ចូលចិត្តទំនើប

លេចរូបរាង GoPro Hero 7 ហើយ

ដោយ: ដួងច័ន្ទ 9 AM, Saturday, 08 Sep, 2018

រដូវកាលថ្មីនេះពោរពេញដោយព័ត៌មានបែកធ្លាយ ជាពិសេសសម្រាប់ម៉ូដែលផលិតផលធំៗ កំពុងពេញនិយម។ ថ្មីៗ ទំនើប ទទួលបានរូបភាពផុសនៅលើបណ្តាញទំនាក់ទំនងសង្គម ដែលបានបង្ហាញពីម៉ូដែលកាមេរ៉ា Hero 7 របស់ GoPro ដែលមិនទាន់បង្ហាញជាផ្លូវការនៅឡើយ នៅក្នុងហាងលក់ទំនិញមួយ។

រូបភាពបែបធ្លាយមួយនេះបង្ហាញពីកាមេរ៉ា ដែលមានរូបរាងស្រដៀងទៅនឹងកាមេរ៉ាម៉ូដែល Hero 6 នៅផ្នែកខាងមុខ ប៉ុន្តែវាមាន Gimbal-Like ដែលមានមុខងារជាអ្នកទប់លំនឹងរូបភាព ដែលដំណើរការបានកាន់តែរលូនជាងអ្វីដែលអ្នកបានឃើញនៅលើម៉ូដែលចាស់។ នៅក្នុងនោះក៏មានតំរុយពីការប្រែប្រួលយុទ្ធសាស្រ្តផលិតនៅក្នុងនោះដែរ។

ដោយសារបច្ចុប្បន្នផលិតផលកាមេរ៉ា Hero តែងផលិតជាផលិតផលខ្សែស្រឡាយ ដូច្នេះសម្រាប់ម៉ូដែល Hero 7 នឹងត្រូវផលិតជាបីជម្រើស ក្នុងពណ៌ខ្មៅ ពណ៌ប្រាក់ និងពណ៌ស។ យើងមិនទាន់ដឹងច្បាស់ថាតើវាមានចំណុចខុសៗគ្នាតាមម៉ូដែលនីមួយៗយ៉ាងណានៅឡើយទេ។ តែយើងអាចប៉ាន់ប្រមាណថាម៉ូដែលពណ៌ខ្មៅ នឹងជាម៉ូដែលតែមួយគត់ដែលមានអេក្រង់ Front-Facing។

ក្រុមហ៊ុន GoPro ត្រូវបានគេរំពឹងថានឹងណែនាំម៉ូដែល Hero 7 ថ្មី ក្នុងពេលណាមួយនៅក្នុងខែកញ្ញានេះ។ ក្រុមហ៊ុន GoPro ធ្លាប់បានព្យាយាមបង្កើតបំលាស់ប្តូរនៅលើផលិតផលរបស់ខ្លួន ដោយធ្វើការវិភាគឡើងវិញលើអាជីវកម្មរបស់ក្រុមហ៊ុន និងស្វះស្វែងរកប្រភពចំណូលពីជម្រើសដទៃផ្សេងទៀត ប៉ុន្តែភាពជោគជ័យរបស់ក្រុមហ៊ុនមួយនេះប្រមូលផ្តុំតែនៅលើផលិតផល Action Camera តែមួយប៉ុណ្ណោះ។ ម៉ូដែលកាមេរ៉ា Hero 7 អាចជាម៉ូដែលដ៏សំខាន់មួយ ដើម្បីរក្សាបាននូវអតិថិជន ក្នុងខណៈពេលដែលមនុស្សភាគច្រើនកំពុងមានទំនោរប្រើប្រាស់កាមេរ៉ា Smartphone ឬ Drone ដើម្បីថតវីដេអូ។

អត្ថបទអ្នកចង់អាន

  • Nikon D3300 កាន់តែលឿន កាន់តែខ្លាំង

    ដោយ: ដួងច័ន្ទ 8 AM, Tuesday, 25 Sep, 2018
    ថ្ងៃនេះ ទំនើប សូមធ្វើការបង្ហាញលម្អិតអំពីសមត្ថភាពកាមេរ៉ាជំនាន់ថ្មី Nikon D3300 សម្រាប់មិត្តអ្នកអានដែលកំពុងស្វែងរកកាមេរ៉ាដ៏ល្អមួយគ្រឿង។ គុណភាពរូបភាព រូបថត គឺជាចំណុចដ៏ខ្លាំងសម្រាប់កាមេរ៉ានិមួៗ។ កាមេរ៉ាម៉ូដែល D3300 បានពង្រឹងគុណភាព...
  • កាមេរ៉ា Panasonic Lumix S1 និង S1R ស៊ុមពេញ ដែលអ...

    ដោយ: ភារុន 9 AM, Saturday, 06 Oct, 2018
    10 ឆ្នាំក្រោយពីការផលិតកាមេរ៉ា LUMIX G1 ដែលជាកាមេរ៉ាដែលមាន Len ត្រឹមតែមួយ និង ឌីជីថលដំបូងបំផុតរបស់ក្រុមហ៊ុន Panasonic ក្រោយមកដល់ពេលបច្ចុប្បន្ននេះក្រុមហ៊ុនក៏បានដំណើរការផលិតកាមេរ៉ាប្រភេទកញ្ចក់ថ្មីចំនួន 2 បន្ថែមទៀតនៅក្នុងខ្សែស្រឡាយ...
  • កាមេរ៉ាឌីជីថល Fujifilm X-T3 នឹងបើកដំណើរការក្នុង...

    ដោយ: ភារុន 8 AM, Tuesday, 06 Nov, 2018
    ដូចដែលអ្នកបានរំពឹងទុក ការប្រកួតប្រជែងរបស់ក្រុមហ៊ុនផលិតផលកាមេរ៉ាល្បីៗនៅលើពិភពលោកដូចជាក្រុមហ៊ុន Nikon ដែលបានឆ្លើយតបដោយធ្វើការឆ្លុះបញ្ចាំងនូវផលិតផលរបស់ខ្លួនដោយការប្រកាសនូវកាមេរ៉ា Z7 និង Z6 កាលពីចុងខែមុននេះ។ ឥឡូវនេះក្រុមហ៊ុនផលិតកាម...
  • កាមេរ៉ាទំហំតូច តែមាន Lens ពង្រីកដ៏ធំ

    ដោយ: ដួងច័ន្ទ 8 AM, Friday, 07 Sep, 2018
    នាពេលបច្ចុប្បន្ន នៅក្នុងទីផ្សារមានកាមេរ៉ាដែលមានសមត្ថភាពពង្រីកធំៗ ប៉ុន្តែសម្រាប់កាមេរ៉ា Sony ម៉ូដែល HX99 និង HX95 ថ្មី អាចនឹងជាកាមេរ៉ាមានទំហំដ៏តូចបំផុត។ កាមេរ៉ាម៉ូដែលថ្មីទាំងពីរនេះ មានបំពាក់ Zoom ប្រភេទ 24-720mm f/3.5-6 មានសមត្ថ...