្បីបញ្ចូលថាមពលដល់ប៊ិចឆ្លាតវៃមួយនេះ ជំនួសឱ្យការប្រើប្រាស់ Pencil ដែលគ្រាន់តែដោតភ្ជាប់ជាមួយ iPad ប៉ុណ្ណោះសម្រាប់ការបញ្ចូលថាមពល។

អត្ថបទអ្នកចង់អាន

  • Photoshop ពេញលេញនឹងមានលើ iPad

    ដោយ: ដួងច័ន្ទ 9 AM, Wednesday, 18 Jul, 2018
    ការបញ្ចេញកម្មវិធី iOS 11 ពីក្រុមហ៊ុន Apple កាលពីឆ្នាំមុន បានផ្តោតលើការផ្លាស់ប្តូរ iPad ឱ្យក្លាយជាកុំព្យូទ័រពេញលក្ខណៈ ប៉ុន្តែនៅតែមានកម្មវិធីស្នូលរបស់កុំព្យូទ័រលើតុដែលនៅតែមិនអាចដំណើរការបានពេញលេញនៅលើឧបករណ៍អេឡិចត្រូនិចចល័តរបស់ Appl...
  • Apple មានគម្រោងសម្រាប់ iPad Mini និង AirPower ន...

    ដោយ: ដួងច័ន្ទ 9 AM, Saturday, 27 Oct, 2018
    ព្រឹត្តិការណ៍សម្រាប់រដូវរងាររបស់ក្រុមហ៊ុន Apple នឹងមកដល់ក្នុងពេលឆាប់ៗនេះ ប៉ុន្តែសេចក្តីរាយការណ៍មួយរបស់អ្នកវិភាគ Ming-Chi Kuo របស់ក្រុមហ៊ុន TF International Securities បានធ្វើសេចក្តីសន្និដ្ឋានអំពីអ្វីដែលនឹងមិនបង្ហាញខ្លួននៅក្នុងព...
  • ការវិវត្តថ្មីនៃផលិតផលរបស់ Apple

    ដោយ: ដួងច័ន្ទ 9 AM, Friday, 27 Jul, 2018
    ក្រុមហ៊ុន Apple បាននឹងកំពុងពង្រឹងសមត្ថភាពកាន់តែខ្លាំងឡើង សម្រាប់ផលិតផលឧបករណ៍សម្លេង ហើយយោងតាមសេចក្តីរាយការណ៍ ថ្មីៗនេះរបស់ Bloomberg បានបញ្ជាក់ថាក្រុមហ៊ុន Apple មានគម្រោងចេញលក់ផលិតផល AirPods លំដាប់ខ្ពស់ ផលិតផល HomePod ថ្មី និងកាស...
  • សូមកុំបារម្ភពីការតំឡើង iOS 12

    ដោយ: ដួងច័ន្ទ 8 AM, Friday, 21 Sep, 2018
    ក្រុមហ៊ុន Apple នៅតែបន្តការលក់ទូរសព្ទម៉ូដែល iPhone 6s ជំនាន់ឆ្នាំ 2015 ដដែលមកទល់សប្តាហ៍មុននេះ។ បន្ទាប់មកក្រុមហ៊ុនបានធ្វើការប្រកាសអំពីទូរសព្ទម៉ូដែលថ្មីចំនួន 3 គ្រឿង និងធ្វើឱ្យទូរសព្ទ iPhone 7 ជាទូរសព្ទកម្រិតដំបូងនៃស៊េរី Smartpho...