ចូលចិត្តទំនើប

Smartwatch ថ្មីរបស់ Garmin បន្ថែមមុខងារថ្មី

ដោយ: ដួងច័ន្ទ 8 AM, Monday, 10 Sep, 2018

បច្ចុប្បន្ននេះ នាឡិកាដៃ Fitness របស់ Garmin ដែលមានសមត្ថភាពអាចប្រគុំតន្រ្តីបាន អាចប្រើប្រាស់សម្រាប់ចូលទៅកាន់ iHeartRadio។ ប៉ុន្តែឥឡូវនេះអ្នកអាចទទួលបានការប្រើប្រាស់សេវាកម្មកាន់តែប្រសើរឡើង ដូចជាការប្រើប្រាស់សេវាកម្មតន្រ្តីរបស់ Deezer ដែលនៅទីបញ្ចប់បានមកដល់លើនាឡិកាដៃសម្រាប់លំហាត់ប្រាណ Garmin ហើយ បន្ទាប់ពីបានសន្យាអស់ពេលជាច្រើនខែកន្លងមកនេះ។

អ្នកអាចរក្សាទុកចម្រៀងច្រើនជាង 100 បទនៅលើនាឡិកាដៃ ហើយអាចផ្ទេរទិន្នន័យបទចម្រៀង រួមទាំងតន្រ្តីសម្រាប់ការធ្វើលំហាត់ប្រាណ ដូចដែលអាចធ្វើបានជាមួយសេវាកម្មដទៃនៅលើ Smartwatch ដូច្នេះដែរ។ ប៉ុន្តែអ្វីដែលធ្វើឱ្យម៉ូដែលនាឡិកាដៃរបស់ Garmin មានភាពលេចធ្លោជាងគេ គឺមុខងារ Flow របស់ Deezer។ ខណៈដែលការ Mix បទចម្រៀងសំណព្វចិត្តរបស់អ្នក និងបទចម្រៀងដែលកម្មវិធីណែនាំឱ្យ មិនមានលក្ខណៈពិសេសទេនៅលើទូរសព្ទដៃ ឬកុំព្យូទ័រ កម្មវិធីថ្មីនេះនឹងផ្តល់នូវបទចម្រៀង Mix ថ្មីៗជារៀងរាល់ថ្ងៃ ហើយកាន់តែពិសេសនៅពេលអ្នកមិនចង់ស្តាប់លឺចម្រៀងដដែលៗនៅពេលធ្វើលំហាត់ប្រាណ។

មុខងារថ្មីនេះអាចរកបាននៅលើ Deezer App នៅក្នុង Connect IQ Store របស់ Garmin ទោះបីជាអ្នកត្រូវការប្រើប្រាស់ឧបករណ៍បន្ថែមដូចជា Fenix 5 Plus Series, Forerunner 645 Music ឬ Vivoactive 3 Music ហើយអ្នកត្រូវចំណាយ $10 ក្នុងមួយខែចំពោះការតភ្ជាប់សេវាកម្ម Deezer។ ទាំងនេះមិនអាចនឹងបំពេញតម្រូវការរបស់អ្នកបានឡើយ បើសិនជាអ្នកជាប្រិយមិត្តរបស់ Spotify ឬ Apple Music ដែលចង់បានតន្រ្តីសម្រាប់លំហាត់ប្រាណពី Garmin ប៉ុន្តែវាអាចមានតម្លៃសម្រាប់ការសាកល្បងប្រើប្រាស់ បើសិនជាអ្នកមាននាឡិកាដៃ Smartwatch នេះនៅក្នុងដៃរួចជាស្រេចហើយ។ នៅក្នុងនោះក៏មានការផ្តល់សេវាកម្មឥតគិតថ្លៃចំនួន 3 ខែផងដែរ។ នេះជាឱកាសសម្រាប់អ្នកធ្វើការសាកល្បង ដើម្បីស្វែងយល់ពីវាកាន់តែជ្រៅជ្រះ។

អត្ថបទអ្នកចង់អាន

  • Google បញ្ជាក់ថានឹងមិនចេញលក់ Smartwatch ថ្មីទេ

    ដោយ: ដួងច័ន្ទ 8 AM, Wednesday, 05 Sep, 2018
    ព័ត៌មានចចាមអារ៉ាមអស់ពេលជាយូរ បានផ្តោតលើការរៀបចំបញ្ចេញលក់ Smartwatch ថ្មី ពីក្រុមហ៊ុន Google ក្នុងឆ្នាំ 2018។ ប៉ុន្តែព័ត៌មានទាំងនោះមិនមានអាចក្លាយជាការពិតឡើយ ហើយអ្នកក៏នឹងមិនបានឃើញ Pixel Watch នៅតាមបណ្តាទីផ្សារនៅក្នុងពេលឆាប់ៗនេះដែ...
  • Apple បង្ហាញជាផ្លូវការនៅ iPhone ថ្មី​របស់​ខ្លួន...

    ដោយ: ទំនើប 10 AM, Thursday, 13 Sep, 2018
    ព្រឹត្តិការណ៍ iPhone ប្រចាំឆ្នាំ 2018 របស់ក្រុមហ៊ុន Apple បានចេញមកហើយ ពិតណាស់ក្រុមហ៊ុនបានប្រកាសអំពីទូរស័ព្ទ iPhone ស៊េរីថ្មីៗដែលមានដូចជា iPhone Xs និង iPhone Xs Max ដែលម៉ូដែលថ្មីទាំងពីរនេះមានអេក្រង់ទំហំ 6.5-inch។ ហើយទាំងពីរម៉ូដ...
  • Smartwatch ថ្មីរបស់ Skagen ពិសេសយ៉ាងណា?

    ដោយ: ដួងច័ន្ទ 8 AM, Wednesday, 05 Sep, 2018
    នេះប្រហែលជា Smartwatch ដែលអ្នកកំពុងរងចាំ។ ថ្វីត្បិតអ្នកមិនទាន់មានឱកាសកាន់នាឡិកា Skagen Falster 2 នៅក្នុងដៃក្តី ប៉ុន្តែរូបរាងរបស់វាប្រហែលជាទាក់ទាញអារម្មណ៍របស់អ្នក បាន។ នាឡិកាមួយនេះរចនាម៉ូដបែប Minimalist និងមានលក្ខណៈច្បាស់លាស់ ...
  • នាឡិកាដៃ Leica ដំបូងពិតជាមិនធម្មតា

    ដោយ: ដួងច័ន្ទ 8 AM, Saturday, 04 Aug, 2018
    Leica ជាក្រុមហ៊ុនរបស់ប្រទេសអាល្លឺម៉ង់ ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញ សម្រាប់ផលិតផលកាមេរ៉ាមានគុណភាពខ្ពស់។ក្រុមហ៊ុនមួយនេះ មិនមានបញ្ហាសម្រាប់ការផ្តល់អាជ្ញាប័ណ្ណជ្រកក្រោមស្លាកសញ្ញារបស់ក្រុមហ៊ុន សម្រាប់ផលិតផលតូចៗឡើយ។ ដូចជានៅក្នុងពេលនេះ...